27 C
Phnom Penh

អ្នក​​​ទោស​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ជា​​​ថ្មី​​​ក្រោយ​​​ពី​​​រក​​​ឃើញ​​​​​​គ្រឿង​​​ញៀន​​​ក្នុង​​​គុក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ទោស​​​បី​​​នាក់​​​ពី​​​​​​មណ្ឌល​​​​​​អប់​​​រំ​​​កែ​​​ប្រែ​​​៣​​​ ខេត្ត​​​ត្បូង​​​ឃ្មុំ​​​​​​ត្រូវ​​​បាន​​​​​​ឃុំ​​​ខ្លួន​​​បញ្ជូន​​​ទៅ​​​​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរ​​​បាល​​​​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ បន្ទាប់​​​ពី​​​អា​​​ជ្ញាធរ​​​​​​បាន​​​រក​​​ឃើញ​​​​​​ថា​​​ពួក​​​គេ​​​មាន​​​ម៉ា​​​ទឹក​​​កក​​​​​​១២​​​ក្រាម។​​​

លោក ម៉ៅ ពៅ ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​​​​ត្បូង​​​ឃ្មុំ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ម៉ា​​​ទឹកកក​​​បី​​​កញ្ចប់​​​បាន​​​រក​​​ឃើញ​​​​​​នៅ​​​ក្នុង​​​អ្នកទោស​​​ពីរ​​​នាក់។ យោង​​​តាម​​​លោក ម៉ៅ​​​ ពៅ​​​ ឲ្យ​​​ដឹង​​ថា ការ​​​ឆែក​​​ឆេរ​​​ធ្វើ​​​ឡើង​​​ដោយ​​​​​​ព្រះ​​​រាជ​​​អាជ្ញា និង​​​នគរ​​​បាល​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​​​​ដែល​​​​​​បាន​​​ចូល​​​មក បន្ទាប់​​​ពី​​​​​​ឆ្មាំ​​​គុក​​​​​​បាន​​​​​​សង្ស័យ​​​ថា​​​​​​អ្នក​​​ទោស​​​​​​កំពុង​​​ប្រើ​​​គ្រឿង​​​ញៀន។​​​

លោក​​​ ជា ជឿម​​​ នាយ​​​​​​ការិយាល័យ​​​នគរ​​​បាល​​​ប្រឆាំង​​​គ្រឿង​​​ញៀន បាន​​​និយាយ​​​ថា “ដំបូង យើង​​​ពិនិត្យ​​​​​​អីវ៉ែ​​​អី​​​វ៉ាន់​​​​​​ក្នុង​​​​​​បន្ទប់​​​​​​ឃុំ​​​ឃាំង​​​​​​ធំ​​​មួយ​​​​​​ដែល​​​មាន​​​អ្នក​​​ទោស​​​៨៨​​​នាក់​​​​​​។ យើង​​​បាន​​​រក​​​ឃើញ​​​​​​គ្រឿង​​​ញៀន​​​​​​ពីរ​​​កញ្ចប់​​​​​​នៅ​​​ក្នុង​​​​​​ខ្នើយ​​​ វ៉ា ហេង​​​ និង​​​មួយ​​​កញ្ចប់​​​ទៀត​​​​​​នៅ​​​ក្នុង​​​ខោជើង​​​វែង​​​ រស់ សាវ៉ាត់”។ ពេល​​​សួរ​​​ចម្លើយ​​​ អ្នក​​​ទោស​​​នោះ​​​បាន​​​ចោទ​​​​​​អ្នក​​​ទោស​​​ទី​​​បី គឺ​​​ ឡឹក គ្រី។​​​

ក្នុង​​​រូប​​​ថត​​​​​​នៃ​​​កញ្ចប់​​​ថ្នាំ​​​ញៀន​​​​​​បង្ហោះ​​​​​​នៅ​​​លើ​​​វេប​​​សាយ​​​​​​ ហ្វ្រេស​​​ញូវស៍ មាន​​​​​​ដប​​​ទឹក​​​តូច​​​ប្រាំ​​​​​​ដែល​​​ដាក់​​​ភ្ជាប់​​​នឹង​​​​​​បំពង់​​​បឺត​​​​​​ដាក់​​​បង្ហាញ​​​ជាមួយ​​​ថ្នាំ​​​ញៀន។

លោក ភិន យ៉ាន ប្រធាន​​​​​​ពន្ធនាគារ​​​ បាន​​​និយាយ​​​ថា ​​​អ្នក​​​ទោស​​​ទាំង​​​​​​៣​​​នាក់​​​​​​កំពុង​​​ជាប់​​​ពន្ធនាគារ​​​​​​ពី​​​បទ​​​​​​ឧក្រិដ្ឋ​​​កម្ម​​​ ដែល​​​រួម​​​មាន​​​​​​ការ​​​ចាប់​​​រំលោភ និង​​​ប្លន់​​​ប្រដាប់​​​អាវុធ។​​​​​​​​​​​​​​​ ពេល​​​សួរ​​​​​​សុំ​​​បញ្ជាក់​​​​​​ព័ត៌មាន​​​លម្អិត​​​ថាតើ​​​​​​គ្រឿង​​​ញៀន​​​នាំ​​​ចូល​​​ពន្ធ​​​នាគារ​​​ដោយ​​​របៀប​​​ណា ឧត្តម​​​សេនីយ៍​​​ទោ ភិន យ៉ាន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ខ្ញុំ​​​ទើប​​​តែ​​​​​​ធ្វើ​​​ជា​​​នាយក​​​ពន្ធ​​​នាគារ​​​​​​​​​​​​បាន​​​មួយ​​​​​​ខែ និង​​​ពីរ​​​ថ្ងៃ​​​ប៉ុណ្ណោះ​​​”។

លោក សន កែវ​​​ អ្នក​​​នាំ​​​ពាក្យ​​​អគ្គ​​​នាយក​​​ដ្ឋាន​​​ពន្ធ​​​នាគារ​​​​​​បាន​​​ទទួល​​​ស្គាល់​​​ថា សន្តិសុខ និង​​​ឆ្មាំ​​​​​​គុក​​​​​​បាន​​​ព្យាយាម​​​គ្រប់​​​គ្រង​​​ការ​​​ប្រើ​​​គ្រឿង​​​ញៀន​​​​​​នៅ​​​ក្នុង​​​ពន្ធនាគារ។​​​​​​

អ្នក​​​នាំ​​​ពាក្យ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “ករណី​​​នេះ​​​​​​មិន​​​មែន​​​ជា​​​ការ​​​ភ្ញាក់​​​ផ្អើល​​​ទេ ព្រោះ​​​យើង​​​ធ្លាប់​​​​​​បង្ក្រាប​​​​​​ករណី​​​ជា​​​ច្រើន​​​​​​ដែល​​​សាច់​​​ញាតិ​​​អ្នក​​​ទោស​​​​​​លាក់​​​ថ្នាំ​​​ញៀន​​​​​​ក្នុង​​​អាហារ​​​អ្នក​​​ទោស”។

អ្នក​​​ទោស​​​ទាំង​​​បី​​​នឹង​​​បញ្ជូន​​​ទៅ​​​តុលាការ​​​ថ្ងៃ​​​នេះ៕ រើន​​​

​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស