35 C
Phnom Penh

មាន​ការ​សង្ស័យ​ពីការ​ដុត​បំផ្លាញ​គំនរ​​​ឈើ​ក្នុង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​​​ខេត្ត​​​មណ្ឌល​​​គិរី​​​បាន​​​ឲ្យដឹង​​​ថា ​​​ពួកគេ​​​កំពុង​​​ស្វែង​​​រក​​​អ្នក​​​ដែល​​​បាន​​​ដុតបំផ្លាញ​ឈើ​ជា​ច្រើន​​​គំនរ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​សប្តាហ៍ មុន​នៅ​​​ក្នុង​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ Binh Phuoc 1 ​​​ដែល​​​អ្នក​​​ភូមិ​​​ក្នុង​មូលដ្ឋាន​បាន​​​ចោទ​​​ប្រកាន់​​​ថា ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ការ​​​ជួញដ​​​ូរ​​​ឈើ​​​ខុស​​​ច្បាប់​​​ដ៏​រាល​ដាល​​​ក្នុង​​​តំបន់​​​នេះ​។

ការ​​​ដុត​​​ឈើ​​​គួរ​​​ឲ្យ​​​សង្ស័យ​​​េនះ​​ធ្វើ​ឡើង​​​បន្ទាប់​​​ពី​​​ការ​​​ចាប់​​​ផ្តើម​​​បង្ក្រាប​​​របស់​​​រដ្ឋាភិ​​​បាល​​​ទៅ​​​លើ​​​ការ​​​កាប់​​​ឈើ​​​ខុសច​​​្បាប់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ភាគ​​​បូពា៌​​​ដែល​​​គេ​​​ឃើញ​​​អាជ្ញាធរ​​​​​​បាន​​​ចុះ​​​ទៅ​​​ពិនិត្យ​​​មើល​​​ចម្ការ​​​កៅ​​​ស៊ូ​​​ជា​​​ច្រើន​​​ដើម្បី​​​ស្វែង​រក​ឈើ​​​ស្តុក​ទុក​​​​គ្មាន​​​អាជ្ញាប័ណ្ណ។

លោក ស្វាយ​​​ សំអៀង អភិបាល​​​រង​​​ខេត្ត​​​បាន​មាន​​​ប្រសា​សន៍​​​​​​កាល​​​ពីម្សិលមិញពី​​​ការ​​​ដុត​​​​​នេះ​​​ថា “រដ្ឋ​បាល​​​ព្រៃ​ឈើ​​​បាន​​​ចុះ​​​ទៅ​ពិនិត្យ​​​​​​​​​មើល​​​តំបន់​​​នោះកាល​​​ពី​​​ម្សិលមិញ ដើម្បី​​​រក​​​ឲ្យ​ឃើញ​ពី​​​មូល​​​ហេតុ និង​​​ធ្វើ​​​របាយការណ៍”។

លោក​​​បាន​​​ថ្លែង​​​ថា “ខ្ញុំ​​​គិត​​​ថា ពាណិជ្ជករ​​​មួយ​​​ក្រុម​​​បាន​​​ប្រមូល​​​ឈើ​​​នេះ​​​ពីក្នុង​​​ព្រៃ​​​ យក​មក​​​​ទុក​​​នៅ​​​ទី​​​នោះ បន្ទាប់​​​មក​​​បាន​​​ដុត​​​បំផ្លាញ​​​ចោល​​​ដើម្បី​​​បំបិទ​​​ភ័ស្តុតាង”។

លោក​​​បាន​​​បន្ថែម​​​ថា “យើង​​​មិន​​​ទាន់​​​សន្និ​​​ដ្ឋាន​​​ថា ក្រុមហ៊ុន Binh Phuoc 1 ដុត​​​ឈើ​​​នេះ​​​នៅ​​​ឡើយ​​​ទេ ពីព្រោះ​​​ក្រុមហ៊ុន​​​មិនមាន​​​សិទ្ធិ​​​ប្រមូល​​​ឈើ​​​នេះ​​​ឡើយ​​​។ ក្រុមហ៊ុន​​​ផ្សេង​​​​ទៀត​​​​​​មាន​អាជ្ញា​ប័ណ្ណ​​​ក្នុង​​​ការ​​​ប្រមូល​​​ឈើ​​​នេះ “។

លោក សារូ រតនា នាយរង​​​រដ្ឋបាល​​​ខណ្ឌ​​​ព្រៃ​​​ឈើ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ឃើញ​​​​ឈើ​​​​​​ដែល​ត្រូវ​​​​​​គេ​​​ដុត​​​ពីរ​​​បី​​​គំនរ​​​អំឡុង​​​ពេល​​​លោក​​​ចុះទៅ​​​ពិនិត្យ​​​មើល​​​កន្លែង​​​នេះ​​​កាល​​​ពី​ថ្ងៃ​​​សៅរ៍ ប៉ុន្តែ បាន​​​បដិសេធ​​​មិន​​​និយាយ​​​ លម្អិត​​​ទេ។

លោក​​​បាន​​​ថ្លែង​​​ថា “យើង​​​មិន​​​គិត​​​ថា ​​​ក្រុម​​​ហ៊ុន​​​ Binh Phuoc 1​​​ បាន​​​ដុត​​​ឈើ​​​នេះ​ទេ​​​ ពី​ព្រោះ ​​​​ពួក​​​គេ​​​ដឹង​​​ថា ពួកគេ​​​នឹង​​​ប្រឈម​​​ចំពោះ​​​​​​​​​មុខ​​​ច្បាប់​​​។ យើង​​​គិត​​​ថា ប្រហែល​​​ជា​​​អ្នក​ផ្សេង​បានដុត​ឈើ​នេះ មិន​​​មែន​​​ក្រុមហ៊ុន​​​ Binh Phuoc1​​​ ទេ ហើយ​​​យើង​​​កំពុង​​​សើុប​​​អង្កេត​​​ដើម្បី​រកឱ្យ​ឃើញ​​​អ្នក​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​”។

លោក ចេង​​​ សុវិចិត្រ អ្នក​​​គ្រប់​​​គ្រង​​​​​​​​​ចម្ការ​​​កៅស៊ូ​​​ដែលកាន់កាប់​ដោយ​វៀតណាម​​​បាន​​​និយាយ​​​ថា លោក​​​មិន​​​ដឹង​​​ពី​​​អ្នក​​​ដែល​​​ប្រហែល​​​​ ជា​បានដុត​​​ឈើ​​​នេះ​​​ទេ។

លោក​​​បាន​​​ថ្លែង​​​ថា “ឈើ​​​នេះ​​​ជា​​​កម្មសិទ្ធិ​​​របស់​​​ក្រុមហ៊៊ុន ដួង​​​ ស្រួច ពីព្រោះ​​​ក្រសួង​​​កសិ​​​កម្ម​​​បាន​​​ផ្តល់​​​សិទ្ធិ​​ឱ្យ​​​​ក្រុម​ហ៊ុន​​​នេះ​​​ប្រមូល​​​ឈើ​​​” នៅក្នុង​​​ចម្ការ​នេះ។

ទោះជា​​​យា៉ា​​​ងណា​​​ កាល​​​ពីខែ​​​សីហា ​​​លោក ​​​​​​ចេង​​​ សុវិចិត្រ​​​​​​ បាន​​​ប្រាប់​​​កាសែត​​​ ខេមបូឌា ​​​ដេលី​​​ ថា ក្រុមហ៊៊ុន​​​ ដួង ស្រួច បាន​​​ផ្ទេរ​​​សិទ្ធិ​​​ទាំង​​​នេះ​​​ទៅ​​​លោក សឹង សំអុល ។

រដ្ឋាភិបាល​​​បាន​​​ចេញ​​​ឈ្មោះ​​​លោក ​​​សឹង សំអុល ថា ជា​​​ជន​​​សង្ស័យ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ជន​​​សង្ស័យ​​សំខាន់ៗ​​​ក្នុង​​​ការ​​​បង្ក្រាប​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ថ្មី​​​ៗ​​​បំផុត​​​ ដែល​​​បាន​​​ចាប់​​​ផ្តើម​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥ ខែ​​​មករា។ ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​អាជ្ញាធរ​​​បាន​​​ចុះ​​​ទៅ​​​ពិនិត្យ​​​មើល​​​ចម្ការ​​​កៅស៊ូ Dai Thanh របស់​​​លោក​​​នៅ​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​​​ដែរ ប៉ុន្តែមិន​​​ទាន់​​​ប្រកាស​​​ថា តើ​​ពួកគេ​​​បាន​រកឃើញ​ឈើ​​​ណាមួយ​ខុស​​​ច្បាប់​​ឬយ៉ាងណានោះនៅ​​​​​​​ឡើយ​​​ទេ។

នគរ​​​បាល​​​ជាតិ​​​បាន​​​ចោទ​​​លោក សឹង សំអុល ​​​ថា បាន​​​លាង​​​ឈើ​​​តា​​ម​​​រយៈ​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ Dai Thanh នៅ​​​ក្នុង​​​របាយការណ៍​​​មួយ​​​ដែល​​​បាន​​​ចុះក្នុង​គេហទំព័រ​​​របស់​​​ពួក​​​គេ​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ ប៉ុន្តែ បាន​​​បដិសេធ​​​ថា​​​មិន​​​​​​មាន​​​របាយការណ៍​​​នោះ​​​ទេ​​​បន្ទាប់​​​ពី​​​ដក​​​​​ចេញ​​​ពី​​​គេ​​​ហទំព័រ​​​វិញ​​​រយៈ​​​ពេល​​​ពីរ​​​បីថ្ងៃ​​​ក្រោយ​​​មក​​​។

នៅ​​​ក្នុង​​​បទ​​​សម្ភាសន៍​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៤ ខែ​​​មករា លោក សឹង សំអុល បាន​​​បដិសេធ​​​ថា ​​​លោក​​​មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​​​​ ឡើយ​​​ ហើយ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​មិន​​​មាន​​​មុខ​​​ជំនួញ​​​ជាមួយ​​​ចម្ការ​​​កៅស៊ូ​​​ណាមួយ​​​​ឡើយ លើក​​​លែង​​​តែ​​​ក្រុមហ៊៊ុន Dai Thanh ដែល ​​​លោក​​​បាន​​​កាន់​​​កាប់​​​ និង​​​ក្រុមហ៊ុន ​​​Master ​​​​​​Kson ​​​ដែល​​​លោក​​​ជួល​​​ឲ្យ​​​រាន​​​ដីនេះ​​​៕​​​សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស