26 C
Phnom Penh

គ.ជ.ប.​​​នឹង​​​ទទួល​​​កា​​​រដាក់​​​ពាក្យ​​​សម្រាប់​​​តំណែង​​​ជា​​​អគ្គលេខាធិការ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​​​ជាតិ​​​រៀបចំ​​​ការ​​​​​​បោះ​​​ឆ្នោត​​​(គ.ជ.ប.) ថ្មី ដែល​​​មាន​អាយុកាល​ជិត​មួយ​ឆ្នាំ​និង​មាន​​​សមាសភាព​​​មក​​​ពី​​​គណបក្ស​​​ចំនួន​​​ពីរ​ នឹង​​​ចាប់​​​ផ្តើម​​​ទទួល​​​​​​ការ​​​ដាក់​​​ពាក្យ​​​សម្រាប់​​​តំណែង​​​ជា​​​អគ្គលេខាធិការ​​​​​​ ជា​​​តួនាទី​​​រដ្ឋបាល​​​កំពូល​​​នៅ​​​ចុង​​​ខែ​​​នេះ​​​​​​ ដោយ​​​លោក ទេព​​​ នីថា ដែល​​​ជា​​​អ្នក​​​កំពុង​​​តែ​​​កាន់​​​តំណែង​​​នេះ​​​បាន​​​និយាយ​​​​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​ក៏​​​នឹង​​​ដាក់​​​ពាក្យ​​​ដែរ​​​។

ជា​​​ផ្នែក​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​នយោបាយ​​​​​​ថ្ងៃ​​​ទី​​​២២​​​ កក្កដា ឆ្នាំ​​​មុន​​​រវាង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​ និង​​​គណបក្ស​​​សង្គ្រោះ​​​ ជាតិ គ.ជ.ប.​​​ថ្មី​​​មួយ​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​នៅ​​​ក្នុង​​​ខែ​​​មេសា​​​ ដោយមាន​សមាជិក​៩​រូប​​​​​ ក្នុង​​​នោះ​មាន​៤រូប​​​​​​ត្រូវ​ជ្រើស​រើស​ចេញពី​​គណបក្ស​ប្រជាជន​កម្ពុជា​និង​៤រូប​ទៀត​ចេញពីគណបក្ស​សង្គ្រោះ​ជាតិ​និង​​សមាជិក​​​”អព្យាក្រឹត្យ​​​ទី​​​៩​”​​​ត្រូវ​​​បាន​​​ព្រម​​​ព្រៀង​​​ដោយ​​​គណបក្ស​​​ទាំង​​​ពីរ​​​ ។

ប៉ុន្តែ​ ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក ស្ថាប័ន​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​នេះ​​​​​​​​​​​​​​​​បាន​​​បន្ត​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​ដោយ​​​មាន​​​លោក ទេព នីថា ជា​​​ប្រធាន​​​​​​​។ បុគ្គល​​​មាន​​​ទំនាក់​​​ទំនង​​​ជា​​​មួយ​​​គណបក្ស​​​ប្រជា​​​ជន​​​រូប​​​នេះ​​​ក៏​​​ធ្លាប់​​​ជា​​​ប្រធាន ​​​គ.ជ.ប.​​​ អំឡុង​​​ការ​​​បោះ​​​ឆ្នោតជ្រើសតាំង​តំណាង​រាស្ត្រ​​​​ឆ្នាំ​​​២០១៣ ដែល​​​គណបក្ស​​​ប្រឆាំង​​​ចោទ​​​ប្រកាន់​​​ថា បាន​​​លួច​​​បន្លំ​​​សន្លឹក​​​ឆ្នោត​​​សម្រាប់​​​គណបក្ស​​​កាន់​​អំណាច​​​ផង​​​ដែរ​​​។

លោក ហង្ស ពុទ្ធា អ្នក​​​នាំ​​​ពាក្យ​​​គ.ជ.ប. ​​​ដែល​​​ជា​​​សមាជិក​​​អព្យាក្រឹត្យ​​​នៃ​​​គណៈ​​​កម្មា​​​ធិការ​​​នេះ​​​បាន​​​លើក​​​​​​ឡើង​​​ថា លោក​​​ជឿ​​​ជាក់​​ថា អគ្គលេខាធិការ និង​​​អនុប្រធាន​​​ថ្មី​​​មួយ​​​ចំនួន​​​ទៀត​​​នឹង​​​ត្រូវ​​​ជ្រើស​​​រើស​​​នៅ​​​ប៉ុន្មាន​​​សប្តាហ៍​​​ខាង​​​មុខ​​​នេះ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “សមាជិក​​​ គ.ជ.ប.​​​​​​ទាំង​​​អស់​​​បាន​​​ព្រម​​​ព្រៀង​​​​​​​​​​​​​​​គ្នា​​​ថា វា​​​ដល់​​​ពេល​​​ត្រូវ​​​ជ្រើស​​​រើស​​​អគ្គលេខាធិការ និង​​​អគ្គ​​​លេខាធិការ​​​រង​មួយ​​​ចំនួន​​​ទៀត​​​​ហើយ​ ​​ព្រោះ​​​​​​ពី​​​មុន​​​យើង​​​ជាប់​រវល់​​​​​​នឹង​​​រឿង​​​ផ្សេង​​​ៗ”។

លោក​​​បាន​​​បន្ថែម​​​ថា ដំណើរ​​​ការ​​​នេះ​​​អាច​​​ បញ្ចប់​​​នៅ​​​ត្រឹម​​​ដើម​​​ខែ​​​មករា​​​។​លោក​​​បាន​​​លើក​​​ឡើងទៀត​​​​ថា ពល​​​រដ្ឋ​​​ខ្មែរ​​​គ្រប់​​​រូប​​​ដែល មាន​​​អាយុ​​​លើស​​​ពី​​​៣០​​​ឆ្នាំ និង​​​ដែល​​​មាន​​​បរិញ្ញា​​​បត្រ​​​​​​ហើយ​​​មាន​​​បទ​​​ពិសោធន៍​​​ការ​​​ងារ​​​នៅ​​​ក្នុង​​​វិស័យ​​​ណា​​​មួយ​​​នោះ​​​ មាន​​​សិទ្ធិ​​​ដាក់​​​ពាក្យ​​​​បាន​​​។​”ប្រសិន​​​បើ​​​អគ្គលេខាធិការ​​​បច្ចុប្បន្ន​​​ដាក់​​​ពាក្យ​​​សម្រាប់​​​តំណែង​​​នេះ​​​​​​ វា​​​មិន​​​អីទេ​​​ ព្រោះ​​​បើ​​​យោង​​​តាម​​​​​​ច្បាប់​​​គាត់​​​មាន​​​សិទ្ធិ​​​ដាក់​​​ពាក្យបាន​ ​​​ប៉ុន្តែ ការ​​​សម្រេច​​​វា​​​អាស្រ័យ​​​លើ​​​សមាជិក​​​ទាំង​​​៩​​​របស់​​​គ.ជ.ប.​​​”។

លោក ទេព នីថា បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​លោក​​​មាន​​​ផែនការ​​​ដាក់​​​ពាក្យ​​​ “ជា​​​ទូទៅ​​​ប្រសិន​​​​​​បើ​​​យើង​​​មាន​​​ឱកាស​​​ដាក់​​​ពាក្យ​​​យើង​​​គួរ​​​តែ​​​ដាក់​​​”។

គ.ជ.ប.​​​​​​ថ្មី​​​នេះ​​​គ្រោង​​​នឹង​​​បង្កើត​​​បញ្ជី​​​ឈ្មោះ​​​​​​អ្នក​​​បោះ​​​ឆ្នោត​​​នៅ​​​កម្ពុជាឡើងវិញ​ឲ្យរួច​​រាល់​​​​នៅ​​​ដើម​​​ឆ្នាំ​ក្រោយ​​​ ដោយ​​​បោះ​​​ចោល​​​​បញ្ជី​​​ឈ្មោះ​​​ចាស់​​​ ដែលពោរ​​​ពេញ​​​ទៅ​​​ដោយ​ការ​​​​បាត់​​​ឈ្មោះ និង​​​ជាន់​​​ឈ្មោះ​​​​​​គ្នា​រាប់​​​សែន​​​៕ស៊ុយឈាង​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស