កាលពីម្សិលមិញ ក្រសួងព័ត៌មានបានចេញសេចក្តីថ្លែងការណ៍មួួយណែនាំប្រព័ន្ធផ្សព្វផ្សាយឲ្យឈប់ប្រើគោរមងារ “លោក” សម្រាប់ឥស្សរជនដូចជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលក្រសួងលើកឡើងថា គួរតែប្រើគោរមងារថា “សម្តេច”។
លោក ហ៊ុន សែន លោកស្រី ប៊ុន រ៉ានី ភរិយារបស់លោក លោក ស ខេង លោក ហេង
សំរិន ប្រធានរដ្ឋសភា និងលោក សាយ ឈុំ ប្រធានព្រឹទ្ធសភាជាជនសាមញ្ញមានគោរមងារដែលប្រោសព្រះរាជទានពីព្រះមហាក្សត្រ ដែលគោរមងារនេះ តាមធម្មតាប្រើសម្រាប់រាជវង្ស និងព្រះសង្ឃពុទ្ធសាសនា។
សារាចរណែនាំនេះមានខ្លឹមសារថា “ក្រសួងព័ត៌មានសង្កេតឃើញថា មានប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅមានភាពខ្វះចន្លោះ ឬបំភ្លេចចោល ឬមិនប្រើគោរមងារ ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ ជាស្ថាប័នខ្ពស់បំផុតនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគោរមងារ “សម្តេច” ដែលបានប្រគល់ជូនឥស្សរជនជាថ្នាក់ដឹកនាំដ៏ឆ្នើមជាទីគោរពស្រឡាញ់របស់ប្រជាពលរដ្ឋ”។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ ទោះជាយ៉ាងណា លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងនេះបានមានប្រសាសន៍ថា
ប្រព័ន្ធផ្សព្វផ្សាយគួរអនុវត្តតាមសារាចរណែនាំនេះនៅពេលសំដៅដល់ឥស្សរជននយោបាយសំខាន់ៗ។
លោកបានមានប្រសាសន៍ថា “ប្រសិនបើយើងប្រើ វាជាការល្អ ពីព្រោះគោរមងារ “សម្តេច” ត្រូវបានប្រោសព្រះរាជទានដោយព្រះមហាក្សត្រជាស្ថាប័នខ្ពស់បំផុតនៃព្រះរាជាណាចក្រកម្ពុជា”។ “សម្តេច” ប្រកបថា S-A-M-D-E-C-H ជាជាងប្រើពាក្យថា “លោក” Mr.។
នៅពេលសួរថា តើមានការដាក់ទោសទៅលើអ្នកដែលមិនយកចិត្តទុកដាក់នឹងបទបញ្ជានេះ ឬយ៉ាងណានោះ លោក ម៉ៅ អាយុទ្ធ បានលើកឡើងថា “ការប្រើពាក្យ “លោក” សំដៅដល់សម្តេចនោះ មិនគួរសមឡើយ ហើយបើប្រៀបធៀបទៅនឹងការប្រើកិរិយាសព្ទក្នុងភាសាខ្មែរ “ហូប” នៅពេលនិយាយសំដៅដល់ព្រះសង្ឃមានន័យថា “ឆាន់”។
នៅពេលសួរម្តងទៀតថា តើនឹងមានការដាក់ទោសទណ្ឌ ឬយ៉ាងណានោះ លោក ម៉ៅ អាយុទ្ធ បានលើកឡើងថា “បើខ្ញុំជាជនបរទេស ខ្ញុំនឹងប្រើពាក្យនោះដើម្បីឲ្យគេដឹងថា ស្ថាប័នរបស់ខ្ញុំមានសីលធម៌ ហើយគោរពប្រពៃណីរបស់ប្រទេសនេះ។ គ្មានទាស់ខុសអ្វីទេ គ្រាន់តែដាក់គោរមងារនោះ”។
លោក យឹម ណយ មន្ត្រីជាន់ខ្ពស់មួយរូបទៀតនៅក្រសួងព័ត៌មានបានមានប្រសាសន៍ថា បច្ចុប្បន្ននេះមិនទាន់មានការដាក់ទោសទណ្ឌទេ។ លោកបានបន្ថែមថា “យើងមិនទាន់មានវិធានការណាមួយនៅឡើយទេ។ ក្រសួងនឹងបន្តពិនិត្យមើលបញ្ហានេះ”៕សារុន