លោក ចន ឃើរី រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានធ្វើដំណើរមកដល់កាលពីល្ងាចម្សិលមិញ ដើម្បីចាប់ផ្ដើមទស្សនកិច្ចរយៈពេល២៤ម៉ោងមកកាន់ប្រទេសកម្ពុជា ហើយអំឡុងពេលនេះ លោកគ្រោងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង និងថ្នាក់ដឹកនាំសង្គមស៊ីវិលមួយចំនួនទៀត។
ដោយចេញដំណើរតាមជើងហោះហើរពីប្រទេសឡាវ បន្ទាប់ពីធ្វើទស្សនកិច្ច និងជួបជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលនៅទីនោះ លោក ចន ឃើរី គ្រោងជួបពិភាក្សាជាមួយលោក ហ៊ុន សែន និងលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសដើម្បីពិភាក្សាអំពីឲ្យមានចរាចរណ៍ចេញចូល។ សមាជិកនៃកងអង្គរក្សរបស់នាយករដ្ឋមន្ត្រី និងភ្នាក់ងារស៊ើបការណ៍សម្ងាត់ ចាំយាមការពារនៅច្រកចូលភោជនីយដ្ឋាន។
ទោះជាយ៉ាងណា មុនពេលចូលទៅកាន់ភោជនីយដ្ឋាន លោក ចន ឃើរី បានឈប់មួយភ្លែតដើម្បីថតរូបជាមួយភ្ញៀវទេសចរ និងពលរដ្ឋក្នុងស្រុកដែលដើរតាមមាត់ទន្លេ។
ខណៈស្ថានទូតសហរដ្ឋអាមេរិកមិនបាននិយាយពីអ្វីដែល លោក ចន ឃើរី នឹងពិភាក្សាពេលលោកនៅទីនេះ កាលពីម្សិលមិញក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញប្រតិចារឹកស្តីពីកិច្ចប្រជុំមួយកាលពីថ្ងៃអាទិត្យ រវាង “មន្ត្រីក្រសួងការបរទេសជាន់ខ្ពស់” ដែលគេមិនបញ្ចេញឈ្មោះមួយរូបនិងក្រុមអ្នកកាសែតពាក់ព័ន្ធដំណើរបំពេញទស្សនកិច្ចរបស់លោក ចន ឃើរី មកកាន់ប្រទេសឡាវ កម្ពុជា និងចិន។
មន្ត្រីជាន់ខ្ពស់រូបនេះបានប្រៀបធៀបឥទ្ធិពលរបស់ចិននៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវដោយចាត់ទុកប្រទេសចិនថា ជា ”តួអង្គដ៏សំខាន់លើសលប់ទាំងនៅក្នុងលក្ខខណ្ឌសេដ្ឋកិច្ច និងលក្ខខណ្ឌនយោបាយ”។
មន្ត្រីរូបនេះក៏បានលើកឡើងពី “ក្តីព្រួយបារម្ភ” អំពីស្ថានភាពនយោបាយនៅ កម្ពុជាផងដែរ។ លោកបានគូសបញ្ជាក់ថា ” ទំនាក់ទំនងរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងកំពុងតែមានភាពតានតឹងក្នុងពេលបច្ចុប្បន្ន”។ លោកបានបន្ថែមថា លោក ចន ឃើរី នឹងជួបពិភាក្សាជាមួយមន្ត្រីគណបក្សប្រឆាំងក៏ដូចជាអង្គការសង្គមស៊ីវិលផងដែរ “ដើម្បីសង្កត់ធ្ងន់អំពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងជាពិសេសការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះសិទ្ធិមនុស្ស សិទ្ធិស៊ីវិល និងបរិយាកាសនយោបាយ”។
កាលពីខែវិច្ឆិកា ឆ្នាំ២០១០ លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសនៅពេលនោះ បានមកបំពេញទស្សនកិច្ចនៅកម្ពុជាដែលអំឡុងពេលនោះលោកស្រីក៏បានជួបពិភាក្សាជាមួយលោក ហ៊ុន សែន និងលោក ហោ ណាំហុងព្រមទាំងបានបើកកិច្ចសំណេះសំណាលសំណួរចម្លើយជាមួយនិស្សិតប្រហែល៦០០នាក់ផងដែរ។
លោក ចន ឃើរី ត្រូវបានគេរំពឹងថា នឹងធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃស្អែក ប៉ុន្តែ កិច្ចប្រជុំរបស់លោកនឹងត្រូវធ្វើឡើងក្នុងលក្ខណៈបិទទ្វារ៕ សុុខុម និងស៊ុយឈាង