33 C
Phnom Penh

សាក្សី​​​រំឭក​​​អំពី​​​បទ​​​បញ្ជា​​​មិន​​​ឲ្យ​​​សម្លាប់​​​​​​ទាហាន​​​ លន់ នល់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​​​មេឃំុ​​​ខ្មែរ​​​ក្រហម​​​មួយ​​​រូប​​​​​​​​​បាន​​​ប្រាប់​​​​​​អង្គ​​​ជំនុំ​​​ជម្រះ​​​​​​វិសាមញ្ញ​​​ក្នុង​​​តុលាការ​​​​​​កម្ពុជា​​​​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ថា​​​​​​ លោក​​​បានទទួល​​​បញ្ជា​​​ពី​​​​​​ថ្នាក់​​​លើ​​​របស់​​​លោក​​​​​​នៅ​​​តំបន់​​​និរតី​​​​​​កុំ​​​ឲ្យ​​​ប៉ះពាល់​​​​​​មេទាហាន​​​ដែល​​​បម្រើ​​​របប លោក លន់ នល់​​​។​​​​​​

លោក សៅ វ៉ាន់​​​ អតីត​​​កម្មាភិបាល ត្រូវ​​​បាន​​​សាក​​​សួរ​​​អំពី​​​គោលនយោបាយ​​​ខ្មែរ​​​ក្រហម​​​​​​​​​ទាក់​​​ទង​​​នឹង​​​ការ​​​​​​ដោះ​​​ស្រាយ​​​​​​ជាមួយ​​​មន្ត្រី និង​​​ទាហាន​​​ពី​​​របប​​​មុន។​​​

លោក វ៉ាន់ បាន​​​​​​​​​​​​​​​រំឭក​​​អំពី​​​ការ​​​ប្រាប់​​​ដោយ​​​លេខា​​​តំបន់​​​១៣ គឺ​​​តាសោម​​​​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​មួយ​​​សម្រាប់​​​មេឃុំ​​​និង​​​មេ​​​ស្រុក​​​​​​ភ្លាមៗ​​​បន្ទាប់​​​ពី​​​​​​ខ្មែរ​​​ក្រហម​​​បាន​​​កាន់​​​កាប់​​​ទី​​​ក្រុង​​​ភ្នំពេញ​​​នៅ​​​ថ្ងៃ​​​ទី​​​១៧ ខែ​​​មេសា ឆ្នាំ​​​១៩៧៥ថា “ពី​​​សក្តិ​​​មួយ​​​ដល់​​​សក្តិ​​​ប្រាំ​​​មិន​​​ត្រូវ​​​ប៉ះ​​​ពាល់​​​ទេ”។​​​​​​

លោក វ៉ាន់ បាន​​​ប្រាប់​​​តុលាការ​​​ថា “គាត់​​​លើក​​​ចំណុច​​​ថា សក្តិ​​​ទាំង​​​នេះ​​​ក៏​​​មាន​​​សាច់ញាតិ​​​របស់​​​គេ​​​រស់​​​នៅ​​​ក្នុង​​​ចំណោម​​​ពួក​​​យើង​​​ដែរ។ គាត់​​​សង្កត់​​​ធ្ងន់​​​​​​លើ​​​សារៈសំខាន់​​​នៃ​​​រឿង​​​នេះ”។ លោក វ៉ាន់​​​​​​ បាន​​​និយាយ​​​បន្ថែម​​​ថា មន្ត្រី​​​កម្មាភិបាល​​​មិន​​​បាន​​​ទទួល​​​ការ​​​ណែនាំ​​​អំពី​​​ការ​​​ដោះ​​​ស្រាយ​​​ជាមួយ​​​​​​មន្ត្រី​​​រដ្ឋការ​​​ ឬ​​​ទាហាន​​​ដែល​​​មាន​​​សក្តិ​​​ធំ​​​ជាង​​​សក្តិ​​​ប្រាំ​​​ទេ។​​​ លោក វ៉ាន់ បាន​​​ពន្យល់​​​ថា ការរួបរួម​​​​​​របស់​​​វៀតណាម​​​នៅ​​​ថ្ងៃ​​​ទី​​​៣០ ខែ​​​មេសា​​​ ឆ្នាំ​​​នោះ​​​​​​បាន​​​បង្ក​​​ឲ្យ​​​មាន​​​ក្តី​​​ព្រួយ​​​បារម្ភ​​​ក្នុង​​​បណ្តា​​​ថ្នាក់​​​ដឹក​​​នាំ​​​ខ្មែរ​​​ក្រហម​​​ថា​​​​​​អាច​​​មាន​​​ការ​​​ឈ្លាន​​​ពាន។

​​​លោក វ៉ាន់ បាន​​​និយាយ​​​ថា “យើង​​​ត្រូវ​​​ប្រមូល​​​ផ្តុំ​​​ប្រជា​​​ជន​​​បង្ក​​​បង្កើន​​​ផល​​​ស្រូវ ដើម្បី​​​ឲ្យ​​​យើង​​​អាចការពារ​​​ប្រទេស​​​យើង​​​បាន”។​​​

លោក វ៉ាន់ ចងចាំ​​​ការ​​​ផ្តែផ្តាំ​​​ដោយមេ​​​តំបន់​​​និរតី តាម៉ុក ឬ​​​តា​​​សោម​​​ ជា​​​លេខា​​​តំបន់​​​​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​មួយ​​​ក្នុង​​​ឆ្នាំ​​​១៩៧៦ថា “​​​យើង​​​ទាំង​​​អស់​​​គ្នា​​​​​​ត្រូវ​​​មាន​​​ទស្សន​​​ទូលំទូលាយ គឺ​​​យើង​​​មិន​​​គួរ​​​​​​បែង​​​ចែក​​​រវាង​​​ប្រជាជន​​​១៧​​​ មេសា ចាស់​​​ និង​​​ថ្មី​​​ទេ”។

សួរ​​​អំពី​​​ការ​​​ចាត់​​​ទុក​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​ក្រោយ​​​ពី​​​ការ​​​កាន់​​​កាប់​​​របស់​​​ខ្មែរ​​​​​​​​​​​​​​​ក្រហម លោក វ៉ាន់ បាន​​​និយាយ​​​ថា លោក​​​បាន​​​ប្រាប់​​​​​​មេភូមិ​​​ទាំង​​​អស់​​​ ដើម្បី​​​​​​​​​បញ្ជូន​​​​​​ជនជាតិ​​​វៀត​​​ណាម​​​ទៅ​​​​​​វត្ត​​​​​​ក្នុង​​​ភូមិ​​​ ដែល​​​នៅ​​​ទី​​​នោះ​​​​​​ពួកគេ​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​ប្រទេស​​​វៀត​​​ណាម។​​​

លោក វ៉ាន់ បាន​​​​​​​​​និយាយ​​​ថា “មាន​​​ការ​​​ណែនាំ​​​​​​ពី​​​ស្រុក​​​ថា ជន​​​ជាតិ​​​វៀត​​​ណាម​​​​​​ត្រូវ​​​ប្រមូល​​​ផ្តុំ​​​​​​នៅ​​​ក្នុង​​​វត្ត​​​អង្គ​​​​​​រកា ហើយ​​​​​​​​​ជីវិត​​​របស់​​​ពួកគេ​​​​​​មិន​​​គួរ​​​ប៉ះ​​​ពាល់ ឬ​​​ធ្វើ​​​​​​ឲ្យ​​​គ្រោះ​​​ថ្នាក់​​​ទេ”។

ការ​​​ផ្តល់​​​សក្ខី​​​កម្ម​​​​​​របស់​​​លោក វ៉ាន់ នឹង​​​បន្ត​​​ថ្ងៃ​​​នេះ៕រើន​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស