34 C
Phnom Penh

ជនជាតិ​​​កូរ៉េ​​​ខាងត្បូង​​​ពីរ​​​នាក់​​​ត្រូវ​​​ចាប់​​​ខ្លួន​​​​​​ពី​​​បទ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​មន្ត្រី​​​​​​​​​និយាយ​​​ថ្ងៃ​​​នេះ​​​ថា នគរ​​​បាល​​​មន្ទីរប្រឆាំងគ្រឿងញៀន​​​​​​​​​បាន​​​ចាប់​​​ខ្លួន​​​ជន​​​ជាតិ​​​កូរ៉េ​​​ខាង​​​ត្បូង​​​ពីរ​​​នាក់​​​​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ នៅ​​​ពេល​​​ដែល​​​ពួក​​​គេ​​​ធ្វើ​​​ដំណើរ​​​ពី​​​​​​ប្រទេស​​​ថៃ​​​ចូល​​​មក​​​ប្រទេស​​​ខ្មែរ​​​​​​​​​​​​តាម​​​ច្រកអន្តរជាតិប៉ោយប៉ែត​​​កាលពី​​​ម្សិល​​​មិញ។

លោក ម៉ក់ ជីតូ អគ្គ​​​ស្នងការ​​​រង​​​នគរ​​​បាល​​​ជាតិ បាន​​​មាន​​​ប្រសាសន៍​​​ថ្ងៃ​​​នេះ​​​ថា ប៉ូលិស​​​​​​មន្ទីរ​​​ប្រឆាំង​​​​​​គ្រឿង​​​ញៀន​​​បាន​​​​​​សហការ​​​ជាមួយ​​​​​​មន្ត្រី​​​អន្តោប្រទេសន៍​​​​​​នៅ​​​ច្រក​​​អន្តរជាតិ​​​ប៉ោយ​​​ប៉ែត​​​ក្នុង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យដោយ​​​​​​ចាប់​​​ខ្លួន​​​បុរស​​​ជន​​​ជាតិ​​​កូរ៉េ​​​ខាង​​​ត្បូង​​​ពីរ​​​នាក់​​​​​​​​​កាល​​​ពី​​​ម្សិល​​​មិញ។​​​

ឧត្តម​​​សេនីយ៍​​​ឯក ម៉ក់ ជីតូ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ចាប់​​​តាម​​​និវេទន៍​​​ក្រហម​​​ គេ​​​រត់​​​ពន្ធ​​​គ្រឿង​​​ញៀន​​​ពី​​​តំបន់​​​ត្រី​​​កោណ​​​មាស​​​មក​​​ស្រុក​​​ខ្មែរ ហើយ​​​ទៅ​​​ប្រទេស​​​កូរ៉េ​​​ច្រើន​​​ដង​​​​​​ ហើយ​​​ត្រូវ​​​បាន​​​ប្រទេស​​​កូរ៉េ​​​​​​ចេញ​​​និវេទន៍​​​ក្រហមឲ្យ​​​តាម​​​ចាប់​​​ខ្លួន”។​​​​​​

លោក ម៉ក់ ជីតូ បាន​​​មាន​​​ប្រសាសន៍​​​ថា ប៉ូលិស​​​កំពុង​​​សាក​​​សួរ​​​លោក លី តិចវ៉ា (Lee Taechwa) អាយុ៤៧​​​ឆ្នាំ និង​​​ លោក គីម អ៊ិន​​​បេ(Kim In Bae)​​​ អាយុ​​​៦៧​​​ឆ្នាំ ដែល​​​កំពុង​​​ជាប់​​​ឃុំ​​​នៅ​​​ឯ​​​មន្ទីរ​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​នៅ​​​ឡើយ​​​៕​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស