34 C
Phnom Penh

​បុរស​បីនាក់ជាប់​​​ពន្ធនាគារ​​​ពីបទដាក់​​​ថ្នាំ​​​ និង​​​​​រំលោភបូក​បុគ្គលិក​កាស៊ីណូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​ថា បុរស​​​បី​​​នាក់​​​ដែល​​​សារភាព​​​ថា បាន​បង្ខំ​​ឲ្យ​​​​ប្រើប្រាស់​​​ថ្នាំ​​​​​​ញៀន ​​​និង​​​រំលោភ​​​បូក​​​​​​​បុគ្គលិក​​​កាស៊ីណូ​​​អាយុ​​​២១​​​ឆ្នាំ​​​ម្នាក់នៅ​​​​​​ក្នុង​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​កាល​​​ពី​​​រំលង​​​អធ្រាត្រ​​​ឈាន​​​ចូល​​​ថ្ងៃ​​​សុក្រនោះ ត្រូវ​​​បាន​​​ចោទ​​​​​​សាលា​​​ដំបូង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យធ្វើ​​​ការ​ចោទប្រកាន់​​​ ហើយ​​​​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ដើម្បី​​​រង​​​់ចាំ​​​ការ​​​ជំនុំ​​​ជម្រះ។

យោង​​​តាម​​​លោក ព្រំ​​​ ថេង ប្រធាន​​​នាយក​​​​​​ ដ្ឋាន​​​សើុប​​​អង្កេត​​​យុត្តិធម៌​​​នៃ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​បាន​​​ឲ្យ​​​ដឹង​​​ថាជន​​​សង្ស័យ​​​ទាំង​​​បីនាក់​​​នេះ​​​ជា​​​មនុស្ស​​​ញៀន​​​ថ្នាំ​​​គ្មាន​​​ការ​​​ងារ​​​ធ្វើ​​​ត្រូវ​​​បាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ចាប់​​​ខ្លួន​​​កាល​​​ពី យប់​​​ថ្ងៃ​​​សុក្រ តែ​​​ប៉ុន្មាន​​​ម៉ោង​​​ប៉ុណ្ណោះ បន្ទាប់ពី​​​ពួក​​​គេ​​​​​​ បាន​​​ផ្លាស់​​​ប្តូរ​​​​​​គ្នា​​​រំលោភ​​​ស្ត្រី​​​រូប​​​នេះ​​​នៅ​​​ក្នុង​​​​ស្ថានីយ​​​អយស្ម័យយានចាស់​​​​​​ទ្រុឌទ្រោម​នៃ​ខេត្ត​ជាប់​ព្រំដែន​នេះ​។

លោក ព្រំ ថេង ​​​បាន​​​ថ្លែង​​​ថា ស្រ្តី​​​រង​​​គ្រោះ ​​​ បម្រើ​​​ការ​​​ងារ​​​នៅ​​​កាស៊ីណូ​​​Holiday Palace ក្នុង​​​សង្កាត់​​​ប៉ោយ​​​​ប៉ែត ហើយ​​​បាន​​​ដើរ​​​មក​​​ផ្ទះ​​​វិញ​​​តែ​​​ម្នាក់​​​ឯង បន្ទាប់​​​ពី​​​ចប់​​​ម៉ោង​​​ការ​​​ងារ​​​នៅ​​​ម៉ោង​​​ ប្រហែល​​​៣​​​រំលង​​​អធ្រាត្រ​​ ស្រាប់​​​តែ​​​បុរស​​​បី​​​នាក់​​​បាន​​​មក​​​ជិត​​​នាង​​​ ហើយ​​​បាន​​​បង្ខំ​​​ឲ្យ​​​នាង​​​ចូល​​​ទៅ​​​ក្នុង​​​ស្ថានីយ​​​អយស្ម័យយាន​នេះ​គំរាម​​​សម្លាប់​​​នាង​​​ប្រសិន​​​បើ​​​នាង​​​​​​ស្រែក​​​។លោកបាន​​​​​​​​​ ថ្លែង ​​​ថា អ្វី​​​ដែល​​​បាន​​​កើត​​​ឡើង​​​ “គឺ​​​ព្រៃ​​​ផ្សៃ​​​ណាស់​​​”។

លោក​​​បាន​​​ថ្លែង​​​ថា “ពួកគេ​​​បាន​​​បង្ខំ​​​ជន​​​រង​​​គ្រោះ​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​ថ្នាំ​​​ញៀន [ម៉ាទឹក​​​កក]​​​រហូត​​​​​​ដល់​​​នាង​​​វង្វេង​វង្វាន់ ហើយ​​​បាន​​​រំលោភ​​​ នាង ​​​​​​តែ​​​ម្តង​​​។ ជន​​​សង្ស័យ​​​ទាំង​​​នេះ​​​បាន​​​រំលោភ​​​​​​នាង​​​ម្នាក់​​​ម្តង​​​ៗ​​​ បន្ទាប់មក​​​បាន​​​ហែក​​​សម្លៀក​​​បំពាក់​​​របស់​នាងចោល​ ​​​ដូច្នេះ​​​នាង​​​មិន​​​អាច​​​រត់​​​ចេញ​​​បាន​​​ឡើយ​​​”។

អ្នក​​​ភូមិ​​​ដែល​​​ធ្វើ​​​ការ​​​នៅ​​​ក្បែរ​​​ស្ថានីយ​​​អយស្ម័យយាន​​​នេះ​​​បាន​​​ប្រទះ​​​ឃើញ​​​ស្ត្រី​​​អាក្រាត​​​រូប​​​នេះ​​​នៅ​​​ម៉ោង​​​ប្រហែល​​​៦​​​ព្រឹក​​​ហើយ​​​បាន​​​​​​យកសម្លៀក​​​បំពាក់​​​មួយ​​​កំប្លេ​​​ឲ្យ​​​នាងស្លៀក​​​​មុន​​​ពេល​​​រាយ​ការណ៍​​​ទៅ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ ដែល​​​ធ្វើការ​ក្នុងរយៈ​​​ពេល​​​ខ្លី​​​ប៉ុណ្ណោះក្នុងការ​​ស្វែង​​​រក​​​ជន​ប្រព្រឹត្ត​​​ទាំងនេះ​។

លោក​​​បាន​​ថ្លែង​ថា តាមការ​​​រៀបរាប់​​​ភិន​​​

ភាគ​​​បុរស​​​ទាំង​​​នេះ​​​ពី​​​សំណាក់​​​ជន​​​រង​​​គ្រោះ ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​តាម​​​ដាន​​​ពួកគេ​​​ដល់​​​ផ្ទះជួល​​​ក្នុង​​​តំបន់​​​នោះ​​​។ នៅពេលសាក​​​សួរ​​​នៅ​​​ទី​​​បញ្ជា​ការ​​​ដ្ឋាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​ពួកគេ​​​ទាំងអស់​​សារភាព​​​ថា ពិត​​​ជា​​​បាន​​​​​​រំលោភ​​​ ស្ត្រី​​​រូប​​​នេះ​​​មែន។

លោក ហ៊ិន សុផល ប្រធាន​​​ពន្ធនាគារ​​​ខេត្ត​​​​​​​​​បញ្ជាក់​អះ​​​អាង​​​ថា ទទួលបាន​បុរស​​​ទាំង​​​នេះហើយ​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ។​​​លោក​​​បាន​ បន្ថែមថា “ពួក​​​គេ​​​បាន​​​មក​​​ដល់​​​នៅ​​​ម៉ោង​​​ប្រហែល​​​​​​១០និង​​​៣០នាទី​​​ព្រឹក​​​ ហើយ​​​ឥឡូវ​​​នេះ​​​កំពុង​​​ត្រូវ​​​ឃុំ​​​ខ្លួន​​​បណ្តោះ​​​អាសន្ន​​​៕​​​សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស