32 C
Phnom Penh

​អគ្គ​​​លេខា​​​ធិការ​​​ គ.ជ.ប.​​​​​​ មាន​​​ឈ្មោះ​​​ក្នុង​​​បញ្ជ​​​ី​​​ជម្រើស​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បេក្ខ​​​ជន​​​បី​​​រូប​​​ចុង​​​ក្រោយ​​​សម្រាប់​​​​​​តួនាទី​​​ជា​​​អគ្គ​​​លេខា​​​ធិការ​​​នៃ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ទ្វេ​​​បក្ស​​​​​​ដែល​​​មាន​​​អាយុ​​​ជិត​​​មួយ​​​ឆ្នាំ បាន​​​បញ្ចេញ​​​ឈ្មោះ​​​កាល​​​ពី​​​ម្សិល​​​មិញ និង​​​មាន​​​ឈ្មោះ​​​លោក ទេព នីថា ដែល​​​បាន​​​កាន់​​​តំណែង​​​​​​នេះ​​​អស់​​​រយៈ​​​ពេល​​​​​​​​​​​​ជាង​​​​​​​​​១០​​​ឆ្នាំ​​​​​​ ដែល​​​កាល​​​ពី​​​​​​មុន​​​​​​​​​ជា​​​គណៈកម្មាធិការ​​​ដែល​​​គ្រប់​​​គ្រង​​​​​​ដោយ​​​​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា។​​​

បញ្ជី​​​ជម្រើស​​​​​​ដែល​​​ចេញ​​​ដោយ​​​គ.ជ.ប​​​ក៏​​​មាន​​​រាយ​​​នាម​​​​​​បេក្ខ​​​ជន​​​១២​​​នាក់​​​​​​សម្រាប់​​​តំណែង​​​អគ្គ​​​លេខា​​​ធិការ​​​រង​​​ ដែល​​​នឹង​​មាន​​​៤​​​រូប។ លោក ហង្ស ពុទ្ធា​​​ អ្នក​​​នាំពាក្យ​​​គ.ជ.ប.​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កិច្ច​​​ប្រជុំ​​​នៅ​​​ថ្ងៃ​​​ទី​​​១៥​​​ ខែ​​​មករា​​​របស់​​​គ.ជ.ប​​​ដែល​​​មាន​​​សមាជិក​​​៩​​​រូប​​​ នឹង​​​ជ្រើស​​​រើស​​​អ្នក​​​ទទួល​​​ជ័យ​​​ជម្នះ។​​​​​​​​​​​​​​​

ក្រៅ​​​ពី​​​លោក ទេព នីថា ក៏​​​មាន​​​បេក្ខ​​​ជន​​​ពីរ​​​រូប​​​ទៀត​​​​​​សម្រាប់​​​តំណែង​​​​​​នៅ​​​ក្នុង​​​គ.ជ.ប​​​ថ្មី​​​​​​ ដែល​​​បង្កើត​​​ឡើង​​​​​​កាល​​​ពី​​​​​​ខែ​​​មេសា គឺ​​​លោក ហេង មណីចិន្តា ប្រធាន​​​អង្គ​​​ការ​​​ពុទ្ធសាសនា​​​ដើម្បី​​​អភិវឌ្ឍន៍ និង​​​លោក យ៉ា ណាវុធ នាយក​​​អង្គ​​​ការ​​​ខារ៉ាម​​​។​​​ លោក​​​ ហង្ស ពុទ្ធា ​​​ដែល​​​ជា​​​សមាជិក​​​អព្យា​​​ក្រឹត​​​តែ​​​ម្នាក់​​​គត់​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​បាន​​​ជ្រើស​​​រើស​​​​​​ដោយ​​​បោះ​​​ឆ្នោត​​​ទេ ប៉ុន្តែ​​​​​​យើង​​​មាន​​​ការ​​​ព្រម​​​ព្រៀង​​​និង​​​យល់​​​ព្រម​​​ពី​​​សមាជិក​​​​​​គ.ជ.ប​​​ទាំង​​​៩​​​រូប​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​ ដើម្បី​​​ជ្រើស​​​រើស​​​​​​​​​បេក្ខ​​​ជន​​​ជាប់​​​ជម្រើស”។​​​​​​​​​​​​

ជា​​​ផ្នែក​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​កាល​​​ពី​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៤​​​​​​រវាង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​បាន​​​បញ្ចប់​​​​​​ពហិការ​​​​​​មិន​​​ចូល​​​សភា​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​របស់​​​គណ​​​បក្ស​​​ប្រ​​​ឆាំង​​​ សមាជិក​​​​​​គ.ជ.ប​​​៨​​​រូប​​​ទៀត​​​​​​ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​​​​ស្មើ​​​គ្នា​​​ដោយ​​​គណបក្ស​​​នី​​​មួយៗ។​​​​​​

ទាក់​​​ទង​​​តាម​​​​​​ទូរ​​​ស័​​​ព្ទ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ លោក មណី​​​ចិន្តា​​​ បាន​​​មាន​​​ប្រសាសន៍​​​​​​​​​ថា​​​ លោក​​​បាន​​​ដឹង​​​​​​ថា លោក​​​ជាប់​​​​​​ជា​​​បេក្ខ​​​ជន​​​ជម្រើស​​​សម្រាប់​​​តំណែង​​​អគ្គ​​​លេខា​​​ធិការ​​​ ជាតួនាទី​​​​​​រដ្ឋ​​​បាល​​​កំពូល​​​របស់​​​គ.ជ.ប ប៉ុន្តែ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​ទេ។​​​

លោក​​​ ទេព នីថា ដែលមើល​​​ខុស​​​ត្រូវ​​​លើ​​​គ.ជ.បដែល​​​ញាំញី​​​ដោយ​​​ការ​​​ចោទ​​​ប្រកាន់​​​ថា​​​​​​មាន​​​​​​ភាព​​​មិន​​​ប្រក្រតី​​​​​​នៃ​​​បញ្ជី​​​​​​បោះ​​​ឆ្នោត​​​ ក៏​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​ដែរ។​​​​​​

លោក ទេព នី​​​ថា ដែល​​​បាន​​​ទទួល​​​ការ​​​តែង​​​តាំង​​​​​​ក្នុង​​​ឆ្នាំ​​​២០០២ បាន​​​ពន្យល់​​​ថា “​​​ខ្ញុំ​​​មិន​​​​​​ចង់​​​និយាយ​​​ច្រើន​​​ទេអំពី​​​រឿង​​​នេះ ប៉ុន្តែ​​​​​​ខ្ញុំ​​​បាន​​​បំពេញ​​​​​​លក្ខ​​​ខណ្ឌ​​​ទាំង​​​អស់​​​​​​ក្នុង​​​ការ​​​ដាក់​​​ពាក្យ​​​​​​របស់​​​ខ្ញុំ​​​ ដូច្នេះ​​​ស្រេច​​​លើ​​​គ.ជ.ប​​​​​​ជា​​​អ្នក​​​សម្រេច”។ អគ្គ​​​លេខា​​​ធិការ​​​ថ្មី​​​នឹង​​​មាន​​​ភារកិច្ច​​​​​​នៅ​​​ឆ្នាំ​​​នេះ​​​ដឹក​​​នាំ​​​​​​ការកសាង​​​​​​ឡើង​​​វិញ​​​នូវ​​​បញ្ជី​​​បោះ​​​ឆ្នោត​​​ជាតិ​​​ ដោយ​​​ប្រើ​​​ប្រព័ន្ធ​​​អេឡិកត្រូនិច​​​ដែល​​​​​​នឹង​​​លុប​​​បំបាត់​​​ការ​​​ក្លែង​​​​​​បន្លំ​​​អ្នក​​​បោះ​​​ឆ្នោត​​​​​​តាម​​​រយៈ​​​ទិន្នន័យ​​​​​​ជីវ​​​មាត្រ។

ប្រសិន​​​​​​បើ​​​បញ្ចប់ បញ្ជី​​​នេះ​​​នឹង​​​ត្រូវ​​​ប្រើ​​​​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ សង្កាត់​​​ឆ្នាំ​​​២០១៧ និង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ឆ្នាំ​​​២០១៨៕ រើន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស