30 C
Phnom Penh

អាំង មាលតី​​​ ឡើង​​​សវនាការ​​​ថ្ងៃ​​​ស្អែក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​​​​តុលាការ​​​និយាយ​​​ថា តុលាការ​​​ខេត្ត​​​កណ្តាល​​​នឹង​​​​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​​​​លោក​ អាំង មាលតី អតីត​ប្រធាន​តុលាការ​​​ក្រុង​​​​ភ្នំពេញ​​ដ៏​អប​យស​​​​នៅ​​​ថ្ងៃ​​​ស្អែក​​​នេះ។​​​ លោក លឹម សុគន្ធថា ព្រះរាជអាជ្ញា​​​តុលាការ​​​ខេត្ត​​​កណ្តាល​​​បាន​​​និយាយ​​​ថា “​​​ខ្ញុំ​​​បញ្ជា​​​ឲ្យ​​​គាត់​​​​​​ចេញ​​​​​​ពី​​​មន្ទីរ​​​ពេទ្យ​​​​​​ពីរ​​​បី​​​ថ្ងៃ​​​មុន​​​ដើម្បី​​​ចូល​​​សវនាការ​​​។ តុលាការ​​​នឹង​​​បើក​​​សវនាការ​​​ថ្ងៃ​​​ស្អែក”។​​

លោក អាំង​ មាលតី ត្រូវ​បាន​ចាប់​​​ខ្លួន​​​​ដោយ​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU) ​ដោយ​ចោទប្រកាន់​ពីបទ​​កិប​កេង​ប្រាក់​​ទាក់​ទង​​រឿង​គាត់​រឹប​អូស​យក​​​​រថយន្ត​ទំនើប​មួយ​គ្រឿង​​ពី​អ្នក​ចែក​ចាយ​គ្រឿង​ញៀន ហើយ​ប្រគល់ទៅ​ឱ្យ​កូន​ប្រុស​របស់​​​គាត់​​​​ជា​អធិការ​រង​នគរបាល​ខណ្ឌ​ក្នុង​ក្រុង​​​ភ្នំពេញ។

គាត់ត្រូវ​បាន​ដក​ចេញ​ពី​តួនាទី​ជា​ប្រធាន​តុលាការ​​​​​​ក្រុង​​​ភ្នំពេញ​ កាលពី​ខែ​កុម្ភៈ តែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​​បន្ទាប់ពី​លោក​នាយក​​​​​​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​លើកឡើង​នៅក្នុង​សុន្ទរកថាជា​សា​​​ធារ​​​ណៈ​​ថា អតីត​​​ប្រធាន​​​តុលាការ​​​ក្រុង​​​រូប​​​នេះ​​​​ប្រហែល​​​​ទទួលបាន​សំណូក​រាប់​លាន​ដុល្លារ​ក្នុង​​​ការ​ដោះ​លែង​​ជន​សង្ស័យ​ពីរនាក់​ចេញពីពន្ធនាគារ​​​​​​​ទាក់​​​ទង​​​នឹង​​​បទ​​​ចោទ​​​ប្រើ​​​អាវុធ​​​ខុសច្បាប់​​​​៕

­

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស