41.3 C
Phnom Penh

ជន​បាញ់​​​បោះ​នៅ​ក្លឹប​​​កម្សាន្ត​មួយ​​​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​​​តុលាការ​ចោទប្រកាន់​ពីរ​​​ករណី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពី​មានការ​បាញ់​បោះ​ និង​ធ្វើ​ឱ្យសន្តិ​​​សុខ​ពីរ​នាក់​រងរបួស​នៅ​ខាងក្រៅ​ក្លឹប​កម្សាន្ត​ មេន​ហាតធេន​ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​រំលង​​​អធ្រាត្រ​​​ឈាន​​​ចូល​​​ព្រឹក​ថ្ងៃច័ន្ទមក​ ជន​សង្ស័យ​ឈ្មោះ ចៅ រង្សី​​​ អាយុ​៣១ឆ្នាំ​ ត្រូវ​បាន​ចោទប្រកាន់កាលពី​ម្សិលមិញនៅ​សាលា​​​​ ដំបូង​រាជ​ធានី​ភ្នំពេញ។

លោក អែល ពិដោរ ក្រឡាបញ្ជី​របស់​ចៅ​​​ក្រម​ស៊ើប​សួរ​ លឹម មករន្ទ​ បាន​មាន​ប្រសាសន៍​ កាល​ពី​ម្សិលមិញ​ថា “​តុលាការ​បាន​សម្រេច​ឃុំខ្លួន​បុរស​រូបនេះ​បណ្តោះ​អាស​ន្ន​ដោយ​ចោទ​ប្រកាន់​ពី​បទ​មាន​អាវុធ​​ខុស​ច្បាប់ និង​ប្រើអំពើ​ហិង្សា​ដោយ​ចេតនាមានស្ថាន​ទម្ងន់ទោស”។

លោក លឹម មករន្ទ បា​ន​បដិសេធមិន​ធ្វើ​អត្ថាធិប្បាយ​អំពី​រឿងក្តី​នេះ​​​ទេ​​​។លោក ខេន សុវណ្ណ មេបញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​​​បាន​បញ្ជាក់​ពី​សេចក្តី​សម្រេច​របស់​តុលាការ​ក្នុង​ការ​ឃុំខ្លួនលោក​ ចៅ រង្សី ប៉ុន្តែ​​បាន​ប​ដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ឡើយ។

ជន​រងគ្រោះ​ទាំងពីរ​គឺ កង ចិត្រា និង​ ដុំ ធី បាន​ធូរស្រាល​ហើយ​នៅ​មន្ទីរ​ពេទ្យ​​កាល់​​​ម៉ែត​​កាល​ពី​ម្សិលមិញ។

អ្នក​ស្រី សេង លីជាន ប្រពន្ធរបស់លោក ចិត្រា បាននិយាយ​ថា “​ប្តីរបស់ខ្ញុំ​បាន​គ្រាន់បើ​ហើយ​ ប៉ុន្តែគ្រូពេទ្យ​​ឱ្យ​គាត់​ស្នាក់​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​នៅឡើយ ពីព្រោះ​គាត់​មិន​ទាន់​ហូប​អាហារ​បាននៅឡើយ​ទេ”។

អ្នកស្រី​បាន​បន្ថែម​ថា “​​ស្ថានភាព​របស់​លោក ធី ក៏បាន​ប្រសើរ​ដែរ។ ចៅ​ រង្សី ត្រូវ​បាន​​​​ចោទប្រកាន់​​ថាបាន​ដក​កាំភ្លើង​ AR-15 បាញ់​​​ចំនួន​១០គ្រាប់​​បន្ទាប់ពីត្រូវ​បាន​បដិសេធមិន​ឱ្យ​ចូល​ក្នុង​ក្លឹប​នេះ៕សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស