40.6 C
Phnom Penh

​បុរស​ញៀន​​​សិច​​​​វ័យ​ចំណាស់​សារភាព​​​ថា ខ្លួន​ពិត​ជា​​​បាន​ចាប់​​​​​រំលោភ​​​ក្មេង​​​ស្រី​​​ និងស្ត្រី​​​វិកល​​​ចរិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​កាលពី​​​ម្សិលមិញ​​​ថា ​​​អ្នក​​​ចម្ការ​​​អាយុ​​​៧៦​​​ឆ្នាំ​​​ម្នាក់​​​ដែល​​​នគរ​​​បាល​​​និយាយ​​​ថា ជា​​​​​”​​​ជន​​​ញៀន​​​សិច​​​” ត្រូវ​​​បាន​​​ចាប់​​​​ខ​​​្លួន​​​​​​​​​​នៅ​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​កាលពី​​​ថ្ងៃ​​​អាទិត្យ​​​ ពី​បទ​​​​​​​រំលោភ​​​ក្មេង​​​វិកលចរិត​​​ម្នាក់​​​ក្នុង​​​ភូមិ​​​របស់​​​គាត់​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ ហើយ​​​បន្ទាប់​​​មក​​​ទៀត​​​បាន​​​សារភាព​​​ឲ្យ​​​ដឹង​​​អំពី​​​ការ​​​រំលោភ​​​ស្ត្រី​​​វិកល​​​ចរិត​​​ម្នាក់​​​ទៀត។

យោង​​​តាម​​​លោក ប៉ុល វុទ្ធី ស្នង​​​ការ​​​រង​​​ខេត្ត​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​ថា នូ សីុណាន ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ផ្ទះ​​​របស់​​​គាត់​​​ក្នុង​​​ឃុំ​​​ជៀប​​​ ស្រុក​​​ទឹក​​​ផុស​​​ កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​អាទិត្យ​​​ ពីបទ​​​សង្ស័យ​​​ថា ​បាន​​​រំលោភ​​​ក្មេង​​​ស្រី​​​អ្នក​​​ជិត​​​ខាង​​​អាយុ​​​៦​​​ឆ្នាំ​​​ ហើយ​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​តុលាការ​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​នៅ​​​ថ្ងៃ​​​នេះ​​​ ដើម្បី​​​ប្រឈម​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់។

លោក​​​ លីវ ប៊ុន​​​សុង អធិការ​​​រង​​​ស្រុក​​​បាន​​​និយាយ​​​ថា លោក​​​ សីុណាន ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​តាម​​​បណ្តឹង​​​មួយ​​​ដែល​​​ឪពុក​​​ម្តាយ​​​របស់​​​ក្មេង​​​ស្រី​​​​នោះ​​​បាន​​​ប្តឹង​​​ទៅ​​​នគ​​​របាល​​​ឃុំ​​​នៅ​​​រសៀល​​​​​ថ្ងៃ​​​​​សៅរ៍ ដោយ​​​ចោទ​​​លោក ស៊ីណាន ថា បាន​​​រំលោភ​​​កូន​​​ស្រី​​​ពិការ​​​របស់​​​ពួក​​​គាត់​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៤​​​ខែ​​​ធ្នូ។

លោក​​​បាន​​​និយាយ​​​ថា​​​ ”ឪពុក​​​ម្តាយ​​​របស់​​​ជន​​​រង​​​គ្រោះ​​​មិន​​​បាន​​​ប្តឹង​​​ភ្លាម​​​ទេ​​​នៅ​​​ពេល​​​ជន​​​សង្ស័យ​​​រំលោភ​​​នាង​​​ ពីព្រោះ​​​ជន​​​រង​​​គ្រោះ​​​​​មិន​​​បាន​​​ប្រាប់​​​ពួក​​​គាត់​ភ្លាម​​​ទេ”។ លោក​​​បាន​​​ពន្យល់​​​ថា ទីបំផុត​ឪពុក​​​ម្តាយ​​​របស់​​​ក្មេង​​​ស្រី​​​នោះ​​​​​​​​​​​​បាន​​​ហៅ​​​នាង​​​មក​​​សួរ​​​ នៅ​​​ពេល​​​ពួក​​​គាត់​​​បាន​​​សង្កេត​​​ឃើញ​​​មាន​​​ឈាម​​​ក្នុង​​​ទឹក​​​នោម​​​របស់​​​នាង។

លោក ប៊ុនសុង បាន​​​និយាយ​​​ថា ពួក​​​គាត់​​​បាន​​​​​ប្រាប់​​​នគរបាល​​​ថា លោក ស៊ីណាន បាន​​​រំលោភ​​​​​កូន​​​ស្រី​​​របស់​​​ពួក​​​គាត់​​​នៅ​​​ក្នុង​​​ផ្ទះ​​​របស់​​​ជន​​​សង្ស័យ ​​​ក្រោយពី​​​ក្មេង​​​ស្រី​​​រូប​​​នេះ​​​និង​​​មិត្ត​​​ភក្តិ​​​៤​​​នាក់​​​របស់​​​នាង​​​បាន​​​ដើរ​​​ចូល​​​ដី​​​របស់​​​ជន​​​សង្ស័យ។

លោក​​​បាន​​​និយាយ​​​ថា ”ក្រោយ​​​ពី​​​ហែល​​​ទឹក​​​លេង​​​ក្បែរ​​​នោះ​​​ ក្មេង​​​៥នាក់​​​បាន​​​ដើរ​​​ទៅ​​​ដី​​​​​ចម្ការ​​​ជន​​​សង្ស័យ​​​រក​​​មើល​​​ផ្លែឈើ​​​ខ្លះ​​​ហូប”។ ​​លោក​​​​​​បន្ថែម​​​ថា ក្មេង​​​ស្រី​​​ផ្សេង​​​ទៀត​​​បន្ទាប់​​​មក​​​​​បាន​​​ស្ទុះ​​​ចូល​​​ផ្ទះ​​​របស់​​​លោក ​ស៊ីណាន​​​ នៅ​​​ពេល​​​​​​ឮ​​​សម្រែក​​​របស់​​​ជន​​​រង​​​គ្រោះ ហើយ​​​ក៏​​​បាន​​​ឃើញ​​​អ្នក​​​ចម្ការ​​​រូប​​​នេះ​​​កំពុង​​​រំលោភ​​​នាង។

លោក ប៊ុនសុង បាន​​​និយាយ​​​ថា ​​លោក ​ស៊ីណាន ត្រូវ​​​បាន​​​គេ​​​ប្រគល់​​​ទៅ​​​ឲ្យ​​​នគរបាល​​​ស្រុក​​​កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​អាទិត្យ​​​ និង​​​ត្រូវ​​​គេ​​​សាក​​​សួរ​​​នៅ​​​អធិការ​​​ដ្ឋាន​​​នគរ​​​បាល​​​ស្រុក។

លោក​​​បាន​​​និយាយ​​​ថា ”ជន​​​សង្ស័យ​​​មិន​​​ព្រម​​​សារភាព​​​ទេ​​​នៅ​​​ពេល​​​យើង​​​សាក​​​សួរ​​​គាត់​​​​​លើក​​​ដំបូង”។ លោក​​​បាន​​​បន្ថែម​​​ថា នៅ​​​ទី​​​បញ្ចប់ ជន​​​នេះ​​​បាន​​​និយាយ​​​ប្រាប់​​​អស់​​​នៅ​​​ពេល​​​ដែល​​​អ្នក​​​ស៊ើប​​​អង្កេត​​​បាន​​​ប្រាប់​​​គាត់​​​ថា មិត្ត​​​ភក្តិ​​​របស់​​​ជន​​​សង្ស័យ​​​បាន​​​ឃើញ​​​គាត់​​​រំលោភ​​​មិត្ត​​​របស់​​​ពួក​​​គេ។

លោក​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា ​បន្ទាប់​មក​​លោក ​​ស៊ីណាន​​​ បាន​​​បន្ត​​​សារភាព​​​ឲ្យ​​​ដឹង​​​អំពី​​​ការ​​​រំលោភ​​​​​​​​​​ស្ត្រី​​​វិកលចារិត​​​ម្នាក់​​​ក្នុង​​​ភូមិ​​​របស់​​​គាត់​​​”ជា​​​ច្រើន​​​លើក​​​” នា​​​ពេល​​​កន្លង​​​មក។

លោក​​​អធិការ​​​រង​​​ ប៊ុនសុង ក៏​​​បាន​​​កត់​​​សម្គាល់​​​​ឃើញ​​​ប្រវត្តិ​​​មិន​​​ធម្មតា​​​របស់​​​លោក ស៊ីណាន​​​ដែរ។

លោក​​​បាន​​​និយាយ​​​ថា “ជន​​​សង្ស័យ​​​រូប​​​នេះ​​​​​​មាន​​​ប្រពន្ធ​​​ច្រើន​​​ សូម្បី​​​កូនស្រី​​​ម្នាក់​​​របស់​​​គាត់​​​ក៏​​​បាន​​​ក្លាយ​​​ជា​​​ប្រពន្ធ​​​របស់​​​គាត់​​​ដែរ។ គាត់​​​ជា​​​មនុស្ស​​​ញៀន​​​សិច”៕និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស