33 C
Phnom Penh

​​លោក ហ៊ុន ​​​សែន​​​ ថា​​​លែង​​​ស្នើ​​​ការ​​​លើកលែង​​​ទោស​​​ឲ្យ​​​មេ​​​បក្ស​​​ប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន ​​​សែន បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នឹង​​​លែង​​​​​​​​​​​​ផ្តល់​​​ការ​​​លើក​​​លែង​​​ទោស​​​​​​ឲ្យ​​​ប្រធាន​​​គណ​​​បក្ស​​​ប្រឆាំង​​​​​​​​​ដែល​​​កំពុង​​​តែ​​​និរទេស​​​ខ្លួន​​​ឯង​​​ទៀត​​​ហើយ​​​។

ថ្លែង​​​ក្នុង​​​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​​​​​​​សាកល​​​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ ​​​និង​វិទ្យា​​​សាស្ត្រ​សេដ្ឋ​​​កិច្ច​​​​​​​ថ្ងៃ​​​នេះ​​​​​​នៅ​កោះ​ពេជ្រ ​​​ក្នុង​​​​ក្រុង​​​ភ្នំពេញ ​​​លោក​​​ ហ៊ុន សែន​​​ បាន​​​មាន​​​ប្រសាសន៍​​​​​​សំដៅ​​​ទៅ​​​លើ​​​លោក សម​​​ រង្ស៊ី ប្រធាន​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែ​​​ល​​​កំពុង​​​និរទេស​​​ខ្លួន​​​ឯង​​​នៅ​​​ក្រៅ​​​ប្រទេស​​​ថា” ​​​មាន​​​អ្នកខ្លះលេង​​​ជា​​​មួយ​​​គ្នា ​​​ម្តងហើយ​​​ ម្តង​​​ទៀត ​​​ចាក់​​​​​​ក្រ​​​ឡេកគ្នាពីលិចពីកើត ដល់គេទះ​​​បួន​​​ប្រាំ​​​​​​កំ​​​ផ្លៀង ​​​ឡឺកើ។ ហើយ​​​​​​ឥឡូវ​​​សូម​​​កុំ​​​សង្ឃឹម​​​ខ្ញុំប្រកាស បើខ្ញុំចុះ​​​​​​ហត្ថ​​​លេខា​​​​​​លើក​​​លែង​​​ទោស​​​ឲ្យអ្នក​​​ណា ​​​ខ្ញុំនឹង​​​កាត់​​​ដៃស្តាំខ្ញុំក្រវាត់​​​ចោល​​​តែ​​​ម្តង​​​។”

លោក ហ៊ុន សែន ​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា ” មូល​​​ហេតុ​​​ដែល​​​ខ្ញុំ​​​និយាយ​​​ថា​​​ ខ្ញុំ​​​នឹង​​​កាត់​​​ដៃ​​​​​​ខ្ញុំ​​​ចោល​​​ ដោយ​​​សារ​​​​​​មាន​​​មនុស្ស​​​ចុះ​​​ទៅ​​​ឃោសនា​​​​​​​​​​​​ គាត់​​​ថា៖​​​មេ​​​យើង​​​ជាប់​​​គុក​​​ម្តង ឡើង​​​សន្លឹក​​​ឆ្នោត​​​​​​បន្តិច​​​ ជាប់​​​គុក​​​ពីរ​​​ដង​​​ ឡើង​​​សន្លឹក​​​ឆ្នោត​​​​​​បន្តិច ម្តង​​​នេះ​​​​​​​​​​​​លើក​​​ទី​​​បី​​​​​​នឹង​​​​​​ចូល​​​​​​កាន់​​​អំណាច​​​​​​តែ​​​ម្តង​​​។ ខ្ញុំ​​​សូម​​​ផ្តាំ​​​ត្រឡប់​​​ទៅ​​​វិញ​​​ បើ​​​ខ្ញុំ​​​ចុះ​​​ហត្ថ​​​លេ​​​ខា​​​ទី​​​បី​​​ ខ្ញុំ​​​នឹង​​​កាត់​​​ដៃ​​​ស្តាំ​​​ខ្ញុំ​​​ក្រវាត់​​​​​​ចោល”។ ​​​​​​​​​

លោក សម រង្ស៊ី ​ប្រឈម​​ការ​ជាប់​ពន្ធនា​គារ​រយៈពេល​២​ឆ្នាំ​​​​​សម្រាប់​ការ​​​​​ផ្ដន្ទាទោស​​​ក្នុង​​​ឆ្នាំ​២០១១​ពី​បទ​បរិហារ​កេរ្តិ៍​លោក ហោ ណាំហុង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស ហើយ​អាច​នឹង​​មាន​​​ទោស​ជាប់​ពន្ធនាគារ​​​១៧​ឆ្នាំ​ទៀត​​ពី​បទ​ពាក់​ព័ន្ធ​​​​របស់​លោក​​​ក្នុង​វីដេអូ​មួយ​​បង្ហោះ​តាម​ហ្វេស​ប៊ុក​ ដែល​ក្នុង​នោះ​​​​​​​​​លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រឆាំង​​​​​​បាន​ធ្វើ​បទ​​​​បង្ហាញ​សន្ធិសញ្ញា​ក្លែង​មួយ​​ដែល​បញ្ជាក់​ថា របប​​របស់​​លោក ហេង សំរិន បាន​ព្រម​ព្រៀង​រម្លាយ​​ព្រំដែន​ខាង​កើត​ជាមួយ​វៀត​​​ណាម​៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស