32.9 C
Phnom Penh

នគរបាលជាតិ​ចោទ​ក្រុមហ៊ុនដី​​​សម្បទាន​​​ ​និង​ឧកញ៉ា​ថា​​​​កាប់ឈើ​ខុស​ច្បាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​​​ក្នុង​​​ចំណាត់​​​ការដ៏​កម្រ​មួយ ​​​​​​កាល​​​ពី​​​ម្សិលមិញ​នគរ​​​បាល​​​ជាតិបាន​​​ដាក់​​​ការ​​​ចោទ​​​ប្រកាន់​​​ថា បាន​​​កាប់​​​ឈើ​​​​ខុស​​​ច្បាប់​​​លើ​​​ក្រុម​​​ហ៊ុន​​​គ្រប់​​​គ្រង​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​មួយ​​​ចំនួន​​​ដែល​​រដ្ឋាភិបាល​​​ផ្តល់​ឲ្យ​​​​នៅ​​​ភាគ​​​ខាង​​​កើត​​​​​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ ដោយ​​​បញ្ចេញ​​ឈ្មោះ​​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​មួយ​​​គ្រប់​​​គ្រង​​​ដោយ​​​ជន​ជាតិ​ចិន​​​ និង​​​លោក សឹង សំអុល​​​ អ្នក​​​ជំនួញ​​​មាន​​​​ទ្រព្យ​សម្បត្តិ​ស្តុក​​​ស្ដម្ភ​​​។

ទោ​​​ះ​​​ជា​​​មាន​​​សេចក្តី​​​រាយ​​​ការណ៍​​​ជា​​​ប្រចាំ​​​ពី​​​អ្នក​​​ភូមិ​​​ និង​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អំពី​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ដោយ​​​ក្រុមហ៊ុន​​​គ្រប់​​​គ្រង​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច និ​​​ងអ្នក​​​ជំនួញ​មាន​​​ខ្នង​​​ក្រាស់​​​នៅ​​​ទូទាំង​​​ប្រទេស​​​ក៏​​​ដោយក្តី​​​​ តែ​​​​វា​​​ជា​​​រឿង​​​កម្រ​​​ណាស់​​​ដែល​​​រដ្ឋាភិបាល​​​បញ្ចេញ​​​ឈ្មោះ​​​ និង​​​បំបាក់មុខ​​​​ក្រុម​​​ហ៊ុន​​​ជាក់​​​លាក់​​​ និង​​​ដៃ​​​គូ​​​ជំនួញ​​​របស់​​​ពួក​​​​គេ​ដោយ​​​សារ​​​តែ​បទ​​​ល្មើស​​​នេះ​​​។

សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​បង្ហោះ​​​លើ​​​គេ​​​ហទំព័រ​​​របស់​​​នគរ​​​បាល​​​ជាតិ​​​កាល​​​ពី​​​ម្សិលមិញ ​​​បាន​​​​បញ្ចេញ​ឈ្មោះ​​​ក្រុមហ៊ុន​​​គ្រប់​​​គ្រង​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ដែល​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​ចំនួន​​​បី​​​នៅ​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ ប៉ុន្តែ បាន​​​ផ្តោត​​​លើ​​​ក្រុមហ៊ុន​​​គ្រប់​​​គ្រង​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ឈ្មោះ​ Dai Thanh​​​ ដែល​​​មាន​​​ចម្ការ​​​កៅស៊ូ​​​ទំហំ​​​៨៧.០០០ហិកតា​​​នៅ​​​ក្នុង​​​ដែន​​​ជម្រក​​​​​​សត្វ​​​ព្រៃ​​​ភ្នំព្រិច ហើយ​​​​​​​បាន​​​​​​​ដាក់​ឲ្យ​​​ប្រធាន​​​​​​គ្រប់​​​គ្រង​​​តំបន់​​​ការ​​​ពារ​​​នេះ​​​ស្ថិត​​​ក្នុង​​​ចំណោម​​​អ្នក​​​ដែល​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​។

​​​ដោយ​​​បន្ត​​​បន្ទោស​​​លោក ​​​សឹង ​​​សំអុល ​​​ចំពោះ​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់ សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “​​​​​​​​​ដែន​​​ជម្រក​​​​​​សត្វ​​​ព្រៃ​​​ភ្នំព្រិច​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​កំពុង​​​ប្រឈម​​​នឹង​​​ការ​​​កាប់​​​ឈើ​​​យ៉ាង​​​ខ្លាំង ​​​ប៉ុន្តែ ​​​ប្រធាន​​​​​​ដែន​​​​ជម្រក​​​សត្វ​​​ព្រៃ​​​នេះ​​​គឺ​​​លោក ​​​សំរ៉ុង​​​ ឌីវិចិត្រ មិន​​​បាន​​​ចាត់​​​វិធាន​​​ការ​ប្រឆាំ​​​ង​​​ការ​​​កាប់​​ឈើ​​​ខុស​​​ច្បាប់​​​ឡើយ​​​”។

សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​បន្ត​​​ថា “លោកឧកញ៉ា សឹង​​​ សំអុល​​​ ត្រូវ​​​គេ​​​ដឹង​​​ថា មាន​​​ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ក្នុង​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​។ លោក សឹង​​​ សំអុល ​​​បាន​​​ប្រើ​​​ល្បិច​​​ដោយ​​​ប្រើ​​​ប្រាស់​​​គម្រោង​​​វិនិយោគ​​​របស់​​​ក្រុម​​​ហ៊ុន Dai Thanh​​​​​​ ជា​​​លេស​​​ដើម្បី​​​កាប់​​​ឈើ​​​ និង​​​ដឹក​​​ជញ្ជូន​​​ឈើ​​​យក​​​ទៅ​​​​​​លក់​​​នៅ​​​ទីផ្សារ​​​អន្តរ​​​ជាតិ​​​”។

​​​​​​ឧកញ៉ា គឺជា​​​ងារ​​​មួយ​​​ដែល​​​គេ​​​ផ្តល់​​​ឲ្យ​​​អ្នក​​​ដែល​​​បាន​​​បរិច្ចាគ​​​ប្រាក់​យ៉ាង​​​តិច ១០០.០០០​​​ដុល្លារ​​​ចូល​​​រដ្ឋ។​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​នេ​​​ះ​​​មាន​​​ខ្លឹម​​​សារ​​​បន្ត​​​​​​ដូច្នេះថា “ឈ្មួញ​​​ឈើ​​​តូច​​​តាច​​​មួយ​​​ ចំនួន​​​បាន​​​ត្អូញ​​​ត្អែរ​​​ថា លោក​​​ឧកញ៉ា សឹង​​​ សំអុល បាន​​​បញ្ជា​​​ឲ្យ​​​តំណាង​​​​គ្រប់​​​គ្រង​​​របស់​​​គាត់​​​ឈ្មោះ ខុន ឲ្យ​​​នាំ​​​មនុស្ស​​​ទៅ​​​កាប់​​​ឈើ​​​ក្នុង​​​ព្រៃ​ដែល​​​មាន​​​ដើម​​​ឈើ​​​ល្អៗ​ក្នុង​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​ភ្នំព្រិច “។

“អ្នក​​​ទាំង​​​នោះ​​​បាន​​​ប្រើ​​​ប្រាស់​​​រណារ​​​អារ​​​ឈើ​​​រាប់​​​រយ​​​គ្រឿង​​​ដើម្បី​​​កាប់​​​ផ្តួល​​​ដើម​​​ឈើ​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​ ហើយ​​​ពួក​​​គេ​​​បាន​​​ដឹក​​​ជញ្ជូន​​​ឈើ​​​​​​ទៅ​​​ឲ្យ​​​ក្រុមហ៊ុន​​​គ្រប់​​​គ្រង​​​ដី​​​សម្បទាន ​​​Dai Thanh​​ ដើម្បី​​​ធ្វើ​​​ឲ្យ​​​វា​​​ [មើល​​​ទៅ​​​ទំនង​ជា​]​ឈើ​​​ដែល​​​កាប់​​​ដោយ​​​ស្រប​​​ច្បាប់​​​។ ក្រុមហ៊ុន​​​នេះ​​​បាន​​​ដឹក​​​ជញ្ជូន​​​ឈើ​​​ទៅ​​​ប្រទេស​​​វៀត​​​ណាម​​​ដោយ​​​ឆ្លង​​​កាត់​​​ខេត្ត​​​ក្រចេះ និង​​​ប៉ុស្តិ៍​​​ឆែក​​​ឆេរ​​​ក្រៅ​​​​​​ផ្លូវ​​​ការ​​​មួយ​​​ចំនួន​​​តាម​​​បណ្តោយ​​​ ព្រំប្រទល់​​​ជាប់​​​ខេត្ត​​​ត្បូង​​​ឃ្មុំ​​​”។

សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​ក៏​​​បាន​​​លើក​​​ឡើង​​​អំពី​​​សេចក្តី​​​រាយការណ៍​​​ពី​​​មន្ត្រី​​​នៅ​​​ក្នុង​​​ស្រុក​​​កោះ​​​ញែក​ ខេត្ត​​​មណ្ឌល​​​គិរី​​​ ដែល​​​​ដាក់​​​ការ​​​ចោទ​​​ប្រកាន់​​​អំពី​​​ការ​​​លាង​​ឈើ​​​ខុសច្បាប់​ស្រដៀង​​​គ្នា​​​នេះ​​​លើ​​​ក្រុម​​​ហ៊ុន​​​គ្រប់គ្រង​ដី​​​សម្បទាន​​​សេដ្ឋកិច្ចឈ្មោះ​ Master K Sun ដែល​គ្រប់​​​គ្រង​​​ដោយ​​​ជន​​​ជាតិ​​​ខ្មែរ​​​ និង​ដែល​​​ក៏ស្ថិត​​​ក្នុង​​​តំបន់​​​ភ្នំ​​​ព្រិច​​​ដែរ​​​នោះ​​​ និង​​​ក្រុមហ៊ុន​​​គ្រប់គ្រង​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ឈ្មោះ​Unigreen ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​ជន​​​ជាតិ​​​សិង្ហបុរី​​​។

សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​មិន​​​បាន​​​លើក​​​ឡើង​​​​ថា តើ​​​វិធានការ​អ្វី​​​ដែល​​​អាជ្ញាធរ​​​​​​នឹង​​​ចាត់​​​ឡើង​​​ចំពោះ​​​លោក​​​ សឹង សំអុល​​​ លោក ​​​សំរ៉ុង ឌីវិចិត្រ ឬ​​​ក្រុមហ៊ុន​​​ណា​​​មួយ​​​ក្នុង​​​ចំណោម ​​​ក្រុម​​​ហ៊ុន​​​ទាំង​​​នេះ​​​ឡើយ​​​។អ្នក​​​នាំ​​​ពាក្យ​​​នគរ​​​បាល​​​ជាត​ិ​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​។

ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ត្រូវ​​​ពិន័យ​​​ និង​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រហូត​​​ដល់​​​រយៈ​​​ពេល​​​៥​​​ឆ្នាំ​​​។

លោក យិច សាមិទ្ធី ដែល​​​ប្រាប់​​​អត្ត​​​សញ្ញាណ​​​ខ្លួន​​​ឯង​​​ថា ជា​​​មេធាវី​​​របស់​​​ក្រុមហ៊ុន​​​ Dai Thanh បាន​​​លើក​​​ឡើ​​​ង​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​អំពី​​​សកម្មភាព​​​របស់​​​ក្រុមហ៊ុន​​​នេះ​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​ការ​​​ធ្វើ​​​អត្ថាធិប្បាយ​​​ឡើយ​​​។ តំណាង​​​ក្រុមហ៊ុន​​​ចំនួន​​​ពី​​​រផ្សេង​​​ទៀត​​​មិន​​​អាច​​​ទាក់ទង​​​បាន​​​ទេ​​​។

លោក សំរ៉ុង ឌី​​​វិចិត្រ​​​ បាន​​​អះ​​​អាង​​​ថា ​​​ឧទ្យាន​​​ុរក្ស​​​របស់​​​លោក​​​​​​បាន​​​រារាំង​​​អ្នក​​​កាប់​​​ឈើ​​​ខុស​​​ច​​​្បាប់​​​ជា​​ច្រើន​​​នាក់​​​ ទោះ​​​ជា​​​យ៉ាង​​​ណា​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា ពួក​​គេ​​​តែង​​​តែ​​​គេច​​​ខ្លួន​​​រួច ​​​ប៉ុន្តែ ថា លោក​​​មិន​​​ដឹង​​​ថា តើ​​​បទ​​​ល្មើស​​​ណា​​​មួយ​​​​​​ដែល​​លោក​​​ សឹង សំអុល​​​នឹងត្រូវ​ចោទ​ប្រកាន់​នោះ​ឡើយ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “​​​ខ្ញុំ​​​មិន​​​ច្បាស់​​​ទេ​​​ថា តើ​​​លោក​​​ឧកញ៉ា សឹង​​​ សំអុល​​​ កាប់​​​ឈើ​​​នៅ​​​ខាង​​​ក្រៅ​​​ដី​​​សម្បទាន​​​សេដ្ឋ​​​កិច្ច​​​ដែរ ឬ​​​អត់​​​នោះ​​​ ព្រោះ​​​យើង​​​មិន​​​ដែល​​​ប្រទះ​​​ឃើញ​​​ឡើយ​​​ ហើយ​​​យើង​​​គ្មាន​​​ភ័ស្តុ​​​តាង​​​បញ្ជាក់​​​ថា គាត់​​​ធ្វើ​​​បែប​​​​​​នេះ​​​ទេ​​​។ ប៉ុន្តែ ខ្ញុំ​​​បានជួប​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ជា​​​ច្រើន​​​​​​ ហើយ​​​បាន​​​បញ្ឈប់​​​ពួកគេ​​​ [អ្នក​​​កាប់​​​ឈើ​​​] ជា​​​ច្រើន​​​លើក​​​ច្រើន​​​សារ​​​ មិន​​​ឲ្យ​​​កាប់​​​ឈើ​​​នៅ​​​​​​ខាង​​​ក្រៅ​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​”។

លោក​​​ សំរ៉ុង ឌីវិចិត្រ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា លោក សឹង សំអុល ត្រូវ​​​បាន​​​ផ្តល់​​​អាជ្ញាប័ណ្ណ​​​ដោយ​​​​​​ក្រសួង​​​សេដ្ឋកិច្ច និង​​​ហិរញ្ញ​​​វត្ថុ​​​ឲ្យ​​​កាប់​​​ឈើ​​​នៅ​​​ក្នុង​​​ដី​​​សម្បទាន​​​សេដ្ឋ​​​កិច្ច​​​គ្រប់​​​គ្រង​​​ដោយ​​​ក្រុមហ៊ុន​​ Dai Thanh  ហើយ​​​បាន​​​លក់​​​​​​ឈើ​​​ទាំង​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ​​​ និង​​​ដឹក​​​ឆ្លង​​​កាត់​​​ទៅ​​​លក់​​​នៅ​​​ប្រទេស​​​វៀតណាម​​​ ដោយបង់​​​ពន្ធ​​​​​​ដែល​​​តម្រូវ​​​ឲ្យ​បង់​ចូល​​​រដ្ឋ​​​។

លោក វ៉ាន់ ដានិន អ្នក​​​នាំ​​​ពាក្យ​​​នគរ​​​បាល​​​ខេត្ត​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​មិន​​​ដឹង​​​អំពី​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​របស់​​​នគរ​​​បាល​​​ជាតិ ឬ​​​ការ​​​ចោទ​​​ប្រកាន់​​​លើ​​​លោក​​​ សឹង​​​ សំអុល និង​​​ក្រុមហ៊ុន Dai Thanh ឡើយ​​​។ លោក​​​បាន​​​លើក ​​​ឡើង​​​ថា “វា​​​មាន​​​ការ​​​លំបាក​​​សម្រាប់​​​យើង​​​ក្នុង​​​ការ​​​ចូល​​​ទៅ​​​កាន់​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​ភ្នំព្រិច ព្រោះ​​​យើង​​​ត្រូវ​​​ធ្វើ​​​​​ដំណើរ​​​ឆ្លង​​​កាត់​​​ខេត្ត​​​ក្រចេះ ហើយ​​​ពេល​​​យើង​​​ទៅ​​​ដល់​​​ក្នុង​​​ព្រៃ​​​ អ្នក​​​កាប់​​​ឈើ​​​បាន​​​គេច​​​ខ្លួន​​​បាត់​​​ទៅ​​​ហើយ​​​”។

“ប៉ុន្តែ លោក​ស្នង​​​ការ​​​​​​នឹង​​​បញ្ជូន​​​មន្ត្រី​​​ប្រដាប់​​​អាវុធ​​​មួយ​​​ក្រុម​​​ទៅ​​​តំបន់​​​នេះ​​​នៅ​​​ថ្ងៃ​​​ស្អែក​​​ ដើម្បី​​​សើុប​​​អង្កេត​​​ ហើយ​​​ប្រសិន​​​បើ​​​យើង​​​រក​​​ឃើញ​​​អ្នក​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ យើង​​​នឹង​​​ចាត់​​​វិធាន​​​ការ​លើ​​​ពួក​​​គេ​​​”។

លោក សៅ សុភាព អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​បរិស្ថាន​​​ ដែល​​​គ្រប់​​​គ្រង​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​នេះ​​​បាន​​​​​​លើក​​​ឡើង​​​ថា លោក​​​ដឹង​​​អំពី​​​ការ​​​ចោទ​​​ប្រកាន់​​​ទាក់​​​ទិន​​​នឹង​ការ​​​កាប​​​់​​​ឈើ​​​ខុស​​​ច្បាប់ជាទូទៅ​​​​ ប៉ុន្តែ មិន​​​ដឹង​​​ការ​​​អះអាង​​​ថ្មី​​​ដោយ​​​​​​នគ​​​របាល​​​ជាតិ​​​ឡើយ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “យើង​​​កំពុង​​​ខិត​​​ខំ​ល្បាត​​យ៉ាង​​​ខ្លាំង​​​។សេចក្តី​​​រាយការណ៍​​​ចុង​​​ក្រោយ​​​​​​ យើង​​​ត្រូវ​​​តែ​​​ពិនិត្យ​​​មើល​​​អ្វី​​​ដែល​​​កំពុង ​​​បន្ត​​​កើត​​​ឡើង​​​ និង​​​ចាត់​​​វិធាន​​​ការ​​​​សម​​​ស្រប​​​​​​”។

លោក ប្លិក​​​ ម៉ាល​​​​​​ សកម្ម​​​ជន​​​ការពារ​​​បរិស្ថាន​​​​​​មួយ​​​រូប​​​ដែល​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​នេះ​​​បាន​​​​​​លើក​​​ឡើង​​​ថា ខ្លួន​​​បាន​​​ឃើញ​​​អ្នក​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ដែល​​​កំពុង​​​ធ្វើ​​​ការ​​​ក្នុង​​​រយៈ​​​ពេល​​​ត្រឹម​​​តែ​​​បី​​​ថ្ងៃ​​​កន្លង​​​មក​​​នេះ​​​ប៉ុណ្ណោះ ​​​ហើយ​​​ថា ពួក​​​គេ​​​បាន​​​ប្រាប់​​​គាត់​​​ថា ពួក​​​គេ​​​​​​ធ្វើ​​​ការ​​​ឲ្យ​​​លោក សឹង​​​ សំអុល​​​។

លោក​​​បាន​​​និយាយ​​​ថា “លោក​​​ សឹង ​​​សំអុល កំពុង​​​កាប់​​​ឈើ​​​នៅ​​​ក្នុង​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច ហើយ​​​ក៏​​​នៅ​​​ខាង​​​ក្រៅ​​​ដី​​​សម្បទា​​​ន​​​សេដ្ឋកិច្ច​​​ដែរ ដោយ​​​ប្រើ​​​ប្រាស់​​​​​​ឈ្មោះ​​​ក្រុម​​​ហ៊ុន ​​​Dai Thanh “៕ស៊ុយឈាង (រាយការណ៍​​​បន្ថែម​​​ដោយ Zsombor Peter)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស