33 C
Phnom Penh

នគរ​បាល​ឆ្មក់​ចូល​ផ្ទះ​បន​​រំដោះ​​​​ក្មេងស្រី​​ប្រាំពីរ​នាក់​​​​នៅ​ខេត្ត​បាត់ដំបង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​​បាន​ឲ្យ​ដឹង​ថា ក្មេងស្រី​វៀតណាម និង​ខ្មែរ​​​មួយ​ក្រុម​មាន​គ្នា​ប្រាំពីរ​នាក់​​ត្រូវ​បាន​​​​រំដោះ​ក្នុង​ពេល​​ឆ្មក់​ចូល​​ផ្ទះ​បន​​មួយ​កន្លែង​​នៅ​ខេត្ត​បាត់ដំបង​កាលពី​យប់​ថ្ងៃ​ពុធ​ ដែល​ក្នុង​​ការ​ឆ្មក់​ចូល​នោះ​​​ជន​សង្ស័យ​​នាំ​​​ម៉ូយ​​បី​នាក់​​ត្រូវ​បាន​ចាប់​ខ្លួន។

យោង​តាម​​លោកស្រី សៅ សុផា ​​នាយ​រង​​ការិយាល័យ​​នគរបាល​​​ខេត្ត​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​​​​បាន​ឲ្យ​ដឹង​ថា ក្រុម​​​មន្ត្រី​​​​​​បាន​ឆ្មក់​​ចូល​​​”ផ្ទះ​បន​​​” គ្មាន​ឈ្មោះ​​​ក្នុង​ឃុំ​បឹង​រាំង ស្រុក​កំរៀង នៅ​ម៉ោង​៧​និង៣០​នាទី​យប់​ថ្ងៃ​ពុធ។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​ឆ្មក់​ចូល​​ផ្ទះ​បន​មួយ​​​កន្លែង​​…​ហើយ​បាន​រំដោះ​​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​១៣​នាក់​ ក្នុង​នោះ​មាន​ស្រី​ពេស្យា​វៀតណាម​​ប្រាំបួន​នាក់ ដែល​​​​ប្រាំមួយ​នាក់​​ក្នុង​ចំណោម​នោះ​មិនទាន់​គ្រប់​អាយុ”។ លោកស្រី​បាន​បន្ថែម​ថា នគរ​បាល​​ក៏​បាន​រំដោះ​នារី​ខ្មែរ​ម្នាក់​ដែរ។

យោង​តាម​លោកស្រី​​​ សុផា ​​ដែល​បាន​និយាយ​ថា ពួកគេ​​​នឹង​​ត្រូវ​បញ្ជូន​ទៅ​​តុលាការ​​នៅ​ថ្ងៃ​នេះ បាន​ឲ្យ​ដឹង​ថា មនុស្ស​បី​នាក់​ដែល​ជាប់​សង្ស័យ​ថា​បាន​​​បើកផ្ទះ​បន​​​នេះ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​នឹង​កន្លែង និង​ឃុំខ្លួន​​នៅ​ស្នង​​ការដ្ឋាន​នគរបាល​ខេត្ត​កាលពី​ម្សិលមិញ។

បើ​ទោះ​ជា​​ចាត់​ទុក​​ក្រុម​​ក្មេង​ស្រី​ត្រូវ​បាន​រំដោះ​​​ទាំង​អស់​​នោះ​ថា ជា​ “អ្នក​ត្រូវ​សង្គ្រោះ” ​​ក៏ដោយ​ ក៏​លោកស្រី​​ សុផា ​​មាន​ប្រសាសន៍​ថា ​​​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​​គ្រប់​អាយុ​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​​​​ដែរ​ក្នុង​ការ​ឆ្មក់​ចូល​នោះ ​ហើយ​នឹង​​ត្រូវ​សាក​សួរ​ជាមួយ​​ជន​សង្ស័យ​ហៅ​ម៉ូយ​​​ប្រាំមួយ​​​នាក់​​​នៅ​ថ្ងៃ​នេះ។ លោក​ស្រី​បាន​​​​​កំណត់​អត្ត​សញ្ញាណ​ជន​សង្ស័យ​ហៅ​ម៉ូយ​ទាំង​នោះ​​​ថា​មាន​​ឈ្មោះ សេង ឡឹក អាយុ​៤៣​ឆ្នាំ និង​ អុិន សុភាព ​អាយុ​៣៦​ឆ្នាំ ជា​ប្ដី​ប្រពន្ធ​ដែល​ជួល​អគារ​នោះ ​ហើយ​និង អុឹម គង់ អាយុ​២៦​ឆ្នាំ។

លោកស្រី​បាន​​​​មាន​ប្រសាសន៍​ថា ​ក្មេង​ស្រី​​​​មិន​ទាន់​គ្រប់​អាយុ​ទាំងអស់​​ឥឡូវ​នេះ​ស្ថិត​នៅ​​​​ក្នុង​ការ​មើល​ថែ​របស់​​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ Agape International Missions (AIM) ​ដែល​​បាន​ជួយ​​ក្នុង​ការ​ស៊ើបអង្កេត​ផ្ទះ​បន​នេះ។

នាយក​​អង្គការ​ AIM ​​​​លោក Eric Meldrum ​បាន​មាន​​​ប្រសាសន៍​​​ថា អង្គការ​របស់​លោក​​បាន​ចាប់​ផ្ដើម​ស៊ើបអង្កេត​ផ្ទះ​បន​នេះ​​​ពីរ​បី​ខែ​មក​ហើយ។

លោក​ Meldrum បាន​និយាយ​ថា “យើង​បាន​ចាប់​ផ្ដើម​[ការ​ស៊ើបអង្កេត]”។ លោក​បាន​បន្ថែម​ថា នៅ​ពេល​ដែល​គាត់​មិន​អាច​​និយាយ​អំពី​វិធី​ជាក់​​លាក់​​ដែល​ប្រើ​​ដើម្បី​​កំណត់​ថា ការ​ជួញដូរ​​​​​​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​មិន​ទាន់​គ្រប់អាយុ​​កំពុង​កើត​ឡើង​ក្នុង​ផ្ទះ​បន​ខេត្តបាត់ដំបង​​នោះ ដំណើរការ​​​នេះ​​ធ្វើ​តាម​រូបមន្ត​​ដែល​គេ​​ធ្លាប់​ស្គាល់។

លោក​បាន​និយាយ​ថា ”​យើង​បាន​​​ទទួល​ព័ត៌មាន និង​ប្រភព​ច្បាស់​លាស់​​ ហើយ​យើង​​កំណត់​ថា ក្មេងស្រី​​នៅ​ក្នុង​កន្លែង​នោះ​​​ និង​បញ្ជាក់​ថា ​ពួកគេ​ជា​នរណា​”។ លោក​បាន​បន្ថែម​​​​ថា នៅ​ពេល​ដែល​ការ​ជួញដូរ​​ផ្លូវ​ភេទ​​មិន​ទាន់​​​គ្រប់​អាយុ​​មិន​សូវ​ឃើញ​មាន​​ដូច​​កាលពី​មុន​នោះ ​​មុខរបរ​នេះ​​នៅ​តែ​មាន​​ក្នុង “ចំនួន​ច្រើន​​​គួរ​សម​” ដដែល។

លោក​បាន​និយាយ​ថា ”​ច្បាស់​ណាស់​​វា​​មាន​​​ការ​លួច​លាក់​បន្តិច​​ខុស​ពី​មុន ​ប៉ុន្តែ​​អ្នក​មិន​បាច់​ទៅ​ណា​ឆ្ងាយ​ទេ​…​វា​​​មាន​នៅ​ទីនោះ​​ដដែល។ ​​​វា​ធ្លាប់​បំពេញ​បំណង​​ជន​បរទេស​ ហើយ​ឥឡូវ​​​​នេះ​វា​បំពេញ​បំណង​អ្នក​ស្រុក​​ ​ឧស្សាហកម្ម​នេះ​បាន​​​ផ្លាស់​ប្ដូរ​ហើយ”។

​យោង​តាម​​លោក Meldrum ​​​ក្មេងស្រី​​ដែល​​​​ត្រូវ​រំដោះ​ក្នុង​ការ​ឆ្មក់​ចូល​​ចុង​ក្រោយ​​នេះ​​​​កំពុង​ធ្វើ​ដំណើរ​ទៅ​​​កន្លែង​មើល​ថែ​របស់ AIM ​ដែល​ពួកគេ​នឹង​ទទួល​បាន​ការ​គាំទ្រ​​ជួយ​ពួកគេ​​ឲ្យ​​ចូល​ក្នុង​​សង្គម​វិញ។

លោក​បាន​និយាយ​ថា ក្មេងស្រី​​​​វៀតណាម​​​ទំនងជា​ត្រូវ​ស្នាក់​នៅ​​​ក្នុង​ប្រទេស​កម្ពុជា ព្រោះ​​​​គ្រួសារ​របស់​​​ពួកគេ​តែង​​តែ​​​​​មាន​​គំនិត​​លក់​ពួកគេ​​​​ឲ្យ​ទៅ​រក​ស៊ី​ផ្លូវ​​ភេទ។

លោក​​និយាយ​ថា ”​បញ្ជូន​ពួកគេ​ទៅ​ឲ្យ​គ្រួសារ​​​​វិញ​​មិន​សូវ​មាន​ប្រយោជន៍​​ច្រើន​ទេ”។

លោក ថាន ចាន់ណារ៉ា អធិការ​​​នគរបាល​​​ស្រុក​​បាន​និយាយ​ថា ផ្ទះ​បន​នោះ​ត្រូវ​បាន​បិទ​​​ក្នុង​ពេល​កន្លង​មក​ដោយ​សារ​តែ​សកម្មភាព​​ខុស​ច្បាប់​ ប៉ុន្តែ​​វា​បាន​បើក​ជា​ថ្មី​​ហើយ​បន្ត​ផ្ដល់​​​សេវា​​លួច​លាក់​​​នៅ​ពេល​យប់។

លោក​បាន​​បន្ត​​ថា ”​យើង​បាន​បិទ​ផ្ទះ​​​បន​នេះ​​​​​ពីរ​បី​ដង​​​មក​ហើយ។ ប៉ុន្តែ​…​ម្ចាស់​ផ្ទះ​​​​នៅ​តែ​បើក​​ជា​សម្ងាត់​[​ជា​ផ្ទះ​បន]​​​ដដែល”៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស