26 C
Phnom Penh

ប្រាក់​​​ចំណូល​​​​ពន្ធពីកាស៊ីណូ​កើនឡើងយ៉ាង​​​ខ្លាំង​​​នៅ​​​​ក្នុង​ឆ្នាំ​២០១៥

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​​​ក្រសួង​​​សេដ្ឋកិច្ច និង​​​ហិរញ្ញ​​​វត្ថុ ​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ដោយសារ​​​ការ​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​ប្រមូល​​​ពន្ធ​​​កើន​​​ឡើង​​​ប្រាក់ពន​្ធ​​​​សរុប​​​ចំនួន​​​៣៤,៧​​​លាន​​​ដុល្លារ​​​ត្រូវ​​​បាន​​​​​​ប្រមូល​​​ពី​​​កាស៊ីណូ​​​នានា​នៅ​​​ប្រទេស​​​កម្ពុជា​​​ក្នុង​​​ឆ្នាំ​​​២០១៥ កើន​​​ឡើង​​​៣៣​​​ភាគ​​​រយ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​។

លោក រស់ ភារុណ​​​ អគ្គនាយក​​​រង​​​នៃ​​​អគ្គ​​​នាយក​​​ដ្ឋាន​​​ឧស្សាហកម្ម​​​ហិរញ្ញវ​​​ត្ថុ​​​នៃ​​​ក្រសួង​​​សេដ្ឋកិច្ច​​​ និង​​​ហិរញ្ញវត្ថុ បាន​​​មានប្រសាសន៍​​​ថា មាន​​​ការ​​​កើន​​​ឡើង​​​គួរ​​​ឲ្យ​​​កត់​​​សម្គាល់​​​ ពី​​​ព្រោះ​​​​​​កំណើន​​​ប្រចាំ​​​ឆ្នាំ​​​ជាមធ្យម​ក្នុង​​​ការ​​​ប្រមូល​​​ពន្ធ​​​ពី​​​កាស៊ីណូ​​​ក្នុង​​​រយៈ​​​ពេល​​​៣​​​ឆ្នាំ​​​មុន​​​​​​មាន​​​តែ​​​១២,៥​​​ភាគ​​​រយ​​​ប៉ុណ្ណោះ។ដោយ​មាន​​​កាស៊ី​​​ណូ​​​តែ​​​ជាង​​​៧​​​ប៉ុណ្ណោះ​​​ដែល​​​មាន​​​អាជ្ញាប័ណ្ណ​​​នៅ​​​ឆ្នាំ​​​នេះ ហើយ​​​មាន​​​តែ​​​កាស៊ីណូ​​​មួយ​​​ប៉ុណ្ណោះ​​​នៅ​​​ក្នុង​​​ចំណោម​​​កាស៊ីណូ​​​​​​ទាំង​​​នោះ​​​កំពុង​ដំណើរ​​​ការនោះ​​​លោក ​​​ភារុណ បាន​​​សន្មត​​​ការ​​​កើន​​​ឡើង​​​នេះ​​​ទៅនឹង​​​យុទ្ធ​​​សាស្រ្ត​​​​​ប្រមូល​​​ពន្ធកាន់តែ​​​ខ្លាំង​​​ក្លា​​​ទូទាំង​​​ប្រទេស​​​។

កាល​​​ពី​​​ឆ្នាំ​​​មុន​​​ រដ្ឋាភិបាល​​​បាន​​​ចាប់​​​ផ្តើម​​​យុទ្ធសាស្ត្រ​​​ថ្មី​​​មួយ​​ជំរុញ​​​ការ​​​ប្រមូល​​​ពន្ធ​​​ដោយ​​​ការ​​​ធ្វើ​​​ឲ្យ​​​មាន​​​តម្លា​​​ភាព ប្រសិទ្ធ​​​ភាព​​​ និង​​​សម​​​ភាព​​​នៃ​​​ប្រព័ន្ធ​​​ពន្ធ​​​និង​​​ការ​​​ត្រួត​​​ពិនិត្យ​​​​​​​​​ឲ្យ​​​កាន់​​​តែ​​​ដិត​​​ដល់​​​ថែម​​​ទៀត​​​។

លោក​​​ ភារុណ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​យុទ្ធ​​​សាស្ត្រ​​​នេះ​​​បាន​​​ជួយ​​​ដល់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​​ប្រមូលចំណូល​​​​ពន្ធ​​​បាន​​​កាន់​​​តែ​​​ច្រើន​​​ពី​​​ប្រភព​​​ក្រៅ​​​ពី​​​ល្បែង​​​ស៊ីសង​​​នៅ​​​ក្នុង​​​កាស៊ីណូ ​​​ដូច​​​ជា​​​ភោជនីយដ្ឋាន​​​ និង​​​រង្គសាល​​​ជាដើម​​​។

កាស៊ីណូ​​​ ណាហ្គាវើល​​​ ដែល​​​មាន​​​មូល​​​ដ្ឋាន​​​ ​​​ ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ស្មើ​​​នឹង​​​២៣​​​ភាគ​​​រយ​​​នៃ​​​ការ​​​ប្រមូល​​​ពន្ធ​​​កាល​​​ពី​​​ឆ្នាំ​​​មុនមួយ​ផ្នែកធំ​​​ដោយ​​​សារ​​​វា​​​មាន​​​កន្លែង​​​កម្សាន្ត​​​ និង​​​សណ្ឋាគារ​​​​​​ ជា​​​ច្រើន​​​។

លោក ភារុណ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​”យើង​​​​​​អាច​​​ប្រមូល​​​ពន្ធ​​​កាន់​​​តែ​​​​​​ច្រើន​​​នៅ​​​កាស៊ីណូ ​​​ណាហ្គាវើល​​​ ពី​​​រង្គសាល សណ្ឋាគារ​​​ ភោជនីយ​​​​​​ដ្ឋាន​​​ ខារ៉ាអូខេ និង​​​កន្លែង​​​ម៉ាស្សា​​​ ពីព្រោះ​​​ពួក​​​គេ​​​យក​​​ថ្លៃ​​​ពី​​​អ្នក​​​លេង​​​ល្បែង​​សម្រាប់​​​​សេវា​​​កម្ម​​​បន្ថែម​​​ទាំង​​​នេះ”។

ការ​​​ប្រមូល​​​ពន្ធ​​​ពី​​​កាស៊ីណូ​​​តូច​​​ៗ​​​នៅ​​​តាម​​​ព្រំដែន​​​ថៃ​​​ និង​​​វៀតណាម​​​ ក៏​​​កើន​​​ឡើង​​​ផង​​​ដែរ​​​ ប៉ុន្តែ មិន​​​ច្រើន​​​គួរ​​​ឲ្យ​​​កត់​​​សម្គាល់​​​ទេ​​​។ ​​​លោក ភារុណ បាន​​​សន្មត​​​បញ្ហានេះទៅ​​​នឹង​​​ការ​​​​​​ត្រួត​​​ពិនិត្យ​​​អ្នក​​​លេង​​​ល្បែង​​​ឆ្លង​​​ដែន​​​កើនឡើង​  ដោយ​​​អាជ្ញាធរ​​​វៀតណាម​​​ ដែល​​​បណ្តាល​​​ឲ្យ​​​មាន​​​ប្រាក់​​​ចំណូល​​​​​ពីការ​​​លេង​​​ល្បែង​​​ធ្លាក់​​​ចុះ​​​ក្នុង​​​ចំណោម​​​កាស៊ីណូ​​​ជា​​​ច្រើន​​​នៅ​​​តាម​​​ព្រំដែន​​​ភាគ​​​ខាង​​​កើត​​​នៃ​​​ប្រទេស​​​កម្ពុជា​​​។

បើ​​​ទោះ​​​ណា​​​ជា​​​មាន​​​កំណើន​​ពី​​​ការ​​​ប្រមូល​​​ ​​​ពន្ធ​​​កាស៊ីណូ​​​គួរ​​​ឲ្យ​​​កត់​​​សម្គាល់​​​ក៏​​​ដោយ​​​ ក៏​​​លោក សុន ឆ័យ តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ជឿ​​​ថា ការ​ប្រមូល​​​ពន្ធ​​​ពី​​​ឧស្សាហកម្ម​​​នេះ​​​នៅ​​​ទាប​​​នៅ​​​​​​ឡើយ​​​។

លោក សុន ឆ័យ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​”វា​​​មិន​​​អាច​​​ទទួល​​​យក​​​បាន​​​ទេ​​​​​​ ដែល​​​មាន​​​កាស៊ីណូ​​​​​ច្រើន​​​នោះ ប៉ុន្តែ ការ​​​ប្រមូល​​​ពន្ធ​​​បាន​​​តែ​​​ជាង​​​៣០​​​លាន​​​ដុល្លារ​​​ប៉ុណ្ណោះ​​​។

ហើយ​​​បើ​​​ទោះជា​​​ឧស្សាហកម្ម​​​កាស៊ីណូ​​​អាច​​​បង្កើត​​​ឲ្យ​​​មាន​​​ប្រភពនាំ​​​ចូ​​​លនៃ​​​ប្រាក់​​​ចំណូល​​​​​​ពី​​​វិស័​​​យ​​​ទេសចរណ៍​​​ដ៏សំខាន់​សម្រាប់​​​ប្រទេស​​​កម្ពុជា​​​ក៏​​​ដោយ ក៏​​​លោក សុន ​​​ឆ័យ ​​​មាន​​​មន្ទិល​​​សង្ស័យ​​​ពី​​​ផល​​​ប្រយោជន៍​​​សរុប​​​ដែរ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “កាស៊ីណូ​​​ណាហ្គាវើល​​​ ​​​អាច​​​រក​​​ប្រាក់​​​បាន​​​ជិត​​​១៥០​​​លាន​​​ដុល្លារ​​​ក្នុង   ​​​មួួ​​យ​​​ឆ្នាំ ចំណែក​​​ឯ​​​ប្រទេស​​​របស់​​​យើង​​​មាន​​​កង្វះ​​​ថវិកា​​​សម្រាប់​​​ការ​​​អភិវឌ្ឍ៕សារុន

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស