29 C
Phnom Penh

អគ្គស្នងការ​នគរបាល​ជាតិ​​បន្ទោស​​​ប្រទេស​​​ម៉ាឡេស៊ី និង​ប្រទេសសិង្ហបុរីចំពោះ​ការ​ហូរ​ចូល​គ្រឿង​ញៀន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិបាន​បន្ទោស​ការ​ត្រួត​ពិនិត្យ​ព្រំដែន​ទន់ខ្សោយ​ក្នុង​ប្រទេស​ម៉ាឡេស៊ី និង​សិង្ហបុរី​​ចំពោះ​ការហូរ​ចូល​​កូកាអីុន មេតំហ្វេតាមីន និង​គ្រឿង​ញៀន​គ្រោះ​ថ្នាក់​ផ្សេង​ៗ​ទៀត​ចូលក្នុង​ប្រទេស​កម្ពុជា។

អំឡុង​​​កិច្ច​​​ប្រជុំបិទ​​​ទ្វារ​​​ជា​​​មួយ​​​លោក ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ និង​​​ក្រុម​​​មន្ត្រី​​​ប្រយុទ្ធ​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​ខេត្ត​​​​​​នៅ​​​ថ្ងៃ​​​ទី​​​២​​​នៃ​​​សន្និបាត​​​បូក​​​សរុប​​​លទ្ធផល​​​ការ​​​ងារ​​​ត្រួត​​​ពិនិត្យ​​​គ្រឿង​​​ញៀន​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ ឧត្តម​​​សេនីយ៍​​​ នេត សាវឿន បាន​​​មាន​​​ប្រសាសន៍​​​ថា គ្រឿង​​​ញៀន​​​ត្រូវ​​​បាន​​​ជូញ​​​ដូរ​​​ចូល​​​ប្រទេស ​​​កម្ពុជា​​​នៅ​​​កម្រិត​​​មួយ​​​ដែល​​​មិន​​​ធ្លាប់​​​មាន​​​ពី​​​មុន​​​មក​​​តាម​​​យន្ត​ហោះ​​ពី​​​តំបន់​​​ចំនួន​​​បី​​​គឺ ​​​អាហ្វ្រិក​​​អាមេរិក​​​ខាង​​​ត្បូង​​​ និង​​​តំបន់​​​ត្រី​​​កោណ​​​មាស​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ពី​​​តំបន់​​​ទាំង​​​បី គ្រឿង​​​ញៀន​​​ត្រូវ​​​បាន​​​នាំ​​​ចូល​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​តាម​​​ផ្លូវ​​​អាកាស​​​។ គ្រឿង​​​ញៀន​​​ត្រូវ​​​បាន​​​ផ្ញើ​តាម​​​​​​ការិយាល័យ​​​ប្រៃសណីយ៍​​​​​​ យូរ​​​ដោយ​​​​​​ដៃ​​​ឬ​​​លាក់​ក្រោម​​​​ស្បែក​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ​​​ប្រទេស​​​ដែល​​​ជា​​​ប្រភព​​​ចំនួន​​​១០​​​ត្រូវ​​​បាន​​​កំណត់​​​អត្ត​​​សញ្ញាណ ប៉ុន្តែ បាន​​​ចេញ​​​ឈ្មោះ​​​ប្រទេស​​​តែ​​​៥​​​ប៉ុណ្ណោះ គឺ​​​នីហ្សេរីយ៉ា ​​​ប្រេស៊ីល ​​​ភូមា ថៃ និង​​​ឡាវ ។

ឧត្តម​​​សេនីយ៍ នេត សាវឿន បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រទេស​​​ម៉ាឡេស៊ី និង​​​សិង្ហបុរី ​​​គឺ​​​ជា​​​ប្រទេស​​​តែ​​​ពីរ​​​គត់​​​ដែល​​​អាច​​​ចាត់​​​ជា​​​ចំណុច​​​ឆ្លង​​​កាត់​​​តាម​​​ផ្លូវ​​​អាកាស​​​រវាង​​​ប្រទេស​​​ទាំង​​​១០ និង​​​ប្រទេស​​​កម្ពុជា​​​។

លោក​​​បាន​​​ថ្លែង​​​ថា “យើង​ឆ្ងល់ថា​​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​គ្រឿង​​​ញៀន​​​ត្រូវ​​​បាន​​​នាំ​​​ចូល​​​តាម​​​រយៈ​​​ប្រទេស​​​អ្នក​​​មាន?” ដោយ​​​លោក​​​បន្ត​​​​​​សម្តែង​​​ការ​​​ខក​​​ចិត្ត​​​ដែលតួនាទីរបស់​​​​ប្រទេស​​​កម្ពុជា​​​ក្នុងការ​រារាំង​ផ្លូវ​នាំគ្រឿង​​​ញៀន​​​​ទៅ​​​ប្រទេស​ទាំងពីរ មិនត្រូវ​បាន​ធ្វើ​តប​​​វិញ​​​។​​

លោក​​​បាន​​​បន្ថែម​​​ថា “ទាំង​​​នេះ​​​គឺជា​​​ប្រទេស​​​ឆ្លង​​​កាត់​​​ទាំង​​​ពីរ​​​ ហើយ​​​គ្រឿង​​​ញៀន​​​នៅ​​​តែ​​​មាន​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បើ​​​ទោះ​​​ជា​​​យើង​បាន​​​សហការ​​​ក្នុង​​​ពេល​​​កន្លង​​​មក​​​អំពី​​​បញ្ហា​​​នេះ​​​ក៏​​​ដោយ​​​”។

យោង​​​តាម​​​អាជ្ញាធរ​​​ជាតិ​​​ប្រយុទ្ធ​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​បាន​​​ឲ្យ​​​ដឹង​​​ថា រដ្ឋាភិបាល​​​រឹប​​​អូស​​​​​​បាន​​​គ្រឿង​​​ញៀនទម្ងន់​​​​១.៦២០​​​គីឡូក្រាម​​​​​​ក្នុង​​​ឆ្នាំ​​​២០១៥ ដែល​​​មាន​​​កញ្ឆា​​​មួយ​​​ចំនួន​​​ធំ​​​ផង​​​ដែរ​​​។ ករណី​​​គ្រឿង​​​ញៀន​​​ និង​​​ការ​​​ចាប់​​​ខ្លួនពាក់ព័ន្ធ​​​​កើន​​​ឡើង​​​ជាង​​​ទ្វេ​​​ដង​​​ពី​​​មួយ​​​ឆ្នាំ​​​ទៅ​​​មួយ​​​ឆ្នាំ។

អំឡុង​​​កិច្ច​​​ប្រជុំ​​​កាល​​​ពី​​​ម្សិលមិញ ឧត្តម​​​សេនីយ៍​​​ នេត សាវឿន ក៏​​​បាន​​​ស្នើ​​​ឲ្យ​​​មានការ​​​ធ្វើ​​​វិសោធនកម្ម​​​ច្បាប់​​​គ្រឿង​​​ញៀន​​​ដែ​​​ល​​​មាន​​​ស្រាប់​​​ រួម​​​ទាំង​​​បទប្បញ្ញត្តិ​​​នានា​​​ដើម្បី​​​ធានា​​​ថា ​​​ទ្រព្យ​​​សម្បត្តិ​​​ដែល​​​រឹប​​​អូស​​​ពី​​​អ្នក​​​ជួញ​​​ដូរ​​​មិន​​​​​​បាន​បាត់​​​បង់​​​ទៅ​​​ណា​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ចំពោះ​​​ទ្រព្យ​​​សម្បត្តិ​​​ដែល​​​រឹប​​​អូស​​​បាន​​​ពី​​​អ្នក​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​នីតិវិធីគឺ​​​ស្មុគ​​​ស្មាញ​​​ណាស់​​​។ វា​​​មិនគួរ​​​ចំណាយ​​​​​​ពេល​​​​យូរ​​​​​ក្នុង​​​ការ​​​ប្រគល់​​​ទ្រព្យ​​​សម្បត្តិ​​​នោះ​​​ភ្លាមៗ​…ទៅ​​​ឲ្យ​​​រដ្ឋឡើយ”។

ឧត្តម​​​សេនីយ៍​​​រូប​​​នេះ​​​ក៏​​​បាន​​​ស្នើ​​​ឲ្យ​​​បន្ថយ​​​កម្រិត​បរិមាណ​​​​ហេរ៉ូអីុន​ដែល​​​បុគ្គល​​​ម្នាក់​​​មាន​​​​​​​ ពេល​​​ចាប់​​​បាន​​​ដែល​​​ត្រូវ​​​ជាប់​​​ពន្ធនាគារ​​​ពី២០​​​ទៅ​​​៣០​​​ឆ្នាំផង​​​ដែរ​​​។ បច្ចុប្បន្ន​តួ​​​លេខ​​​​​​គឺ​​​​ត្រឹម​​​៨០ក្រាម​​​។

លោក​​​ ដេវីដ ហាឌីង អ្នក​​ជំនាញ​គ្រឿង​​​ញៀន​​​ឯករាជ​​​្យបាន​​​មាន​​​ប្រសាសន៍​​​ថា កង្វល់​​​អំពី​​​​​​ចរាចរគ្រឿង​​​ញៀនកើនឡើង​​​​ដែល​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​ បង្ហាញ​ពី​កំណើន​ក្នុ​ងការ​ចាប់បាន​​​​។

លោក​​​បាន​​​ថ្លែង​​​ថា “កំណើន​​​នៅ​​​ក្នុង​​​ការ​​​ចាប់​​​បាន​​​គ្រឿងញៀន…​​​អាច​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ពិត​​​ដែល​​​ការ​​​អនុវត្ត​​​មិន​​​មាន​​​ភាព​​​ប្រសើរ​​​ឡើង ប៉ុន្តែ ថា កម្រិត​​​នៃ​​​ការ​​​ធ្វើ​​​ចរាចរ​​​កើន​​​ឡើង​​​នៅ​អត្រាដែលការ​ចាប់បាន​កើនឡើង​ច្រើន​ដែរ​​​​”។

លោក​​​ ហាឌីង បាន​​​​​​ថ្លែង​​​ថា ប្រសិនបើ​ត្រូវ​បានពង្រឹង ​ច្បាប់​​​​​​គ្រឿង​​​ញៀននៅ​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​តឹង​​​រឹុង​​​រួច​​​ទៅ​​​ហើយ​​​​​​ ហើយ​​​ថា​​​ការ​​​ស្នើ​​​ឲ្យ​​​មាន​​​ការ​​​ដាក់​​​ទោស​​​ធ្ងន់​​​ធ្ងរ​​​ “​​​ពិត​​​ជា​​​មិន​​​​​​ល្អ”​​​ពីព្រោះ​​​ប្រទេស​​​ភាគច្រើន​​​បាន​​​ងាក​​​ចេញ​​​ពី​​​ការ​​​ផ្តន្ទា​​​ទោស​​​អប្បបរមា​​​ចំពោះ​​​ការ​​​មាន​​​​​​គ្រឿង​​​ញៀន​​​តិច​​​តួច​​​​៕ សារុន (រាយការណ៍​​​បន្ថែម​​​ដោយ Taylor O’Connell)​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស