38 C
Phnom Penh

អ្នក​ភូមិ​ខេត្ត​ព្រះវិហារ​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​សុំ​អន្តរាគមន៍​អំពី​ជម្លោះ​ដី​ធ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​សហគមន៍​ម្នាក់​បាន​និយាយ​ថា ប្រជាពលរដ្ឋ​ប្រហែល​១០០​នាក់​បាន​ដើរ​ចេញ​ពី​វត្ត​សាមគ្គី​រង្សី ក្នុង​ក្រុង​ភ្នំពេញ ទៅ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ដាក់​ញត្តិ​ស្នើសុំ​អន្តរាគមន៍​ក្នុង​ជម្លោះ​ដីធ្លី​យូរ​មក​ហើយ​ជាមួយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់​ក្នុង​ខេត្ត​ព្រះវិហារ។

អ្នកភូមិ​១០០​នាក់​មកពី​ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ដែល​បាន​ស្នាក់​នៅ​ក្នុង​វត្ត​នោះ​រយៈ​ពេល​ជាង​ពីរ​សប្តាហ៍​មក​ហើយ ជា​ផ្នែក​មួយ​នៃ​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ​៣០០​គ្រួសារ​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​តំណាងរាស្ត្រ សួស យ៉ារ៉ា រយៈពេល​ប្រាំ​ឆ្នាំ​មក​ហើយ។

លោក ផាន ធឿន តំណាង​សហគមន៍​បាន​និយាយ​ថា “យើង​បាន​ដាក់​ញត្តិ​ជាមួយ​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​នេះ ដើម្បី​សុំ​ស្ថាប័ន​នេះ​ប្រគល់​ភូមិ​ចាស់​មក​ឲ្យ​អ្នក​ភូមិ​វិញ ពីព្រោះ​យើង​ឥឡូវនេះ​គ្មាន​ផ្ទះ​សំបែង​រស់នៅ និង​គ្មាន​ដី​សម្រាប់​ដាំដុះ​ទេ”។ លោក​បាន​បន្ថែម​ថា ពួកគាត់​នឹង​ស្ថិតនៅ​ក្នុង​រាជធានី​រហូតដល់​មាន​ដំណោះ​ស្រាយ​ចំពោះ​ជម្លោះ​ដីធ្លី​នេះ។

មន្ត្រី​ក្រសួង​ម្នាក់​បាន​បញ្ជាក់​ថា គេ​បាន​ទទួល​ញត្តិ​នោះ​ហើយ និង​បាន​ឲ្យដឹង​ទៀត​ថា ញត្តិ​នោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​អាជ្ញា​ធម៌​ជាតិ​ទទួលបន្ទុក​ដោះស្រាយ​ជម្លោះ​ដីធ្លី។

ជម្លោះ​នេះ​បាន​ចាប់​ផ្តើម​ឡើង​នៅ​ឆ្នាំ​២០១០ នៅ​ពេល​ដែល​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក សួស យ៉ារ៉ា បាន​ទាមទារ​យក​ដី​ទំហំ​៥០០​ម៉ែត្រ​ក្រឡា ដែល​អ្នកភូមិ​កំពុង​រស់នៅ។

ពួកគាត់​បាន​អះអាង​ថា នៅ​ពេល​ពួកគាត់​មិន​ព្រម គេ​បាន​បណ្តេញ​ពួកគាត់​ឈរ​លើ​ហេតុផល​ថា ពួកគាត់​កំពុង​រំលោភ​លើ​ទីតាំង​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ជុំវិញ​ប្រាសាទ​ព្រះវិហារ៕ និត

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស