31.8 C
Phnom Penh

អាជ្ញាធរ​អប្សរា​៖ មន្ត្រី​គណបក្ស​ប្រជាជន​​ក៏ត្រូវ​ជាប់​​​ចោទ​​​ដែរ​​​​ជុំវិញ​វិវាទ​ដីធ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​សប្តាហ៍​​​មុន ​​​សាលា​​​ដំបូង​​​ខេត្ត​​​សៀម​​​​​​រាប​​​បាន​​​សាក​​​សួរ​​​មេ​​​ភូមិមកពី​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ដំណាល​​​គ្នា​​​នឹង​​ចៅសង្កាត់​មកពី​​​​គណបក្ស​​​សម រង្ស៊ី ដែរ​​​​បន្ទាប់​​​ពី​​​ពួក​​​គាត់​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​ឯកសារ​​​អនុញ្ញាត​​​ឲ្យ​​​អ្នក​​​​​​ភូមិ​​បញ្ចាំ​​​ដី​​​​​​ដែល​​​អះ​​​អាង​​​កាន់​​​កាប់​​​ដោយ​​​អាជ្ញាធរ​​​អប្សរា​​​ ប៉ុន្តែ បាន​​​ចោទ​​​ប្រកាន់​​​ និង​​​ដាក់​​​ពន្ធនាគារ​​​តែ​​​សមាជិក​​​គណ​​​បក្ស​​​ប្រឆាំង​​​​​​ប៉ុណ្ណោះ​​​។

លោក ឡុង កុសល អ្នក​​​នាំ​​​ពាក្យ​​​អាជ្ញាធរ​​​អប្សរា​​​ជា​​​ស្ថាប័ន​​រដ្ឋាភិបាល​​​ ដែល​​​​​​មើល​​​ខុស​​​ត្រូវ​​​ឧទ្យាន​​​បុរាណ​​​អង្គរ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ប្តឹង​​​លោក​​​ទាំង​​​ពីរ ​​​ ហើយ​​​ថា លោក​​​ជឿ​​​ថា​​​ មេភូមិ​​​គណ​​​បក្ស​​​ ប្រជាជន​កម្ពុជា​​​ត្រូវ​​​បាន​​​ច្រាន​​​ចោល​​​ចំពោះ​​​ហេតុ​​​ផល​​​នីតិវិធី​​​ ហើយ​​​នឹង​​​ត្រូវ​​​ផ្តន្ទាទោស​​​នៅ​​​ពេល​​​ឆាប់​​​ៗ​​​នេះ​។

លោក​​​ ឡុង កុសល បាន​​​ថ្លែង​​​ថា “វា​​​មិន​​​មែន​មាន​​​ន័យ​​​ថា តុលាការ​​​​​​បដិសេធ​​​មិន​​​ចាត់​​​វិធាន​​​ការ​​​មេភូមិ​​​រូប​​​នេះ​​​ទេ​​​។ មាន​​​ន័យ​​​ថា ​​​លោក​​​ ហ៊ាង សារី ចៅ​សង្កាត់​​​​អម្ពិល​មក​​​ពី​​​គណ​​​​បក្ស ​​​សម រង្ស៊ី ព្រម​​​ទាំង​​​លោក ប៉ាត​​​ កឹក​​​មេភូមិ​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​ នឹង​​​ទទួល​​​បាន​​​​​​ការ​​​ចោទ​​​ប្រកាន់​​​ដូច​​​គ្នា​​​ចំពោះ​​​ការ​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​”។

កាល​​​ពី​​​ថ្ងៃ​​​ពុធ លោក ហ៊ាង សារី ​​​ចៅ​​​សង្កាត់​​​​​​​ អម្ពិល​​ ក្រុង​​​សៀម​​​រាប​​​ត្រូវបាន​​​ចាប់​​​ខ្លួន​​​នៅ​​​តុលាការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ផ្តល់​​​ឯកសារ​​​ក្លែង​​​ក្លាយ និង​​​ឃុប​​​ឃិត​​​យក​​​​​​ដី​​​របស់​​​រដ្ឋ​​​ ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ឃុំ​​​ខ្លួន​​​នៅ​​​ពន្ធនាគារ​​​ខេត្ត​​​ដើម្បី​​​រង់​​​ចាំ​​​ការ​​​ជំនុំ​​​ជម្រះ។

កាលពីម្សិលមិញ លោក ឆេង សី សមាជិក​​​​ ក្រុម​​​ប្រឹក្សា​​​សង្កាត់​​​អម្ពិល​​​ និង​​​ជា​​​សមាជិក​​​គណបក្ស សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍ថា ​​​លោក​​​បាន​​​ទៅ​​​សួរ​​​សុខ​​​ទុក្ខ​​​លោក ហ៊ាង​​​ សារី ​​​នៅ​ក្នុង​​​​​ពន្ធនាគារ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ ហើយ​​​ថា ​​​ចៅ​​​​​​សង្កាត់​​​រូ​​​ប​​​េនះ​​​បាន​​​ប្រាប់​​​លោក​​​ថា ចៅ​​​ក្រម​​​សើុប​​​សួរ​​​ក៏​​​បាន​​​សាក​​​សួរ​​​លោក​​​ ប៉ាត​​​ កឹក ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ផង​​​ដែរ​​​ តែ​​​អនុញ្ញាត​​​ឲ្យ​​​គាត់​​​ដើរ​​​ហើរ​​​ដោយ​​​សេរី​​​។

លោក​​​បាន​​​ថ្លែង​​​ថា “យើង​​​បាន​​​សួរ​​​ថា តើ​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​តុលាការ​​​ឃុំ​​​ខ្លួន​​​តែ​​​ចៅ​​​សង្កាត់​​​រូប​​​នេះ​​​ ហើយ​​​អនុញ្ញាត​​​ឲ្យ​​​មេភូមិរូបនេះ​​​​ដើរ​​​ចេញ​​​ពី​​​តុលាការ​​​ដោយ​​​សេរី​​​ បើ​​​ទោះ​​​ជា​​​មេភូមិ​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​រូប​​​នេះ​​​ពី​​​ដំបូង​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​ឯកសារ​​​ទាំង​​​នេះ​​​ក៏​​​ដោយ​​​”។លោក​​​បាន​​​បន្ថែម​​​ថា “វា​​​ហាក់​​​ដូច​​​ជា​​​ការ​​​ដាក់​​​ពន្ធនាគារ​​​នេះ​​​ជា​​​ហេតុ​​​ផល​​​នយោបាយ​​​អ៊ីចឹង”។

លោក ឈុន ចាន់​​​សីហា ចៅ​​​ក្រម​​​សើុប​​​សួរ​​​បាន​​​អះ​​​អាង​​​ថា លោក​​​ទទួល​​​បន្ទុក​​​រឿង​​​ក្ត​​ី​​​នេះ។ នៅ​​​ពេល​​​សួរ​​​ថា តើ​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​មេ​​​ភូមិ​​​រូប​​​នេះ​​​មិន​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ និង​​​ចោទ​​​ប្រកាន់​​​នោះ​​​ លោក​​​បាន​​​ថ្លែង​​​ថា គាត់​​​ស្ថិត​​​ “ក្នុង​​​​​​ការ​​​ជំនុំ​​​ជម្រះ” ហើយ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​ធិប្បាយទេ​​​។

លោក ឡុង កុសល ជា​​​អ្នក​​​នាំ​​​ពាក្យ​​​អាជ្ញាធរ​​​ ​​​អប្សរា​​​បាន​​​មាន​​​ប្រសាសន៍​​ថា លោក​ ប៉ាត ​​​កឹក ​​​មិន​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ទេ​​​ ពីព្រោះ​​​គាត់​​​     “​​​បាន​​​​​​សុំ​​​ប្តូរ​​​មេធាវី​​​ការ​​​ពារ​​​”។

លោក​​​បាន​​​ថ្លែង​​​ថា “អ្វី​​​ដែល​​​ខ្ញុំ​​​ដឹង​​​គឺ​​​ថា ​​​តុលាការ​​​បាន​​​កោះ​​​ហៅ​​​មេ​​​ភូមិ​​​រូប​​​នេះ​​​ឲ្យ​​​មក​​​បង្ហាញ​​​ខ្លួន​​​នៅ​​​តុលាការ​​​នៅ​​​ពេល​​​ឆាប់​​ៗ​​​នេះ​​​”។

លោក ឡុង កុសល បាន​​​មានប្រសាសន៍​​​ថា អាជ្ញាធរ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​កាល​​​ពី​​​ខែ​​​តុលាការ​​​ចោទ​​​ប្រកាន់​​​លោក ប៉ាត កឹក និង​​​លោក ហ៊ាង​​​ សារី ពីបទ​​​ចុះ​​​ហត្ថលេខាដោយ​​​ខុស​​​ច្បាប់​​​​​​លើ​​​ឯកសារ​​​ដែល​​​អនុញ្ញាត​​​ឲ្យ​​​អ្នក​​​ភូមិ​​​៦០​​​គ្រួសារ​​​សាង​​​សង់​​​ផ្ទះ​​​ និងបញ្ចាំ​​​​​​ដី​​​​​​លើ​​​ផ្ទៃ​​​ដី​​​ទំហំ​​​៥០​​​ហិកតា​​​ដែល​​​កាន់​​​កាប់​​​ដោយ​​​រដ្ឋ​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា ការ​​​ចោទ​​​ប្រកាន់​​​លោក ហ៊ាង សារី កើត​​​ចេញ​​​ពី​​​ហេតុ​ពិត​​ថា ដី​​​ដែល​​​មាន​​​ជម្លោះ​​​នេះ​​​មិន​​​ស្ថិត​​​ក្នុង​​សង្កាត់​​​អម្ពិល​​​ទេ​​​ ប៉ុន្តែ ស្ថិត​​​ក្នុង​​​សង្កាត់​​​នគរ​​​វត្ត​​​ក្បែរ​​​នោះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “យើង​​​បាន​​​ចោទ​​​ប្រកាន់​​​ពួក​​​គាត់​​​ទាំង​​​ពីរ​​​នាក់​​​។ យើង​​​មិន​​​ផ្តោត​​​គោល​​​ដៅ​​​តែលើ​​​ម្នាក់​​​ទេ​​​”។

យោង​​​តាម​​​លោក ឡុង កុសល បាន​​​ឲ្យ​​​ដឹង​​​ថា រដ្ឋា​ភិបាល​​​បាន​​​កំណត់​​​ព្រំ​​​ប្រទល់​​​ដី​​​ទំហំ​៥០​ហិក​តា​​​ក្នុង​​​ឆ្នាំ​​​១៩៩៥ ហើយ​​​បាន​​​លៃ​​​ទុក​​​សម្រាប់​​​អភិវឌ្ឍជា​​​តំបន់​​​វប្បធម៌​​​ និង​​​ទេស​ចរណ៍។ លោ​​​កបាន​​​មាន​​​ប្រសាសន៍​​​ថា ​​​អាជ្ញាធរ ​​​ក្រុង​​​សៀម​​​រាប​​​បាន​​​ជូន​​​ដំណឹង​​​ដល់​​​មេ​​​ភូមិ ​​​និង​​​ចៅ​​​សង្កាត់​​​នេះ​ជា​​​ច្រើន​​​លើក​​​ថា ការ​​​ចេញ​​​​​​ឯកសារ​​​បែប​​​នេះ​​​គឺ​​​ជា​ការ​ខុស​​​ច្បាប់​​​។

ទោះយ៉ាងណា លោក​​​ ​​​ឆេង សី សមាជិក​ក្រុម​​​ប្រឹក្សា​​​សង្កាត់​​​អម្ពិល​​​​បាន​​​ច្រាន​​​ចោល​​​ការ​​​​​​លើក​​​ឡើង​​​របស់​​​លោក ឡុង​​​ កុសល ​​​ដោយ​​​​​​ អះ​​​អាង​​​ថា អ្នក​​​ភូមិ​​​៦០​​​គ្រួសារ​​​មាន​​​ភ័ស្តុ​​​​​​តាង​​​បញ្ជាក់​​​ពី​​​កម្មសិទ្ធិ​​​ដី​​​នៅ​​​ក្នុង​​​តំបន់​​​នេះយូរ​មកហើយ។ លោក​​​បាន​​​ថ្លែង​​​ថា មេភូមិ និង​​​ចៅ​​​សង្កាត់​​​រូប​​​នេះ​​គ្រាន់​តែ​ធ្វើ​តាម​ការ​​​​អនុវត្ត​​​របស់​​អ្នក​​​កាន់​តួនាទី​មុន​​​របស់​​​ពួក​គាត់​ដែល​​​បាន​​​ចុះ​​​ហត្ថ​លេខា​​​លើ​​​ឯក​សារ​​​ដូច​​​គ្នា​​​បេះ​បិទ​ក្នុង​​​ពេល​​​កន្លង​​​មក។​​​ ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​អះ​​​អាង​​​ពី​​​ការ​​​លើក​​​ឡើង​​​របស់​​​លោក ​​​ឆេង ​​​សី។

អ្នកស្រី មឿង ឡេង អាយុ​​​៥៣​​​ឆ្នាំ​​​ជា​​​អ្នក​​​ភូមិ​​​ម្នាក់​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​បាន​​​ទិញ​​​ដី​​​នៅ​​​ទី​​​នេះ​​​ក្នុង​​​ឆ្នាំ​​​២០០៤ ហើយ​​​ឯកសារ​​​កាន់​​​កាប់​​​ដី​របស់​​​ខ្ញុំ​​​ត្រូវ​​​បាន​​​ចុះ​​​ហត្ថលេខា​​​ដោយអតីត​​​ចៅ​​​សង្កាត់​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ដោយ​​​បង្ហាញ​​​ថា​​​ដី​​​របស់​​​ខ្ញុំ​​​ស្ថិត​​​ក្នុង​​ភូមិ​​​ព្រៃ​​​កុយ​​​​​​ក្នុង​​​សង្កាត់​​អម្ពិល​​​​ មិន​​​មែន​​​ស្ថិត​​​ក្នុង​​​ភូមិ ​​​អញ្ចាញ​​​ [ក្នុង​​​សង្កាត់​​​នគរ​​​ធំ] ​​​ទេ​​​”។

អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​បាន​​​បោះ​​​ឆ្នោត​​​រាល់​​​ការ​​​បោះ​​​ឆ្នោត​​​​​​ ខណៈ​​​ដែល​​​បាន​​​ចុះ​​​ឈ្មោះ​​​​ជា​អ្នក​​​ភូមិ​​​មក​​​ពីភូមិ​​​ព្រៃ​​​កុយ​​​ ហើយ​​​អាជ្ញាធរ​​​អប្សរា​​​មិន​​​ដែល​​​ផ្តល់​​​សំណង​​​ដល់​​​ពួក​​​យើង​​​ក្នុង​​​ការ​​​ចាក​​​ចេញ​​​ឡើយ​​​”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស