29 C
Phnom Penh

ពីរ​​​នាក់​​​ប្តី​​​ប្រពន្ធ​​​ត្រូវ​​​តុលាការ​ផ្តន្ទាទោស​ស្រាល​​​ក្នុង​​​សំណុំ​​​រឿង​​​​ពលកម្ម​កុមារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​បាន​​​សម្រេច​​​ផ្តន្ទាទោស​​​ប្តី​​​ប្រពន្ធ​​​ពីរ​​​នាក់​​​ឲ្យជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​​​​២ឆ្នាំ​​​ ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា ពី​​​បទ​​​ចំណាយ​​​​​​ប្រាក់​​ក្នុងការ​ទទួលបាន​កុមារ​​​ជាង​​​២០​​​នាក់​​​ពី​​​ឪពុក​​​ម្តាយ​​​របស់​​​ពួក​​​គេ​​​ ហើយ​​​បានបង្ខំ​​​ពួក​​​គេ​​​ឱ្យ​ដើរ​​​លក់​​​ផ្លែ​​​ឈើ​​​ពេល​​​យប់​​​នៅ​​​តាម​​​ផ្លូវ​​​ និង​​​តាម​​​បៀរហ្គាឌិន ក្នុង​​​រាជធានី​​​ភ្នំពេញ​​​។

កាល​​​ពី​​​ថ្ងៃ​​​ទី​​​២២​​​ ខែ​​​កញ្ញា នគរ​​​បាល​​​ប្រឆាំង​​​​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​បាន​​​ឆ្មក់​​​ចូល​​​ផ្ទះ​​​របស់​​​លោក ជា សាឌី និង​​​អ្នកស្រី ថេន វ៉ាន់ថៃ​​​ ស្ថិត​​​ក្នុង​​​ខណ្ឌ​​​ច្បារ​​អំពៅ​​​ ហើយ​​​បាន​​​រក​​​ឃើញ​​​កុមារ​​​២២​​​នាក់​​​រស់​​​នៅ​​​ក្នុង​​​ស្ថានភាព​​​តូច​​​ចង្អៀត​​​។ ដោយ​​​មាន​​​អាយុ​​​ពី​​​៦​​​ឆ្នាំ​​​ ដល់​​​១៧​​​ឆ្នាំ កុមារ​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ប្តី​​​ប្រពន្ធ​​​នេះ​​​ដឹក​​​​​​ដាក់​​​ឲ្យ​​​ដើរ​​​លក់​​​របស់​របរ​តាម​​​ផ្លូវ​​​នានា​​​ក្នុង​​​រាជ​​​ធានី​​​។

អ្នកស្រី ថេន វ៉ាន់ថៃ មក​​​ដល់​​​សាលាដំបូង​​​​​​រាជ​​​ធានីភ្នំពេញ​​​ កាល​​​ពី​​​ម្សិលមិញ។ តុលាការ​​​បាន​​​ផ្តន្ទាទោស​​​ស្ត្រី​​​រូបនេះ​​​ និង​​​ប្តី​​​របស់​​​គាត់​​​ឲ្យជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​២​​​ឆ្នាំ ពាក់​​​ព័ន្ធ​​​ពល​​​កម្ម​​​លើ​​​កុមារ។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily
អ្នកស្រី ថេន វ៉ាន់ថៃ មក​​​ដល់​​​សាលាដំបូង​​​​​​រាជ​​​ធានីភ្នំពេញ​​​ កាល​​​ពី​​​ម្សិលមិញ។ តុលាការ​​​បាន​​​ផ្តន្ទាទោស​​​ស្ត្រី​​​រូបនេះ​​​ និង​​​ប្តី​​​របស់​​​គាត់​​​ឲ្យជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​២​​​ឆ្នាំ ពាក់​​​ព័ន្ធ​​​ពល​​​កម្ម​​​លើ​​​កុមារ។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

លោក យិន សារឿន ចៅ​​​ក្រម​​​ប្រធាន​​​ក្រុម​​​​​​ប្រឹក្សា​​​ជំនុំ​​​ជម្រះ​​​បាន​​​ផ្តន្ទាទោស​​​ប្តី​​​ប្រពន្ធ​​​នេះ​​​ឲ្យ​​​ជាប់​​​ពន្ធនាគាររយៈពេល​​​​​​​២ឆ្នាំ​​​កាល​​​ពី​​​ម្សិល​​​មិញ ពី​​​បទ​​​ “ដាក់​​​អនីតិជន​​​ឲ្យ​​​ធ្វើ​​​ការ​​​ក្នុង​​​លក្ខ​ខណ្ឌ​​​ប៉ះ​​​ពាល់​​​ដល់​​​សុខភាព​​​របស់​​​ពួក​​​គេ​​​” ដែល មាន​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​អតិបរមា​​​ចំនួន​​​​​​៥​​​ឆ្នាំ​​​។

លោក គឹម រតនា មេធាវី​​​តំណាង​​​ប្តី​​​ប្រពន្ធ​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សាលក្រម​​​នេះ​​​ធ្ងន់​​​ធ្ងរ​​​ណាស់​​​ ពីព្រោះ​​​កូនក្តីរបស់​​​លោក​​​គ្រាន់​​​តែ​​​ព្យាយាម​​​ជួយ​​​កុមារ​​​​​​​ដែល​​​មក​​​ពី​​​គ្រួសារ​​​ក្រីក្រ​​​ក្នុង​​​ខេត្ត​​​ព្រៃ​​​វែង​​​តែ​​​ប៉ុណ្ណោះ​​​​​​។

លោក រតនា បាន​​​​​​ថ្លែង​​​ថា “កូនក្តី​​​របស់​​​ខ្ញុំ​​​មិន​​​យល់​​​ពី​​ច្បាប់​​​ទេ ហើយ​​​ពួក​​​គាត់​​​គ្រាន់​​​តែ       ច​​​ង​​​់​​​ជួយ​​​កុមារ​​​​ទាំង​​​នោះ​​​ និង​​ផ្តល់​​​​ការ​​​ងារ​​​ឲ្យ​​​ពួកគេ​​​ធ្វើ​​​តែ​​​ប៉ុណ្ណោះ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ភាគ​​​ច្រើន​​​នៃ​​​កុមារ​ទាំង​​​នេះ​​​មាន​​​សាច់​​​ញាតិ​​​​​​ក្រីក្រ​​​បំផុត​​​។

លោក​​​បាន​​​មាន​ប្រសាសន៍​បន្ថែម​​​ថា “មិន​​​មានកុមារ​​​ណា​​​និយាយ​​​ថា ពួក​​​គេ​​​ត្រូវ​​​ប្តី​ប្រពន្ធ​នេះ​​​​​​​វាយ​ធ្វើ​​​បាប​​​ផ្លូវ​​​កាយ​​​និង​​​ផ្លូវ​​​ចិត្ត​​​​​​ឡើយ​​​ហើយ​​​កុមារ​​​ទាំង​​​អស់​​​ត្រូវ​​​បាន​​​ផ្តល់​​​អាហារ​​​ហូប​​​ចុក​​​គ្រប់គ្រាន់​​​”។

លោក​​​ ជា​​​ សុភី មេធាវី​​​តំណាង​​​ជន​​​រង​​​គ្រោះ​​​បាន​​​ប្រាប់​​​តុលាការ​​​​​​អំឡុង​​​សវនាការ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ថា កុមារ​​​ម្នាក់ក្នុង​ចំណោម​នោះ​​​​បាន​​​ស្លាប់​​​ដោយសារ​​​ជំងឺ​​​ថ្លើម​​​ ទំនង​ជា​​ដោយ​​​សារ​​​ស្ថានភាព​រស់នៅ​មិន​ល្អនេះ។

ប៉ុន្តែ​ តុលាការ​​​មិន​​​បាន​​​បន្ថែម​​​ការ​​​ចោទ​​​ប្រកាន់​​​​​​លើ​​​ “ស្ថាន​​​ទម្ងន់​​​ទោស​​​ពាក់​​​ព័ន្ធ​​​ការ​​​ស្លាប់​​​អនីតិជន​​​ឡើយ” ដែល​​​អាច​​​មាន​​​ទោស​​​ជាប់​​​ពន្ធនាគារ​១៥​​​ឆ្នាំ និង​​​​​​ត្រូវ​​​បាន​​​ស្នើ​​​ដោយ​​​​​​មេធាវី​​​រូប​​​នេះ​​​។

លោក​​​ ជា សុភី បាន​​​មានប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ការ​​​ផ្តន្ទាទោស​​​របស់​​​តុលាការ​​​សម​​​ហេតុ​​​ផល​​​។ លោក​​​បាន​​​ថ្លែង​​​ថា “ពួក​​​គេ​មិន​​​ដឹង​​ថា ទង្វើ​​​របស់​​​ខ្លួន​​​ជា​​​បទ​​​ឧក្រិដ្ឋ​​ ហើយ​​​ពួក​​​គេ​​​ក៏​​​បាន​​​សារភាព​​​តាំង​​​ពី​​​ដំបូង​​​មក​​​ដែរ”។

លោក ជា​​​ សាឌី បាន​និយាយ​​​នៅ​​​ក្រៅ​​​សវនាការ​​​​​​ ថា លោក​​​នឹង​​​មិន​​​ប្តឹង​​​ទាស់​​​សេចក្តី​​​សម្រេច​នេះទេ​។​​​លោក​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​នឹង​​​ទ្រាំជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​២​​​ឆ្នាំ បើ​​​ទោះ​​​ជា​​​ខ្ញុំ​​​ជំទាស់​​​ ក៏​​​គ្មាន​​​អ្វី​​​ផ្លាស់​​​ប្តូរ​​​ដែរ​​​”៕​​​ សារុន​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស