27 C
Phnom Penh

កម្ពុជា​​​​​​ជា​​​ប្រទេស​​​ផ្គត់ផ្គង់​​​ឈើ​​​​​​​​​លើ​​​​​​គេ​​​ទៅ​​​វៀត​​​ណាម​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោយ​​​តាម​​​​​​ទិន្នន័យ​​​ផ្លូវ​​​ការ​​​ប្រមូល​​​ដោយ​​​​​​ក្រុម​​​អភិរក្ស​​​សហរដ្ឋ​​​អាមេរិក​​​​​​ទិន្នាការ​​​ព្រៃ​​​ឈើ​​​ឲ្យ​​​ដឹង​​​ថា ប្រទេស​​​កម្ពុជា​​​បាន​​​នាំ​​​ចេញ​​​ឈើ​​​​​​​​​ប្រហែល​​​៥០​​​ភាគ​​​រយ​​​​​​បន្ថែម​​​ទៀត​​​គិត​​​ជា​​​ទឹក​​​ប្រាក់​​​​​​ទៅ​​​ប្រទេស​​​វៀត​​​ណាម​​​នា​​​ឆ្នាំ​​​២០១៥​​​​​​​​​គឺ​​​ច្រើន​​​ជាង​​​ឆ្នាំ​​​​​​​​​មុនៗ ដោយធ្វើ​​​លើស​​​ប្រទេស​​​ឡាវ​​​​​​ជា​​​ប្រទេស​​​ផ្គត់​​​ផ្គង់​​​​​​ធំ​​​របស់​​​​​​ប្រទេស​​​វៀត​​​ណាម។

ការ​​​កើន​​​ឡើង​​​កើត​​​មាន​​​​​​មុន​​​នឹង​​​​​​មាន​​​វិធាន​​​ការ​​​បញ្ឈប់​​​​​​យ៉ាង​​​តក់​​​ក្រហល់​​​​​​នូវ​​​ការ​​​នាំឈើ​​​ចេញ​​​ទាំង​​​អស់​​​​​​ទៅ​​​កាន់​​​ប្រទេស​​​វៀត​​​ណាម​​​ ដែល​​​ប្រទេស​​​កម្ពុជា​​​បាន​​​ដាក់​​​វិធានការ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ ដែល​​​ជា​​​ផ្នែក​​​នៃ​​​ការ​​​បង្ក្រាប​​​​​​​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​​​​នៅ​​​ក្នុង​​​​​​ខេត្ត​​​​​​ភាគ​​​បូព៌ា​​​នៃ​​​ប្រទេស​​​កម្ពុជា។​​​

លោក ហ្សន់ ភុក អ្នក​​​វិភាគ​​​ជំនួញ​​​ព្រៃ​​​ឈើ​​​និង​​​​​​ហិរញ្ញវត្ថុ​​​អាស៊ី​​​អាគ្នេយ៍​​​សម្រាប់​​​ក្រុម​​​និន្នាការ​​​ព្រៃ​​​ឈើ បាន​​​និយាយ​​​ថា “ទិន្ន័យពីគយ​​​វៀតណាម​​​បង្ហាញ​​​ថា ប្រទេស​​​កម្ពុជា​​​បាន​​​ក្លាយជា​​​ប្រទេស​​​នាំចេញ​​​ឈើ​​​ធំបំផុត​​​របស់​​​ប្រទេស​​​វៀតណាម​​​ក្នុងឆ្នាំ​​​២០១៥”។

លោក ហ្សន់ ភុក បាន​​​និយាយថា យោង​​​តាម​​​ទិន្នន័យ​​​ ការនាំឈើ​​​ចេញរបស់​​​ប្រទេស​​​កម្ពុជា​​​ទៅកាន់​​​ប្រទេស​​​វៀតណាម បាន​​​កើនឡើង​​​៥៣ភាគរយ​​​គឺគិត​​​​​​​​​ជាទឹកប្រាក់ពី​​​២៥៣លាន​​​ដុល្លារ​​​ទៅ​​​ដល់​​​៣៨៦លាន​​​ដុល្លារ​​​។ អ្នកវិភាគ​​​រូបនេះ​​​បាន​​​និយាយថា ទន្ទឹម​​​នឹងនោះ ការនាំ​​​ចេញ​​​ឈើ​​​ពី​​​ប្រទេស​​​ឡាវ​​​ទៅប្រទេស​​​វៀតណាម​​​ធ្លាក់ចុះ​​​៤០ភាគរយ​​​គឺ​​​ពី​​​ទឹកប្រាក់​​​៦០១​​​លាន​​​ដុល្លារ​​​ទៅ​​​៣៦០លាន​​​ដុល្លារ​​​។

នៅក្នុងរបាយការណ៍​​​មួយ​​​ដែលក្រុម​​​អភិរក្ស​​​បញ្ចេញ​​​ឲ្យ​​​ដឹង​​​កាលពី​​​ឆ្នាំ​​​មុន​​​ ទិន្នាការ​​​ព្រៃឈើ​​​បាន​​​និយាយថា ឈើ​​​ដែល​​​ប្រទេស​​​កម្ពុជា​​​នាំ​​​ចេញទៅ​​​ប្រទេស​​​វៀតណាម​​​នាឆ្នាំ​​​២០១៤​​​មាន​​​ចំនួន​​​ដល់​​​១៥៤ពាន់​​​ម៉ែត្រគូប​​​ដែល​​​មាន​​​ពាក់កណ្តាល​​​សុទ្ធតែ​​​ជា​​​ឈើ​​​បេង ធ្នង់ និង​​​ក្រញូង ជាប្រភេទ​​​​​​ឈើ​​​ដ៏​​​កម្រ​​​បំផុត​​​ និង​​​មាន​​​តម្លៃ​​​បំផុត​​​នៅក្នុង​​​តំបន់​​​។ ក្រញូង​​​ត្រូវ​​​គេចាត់​​​ទុក​​​ជា​​​ប្រភេទ​​​ឈើ​​​ការពារ​​​នៅក្នុង​​​ប្រទេសកម្ពុជា​​​ ដោយ​​​មាន​​​លក្ខខណ្ឌ​​​នាំចេញ​​​តឹង​​​តែង​​​បំផុត​​​។

លោក ភុក បាន​​​និយាយថា ភាគច្រើន​​​នៃ​​​ឈើ​​​នាំ​​​ចេញ​​​គឺ​​​ខុស​​​ច្បាប់​​​ សូម្បី​​​តែ​​​ឈើ​​​ដែលនាំ​​​ចេញ​​​តាម​​​ច្រក​​​ព្រំដែន​​​ផ្លូវការ​​​ក៏ដោយ​​​។

អ្នកវិភាគ​​​រូបនេះ​​​បាន​​​និយាយថា “នៅពេល​​​ដែលខ្ញុំសួរ​​​​​​ឈ្មួញ​​​វៀតណាម​​​នៅក្នុង​​​តំបន់​​​នោះ​​​ គេប្រាប់​​​ខ្ញុំថា គេមិនមាន​​​ឯកសារ​​​ទេ​​​ នៅពេល​​​ដែល​​​គេទិញ​​​ឈើ​​​ពី​​​ប្រទេស​​​កម្ពុជា​​។ ឈើនោះ​​​ខុស​​​ច្បាប់​​​ដោយសារ​​​តែ​​​ការកាប់​​​និង​​​ការ​​​ដឹកជញ្ជូន​​​គឺ​​​ផ្ទុយ​​​​​​នឹង​​​​​​ច្បាប់​​​ដែលមាន​​​ជា​​​ធរមាន… ហើយ​​​ឈ្មួញ​​​និង​​​អ្នកដឹក​​​ជញ្ជូន​​​មិន​​​បាន​​​អនុវត្ត​​​តាម​​​បទដ្ឋាន​​​ផ្លូវច្បាប់​​​ទាក់ទងនឹង​​​កាតព្វកិច្ច​​​បង់ពន្ធ​​​ និង​​​សួយអាករទេ”។

លោក ចាហ្គោ វ៉ាតឡី អ្នកធ្វើ​​​យុទ្ធនាការ​​​ព្រៃឈើ​​​ជាន់ខ្ពស់​​​នៃ​​​ទីភ្នាក់ងារ​​​ស៊ើប​​​អង្កេត​​​បរិស្ថាន​​​ដែលសិក្សា​​​ជំនួញ​​​ឈើ​​​នៅក្នុងតំបន់​​​ បានមាន​​​ប្រសាសន៍ថា ប្រទេស​​​កម្ពុជា​​​ធ្វើលើស​​​ប្រទេស​​​ឡាវ​​​ ទាក់ទង​​​នឹង​​​ការ​​​នាំចេញ​​​ឈើ​​​ទៅកាន់​​​ប្រទេស​​​វៀតណាម​​​ ដោយសារ​​​តែ​​​កត្តា​​​ជាច្រើន​​​ដែល​​​រួមមាន​​​ការ​​​ផ្គត់ផ្គង់​​​​​​បាន​​​ភ្លាមៗ​​​ពី​​​ប្រទេស​​​កម្ពុជា​​​ដោយ​​​សារ​​​តែ​​​មាន​​​ការ​​​ឈូសឆាយ​​​ព្រៃឈើ​​​ជាបន្តបន្ទាប់​​​នៅក្នុង​​​សម្បទាន​​​ដី​​​សេដ្ឋកិច្ច​​​ ប​​​ម្រាប​​​នាំ​​​ឈើ​​​ចេញ​​​​​​​​​នៅក្នុង​​​ប្រទេស​​​ឡាវ​​​ដែល​​​បាន​​​ចូល​​​ជា​​​ធរមាន​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ និង​​​កំណើន​​​ការនាំ​​​ចេញ​​​ផ្ទាល់​​​ពី​​​ប្រទេស​​​អាស៊ី​​​អាគ្នេយ៍ទៅកាន់​​​ប្រទេស​​​ចិន​​​ជាគោលដៅ​​​ចុង​​​ក្រោយ​​​នៃឈើ​​​​​​មាន​​​តម្លៃ​​​ខ្ពស់​​​ដែល​​​ឆ្លងកាត់​​​តាម​​​តំបន់​​​។

លោក ចាហ្គោ វ៉ាតឡី បាន​​​និយាយថា “ហេតុដូច្នេះ​​​ ការនាំចេញ​​​ឈើ​​​ចូលប្រទេស​​​វៀតណាម​​​ពីប្រទេស​​​ឡាវ​​​គឺ​​​ឥឡូវនេះ​​​ទំនង​​​ជាផ្តោត​​​ច្រើន​​​ទៅលើ​​​ឈើ​​​​​​ខ្លឹមមានតម្លៃ​​​មធ្យម​​​… ដែល​​​បង្កើតចំណូល​​​នាំ​​​ចេញតិច​​​ជាង​​​ប្រភេទ​​​ដែល​​​មាន​​​តម្លៃ​​​ខ្ពស់​​​ ដែលគេនាំ​​​ចូលផ្ទាល់​​​ទៅកាន់​​​ប្រទេស​​​ចិន​​​”។

ទោះបីជាមាន​​​របាយការណ៍​​​ជាបន្តបន្ទាប់​​​ទាក់ទង​​​នឹង​​​អ្នកកាប់​​​ឈើ​​​ខុសច្បាប់ដែល​​​ឆ្លងចូល​​​ព្រំដែន​​​វៀតណាម​​​-កម្ពុជា ​​​ដើម្បី​​​យកឈើ​​​​​​កាប់​​​ខុសច្បាប់​​​ក៏ដោយ ក៏អាជ្ញាធរ​​​ពុំដែល​​​ទទួល​​​ស្គាល់​​​ទំហំ​​​នៃ​​​បញ្ហា​​​នេះ​​​ដែរ​​​។

ប៉ុន្តែ ក្នុងរបត់ដែលបង្ហាញ​​​ឲ្យ​​​ឃើញ​​​ លោក សៅ សុខា អគ្គមេបញ្ជាការ​​​កងរាជអាវុធហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​ ជា​​​ប្រធាន​​​គណៈកម្មាធិការ​​​ថ្មី​​​ទទួល​​​បន្ទុក​​​បង្ក្រាប​​​ការ​​​ជួញដូរឈើ​​​ខុសច្បាប់​​​នៅ​​​ខេត្ត​​​ភាគ​​​បូពា៌​​​នៃ​​​ប្រទេស​​​កម្ពុជា​​​ បាន​​​បញ្ឈប់​​​ជាបន្ទាន់​​​នូវរាល់​​​ការ​​​នាំចេញ​​​ឈើ​​​ទាំង​​​អស់​​​ទៅ​​​កាន់​​​​​​ប្រទេស​​​វៀតណាម​​​កាលពី​​​ថ្ងៃច័ន្ទ។

ទោះជាយ៉ាងនេះ​​​ក្តី​​​ សហគមន៍​​​នៅតាម​​​ព្រំដែន​​​និយាយ​​​ថា ឈើ​​​នៅតែ​​​នាំ​​​ចេញដដែល។

លោក រម៉ាស ស្វាត ដែលរស់នៅ​​​ប្រហែល​​​៤គីឡូម៉ែត្រ​​​ពីព្រំដែន​​​នៅក្នុង​​​ខេត្ត​​​រតនគិរី​​​ បាននិយាយថា “ខ្ញុំធ្លាប់​​​ឃើញ​​​យ៉ាង​​​ហោច​​​ណាស់​​​១០ឡាន​​​ឆ្លងកាត់​​​ភូមិខ្ញុំ​​​រាល់ល្ងាច​​​ដែល​​​ដឹកឈើ​​​ទៅ​​​វៀតណាម​​​។ ចរាចរណ៍ថ្លង់​​​ណាស់ ហើយរំខាន​​​ការដេក​​​ពេល​​​យប់​​​”។

អ្នកភូមិ​​​រូបនេះ​​​បាន​​​និយាយថា “ប៉ុន្តែ ចរាចរណ៍​​​ឈើ​​​បាន​​​ថយចុះ​​​ពីរបី​​​ថ្ងៃមុន​​​ គឺមាន​​​តែ​​​បួន​​​ឬប្រាំ​​​ឡាន​​​ប៉ុណ្ណោះ​​​ពេលល្ងាច​​​ ចាប់​​​តាំង​​​ពី​​​អាជ្ញាធរ​​​ប្រកាសឲ្យ​​​ឈប់​​​នាំ​​​ឈើ​​​ចេញ​​​ទៅ​​​វៀតណាម​​​”។

លោក មូល ផាត អ្នកចាត់ការ​​​ទេសភាព​​​ទីវាល​​​ភាគ​​​បូពា៌​​​នៃអង្គការ​​​មូលនិធិ​​​​​​សាកល​​​ដើម្បី​​​អភិរក្ស​​​ធម្មជាតិ​​​នៅ​​​កម្ពុជា​​​ បាន​​​និយាយថា មន្ត្រី​​​ល្បាត​​​​​​របស់​​​លោក​​​​​​បានគត់​​​សម្គាល់​​​ឃើញ​​​ថា ឈើ​​​បាន​​​ឈប់​​​ឆ្លងកាត់​​​ទៅ​​​ប្រទេស​​​វៀតណាម​​​ពី​​​ព្រៃការពារ​​​មណ្ឌល​​​គិរី​​​ ដែល​​​នៅ​​​ជាប់​​​នឹង​​​ព្រំដែន​​​វៀតណាម​​​ចាប់តាំង​​​ពី​​​ថ្ងៃច័ន្ទមក​​​ម្លេះ។

ប៉ុន្តែ លោក មូល ផាត បាននិយាយថា លោក​​​បាន​​​ទទួល​​​របាយការណ៍​​​ពី​​​អ្នក​​​ភូមិ​​​នៅក្នុង​​​ស្រុក​​​ពេជ្រាដា​​​ថា មាន​​​អ្នកកាប់ឈើ​​​ខ្លះ​​​នៅតែ​​​នាំឈើ​​​ឆ្លងកាត់​​​តាម​​​ព្រំដែន​​​។

លោក មូល ផាត បាននិយាយថា “សហគមន៍​​​ព្រៃឈើ​​​បាន​​​ប្រាប់​​​ខ្ញុំថា នៅមាន​​​ការ​​​ឆ្លងដែន​​​ខុស​​​ច្បាប់​​​កាត់តាម​​​ចម្ការម្រេច​​​”។

មន្ត្រី​​​ព្រំដែន​​​ខ្លះ​​​និយាយថា ឈើ​​​នៅតែ​​​នាំទៅ​​​ប្រទេស​​​វៀតណាម​​​កាត់តាម​​​ច្រកព្រំដែន​​​ផ្លូវការ​​​ផងដែរ។

លោក ឡុង រុក្ខា ដែលគ្រប់គ្រង​​​ច្រក​​​ព្រំដែន​​​អន្តរជាតិ​​​​​​អូរយ៉ាដាវ ខេត្ត​​​រតនគិរី បាន​​​និយាយថា “យើង​​​មិន​​​បាន​​​ឃើញ​​​ឡាន​​​ដឹក​​​ឈើ​​​ចូលវៀតណាម​​​ដោយ​​​ខុសច្បាប់​​​ទេ។ ប៉ុន្តែ នៅមាន​​​ឡាន​​​តូចៗ​​​ខ្លះ​​​ និង​​​ម៉ូតូ ដែលឆ្លងកាត់​​​ដោយ​​​ដឹកឈើ​​​ពីរបី​​​ចម្រៀក​​​ប៉ុណ្ណោះ ហើយ​​​ខ្ញុំ​​​ក៏​​​ឲ្យគេ​​​ឆ្លងកាត់​​​ព្រោះវា​​​មិនច្រើន​​​”។

ច្រក​​​ព្រំដែន​​​គឺ​​​ស្ថិតនៅក្បែរ​​​ផែស្ងួត​​​ដ៏ធំ​​​របស់​​​ឧកញ៉ាឈើ ទ្រី ភាព ដែល​​​​​​បាន​​​ប្រើប្រាស់​​​កន្លែង​​​នេះ​​​ជាច្រើន​​​ឆ្នាំ​​​មកហើយ​​​ ដើម្បី​​​នាំ​​​កុងតឺន័រ​​​​​​ដែលផ្ទុក​​​ឈើ​​​ទៅកាន់​​​ប្រទេស​​​វៀតណាម។

មន្ត្រី​​​គយ​​​មួយរូប​​​នៅច្រក​​​ព្រំដែន​​​បាន​​​និយាយថា រថយន្ត​​​របស់​​​លោក​​​ ទ្រី ភាព បាន​​​ឈប់​​​ដឹក​​​កាលពី​​​សប្តាហ៍​​​មុន។

នៅក្នុង​​​របាយការណ៍​​​មួយ​​​ដែល​​​ចេញ​​​ផ្សាយ​​​កាលពី​​​ឆ្នាំ​​​មុន បន្ទាប់ពី​​​ការ​​​ស៊ើប​​​អង្កេត​​​ជាសម្ងាត់​​​រយៈពេល​​​ជាច្រើន​​​ខែ​​​មក អង្គការ​​​បរិស្ថាន​​​ក្លូប៊ល វិតណេស និយាយថា ខ្លួន​​​បាន​​​តាម​​​ដាន​​​កុងតឺន័រ​​​ដែលផ្ទុក​​​ឈើ​​​កាប់​​​ខុសច្បាប់​​​ឆ្លងកាត់តាម​​​ផែស្ងួត និង​​​ច្រក​​​ព្រំដែន​​​រាល់ថ្ងៃ​​​។

ជាផ្នែក​​​នៃ​​​ប្រតិបត្តិការ​​​របស់ខ្លួន​​​ ក្រុម​​​បង្ក្រាប​​​ព្រៃ​​​ឈើ​​​ពិសេស​​​របស់​​​នាយ​​​ឧត្តមសេនីយ៍​​​ សៅ សុខា បាន​​​ចាប់ផ្តើម​​​ឆែកឆេរ​​​ឃ្លាំង​​​ស្តុកឈើ​​​ពីរ​​​កន្លែង​​​របស់​​​លោក​​​ ទ្រី ភាព នៅក្នុង​​​ខេត្ត​​​ស្ទឹង​​​ត្រែង កាលពី​​​ថ្ងៃពុធ​​​។ ក្រុម​​​បង្ក្រាប​​​កំពុងស្វែងរក​​​គំនរ​​​ឈើនៅទូទាំង​​​ខេត្ត​​​ភាគ​​​បូពា៌​​​ ចាប់តាំង​​​ពី​​​ថ្ងៃអាទិត្យ ប៉ុន្តែ​​​មិនទាន់​​​បាន​​​និយាយថា តើ​​​ខ្លួន​​​បាន​​​រកឃើញ​​​អ្វី​​​ខុសច្បាប់​​​នៅឡើយ​​​ទេ​​​។

កាលពីម្សិលមិញ លោក អេង ហ៊ី អ្នកនាំពាក្យ​​​កងរាជអាវុធហត្ថលើ​​​ផ្ទៃ​​​ប្រទេស​​​ មិនព្រម​​​ជឿ​​​របាយការណ៍ដែលថា ឈើ​​​នៅតែ​​​នាំចេញ​​​តាម​​​ព្រំដែន​​​ទេ។​​​

លោក អេង ហ៊ី បានមាន​​​ប្រសាសន៍ថា “ខ្ញុំគិត​​​ថា ព័ត៌មាន​​​នេះ​​​មិនពិត​​​ទេ ព្រោះ​​​យើង​​​ដាក់​​​ពង្រាយ​​​នគរបាល​​​និង​​​កងរាជ​​​អាវុធហត្ថ​​​ច្រើន​​​ណាស់​​​គ្រប់​​​កន្លែង​​​នៅតាម​​​ច្រក​​​ព្រំដែន​​​។ តើ​​​គេ​​​អាច​​​នាំឈើ​​​ចូល​​​​​​វៀតណាម​​​យ៉ាង​​​ម៉េច​​​កើត​​​?៕​​​រើន​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស