30 C
Phnom Penh

អ្នកនេសាទ​ជន​ជាតិ​វៀត​ណាម​ម្នាក់ប្រទះឃើញ​ដេកលើ​ទូក​នេសាទខ្មែរ បន្ទាប់ពី​ការ​ប៉ះទង្គិច​គ្នានៅ​​សមុទ្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹក​​​នាំ​​​សហគមន៍​​​ម្នាក់​​​បាន​​​និយាយ​​​ថា បន្ទាប់ពី​​​ការ​​​ប៉ះទង្គិច​​​គ្នា​​​នា​​​វេលាទៀបភ្លឺ​​​​រវាង​​​អ្នក​​​នេសាទ​​​ជន​​​ជាតិ​​​ខ្មែរ​​​ និង​​​អ្នកនេសាទ​ជន​​​ជាតិ​​​វៀតណាម នៅ​​​សមុទ្រ​​​ក្រុង​​​កំពតមក​​​អ្នក​​​នេសាទ​​​ខ្មែរ​​​​​​បាន​​​ត្រឡប់​​​មក​​​ដី​​​គោក​​​វិញ  ហើយ​​​បាន​​​​ប្រទះ​​​ឃើញ​​​អ្នក​​​នេសាទ​​​វៀត​​​ណាម​​​​​​ម្នាក់​​​ដេក​​​លក់នៅ​​​​ក្នុង​​​ទូក​​​របស់​​​ខ្លួន​​​។ 

លោក​​​ នាក់ សេន ដែល​​​ជា​​​ប្រធាន​​​សហគមន៍​​​ នេសាទ​​​សង្កាត់​​​ត្រើយ​​​កោះ​​​បាន​​​មាន​​​ប្រសាសន៍​​​ ថា ទូក​​​នេសាទ​​​ប្រហែល​​​១០០​​​គ្រឿង​​​​​​​បាន​​​ធ្វើ ការ​​​​នេសាទ​​​ដូច​​​​ធម្មតា​​​ ស្រាប់​​​តែ​​​ពួក​​​គេ​​​បាន​ប្រឈម​​​មុខ​​​ជាមួួ​​យ​​​ទូក​​​នេសាទ​​​របស់​​​វៀត ណាម​​​ដែល​​​បាន​​​បើក​​​វង្វេងកាត់​​​ព្រំដែន​​​សមុទ្រ​​​។ ជា​​​រឿយ​​​ៗ​​​សហគមន៍​​​នេះ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​ជា​​​មួយ​​​ទូក​​​នេសាទ​​​វៀតណាម​​​​​​នៅ​​​សមុទ្រ ជួន​​​កាល​​​​​​បាន​​​ក្លាយ​​​ជា​​​ហិង្សា​​​​ ដូច​​​ជា​​​កាល​​​ពី​​​ខែ​​​កក្កដា ដែលនៅ​​​ពេល​​​នោះ​​​អ្នក​​​នេសាទ​​​ខ្មែរ​​​ម្នាក់​​​បាន​​​ស្លាប់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​នៅ​​​ពេល​​​ទូក​​​របស់​​​យើង​​​មក​​​កៀក​​​នឹង​​​ទូក​​​វៀតណាម​​​​​​យើង​​​បាន​​​ស្រែក​​​ឲ្យ​​​ពួក​​​គេ​​​ឈប់ ប៉ុន្តែ អ្នក នេសាទវៀតណាម​​​បាន​​​ហៅ​​​ទូក​​​នេសាទ​​​ពីរ​​​​​​គ្រឿង​​​ទៀត​​​មក​​​ជួយ​​​។ ទ​​​ូក​​​ទាំង​​​ពីរ​​​នោះ​​​បាន​​​មក​​​ប្រដាប់​​​ដោយ​​​ដាវ​​​សាម៉ូរ៉ៃ ដូច្នេះ​​​អ្នក​​​នេសាទ​​​ របស់​​​យើង​​​បាន​​​​​​ត្រឡប់​​​​​​​​​​​​ក្រោយ​​​វិញ ហើយ​​​ គេ​​​ច​​​ ខ្លួន​​​ពី​​​ពួក​​​គេ​​​”។

លោក នាក់ សេន បាន​​​មាន​​​ប្រសាសន៍​​​ថា អ្វីដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើលនោះ អ្នក​​​នេសាទ​​​វៀត​ណាម​​​ម្នាក់​​​ទំនង​​​ជា​​​ភ្ញាក់ដឹង​​​ខ្លួន​​​ ​​​បាន​​​លោត​​​​​​ ចូល​​​ទៅ​​​ក្នុង​​​ទូក​​​មួយ​ក្នុងចំណោម​ទូកខ្មែរ​​​​​​របស់​យើង​​​ ហើយ​​​បាន​​​ដេក​​​លក់​​​វិញ​​​​​​ ហើយ​​​ថា ​​​គ្មាន​​​ ​​​នរណា​​​ម្នាក់​​បាន​ដឹង​​​ទេ រហូត​​​​​​ត្រឡប់​​​មក​​​ដល់​ដី​​​គោក​​​វិញ ក្រោយ​​​​​​​​​ម៉ោង​​​៣​​​រំលង​​​អធ្រាត្រ​​​។

លោក​​​បាន​​​ថ្លែង​​​ថា ”នៅពេល​​​យើង​​​មក​​​ដល់​​​ដី​​​គោក​​​ មាន​​​អ្នក​​​នេសាទ​​​ជន​​​ជាតិ​​​វៀត ណាម​​​វ័យ​​​ក្មេង​​​ម្នាក់​​​​​​ដេក​​​លើ​​​ទូក​​​របស់​​​យើង​​​។  ខ្ញុំ​​​គិត​​​ថា ជន​​​នេះ​​​ប្រហែល​​​ជា​​​ភ្ញាក់ដឹងខ្លួន​ហើយ​​​ ច្រឡំ​​​ទូក​​​នៅ​​​ពេល​​​យើង​​​ និង​​​អ្នក​​​នេសាទ​​​ជន​​​ជាតិ​​​វៀតណាម​​​ស្រែក​​​ដាក់​​​គ្នា​​​”។ លោក នាក់ សេន បាន​​​ថ្លែង​​​ថា អ្នក​​​នេសាទ​​​ជន​​​ជាតិ​​​វៀត ណាម​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​ប្រគល់​​​ទៅ​​​ឲ្យ​​​នគរ​​​បាល​​​ក្រុង​​​កំពត​​​។

នៅ​​​ក្នុង​​​របាយ​ការណ៍​​​របស់​​​ខ្លួន​​​ស្តី​​​អំពី​​​ហេតុការណ៍​​​នេះ​​​ គេហទំព័រ​​​ព័ត៌មានភាសា​​​ខ្មែរ  Fresh News ​​​បាន​​​ដក​​​ស្រង់​​​សម្តី​​​នគរ​​​បាល​​​ខេត្ត​​​កំពត​​​ដែល​​​បញ្ជាក់​​​អត្តសញ្ញាណបុរស​​​ជន​​​ជាតិ​​​វៀតណាម​​​រូប​​​នេះ​​​ថា ឈ្មោះ ឡេ វ៉ាម៉ាន់  អាយុ​​​២០​​​ឆ្នាំ​​​មក​​​ពី​​​ខេត្ត​​​កៀង​​​យ៉ាង​​​ ដែល​​​មាន​​​ព្រំដែន​​​ជាប់​​​ខេត្ត​​​កំពត​​​ និង​​​កោះ​​​ភូគុក​​​។

អត្ថបទ​​​គេហទំព័រព័ត៌មាន​​​ Fresh News បាន​​​សរសេរថា អ្នក​​​នេសាទ​​​ខ្មែរ​​​បាន​​​ឡើង​ជិះ​​​ទូក​​​វៀតណាម​​​ ហើយ​​​បាន​​​អូស​​​បុរស​​​រូប នេះ​​​ឡើង​​​លើ​​​ទូក​​​របស់​​​ខ្លួន​​​ ក្រោម​​​ការ​​​វាយ​​​ប្រហារ​​​ដោយ​​​ដាវ​​​សាម៉ូរ៉ៃ មុន​​​ពេល​​​បើក​​​ចេញ​​​យ៉ាង​​​លឿន។

នៅ​​​ពេល​​​ទាក់​​​ទង​​​សុំ​​​ការ​​​បញ្ជាក់​​​ លោក  ហែម ឈុំ ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​ស្តីទី​​​បាន​​​មាន​​​ ប្រសា​សន៍​​​ថា លោក​​​មិន​​​បាន​​​ទទួល​​​បុរស​​​ជន​​​ជាតិ​​​វៀត​​​ណាមដូចនេះ​ ឬ​​​របាយការណ៍​​​ណា​​​មួយ​​​​​​ពី​​​អ្នក​​​នេសាទ​​​វៀតណាម​​​ម្នាក់​ដេក​​​លើ​​​ទូក​​​ខ្មែរ​​​ឡើយ​​​។ លោក​​​ ងឹម វ៉ាត អធិការ​​​នគរ​​​បាល​​​ ក្រុង​​​កំពត​​​ក៏​​​បាន​​​លើក​​​ឡើង​​​ដូច​​​គ្នា​​​នេះ​​​ដែរ​​​។

លោក សៅ សារិន នាយ​​​ខណ្ឌ​​​រដ្ឋបាល​​​ជល​​​ ផល​​​ខេត្ត​​​កំពត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា  លោក​​​ស្ថិត​​​ក្នុង​​​រាជធានី​​​ភ្នំពេញ ប៉ុន្តែ ក៏​​​មិន​​​បាន​​​ទទួល​​​របាយការណ៍​​​ណាមួយ​ដូចនេះ​​ដែរ​​​។

លោក ខូយ ឃុន​​​ហួរ អភិបាល​​​ខេត្ត​​​កំពត  បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​លើក​​​មុន​​​ថា មន្ត្រី​​​របស់​​​លោក​​​បាន​​​ព្រម​​​ព្រៀង​​​ជាមួយ​​​អាជ្ញា​​​ធរ​​​ខេត្ត​​​កៀង​​​​​​យ៉ាងដើម្បី​​​​ “ចែក​​​រំលែក​​​ដែន​​​ទឹក”​​​ ដោយ​ជំនួស​​​​ច្បាប់​​​ជល​​​ផល​​​ ហើយ​​​ថា អ្នក​​​នេសាទ​​​ឆ្លង​​​ដែន​​គ្រាន់តែ​ធ្វើ​​​ការ​​​អប់រំ​​​ប៉ុណ្ណោះ ហើយ​​​បញ្ជូន​​​ទៅ​​​​​​វិញ​​​៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស