41.3 C
Phnom Penh

តុលាការ​ផ្តន្ទាទោស​យុវជន​ម្នាក់​ឱ្យ​ជាប់​ព​ន្ធនាគារ​១០ឆ្នាំពីបទ​រំលោភ​ក្មេងស្រី​​​ម្នាក​​​់​​​អាយុ៩ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​ ​​យុវជន​អាយុ​១៨​ឆ្នាំ​ម្នាក ់​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យជាប់ពន្ធនាគារ​រយៈ​ពេល​១០​ឆ្នាំពីបទ​រំលោភ​ក្មេង​ស្រី​អាយុ​៩ឆ្នាំ​ម្នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ខែ​កក្កដា ​ដែល​​​​យុវជន​នេះ​បាន​អះអាង​​អំឡុង​សវនា​​​ការ​​​ កាលពី​ខែ​មុន​ថា ខ្លួន​មិន​ដឹង​ថាខុស​​​​​ច្បាប់​ទេ​។

យោង​តាម​នគរបាល​និង​មន្ត្រីតុលាការ​បាន​​ឲ្យ​ដឹង​ថា យុវជន​ វ៉េត សៀង​ហាក់ ដែល​ជួយ​​​រៀប​​​ចំ​​​អីវ៉ាន់​និង​ជួយ​​​​​​អតិថិជន​នៅ​ហាង​លក់​គ្រឿង​ទេស​​​​ដែល​ឪពុក​ម្ដាយ​របស់​ជន​រងគ្រោះ​បាន​​បើក​នៅ​ក្រៅផ្ទះ​នៅ​​ក្នុង​ខណ្ឌ​ដង្កោ បានស្នាក់​​នៅ​ជាមួយ​ក្រុម​គ្រួសារ​នេះ​បណ្ដោះ​អាសន្ន​។ ​យោង​តាម​​សក្ខី​កម្ម​ដែល​​​បាន​អានអំឡុង​សវនាការ​បាន​ឱ្យដឹង​ថា កាល​​​ពី​​​ថ្ងៃទី​៣ ខែ​កក្កដា វេលា​ម៉ោង​៤​ទៀបភ្លឺ ​យុវ​​​ជន​នេះ​បាន​លប​ចូល​បន្ទប់​​របស់​ក្មេងស្រី​រូប​នោះ ហើយ​បាន​​ចាប់​រំលោភ​នាង​​​តែ​ម្ដង​។

ក្មេងស្រី​រូប​នេះ​បាន​ប្រាប់​ឪពុក​ម្ដាយ​របស់​​​​នាង​ពី​​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​បន្ទាប់​មក ហើយ​ឪពុក​ម្ដាយ​​​ក្មេងស្រី​រងគ្រោះ​បាន​រាយការណ៍​ទៅ​​នគរ​បាល​​មូលដ្ឋាន​ភ្លាម​។ សៀង ហាក់ ត្រូវ​បាន​ចាប់​ខ្លួន​ប៉ុន្មាន​ក្រោយ​មក ហើយ​អំឡុង​សវនាការ​​​​ជំនុំជម្រះ យុវជន​នេះ​​​សារភាព​ថា​ ពិតជា​បាន​រំលោភ​ក្មេងស្រី​នោះ​មែន​។

​នៅ​ពេល​​ត្រូវ​បាន​សាកសួរ​ដោយ​លោក​ ស្វាយ តុញ ចៅក្រម​ប្រធាន​​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៅ​សាលា​រាជធានី​ភ្នំពេញ​អំឡុង​​សវនាការ​កាលពី​ខែ​មុន សៀង ហាក់ បាន​និយាយ​ថា ខ្លួន​បាន​រំលោភ​ក្មេងស្រី​រូប​នេះ​​​ ពីព្រោះ​ខ្លួន​ចង់​​ឆ្លង​​​កាត់​​​​ការ​រួម​ភេទ​បន្ទាប់​​​ពី​​មើល​វីដេអូ​អាស​អាភាស​តាម​ទូរស័ព្ទ​ស្មាត​ហ្វូន​របស់​ខ្លួន​។ ​យុវជន​នេះ​បាន​និយាយ​ថា   “​ខ្ញុំ​គ្រាន់​តែ​ចង់​ដឹង​តែ​ប៉ុណ្ណោះ”។

​នៅ​ពេល​នោះ​​លោកស្រី ម៉ុន វិមានចំប៉ា មេធាវី​ការ​ពារក្តី​ចុងចោទ​បាន​លើក​ឡើង​ថា​ សៀង ហាក់ គួរ​ត្រូវបន្ធូរបន្ថយ​ទោស​​ ពី​​​ព្រោះ​​​​គាត់​​​​​នៅ​​​ក្មេង​​​មាន​​​អារម្មណ៍​​​ផ្លូវ​​​ភេទ​​​ពុះ​​​កញ្ជ្រោល​​​មិន​យល់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ទង្វើ​របស់​ខ្លួន។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា”​ដោយ​​​ ​សារ​ចង់​ដឹង​អំពី​ការ​រួម​ភេទ​ គាត់​មិន​បាន​គិត​ថា ទង្វើ​របស់​ខ្លួន​ទៅ​លើ​ក្មេងស្រី​ជា​ការ​រំលោភ​ ឡើយ​។ គាត់​មិន​ដឹង​ពី​​ការ​រួមភេទ​ទេ ហើយ​គាត់​ចង់​សាក​ល្បង​”។

​ប៉ុន្តែ​បើ​​ទោះ​ជា​មេធាវី​ការ​ពារក្តី​រូប​នេះ​ និង​​​​​​សំណើ​របស់​មេធាវី​​​​​សុំ​ឲ្យ​ផ្ដន្ទាទោស​ស្រាល​ដោយ​សារ​អង្គហេតុ​ថា គាត់​​មាន​​អាយុ​ ១៧​ឆ្នាំ​នៅ​ពេល​ប្រព្រឹត្ត​បទ​ល្មើស​​ក៏ដោយ ក៏​ចៅ​ក្រម​ ស្វាយ តុញ បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា សៀង ហាក់ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ពិរុទ្ធភាព​ពីបទ​រំលោភ​អនីតិជន​ដែរ​។

​​លោក​​បាន​មាន​ប្រសាសន៍​ថា “​តុលាការ​បាន​សម្រេច​ផ្ដន្ទាទោស​ វ៉េត សៀងហាក់ ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១០​ឆ្នាំ និង​បង្គាប់​ឲ្យ​បង់​ប្រាក់​សំណង​ចំនួន​​៥លានរៀល​”។

លោកស្រី វិមាន​ចំប៉ា បាន​មាន​ប្រសាសន៍​ថា ការ​​ផ្ដន្ទាទោស​នេះ​ធ្ងន់ធ្ងរ​ណាស់​​ ហើយ​ថា លោកស្រី​នឹង​​ពិភាក្សា​ពីការ​ប្ដឹង​ទាស់​ជាមួយ​កូន​ក្ដី​របស់​លោកស្រី​។

​​លោកស្រី ពឿង កល្យាណ មេធាវី​របស់​ជន​រងគ្រោះ​បាន​មាន​ប្រសាសន៍​ថា លោក​​​ស្រី​​ស្វាគមន៍​​​សេចក្ដី​សម្រេច​នេះ។​​​ លោក​​​ស្រី​​​​​បាន​ថ្លែង​ថា ​”ខ្ញុំ​អរគុណ​និង​ទទួល​យក​សេចក្ដី​សម្រេច​នេះ​”៕ សារុន​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស