30 C
Phnom Penh

​​​ក្រុម​​​ពាណិជ្ជកម្ម​​​​​​សម្តែង​​​ការ​​​ព្រួយ​​បារម្ភ​​​អំពី​​​ច្បាប់​​​សហ​​​ជីព​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹក​​​នាំ​​​ពាណិជ្ជ​​​កម្ម​​​​​​មួយ​​​ចំនួន​​​​​​បាន​​​លើក​​​ឡើង​​​អំពី​​​​​​ការ​​​ព្រួយ​​​បារម្ភ​​​ចម្បង​​​របស់​​​ខ្លួន​​​​​​ទាក់​​​ទង​​​នឹង​​​​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​សហជី​​​ដ៏​​​ចម្រូង​​​ចម្រាសក្នុង​​​កិច្ច​​​ប្រជុំ​​​​​​មួយ​​​ជា​​​មួយ​​​អ្នកតំណាង​​​រាស្ត្រ​​​​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ដែល​​​រួម​​​មាន​​​​​​បទ​​​បញ្ញត្តិ​​​មួយ​​​ដែល​​​​​​អនុញ្ញាត​​​ឲ្យ​​​​​​មាន​​​មនុស្ស​​​តែ​​​១០​​​នាក់​​​ប៉ុណ្ណោះ​​​​​​អាច​​​បង្កើត​​​សហ​​​ជីព​​​មួយ​​​បាន​​​ក្នុង​​​កន្លែង​​​ធ្វើ​​​ការ​​​មួយ។

សេចក្តី​​​ព្រាង​​​ច្បាប់​​​ដែល​​​នឹង​​​​​​កំណត់​​​វិធាន​​​ថ្មីៗ​​​​​​​​​ថា​​​សហជីព​​​ត្រូ​​វ​​​បង្កើត​​​ឡើង​​​ គ្រប់​​​គ្រង​​​ និង​​​រំលាយ​​​ចោល​​​យ៉ាង​​​ម៉េច​​​ បាន​​​ទទួល​​​រង​​​ការ​​​រិះ​​​គន់​​​ពី​​​សំណាក់​​​​​​សហជីព​​​និង​​​និយោជក​​​ដូច​​​គ្នា ជា​​​ពិសេស​​​​​​អ្នក​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​​​​ឧស្សាហកម្ម​​​កាត់​​​ដេរ​​​​​​មាន​​​ទំហំ​​​ទឹក​​​ប្រាក់​​​​​​៥,៨​​​ប៊ិលាន​​​នៃ​​​ប្រទេស​​​កម្ពុជា។​​​ អង្គការ​​​ការងារ​​​អន្តរជាតិ​​​​​​ក៏​​​បាន​​​សម្តែង​​​កង្វល់​​​​​​​​​​​​ទាក់​​​ទង​​​នឹង​​​បទបញ្ញត្តិ​​​​​​ដែល​​​រំលោភ​​​បំពាន​​​​​​កាតព្វកិច្ច​​​សន្ធិសញ្ញា​​​អន្តរ​​​ជាតិ​​​របស់​​​ប្រទេស​​​កម្ពុជា។

cam-photo-union-law-channa1ក្នុង​​​ពេល​​​​​​ប្រជុំ​​​បិទ​​​ទ្វារ​​​នៅ​​​ឯ​​​​​​សភាជាតិ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​ដែល​​​ស្នើ​​​ដោយ​​​​​​សហព័ន្ធ​​​និយោជក និង​​​សមាគម​​​ពាណិជ្ជកម្ម​​​កម្ពុជា (Camfeba) មេដឹក​​​នាំ​​​ពាណិជ្ជ​​​កម្ម​​​​​​បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​​​​ជាច្រើន​​​ចំពោះ​​​​​​សេចក្តី​​​ព្រាង​​​ច្បាប់ ដែល​​​ជា​​​គ្រឹះ​​​សំខាន់​​​​​​សម្រាប់​​​​​​បង្កើត​​​​​​សហជីព​​​​​​មូល​​​ដ្ឋាន​​​​​​​​​១០​​​នាក់​​​​​​​​​ដល់​​​២០​​​ភាគ​​​រយ​​​​​​នៃ​​​និយោជិត​​​​​​​​​នៅ​​​កន្លែង​​​ធ្វើ​​​ការ​​​មួយ។​​​​​​​​​​​​​​​

សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​​​​​​​នៅ​​​កម្ពុជា (GMAC)​​​​​​បាន​​​ត្អូញ​​​ត្អែរ​​​ជា​​​យូរ​​​ម​​​ក​​​ហើយ​​​ថា​​​ ការ​​​សម្បូរ​​​សហជីព​​​​​​នៅ​​​ក្នុង​​​វិស័យ​​​នេះ ដែល​​​មាន​​​ចំនួន​​​រាប់ពាន់​​​សហជីព គឺ​​​ធ្វើ​​​ឲ្យ​​​ការ​​​ចរចា​​​គ្ន​​​ាប្រកប​​​ដោយ​​​ប្រសិទ្ធ​​​ភាព​​​​​​ស្ទើរ​​​តែ​​​​​​មិន​​​អាច​​​ទៅ​​​រួច ហើយ​​​ថា ​​​ការ​​​រក្សា​​​ចំនួន​​​នៅ​​​ទាប​​​​​​នឹង​​​មិន​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​អ្វី​​​ទេ។

លោក វ៉ាន់ ស៊ូអៀង ប្រធាន​​​សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​​​​​​​នៅ​​​កម្ពុជា បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌មាន​​​បន្ទាប់​​​ពី​​​​​​កិច្ច​​​ប្រជុំ​​​​​​ថា “សហជីព​​​មួយ​​​មិន​​​អាច​​​គ្រាន់​​​តែ​​​និយាយ​​​ថា ខ្លួន​​​ជា​​​តំណាង​​​រោង​​​ចក្រ​​​ទេ នៅ​​​ពេល​​​ដែល​​​​​​​​​​​​មាន​​​សមាជិក​​​ត្រឹម​​​តែ​​​​​​បីបួន​​​ ឬ​​​ប្រាំពីរ​​​នាក់​​​នោះ ហើយ​​​​​​ថា​​​តំណាង​​​​​​កម្មករ​​​៥០០​​​នាក់​​​។ ដូច​​​ឆ្កួត​​​អ៊ីចឹង។ បើ​​​​​​​​​មាន​​​សំឡេង​​​​​​​​​២០​​​ភាគ​​​រយ​​​​​​​​​​​​​​​​​​[នៃ​​​ចំនួន​​​កម្មករ​​​សរុប]​​​​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​​​​​​​​​​ យើង​​​យល់​​​ព្រម​​​”។

សហព័ន្ធ​​​និយោជក និង​​​សមាគម​​​ពាណិជ្ជ​​​កម្ម​​​កម្ពុជាក៏​​​បាន​​​ស្នើ​​​អ្នក​​​តំណាង​​​រាស្ត្រ​​​​​​ឲ្យ​​​ផ្លាស់​​​ប្តូរ​​​​​​សេចក្តី​​​ព្រាង​​​ច្បាប់ ដើម្បី​​​​​​អនុញ្ញាត​​​ឲ្យ​​​ក្រសួង​​​ការ​​​ងារ​​​ ដែល​​​មិន​​​ត្រឹម​​​តែ​​​តុលាការ​​​ទេ អាច​​​ព្យួរ​​​ការងារ​​​​​​សហជីព​​​កម្មករ​​​​​​ពី​​​បទ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ច្បាប់ ដើម្បី​​​​​​ដំឡើង​​​អាយុ​​​អប្បរមា​​​នៃ​​​មេដឹក​​​នាំ​​​សហជីព​​​ម្នាក់​​​​​​ពី​​​១៨​​​ឆ្នាំដល់​​​២៥​​​ឆ្នាំ ហើយ​​​តម្រូវ​​​​​​ឲ្យ​​​មេដឹក​​​នាំ​​​សហជីព​​​​​​យ៉ាង​​​ហោច​​​ណាស​​​់​​​ក៏​​​មាន​​​កម្រិត​​​សិក្សា​​​ថ្នាក់​​​ទី​​​៩​​​ដែរ ជា​​​ជាង​​​គ្រាន់​​​តែ​​​​​​​​​អាច​​​អាន​​​ និង​​​សរសេរ​​​​​​ភាសា​​​ខ្មែរ​​​បាន​​​នោះ​​​ទេ។

សហព័ន្ធ​​​ក៏​​​បាន​​​ស្នើ​​​ថា មេដឹក​​​នាំ​​​សហជីព​​​​​​ត្រូវ​​​បង្ហាញ​​​ថា ពួកគេ​​​មាន​​​លិខិត​​​ថ្កោល​​​ទោស​​​ស្អាត​​​ស្អំ​​​​​​​​​ដោយ​​​មាន​​​​​​លិខិត​​​បញ្ជាក់​​​ពី​​​ក្រសួង​​​យុត្តិ​​​ធម៌ ហើយ​​​ថា​​​សហជីព​​​​​​ដែល​​​ស្វែង​​​រក”ឋានៈ​​​តំណាង​​​ច្រើន​​​បំផុត”​​​ ជា​​​​​​នាមកត្តា​​​​​​ដែល​​​ផ្តល់​​​ឲ្យ​​​ពួក​​​គេ​​​នូវ​​​​​​សិទ្ធិ​​​ចរចា​​​ពិសេស​​​ គឺ​​​មាន​​​ការ​​​គាំទ្រ​​​​​​ពី​​​យ៉ាង​​​ហោច​​​​​​ណាស់​​​​​​៥១​​​ភាគ​​​រយ​​​​​​នៃ​​​និយោជិត​​​​​​នៅ​​​ឯ​​​កន្លែង​​​ការ​​​ងារ​​​មួយ គឺ​​​មិន​​​មែន​​​៣០​​​ភាគរយ​​​ទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តំណាង​​​រាស្ត្រ​​​គណ​​​បក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា លោក សុខ ឥសាន បាន​​​មាន​​​ប្រសាសន៍​​​ថា តំណាងរាស្ត្រ​​​​​​មិន​​​បាន​​​​​​​​​យល់​​​ព្រម​​​លើ​​​អនុសាសន៍​​​​​​ណា​​​មួយ​​​ទេ ហើយ​​​​​​នឹង​​​ពិភាក្សា​​​អនុសាសន៍​​​ទាំង​​​នោះ​​​នៅ​​​ពេល​​​ដែល​​​​​​ពួក​​​គេ​​​ជួប​​​គ្នា​​​នៅ​​​ថ្ងៃ​​​នេះ​​​ជា​​​មួយ​​​​​​​​សមភាគី​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​នៅ​​​ក្នុង​​​គណៈកម្មាធិការ​​​ទ្វេ​​​បក្ស​​​​​​ដែល​​​បាន​​​បង្កើត​​​ឡើង​​​​​​កាល​​​ពី​​​ខែ​​​មុន​​​ ដើម្បី​​​ពិចារណា​​​លើ​​​ការ​​​ផ្លាស់​​​ប្តូរ​​​​​​ច្បាប់​​​មុន​​​នឹង​​​ដាក់​​​ឲ្យ​​​បោះ​​​ឆ្នោត​​​អនុម័ត។​​​

ប៉ុន្តែ​​​​​​គ្មាន​​​អ្នក​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​​​​មាន​​​វត្ត​​​មាន​​​​​​ក្នុង​​​អង្គ​​​ប្រជុំ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ទេ។​​​

លោកស្រី សាន់ដ្រា ដាមិកូ អនុប្រធាន​​​សហព័ន្ធ​​​និយោជក និង​​​សមាគម​​​ពាណិជ្ជ​​​កម្ម​​​កម្ពុជា បាន​​​​​មាន​​​ប្រសាសន៍​​​ថា សំណើ​​​​​​របស់​​​សហព័ន្ធ​​​សុំ​​​ជួប​​​ប្រជុំ​​​​​​បាន​​​បញ្ជូន​​​​​​ទៅ​​​​​​សភា​​​ជាតិ​​​ ហើយ​​​ផ្ញើ​​​ជូន​​​​​​គណៈ​​​កម្មការ​​​នីតិ​​​កម្ម។​​​

ប៉ុន្តែ​​​អ្នកតំណាង​​​រាស្ត្រ​​​​​​នៅ​​​ក្នុង​​​គណ​​​ៈ​​​កម្មការ​​​នោះ​​​ដែល​​​រួម​​​មាន​​​​​​អនុប្រធាន បាន​​​មាន​​​ប្រសាសន៍​​​ថា​​​មិន​​​ដែល​​​បាន​​​ទទួល​​​ការ​​​អញ្ជើញ​​​ទេ។​​​

លោក សុខ ឥសាន និង​​​លោក ឡេង ប៉េងឡុង អគ្គ​​​លេខា​​​ធិការ​​​​​​សភា បាន​​​អះ​​​អាង​​​ថា សហព័ន្ធ​​​និយោជក និង​​​សមាគម​​​ពាណិជ្ជ​​​កម្ម​​​កម្ពុជា​​​​​​​​​​​​បាន​​​ស្នើ​​​សុំ​​​ជួប​​​ជាមួយ​​​​​​អ្នកតំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ប៉ុណ្ណោះ៕រើន​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស