38.1 C
Phnom Penh

តុលាការ​​​​នឹង​​​កោះ​ហៅ​កម្មករ​ដែល​ជាប់​ពន្ធនាគារ​ និង​ថៅកែរោង​ចក្រ​ជុំវិញ​កុប​កម្ម​​​នៅ​​​ក្រុង​​​បាវិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ចៅក្រម​ម្នាក់​បាន​និយាយ​ថា ថៅកែ​រោង ចក្រ​ និង​កម្មករ​កាត់​ដេរ​បួន​នាក់​ដែល​ជាប់​ពន្ធនាគារ​​នឹង​ត្រូវ​កោះ​ហៅ​នៅ​ថ្ងៃ​នេះ​ឲ្យ​មក​បង្ហាញ​ខ្លួន​នៅ​សាលា​ដំបូង​ខេត្ត​ស្វាយ រៀង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ដើម្បី​ផ្ដល់ ”​​​ការ​​បញ្ជាក់​” ជុំវិញ​​​​​​កូដកម្ម​ និង កុប កម្ម​ជាច្រើន​លើក​​ដែល​កើត​ឡើង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ពីរ​ក្នុង​ក្រុង​បាវិត​កាល ពី​​ខែ​មុន។

កម្មករ​បួន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី​១៧ និង​១៨​ ខែ​ធ្នូ ​ថ្ងៃទី​២​និងទី៣​នៃ​ការ​តវ៉ា។ ការ​តវ៉ា​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​​២២​ ខែ​ធ្នូ បន្ទាប់ពី​​អាជ្ញាធរ​ខេត្ត​សន្យា​​ដោះលែង​​ក្រុម​នេះ​ឲ្យ​នៅ​ក្រៅ​ឃុំ​​បណ្តោះអាសន្ន​​​ជាថ្នូរនឹង​​​​ការ​​​ឲ្យ​​​មេដឹកនាំ​សហជីព​ដែល​អះអាង​ថា មិន​បាន​ចូល​រួម​ក្នុង​កូដកម្ម​​នោះ​​​ ជួយ​​​​ធ្វើ​ឱ្យ​កម្មករ​ស្ងប់ចិត្ត​ ហើយ​ឱ្យ​ពួកគេ​ត្រឡប់​​​ទៅ​​​ធ្វើការ​វិញ។

​លោក ទិត្យ សុធី​បូរ៉ាឆាត ចៅក្រម​ស៊ើប សួរ​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញនៅ​ពេល​​ត្រូវ​បាន​សួរ​ថា​ តើ​កម្មករ​ទាំង​បួន​នាក់​នឹង​ត្រូវ​បាន​ដោះលែង​ឬយ៉ាង​ណា​នោះ​ថា  ”​ថ្ងៃ​នេះ​យើង​កំពុង​ត្រៀម​កោះហៅ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​​ រួម​ទាំង​ថៅកែរោងចក្រ​មួយ​ ចំនួន​​ដែល​រង​ការ​ខូច​ខាត​ច្រើនបំផុត​​។ ដីកា​កោះ​ហៅ​​នឹង​ត្រូវ​ចេញ​នៅ​ព្រឹក​នេះ​”។

​កម្មករ​ទាំង​បួន​នាក់​រួម​ជាមួយ​​កម្មករ​ប្រាំពីរ​ នាក់​ផ្សេង​ទៀត​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ ​រួម​ទាំង​​អ្នក​​បើក​បរ​រថយន្ត​​​ដឹកកម្មករ​ប្រាំមួយ​នាក់​ផង​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​​​ពីបទ​ញុះញង់​​ ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា និង​បំផ្លាញទ្រព្យ​សម្បត្តិ​។

យោង​តាម​ចៅក្រម​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​បើ​ទោះ​ជា​សហជីព​​បាន​​​ឈានដល់​ការ​ព្រម​ព្រៀង​ ដោយ​​​ស្ថានភាព​​​​ត្រឡប់​ទៅរក​​ភាព​ធម្មតា​ វិញ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​​នេះ​​​ក៏​​​ដោយ ក៏ការ​សន្យា​ដោះលែង​របស់​អាជ្ញាធរ​ខេត្ត​​​ត្រូវ​​វាយ​តម្លៃ​ជាមុនសិន​​​​ដោយ​តុលាការ​ដែរ​។

​ចៅក្រម​​ សុធីបូរា៉ាឆាត ​បាន​​មាន​ប្រសាសន៍​​​​ ថា “​​​ការ​បញ្ជាក់​នេះ​ជា​ផ្នែក​​មួយ​នៃ​ធាតុ​ចូល​ដែល​តុលាការ​​ត្រូវ​ការ​សម្រាប់​ការ​​ពិចារណា​ ​​​ហេតុ​ដូច្នេះ​ហើយ​​នៅ​មាន​បញ្ហា​​ច្រើន​ទៀត​​ដែល​ត្រូវ​ធ្វើ​​ផ្អែក​តាម​នីតិវិធី​តុលាការ​។ ​យើង​​​​មិន​អាច​​​ធ្វើ​ការ​សម្រេច​បាន​ទេ​​​ឥឡូវ​​​នេះ”។

ចៅក្រម​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា ការ​សាកសួរ​ “​នឹង​ទាក់​ទង​ទៅ​នឹង​​កូដកម្ម​​ហិង្សា​​​ ដូច​​ជា​​​អ្វី​ដែល​ត្រូវ​បាន​បំផ្លាញ​​​…​អ្វី​ដែល ​ពួកគេ​ទទួល​​​ស្គាល់​​​ថា​​​ បាន​កើត​ឡើង​​ឬ​មិន​បាន​កើត​ឡើង​ មិន​ថា​មាន​ដំណោះ​ស្រាយ​​​ណា​​​​​​មួយ​​​​ឬ​ក៏​អត់​ឡើយ ​មូលហេតុ​​នៃ​បញ្ហា និង​បញ្ហា​ផ្សេង​ៗទៀត​”។ លោក​បាន​មាន​ប្រសាសន៍​ថា ការ​សាក​សួរ​​នឹង​ធ្វើ​ឡើង​នៅ​សប្ដាហ៍​ក្រោយ​​យ៉ាង​យូរ​បំផុត។

លោក ហេង បុង ​មេធាវី​​​​​តំណាង​កម្មករ​ទាំង​បួន​នាក់​ដែល​ត្រូវ​បាន​សន្យា​ដោះលែង​​កាល​ពី​ខែ​មុន បាន​មាន​ប្រសាសន៍​ថា ការ​ដាក់ពាក្យ​សុំ​នៅ​ក្រៅ​ឃុំ​​ផ្លូវ​ការ​​ត្រូវ​បាន​ដាក់​​ជូន​កាលពី​ថ្ងៃទី​២៤ ខែ​ធ្នូ៕ សារុន​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស