Latest
កម្ពុជាបញ្ជូនជនជាតិចិនសង្ស័យជាឧក្រិដ្ឋជនអនឡាញចំនួន ១៣០នាក់ទៅប្រទេសកំណើតវិញ
រដ្ឋាភិបាលកម្ពុជាបានធ្វើបត្យាប័នបញ្ជូនជនជាតិចិន ចំនួន ១៣០នាក់ទៅប្រទេសកំណើតវិញ ដោយសង្ស័យជាក្រុមឧក្រិដ្ឋកម្មអនឡាញក្នុងចំណោមមនុស្សជាង ១ពាន់នាក់ដែលសមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងអនឡាញនៅខេត្តព្រះសីហនុ។
យោងតាមការចុះផ្សាយរបស់កាសែតចិន China Daily បានរាយការណ៍ថា ជនជាតិចិនដែលជាជនសង្ស័យក្នុងឧក្រិដ្ឋកម្មល្បែងស៊ីសង និងឆបោកអនឡាញដែលឈរជើងនៅខេត្តព្រះសីហនុ ចំនួន ១៣០នាក់ ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសចិន វិញ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤។
ជនជាតិចិន ទាំងនោះ ត្រូវបានចាប់បញ្ជូនទៅប្រទេសកំណើតវិញតាមច្រកអាកាសយានដ្ឋានអន្តរជាតិ Tianhe ក្នុងទីក្រុង Wuhan ខេត្ត Hubei...