34 C
Phnom Penh

​​​​​​​​អាជ្ញា​​​​​ធរ​​​ខេត្ត​​​ក្រចេះ​​​​​​ ចេញ​​​​​​​​​​​​បម្រាម​​​​​ផ្អាក​​​ការ​​​បិត​​​​​​ស្រា​​​​​​អង្ករ ខណៈ​​​​​​​​ចំនួន​​​​​​អ្នក​​​ស្លាប់​​​ដោយ​​​សារ​​​​​​​​​ស្រាពុលកើនឡើង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​អាជ្ញាធរ​​​​​ខេត្ត​​​ក្រចេះ បាន​​ចេញ​​​​​​បម្រាម​​​​​​ជា​​​​​​បន្ទាន់​​​​​​ផ្អាក​​​ការ​​​បិត​​​ស្រា​​​អង្ករ ខណៈ​​​​​​ចំនួន​​​អ្នក​​​ស្លាប់​​​ដោយ​​​​​​សារ​​​​​​ការ​​​ពុល​​សារធាតុ​​​​មេតា​​​ណុល​​​នៅ​ខេត្ត​​​ខាង​​​លើ​​​​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំ​​​ថ្ងៃ​​មក​​​នេះ​​​ បាន​​​កើន​​​ឡើង​​​ដល់​​​១៧​​​នាក់​​​ ដោយ​​​កាល​​​ពី​​​ម្សិលមិញ មនុស្ស​​​​ប្រាំ​​​នាក់​​​​បាន​ស្លាប់​​​ក្នុង​​​ស្រុក​​​ចិត្តបុរី​​​។

កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ មន្ត្រី​​​ខេត្ត​​​បាន​​​ចេញ​​​​​​​​​​​​​​​​​​​​​លិខិត​​​​​​ប្រកាស​ផ្អាក​​​ការ​​បិត​​​ស្រាជា​​​បណ្តោះអាសន្ន​​​ដើម្បី​​​ទុក​​​ពេល​​​ឲ្យ​​​អាជ្ញាធរ​​​កំណត់​​​ប្រភព​​​ដើម​​នៃ​​​ស្រា​​​ពុល​​​នោះ នេះ​បើ​​​តាមអភិបាល​​​រង​​​ខេត្ត​​លោក​​​​ ប៉ែន លីណាត បាន​​​មាន​​​ប្រសាសន៍​​​ កាល​​​ពី​​​ម្សិលមិញ។

លោក​​​ថ្លែង​​​ថា “សមត្ថកិច្ច​​​របស់​​​យើង​​​បាន​​​ចេញ​​​លិខិត​​​មួយ​​​ច្បាប់​​​ណែនាំ​​ឲ្យ​​​អាជ្ញាធរ​​​ស្រុក និង​​​ឃុំ​​​ធ្វើ​​​ការ​​​ពិនិត្យ​​​ និង​​​បញ្ឈប់​​​ការ​​​ផលិត​​​ជា​​​បណ្តោះ​​​អាសន្ន​​​” ហើយ​​​លោក​​​ជឿ​​​ថា ​​​បម្រាម​​​​​​នេះ​​​នឹង​​​ត្រូវ​​​ដក​​​ចេញ​​​វិញ​​​ក្នុ​​​ងពេល​​​ឆាប់ៗ​​​។

លោក​​​​មាន​ប្រសាសន៍​ថា “យើង​​​ត្រូវ​​​ទៅ​​​ពិនិត្យ​​​មើល​​​ទី​​​តាំង​​​ [ផលិត​​​] របស់​​​ពួក​​​គេ​​​ឲ្យ​​​បាន​​​ ច្បាស់ ​​​ពីព្រោះ​​​ថ្មី​​​ៗ​​​នេះ​​​មាន​​​ករណី​ថ្មីៗ​ជា​​ច្រើន ​ដែល​​​​មនុស្ស​​​ស្លាប់​​​ដោយ​​​សារ​​​ស្រា​​​អង្ករ​​​”។

លោក​​​ ស្រេង សុភាព ប្រធាន​​​រដ្ឋបាល​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មនុស្ស​​​សរុប​​​២០​​​នាក់​​​បាន​​​ស្លាប់​​​ដោយ​​​សារ​​​ការ​​​ពុល​​សារធាតុ​មេតាណុល​​​នៅ​​​ក្នុងស្រា​​​ចាប់​​​តាំង​​​ពី​​​ចុង​​​ខែ​​​មុន​​​មក​​​ ដោយ​​មនុស្ស​​១៧​​​នាក់​​​​​​បាន​​​ស្លាប់​​ចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​ពុធ​​​មក​​​។ ករណី​​​ស្លាប់​​​ទាំង​​​អស់​​​បាន​​​កើត​​​ឡើង​​​ក្នុង​​​ស្រុក​​​ចំនួន​​​បី​​​ក្នុង​​​ចំណោម​​​ស្រុក​​​​​​ទាំង​​​​ប្រាំ​​​មួយ​​​នៃ​​​ខេត្ត​​​ក្រចេះ​​​។

លោក​​​​​​លើក​​​ឡើង​​​​ទៀត​ថា មនុស្ស​​​បី​​​នាក់​​​បាន​​​ស្លាប់​​​​​​ក្នុង​​​ស្រុក​​​សំបូរ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៩​​​ខែ​​​វិច្ឆិកា​​​ ប្រាំ​​​បីនាក់​​​​បាន​ស្លាប់​​​ក្នុង​​​ស្រុក​​​ស្នួល​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​បួន​​​នាក់​​​ទៀត​​​​បាន​ស្លាប់​​​ក្នុង​​​ស្រុក​​​​​​ស្នួល​​​​​​ កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ និង​​​​​​ថ្ងៃ​​​សុក្រ ​​​ហើយ​​​ប្រាំ​​​នាក់​​​​បាន​ស្លាប់​​​ក្នុង​​​ស្រុក​​​ចិត្ត​​​បុរី​​​កាល​​​ពី​​​ម្សិលមិញ​​​។ លោក​​​បញ្ជាក់​​​ថា មនុស្ស​​​រាប់​​​សិប​​​នាក់​​​ទៀត​​​បាន​​​ធ្លាក់​​​ខ្លួន​​​ឈឺ​​​​​​ដោយ​​​សារ​​​​​​ស្រា​​​​នោះ​។

លោក​​​​មាន​ប្រសាសន៍​បន្ត​ថា “​​​នេះ​​​ជា​​​បម្រាម​​​បណ្តោះ​​​អាសន្ន​​​។យើង​​​នឹង​​​ទុក​​​ឲ្យ​​​អ្នក​​​ជំនាញ​​​ពិនិត្យ​​​​​​ទី​​​តាំង​​​ទាំង​​​នោះ​​​ដើម្បី​​រក​​​​មើល​​​ថា តើ​​​វា​​​មាន​​​សារធាតុ​​​ពុល​​​ ឬ​​​អត់​​​។ ​​​បើ​​​យើង​​​រក​​​ឃើញ​​​ថាមាន ​​​យើង​​​នឹង​​​​​​ដក​​​ហូត​​​ទុក ហើយ​​​ ក​​​សាង​​​សំណុំ​​​រឿង​​​”។

សូម​បញ្ជាក់​ថា មនុស្ស​​​ប្រាំ​​​នាក់​ទៀត​​​ ក៏​​​បាន​​​បាត់​​​បង់​​​ជីវិត​​​ដែរ​​​ បន្ទាប់​ពី​​​ហូបសាច់​​​ឆ្កែ​​​​​​​​​ដែល​​​ទំនងជា​​​​​​មាន​​​ជាតិ​​​ពុល​​​​​​កាល​​​ពី​​​ដើម​​​សប្តាហ៍​​​មុន​​​​នៅ​ក្នុងស្រុក​​​ស្នួល​​​។ មន្ត្រី​​​នៅ​​​ទី​នោះ​ជឿ​​​ថា​​​ការ​​​ស្លាប់​​​ទាំង​​​នោះ​​​មិន​​​ពាក់​​​ព័ន្ធ​​​​​​ស្រាអង្ករ​​​ពុល​​​​​​ទេ​​​ ពីព្រោះ​​​អ្នក​ខ្លះ​​​​ដែល​​​ហូប​​​សាច់​​​ឆ្កែ​​​ ប៉ុន្តែ  មិន​​​បាន​​​ផឹក​​​ស្រា​​​ ក៏ធ្លាក់​​​ខ្លួន​​​ឈឺ​​​ដែរ។

លោក គង​​​់ គឹម​​​នី​​​ អភិបាល​​​ស្រុក​​​ស្នួល​​​​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា សំណាក​​​វិភាគ​​​សាច់​​​ឆ្កែ​​​ត្រូវ​​​បាន​​​បញ្ជូន​​​មក​​​ក្រសួង​​​សុខាភិបាល​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​កំណត់​​​ថា តើ​​​ថ្នាំ​​​ពុល​​​នៅ​​​ក្នុង​​​សាច់​​​នោះ​​​ជាថ្នាំ​​​​ប្រភេទ ​​​អ្វី ប្រសិន​​​បើ​​​មាន​​​។ លោក​​​លើក​​​ឡើង​​​ទៀត​​​ថា “ខ្ញុំ​​​នៅ​​​តែ​​​ជឿ​​​ថា មួយ​​​ផ្នែក​​​​បណ្តាល​មក​ពី​សាច់​​​ឆ្កែ ពីព្រោះ​​​ក្មេង​​​ៗ​​​ និង​​​អ្នក​មួយ​​​​ចំនួន​​​ទៀត​​​ដែល​​​​​​មិន​​​បាន​​​ផឹក​​​ស្រា​​​ ក៏​​​ពុល​​​ដែរ​​​”។

​ទាក់​ទិន​បញ្ហា​នេះ លោក លី សុវណ្ណ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​សុខាភិបាល​​​បាន​​​មា​​​ន​​​ប្រសាសន៍​​​ ថា ក្រៅ​​​ពី​​​បម្រាម​​​ផ្អាក​​​ការបិត​​​​​​ស្រា​​​អង្ករ​​​ប្រជា​​​​​​ ពល​​​រដ្ឋ​​​ក្នុង​​​ខេត្ត​​​ក្រចេះ​​​​​​ គួរ​​​តែ​​​បោះ​​​ចោល​​​ស្រា​​​ ដែល​​​ពួក​​​គាត់មាន​​​។ លោក​​​ថ្លែង​​​ថា “​​​ប្រសិន​​​បើ​​​ពួក​​​គាត់​​​មិន​​​បញ្ឈប់​​​វា​​​ទេ​​​ រឿង​​​នេះ​​​នឹង​​​កើត​​​ឡើង​​​ម្តង​​​ទៀត​​​ ពីព្រោះ​​​ស្រា​​​[ពុល] ​​​ដែល​​​ ត្រូវ​​​បាន​​​ចែក​​​ចាយ មាន​នៅ​​​ក្នុង​​​សហគមន៍​​​របស់​​​ពួក​​​គាត់​​​រួច​​​ទៅ​​​ហើយ​​​”។

ចំណែក​​​ឯ​​​លោក អ៊ុំ ភី​​​ ស្នង​​​ការ​​​រង​​​ខេត្ត​​​​នេះ​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​មាន​​​តម្រុយ​​​​​មួយ​ហើយ​​​នៅ​​​ក្នុង​​​ការ​​​កំណត់​​​​ប្រភព​ស្រា​​​ពុល ដោយ​​​​បាន​​​ឃាត់​ខ្លួន​​​​​​​​​​អ្នក​​​បិត​​​ស្រា​​​ម្នាក់​​​ឈ្មោះ សា រ៉េត អាយុ​​​៦០​​​ឆ្នាំ​​​កាល​​​ព​​ី​​​ថ្ងៃ​​​ពុធ​​​ នៅ​​​ក្នុង​​​ស្រុក​​​ឈ្នួល​​​ បន្ទាប់​​​ពី​​​រក​​​ឃើញ​​​ថា គាត់​​​បាន​​​ប្រាប់​​​​​កូន​​​របស់​​​គាត់​​ឲ្យចាក់​​​​​​ស្រា​​​ទាំង​​​អស់​​​​​​​​​របស់​​​​ខ្លួន​​ចោល​​​​។

​​​លោក​​​ថ្លែង​​​​ថា “គាត់​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​បណ្តោះ ​​​អាសន្ន​​​តាម​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​បំផ្លាញ​​​ភ័ស្តុតាង ពីព្រោះ​​​គាត់​​​បាន​​​បំផ្លាញ​​​ភ័ស្តុតាង​​​ទាំង​​​អស់​​​ពាក់​​​ព័ន្ធ​​​ករណី​​​នេះ​​​” ហើយ​ថា នគ​​​រ​​​បាល​​​​​​ទទួល​បាន​​សំណាក​​​ស្រា​​​របស់​​​គាត់​​​ដោយ​​​ខ្លួន​​​ឯង​​​។

លោក​​​បាន​​​បន្ត​​​ថា ស្រា​​ផលិត​​​ដោយ​​​លោក  សា រ៉េត ​​​ដែល​ទទួល​បាន​ពាក់​​​ព័ន្ធ​​​ការ​​​ស្លាប់​​​មនុស្ស​​​ប្រាំ​​​បី​​​នាក់​​​ក្នុង​​​ស្រុក​​​ស្នួល​​​កាល​​​ពី​​​ថ្ងៃពុធ មាន​​​សារធាតុ​​​មេតាណុល​​​ខ្ពស់​​​រហូត​​​​​​ដល់​​​ទៅ​​​៩,៥​​​ភាគ​​​រយ​​​ឯណោះ បើ​​​ធៀប​​​នឹង​​​កម្រិត​​​០,១៥​​​ភាគ​​​រយ​​​ដែល​​​ច្បាប់​​​​​​ចាត់​​​ទុក​​​ថាមាន​​​សុវត្ថិភាព។

លោក​​​​​​មាន​​​ប្រសាសន៍​​​ទៀត​​​​​​ថា ស្រា​​​អង្ករ ​​​នោះ​​​ត្រូវ​​​បាន​​​បញ្ជូន​​មក​​​ក្រសួង​​​ឧស្សាហកម្ម និងសិប្បកម្ម​​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ដើម្បី​​​ឲ្យ​​​អ្នក​​​ជំនាញ​​​ខាង​​​គីមី​​​​​​ធ្វើ​​​តេស្ត ហើយ​​​ថា លទ្ធផល​​​នៃ​​​ការ​​​ធ្វើ​​​តេស្ត​​​នឹង​​​ជួយ​​​កំណត់​​​ដឹង​​​ថាតើ​​​ស្រា​​​ដដែល​​​នោះ​​ជា​​​ស្រា​​​ដែល​​​បាន​​​បណ្តាល​​​ឲ្យ​​​មនុស្ស​​​ផ្សេង​​​ទៀត​​​ស្លាប់ ឬ​​​យ៉ាងណា​​​៕សុខុម​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស