30.7 C
Phnom Penh

គណបក្សកាន់អំណាចអះអាងថាមាន ការផ្តាច់ខ្លួនដ៏ច្រើនមួយលើកទៀត នៅខេត្តឧត្តរមានជ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​​​​បាន​​​អះ​​​អាង​​​ថា មាន​​​ការ​​​ផ្តាច់​​​ខ្លួន​​​​​​ជា​​​បន្ត​​​បន្ទាប់​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ក្នុង​​​ខេត្ត​​​ឧត្តរ​​​មាន​​​ជ័យ​​​កាល​​​ពី​​​ម្សិលមិញ​​​ ក្រោយ​​​ពី​​​ពិធី​​​ជា​​​សាធារណៈ​​​មួយ ដែល​​​ចូល​​​រួម​​​ដោយ​​​មនុស្ស​​​ច្រើន​​​ជាង​​​១.០០០​​​នាក់​​​​​​ ក៏​​​ប៉ុន្តែ មន្ត្រី​​​គណបក្ស​​​ប្រឆាំង​​​មួយ​​​រូប​​​​​​បាន​​​បញ្ជាក់​​​ថា មនុស្ស​​​ភាគច្រើន​​​មក​​​គ្រាន់​​​តែ​​​ដើម្បី​​​ប្រាក់​​​ប៉ុណ្ណោះ។

លោក​​​ គិញ វណ្ណៈ​​​ អតីត​​​ប្រធាន​​​គណៈកម្មាធិការ​​​ប្រតិបត្តិ​​​ខេត្ត​​​េនះ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​និយាយ​​​ថា លោក​​​បាន​​​នាំ​​​មនុស្ស​​​ប្រហែល​​​១.០០០​​​នាក់​​​មក​​​ចូល​​​រួម​​​និង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ក្នុង​​​ខេត្ត​​​ឧត្តរ​​​មាន​​​ជ័យ ពីព្រោះ​​​លោក​​​មិន​​​សប្បាយ​​​ចិត្ត​​​ជាមួយ​​​ថ្នាក់​​​ដឹកនាំ​​​បក្ស​​​ប្រឆាំង​​​​​​​​​ក​​្នុង​​​មូល​​​ដ្ឋាន​​​នេះ។

លោក វណ្ណៈ ដែល​​​បាន​​​អះ​​​អាង​​​ថា លោក​​​បាន​​​ចាក​​​ចេញ​​​ពី​​​បក្ស​​​ដោយ​​​ឆន្ទៈ​​​ខ្លួន​​​ឯង​​​ ពីព្រោះ​​​”ពួក​​​គេ​​​បាន​​​យក​​​អ្នក​​​ប្រមឹក​​​មក​​​បង្គាប់​​​បញ្ជា​​​ខ្ញុំ​​​”​​​នោះ បាន​​​និយាយ​​​ថា “ខ្ញុំ​​​បាន​​​គ្រោង​​​នាំ​​​សមាជិក​​​៧១០​​​នាក់​​​ដើម្បី​​​ចុះ​​​ចូល​​​នឹង​​​គណបក្ស​​​ប្រជា​​​ជន​​​[កម្ពុជា​​​]​​​ នៅ​​​ថ្ងៃ​​​នេះ​​​ ប៉ុន្តែ​​​ចំនួន​​​បាន​​​កើន​​​ឡើង​​​ដល់​​​១.០០៣​​​នាក់”។

លោក​​​បាន​​​និយាយ​​​ថា លោក ស ថាវី អភិបាល​​​ខេត្ត​​​ និង​​​ឧត្តម​​​សេនីយ៍ គន់​​​ គីម ប្រធាន​​​ក្រុម​​​ការ​​​ងារ​​​ខេត្ត​​​នេះ​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ និង​​​ជា​​​អគ្គ​​​មេបញ្ជាការ​​​រង​​​នៃ​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​ បាន​​​​​​ធ្វើ​​​ជា​​​អធិបតី​​​ក្នុង​​​ពិធី​​​ផ្តាច់​​​ខ្លួន​​​នេះ។

កាល​​​ពី​​​ខែ​​​សីហា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​អះ​​​អាង​​​ថា សមាជិក​​​ថ្មី​​​ជាង​​​៥៦៤​​​នាក់​​​បាន​​​ផ្តាច់​​​ខ្លួន​​​ពី​​​គណបក្ស​​​ប្រឆាំង ក៏​​​ប៉ុន្តែ​​​តួលេខ​​​នោះ​​​​ត្រូវ​​​បាន​​​ជំទាស់​​​ដោយ​​​ថ្នាក់​​​ដឹកនាំ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ក្នុង​​​ខេត្ត​​​នេះ។

លោក សំ សំបូរ ប្រធាន​​​គណៈកម្មាធិការ​​​ប្រតិបត្តិ​​​ខេត្ត​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​និយាយ​​​ថា លោក វណ្ណៈ​​​ជា​​​មនុស្ស​​​បង្កប់​​​ម្នាក់​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ក្នុង​​​បំណង​​​បំផ្លាញ​​​ចលនា​​​បក្ស​​​ប្រឆាំង​​​ក្នុង​​​ខេត្ត​​​នេះ។

លោក​​​បាន​​​និយាយ​​​ថា “មេដឹក​​​នាំ​​​របស់​​​ខ្ញុំ​​​បាន​​​បណ្តេញ​​​គាត់​​​ចេញពី​​​ប្រធាន​​​គណៈកម្មាធិការ​​​ក្រុម​​​ប្រឹក្សា​​​ខេត្ត​​​ ពីព្រោះ​​​គេ​​​ដឹង​​​ថា គាត់​​​​​​ព្យាយាម​​​បំបែក​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ”។

លោក សំបូរ បាន​​​បញ្ជាក់​​​ថា សមាជិក​​​បក្ស​​​តែ​​​៦​​​នាក់​​​ប៉ុណ្ណោះ​​​បាន​​​ផ្តាច់​​​ខ្លួន​​​ពិតប្រាកដ​​​ក្នុង​​​ពិធី​​​ម្សិលមិញ ​​​រីឯ​​​អ្នក​​​ផ្សេង​​​ទៀត​​​មក​​​ចូល​​​រួម​​​ ពីព្រោះ​​​​​​ពួក​​​គេ​​​បាន​​​ទទួល​​​ប្រាក់​​​ ក៏​​​ប៉ុន្តែ លោក​​​មិន​​​បាន​​​ដឹង​​​ថា ប្រាក់​​​ចំនួន​​​ប៉ុន្មាន​​​នោះ​​​ទេ។

លោក សុខ ឥសាន អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ​​​បាន​​​បដិសេធ​​​ថា គ្មាន​​​នរណា​​​ម្នាក់​​​បាន​​​ផ្តាច់​​​ខ្លួន​​​ដោយសារ​តែ​​ប្រាក់​​​ទេ​​​ ហើយ​​​លោក​​​បាន​​​និយាយ​​​ថា អ្នក​​​ផ្តាច់​​​ខ្លួន​​​បាន​​​ធ្វើ​​​ការ​​​ជ្រើស​​​រើស​​​ដ៏​​​ត្រឹម​​​ត្រូវ។

លោក​​​ សុខ ឥសាន [ពួកគេ] បាន​​​ផ្តាច់​​​ខ្លួន​​​មក​​​ចូល​​​រួម​​​ជាមួយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​នៅ​​​ថ្ងៃ​​​នេះ ពីព្រោះ​​​ពួក​​​គេ​​​​​​មិន​​​ពេញ​​​ចិត្ត​​​ជាមួយ​​​ថ្នាក់​​​ដឹក​​​នាំ​​​របស់​​​ពួក​​​គេ”។

លោក​​​បាន​​​បន្ថែម​​​ថា “ខ្ញុំ​​​សូម​​​បញ្ជាក់​​​ថា ទឹក​​ត្រជាក់​​​ត្រី​​​កុំ។ យើង​​​ចំហ​​​ទ្វារ​​​សម្រាប់​​​មនុស្ស​​​ទាំង​​​អស់​​​ បើ​​​ពួក​​​គេ​​​ចង់​​​រួម​​​រស់​​​ជាមួយ​​​គណបក្ស​​​ប្រជាជន”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស