26 C
Phnom Penh

កំពង់​ផែស្វយ័ត​ភ្នំពេញ​ក្លាយ​ជា​ក្រុមហ៊ុន​ទី៣ដែល​​ចុះ​បញ្ជី​​ផ្សារ​មូល​បត្រ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កំពង់​​​ផែ​​​ស្វយ័ត​​​ភ្នំពេញ​​​ដែល​​​កាន់​​​កាប់​​​ដោយ​​​រដ្ឋ​​​បាន​​​ក្លាយ​​​ជា​​​ក្រុម​​​ហ៊ុន​​​ទី​​​៣ ដែល​​​បាន​​​ចុះ​​​បញ្ជី​​​ក្នុង​ផ្សារ​​​មូល​បត្រ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ ដោយ​​​លោក អូន ព័ន្ធ​​​មុនី​​​រ័ត្ន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សេដ្ឋកិច្ច និង​​​ហិរញ្ញវត្ថុ​​​​​​បាន​​​គោះ​​​កណ្តឹង​​​បើក​​​នៅថ្ងៃ​​​ជួញ​​​ដូរ​​​ដែល​​​គេ​​​ឃើញ​​​ថា តម្លៃ​​​ភាគ​​​ហ៊ុន​​​នៅ​​​ក្នុង​​​កំពង់​​​ផែ​​​នេះ​​​បាន​​​​​​កើន​​​ឡើង​​​បន្តិច​​​បន្តួច។

កំពង់​​​ផែ​​​នេះ​​​បាន​​​ចូល​​​រួម​​​ជា​​​មួយ​​​រដ្ឋាករ​​​ទឹក​​​ស្វយ័ត​​​ភ្នំពេញ និង​រោង​ចក្រ​កាត់ដេរ ហ្គ្រេន ធ្វីន អុីនធឺណេសិន​​​ណល​​​ដែលកាន់​​​កាប់​​​ដោយ​តៃវ៉ាន់ក្នុងការ​ជួញដូរ​នៅក្នុង​ផ្សារ​មូលបត្រ​កម្ពុជាដែល​​​បាន​​​ចាប់​​​ផ្តើម​​​កាល​​​ពី​​​ខែ​​​កក្កដា ឆ្នាំ​​​២០១១​​​។

លោក អូន ព័ន្ធ​​​មុនីរ័ត្ន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សេដ្ឋកិច្ច​​​​​​ថ្លែង​​​​​​នៅ​​​ផ្សារ​​​មូលបត្រ​​​កម្ពុជា​​​ ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ ​​​ក្នុង​​​ឱកាស​​​បើក​​​លក់​​​ភាគ​​​ហ៊ុន​​​​​​សាធារណៈ​​​ជា​​​លើក​​​ដំបូង​​​របស់​​​កំពង់​​​ផែ​​​ស្វយ័ត​​​ភ្នំពេញ។ រូបថតៈ Jens Welding Ollgaard/The Cambodia Daily
លោក អូន ព័ន្ធ​​​មុនីរ័ត្ន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សេដ្ឋកិច្ច​​​​​​ថ្លែង​​​​​​នៅ​​​ផ្សារ​​​មូលបត្រ​​​កម្ពុជា​​​ ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ ​​​ក្នុង​​​ឱកាស​​​បើក​​​លក់​​​ភាគ​​​ហ៊ុន​​​​​​សាធារណៈ​​​ជា​​​លើក​​​ដំបូង​​​របស់​​​កំពង់​​​ផែ​​​ស្វយ័ត​​​ភ្នំពេញ។ រូបថតៈ Jens Welding Ollgaard/The Cambodia Daily

ទន្ទឹម​​​នឹង​​​​ផ្សារ​​​មូលបត្រ​​​បាន​​​ប្រឹង​​​ប្រែង​​​ដើម្បី​​​ទទួល​​​បាន​​​សន្ទុះ​​​កើន​​​ឡើងមក​​​ តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​​​ភ្នំពេញ និង​​​ក្រុមហ៊ុន ធី វ៉ាយ​​​ ហ្វេសិន ជា​​​ក្រុមហ៊ុន​​​កាត់ដេរ​​​ដែល​​​កាន់​​​កាប់​​​ដោយ​​​តៃវ៉ាន់​​​ ក៏​​​រំពឹង​​​ថា នឹង​​​ផ្សព្វ​​​ផ្សាយ​​​ជា​​​សាធារណៈ​​​នៅ​​​ឆ្នាំ​​​ក្រោយ​​​ផ​​​ង​​​ដែរ​​​។

លោក ហ៊ាន សាហីុប ប្រធាន​​​ផ្សារ​​​មូល​​​បត្រ​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​អំឡុង​​​ការ​ចាប់​ផ្តើម​​​​កាល​​​ពី​​​ម្សិលមិញ​​​ដែល​​​លោក​​​សង្ឃឹម​​​ ​​​ថា ការ​​​ចុះ​​​បញ្ជី​​​ថ្មី​​​បំផុត​​​នេះ​​​នឹង​​​កត​​​់​​​សម្គាល់​​​ឲ្យ​​​ឃើញ​​​ពី​ចំណុច​​​របត់​​​នៃ​​​ផ្សារ​​​មូលបត្រ​​​ដ៏​​​ក្មេង​​​ខ្ចី​​​ ដែល​​​បច្ចុប្បន្ន​​​មាន​​​ភាគ​​​ហ៊ុន​​​ប្រហែល​​​៥.០០០​​​​​​ ដែល​​​បាន​​​ជួញ​​​ដូរ​​​ក្នុង​​​មួយ​​​ថ្ងៃ​​​ៗ។

លោក សាហីុប បាន​​​ថ្លែង​​​ថា “តួលេខ​​​ទាំង​​​នេះ​​​នៅ​​​ទាប​​​នៅ​​​ឡើយ​​​ បើ​​​ប្រៀបធៀប​​​ទៅ​​​នឹង​​​ផ្សារ​​​មូលបត្រ​​​ក្នុង​​​ប្រទេស​​​ដទៃ​​​ទៀត​​​ក្នុង​​​តំបន់​​​។​​​ដូច្នេះ​​​ការ​​​ជំរុញ​​​ឲ្យ​​​មាន​​​ការ​​​ជួញ​​​ដូរ​​​តាម​​​រយៈ​​​ការ​​​បង្កើន​​​ទំហំ​​​នៃ​​​ការ​​​ជួញ​​​ដូរ​​​ប្រចាំ​​​ថ្ងៃ និង​​​ចំនួន​​​វិនិយោគិន គឺ​​​ជា​ភារកិច្ច​សំខាន់​​​ ដែល​​​ចាំ​​​បាច់​ត្រូវ​​​សម្រេច​​​ឲ្យ​​​បាន​​​”។

តម្លៃ​​​ភាគ​​​ហ៊ុន នៅ​​​ក្នុង​​​កំពង់​​​ផែ​​​នេះ​​​គឺ​​​៥.១២០​​​រៀល​​​​​​នៅ​​​មុន​​​ចាប់​​​ផ្តើមការ​​​​ជួញ​​​ដូរ​​​កាល​​​ពី​​​ម្សិល​​​មិញ កើន​​​ឡើង​​​រហូត​​ដល់​​​៥.១៤០​​​ រៀល​​​នៅ​​​ពេល​​​ម៉ោង​បិទ​​​ការ​​​ជួញ​​​ដូរ​​​។ ​​​ភាគ​​​ហ៊ុន​​​ជាង​​​១៣.០០០​​​ត្រូវ​​​បាន​​​ជួញ​​​ដូរ​​​អំឡុង​​​ថ្ងៃ​​​នោះ​​​ ដោយ​​ជាង​​​៤,១៣​​​លាន​​​បាន​លក់​​​​​​​នៅ​​​ក្នុង​​​ការ​​​បើក​​​​​​លក់​​​ជា​​​សាធារណៈ​​​លើក​​​ដំបូង​​​។

លោក ហៃ បាវី ប្រធាន​​​កំពង់​​​ផែ​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា វា​​​ឆាប់​​​ពេក​​​ហើយ​​​ក្នុង​​​ការ​​​វាស់​ស្ទង់​​​អំពី​​​​​​ចំណាប់​​​​​​អារម្មណ៍​​​ជា​​​សាធារណៈ​​​ចំពោះ​​​​​​ក្រុមហ៊ុន​​​នេះ។ លោក​​​បាន​​​ថ្លែង​​​ថា “ខ្ញុំ​​​គិត​​​ថា​​​តម្លៃ​​​នេះនឹង​​​កើន​​​ឡើង​​​ក្នុង​​​រយៈ​​​ពេល​​​៣​ខែ​​​ ៦​​​ខែ​​​​​​​​​ ឬ​​​១ឆ្នាំ នៅ​​​ពេល​​​វិនិយោគិន​​​សិក្សា​​​​​​ អំពី​​​ក្រុមហ៊ុន​​​បាន​​​ត្រឹម​​​ត្រូវ​​​។ ដូច្នេះ​​​តម្លៃ​​​នេះ​​​មិន​​​អាច​​​ត្រូវ​​​បាន​​​វាយ​​​តម្លៃ​​​ភ្លាមៗ​​​ទេ​​​”។

យោង​​​តាម​​​លោក ចន ម៉ាកហ្គីន​​​លី (John McGinley)ដៃ​​​គូ​​​គ្រប់​​​គ្រង​​​បាន​​​ឲ្យ​​​ដឹង​​​ថា កំពង់​​​ផែ​​​នេះ​​​បាន​​​ឲ្យ​​​ក្រុមហ៊ុន​​​ក្នុង​​​ស្រុក​​គឺក្រុមហ៊ុន​​​ដៃ​​​គូយុទ្ធសាស្ត្រ​​​មេគង្គ​​​ជួយ​​​រៀប​​​ចំការ​​​បើក​​​លក់​​​ជា​​​សាធារណៈ​​​​​​លើក​​​ដំបូង​​​។ ​​​ក្រុម​​​ហ៊ុន​​​នេះ​​​គ្រប់​​​គ្រង​​ក្រោម​​​​​​១០​​​ភាគ​​​រយ​​​នៃ​​​ក្រុម​​​ហ៊ុន និង​​​​​​​​​​៣០​​​ភាគ​​​រយនៃភាគហ៊ុន​​​​បាន​​​​​​លក់​​​​កាល​​​ពី​​​ម្សិលមិញ។

លោក​​​ ម៉ាកហ្គីនលី បាន​​​ថ្លែង​​​ថា លោក​​​មាន​​​ទំនុក​​​ចិត្ត​​​ថា កំពង់​​​ផែ​​​នេះ​​​នឹង​​​ដំណើរ​​​ការ​​​​​​ល្អ​​​ប្រសើរ​​​ខណៈ​​​ដែល​​​សកម្មភាព​​​សេដ្ឋកិច្ច​​​ក្នុង​​​ប្រទេស​​​ត្រូវ​​​បាន​​​ពង្រីក​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “ក្រុមហ៊ុន​​​មាន​​​ក្រុម​​​ខ្លាំង​​​ ​​​មាន​​​សមត្ថភាព និង​​​មាន​​​ទំនាក់​​​ទំនង​​​ជាមួយ​​​វិស័យ​​​កម្មន្តសាល​​​ និង​​​វិស័យ​​​នាំ​​​ចេញ ​​​ដែល​​​កំពុង​​​មាន​​​ការ​​​កើន​​​ឡើង។ហេតុ​​​ដូច្នោះ​​​ហើយ​​​ កំពង់​​​ផែ​​​មាន​​​ទំនាក់​​​ទំនង​​​ទូលំទូលាយ​​​ចំពោះ​​​យន្តការ​​​សេដ្ឋកិច្ច​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ហើយ​​​ក៏​​​ចាត់​​​ទុក​​​ថា​​​ជា​​​ការ​​​វិនិយោគ​​​ដែល​​​មាន​​​ ​​​ទំនុក​​​ចិត្ត​​​”។ លោក​​​បាន​​​បន្ថែម​​​ថា “យើង​​​មិន​​​សូវ​​​បារម្ភ​​​ប៉ុន្មាន​​​ទេ​​​អំពី​​​ការ​​​ប្រែ​​​ប្រួល​​​​​​ក្នុង​​​រយៈ​​​ពេល​​​ខ្លី​​​ក្នុង​​​ក្រុមហ៊ុន​​​នេះ ដោយ​​​សារ​​​យើង​​​គិត​​​ថា ​​​ក្រុមហ៊ុន​​​នឹង​​​បន្ត​​​អនុវត្ត​​​នៅ​​​ក្នុង​​​រយៈ​​​ពេល​​​វែង​​​”៕សារុន (រាយការណ៍​​​បន្ថែម​​​ដោយ Tej Parikh)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស