31 C
Phnom Penh

បងប្អូន​​​ជីដូន​​​​​​មួយ​​​ពីរ​​​នាក់​​​ស្លាប់​​​ដោយ​​​សារ​​​លេង​​​គ្រាប់​​​មិន​​​ទាន់​​​ផ្ទុះ​​​ដែល​​​ពួកគេ​​​ប្រទ​​ះ​​​ឃើញ​​​​​​ក្នុង​​​ខេត្ត​​​កំពង់​​​ធំ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​បាន​​​និយាយ​​​កាលពី​​​ម្សិលមិញ​​​ថា ក្មេង​​​ពីរ​​​នាក់​​​បាន​​​ស្លាប់​​​កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​សុក្រ​​​​​​ក្នុង​​​ខេត្ត​​​កំពង់​​​ធំ បន្ទាប់​​​ពី​​​ព្យាយាម​​​គាស់​​​បើក​​​គ្រាប់​​​បេ​​​មួយ​​​គ្រាប់​​​ដែល​​​ពួក​​​គេ​​​បាន​​ប្រទះ​​​ឃើញ​​​នៅ​​​ជិត​​​ផ្ទះ​​​​​​របស់ខ្លួន។

ចក់ ណាក់​​​ អាយុ​​​១២​​​ឆ្នាំ​​​ និង​​​ អ៊ូយ ចាន់​​​អាយុ​​​១៤​​​ឆ្នាំ បាន​​​ដើរ​​​រក​​​សត្វ​​​ក្នុង​​​ព្រៃ​​​មួយ​​​នៅ​​​ឃុំ​​​ពពក​​​ ស្រុក​​​ស្ទោង​​​ ពេល​​​នោះ​​​ពួក​​​គេ​​​បាន​​​ប្រទះ​​​ឃើញ​​​គ្រាប់​​​បេ​​​៤០​​​នោះ។

​លោក​​​ ប៉ែន សំអូត មេ​​​ប៉ុស្តិ៍​​​បាន​​​និយាយ​​​ថា ​ដោយ​​​មិន​​​ទុក​​​វា​​​ចោល​​​ ក្មេង​​​ទាំង​​​ពីរ​​​បាន​​​យក​​​គ្រាប់​​​នោះ​​​ទៅ​​​ទី​​​វាល​​​មួយ​​​នៅ​​​ចម្ងាយ​​​ប្រហែល​​​មួយ​​​​​​គីឡូម៉ែត្រ​​​ពី​​​ផ្ទះ​​​របស់​​​ខ្លួន មុន​​​ពេល​​​វាយ​​​វា​​​ដោយ​ពូថៅ​និង​​​កាំបិត ក៏​​​បណ្តាល​​​​​​ឲ្យ​​​មាន​​​ការ​​​ផ្ទុះ​​​ស្លាប់​​​ភ្លាម​​​ៗ​​​តែ​​​ម្តង។ក្មេង​​​ប្រុស​​​ទី​​​៣​​​ឈ្មោះ​​​ ហេន សុខជា​​​ អាយុ​​​១១​​​ឆ្នាំ​​​ដែល​​​បាន​​​ជួយ​​​យក​​​គ្រាប់​​​នោះ​​​មក​​​ដែរ​​​​​​ បាន​​​ចេញ​​​ពី​​​កន្លែង​​​កើត​​​ហេតុ​​​​​​មុន​​​ពេល​​​មាន​​​ការ​​​ផ្ទុះ​​​នោះ​​​ ហើយ​​​បាន​​​ប្រាប់​​​អាជ្ញាធរ​​​ឲ្យ​​​ដឹង។

លោក សំអូត បាន​​​និយាយ​​​ថា “បន្ទាប់​​​ពី​​​បាយ​​​ថ្ងៃ​​​ត្រង់​​​ ក្មេងៗ​​​បាន​​​ឃើញ​​​គ្រាប់​​​រ៉ុក​​​កែត​​​នោះ​​​នៅ​​​ពេល​​​ពួក​​​គេ​​​ដាក់​​​អន្ទាក់​​​ចាប់​​​សត្វ ​​​ដូច​​​​​​ ជា​​​មាន់​​​ព្រៃ​​​ជា​​​ដើម​​​ ដោយ​​​ប្រើ​​​ខ្សែ​​​ហ្វ្រាំង​​​កង់ ហើយ​​​ពួក​​​គេ​​​ក៏​​យក​​​គ្រាប់​​​នោះ​​​ចេញ​​​ពី​​​ព្រៃ​​​ និង​​​ដាក់​​​វា​​​នៅ​​​វាល​​​មួយ​​​ក្បែរ​​​ត្រពាំង​​​ទឹក”។

បងប្អូន​​​ជីដូន​​​មួយ​​​​​​ពីរ​​​នាក់​​​នេះ​​​អង្គុយ​​​ក្បែរ​​​គ្នា​​​​​​នៅ​​​ពេល​​​ពួក​​​គេ​​​ “វាយ​​​និង​​​កាប់​​​គ្រាប់​​​នោះ​​​ដោយ​​​​​​ពូថៅ​និង​​​កាំបិត​​​” បណ្តាល​​​ឲ្យ​​​វា​​​ផ្ទុះ​​​និង​​​ធ្វើ​​​ឲ្យ​​​របួស​​​ជើង​​​និង​​​មុខ​​​​​​ធ្ងន់​​​ធ្ងរ​​​ស្លាប់​​​ភ្លាម​​​ៗ។

គ្រាប់​​​រ៉ុកកែត​​​បាញ់​​​​​​រថក្រោះ​​​ត្រូវ​​​បាន​​​គេ​​​ប្រើ​​​ប្រឆាំង​​​អាមេរិក​​​ និង​​​កម្លាំង​​​វៀតណាម​​​ខាង​​​ត្បូង​​ក្នុង​​​ពេល​​​សង្គ្រាម​​​ឥណ្ឌូចិន​​​លើក​​​ទី​​​២​​​ដែល​​​បាន​​​ឆ្លង​​​ចូល​​​ប្រទេស​​​កម្ពុជា​​​នៅ​​​ដើម​​​ទសវត្សរ៍​​​​​​ឆ្នាំ​​​១៩៧០​​​ ហើយ​​​សព្វាវុធ​​​ជា​​​ច្រើន​ក៏​​​បង្កើត​​​បាន​​​ជា​​​ឃ្លាំង​​​អាវុធ​​​របស់​​​ខ្មែរ​​​ក្រហម​​​​​​មួយ​​​ផ្នែក​​​ដែរ។

យោង​​​តាម​​​មជ្ឈមណ្ឌល​​​សកម្មភាព​​​កម្ចាត់​​​មីន​​​កម្ពុជា​​​បាន​​​ឲ្យ​​​ដឹង​​​ថា មាន​​​មនុស្ស​​ស្លាប់​និង​​​របួស​​​១១១​​​នាក់​​​ដោយ​​​សារ​​​យុទ្ធភណ្ឌ​​​មិន​​​ទាន់​​​ផ្ទុះ​​​ក្នុង​​​ឆ្នាំ​​​២០១៥​​​ ក្នុង​​​នោះ​​​មាន​​​​​​មនុស្ស​​​ស្លាប់​​​១៨​​​នាក់​​​ និង​​​២៣​​​នាក់​​​ពិការ​​​ដៃ​​​ជើង។

យោង​​​តាម​​​លោក ហេង រតនា អគ្គ​​​នាយក​​​ មជ្ឈមណ្ឌល​​​កម្ចាត់​​​មីន​​​កម្ពុជា​​​បាន​​​ឲ្យ​​​ដឹង​​​ថា មាន​​​ក្មេង​​​ម្នាក់​​ស្លាប់​និង​​​របួស​​​ធ្ងន់​​​បី​​​នាក់។

លោក​​​ រតនា ​​​បាន​​​​​​បញ្ជាក់​​​ថា ទន្ទឹម​​​នឹង​​​​​​មជ្ឈ​​​មណ្ឌល​​​កម្ចាត់​​​មីន​​​កម្ពុជា​​​​​​ធ្វើ​​​ការ​​​អប់​​​រំ​​​ជា​​​ច្រើន​​​នៅ​​​តាម​​​សហគមន៍​​​នោះ វា​​​អាស្រ័យ​​​លើ​​​សហ​​​គមន៍​​​នានា​​​ខ្លួន​​​ឯង​​​ត្រូវ​​​ណែនាំ​​​ក្មេង​​​កុំ​​​ឲ្យ​​​លេង​​​វត្ថុ​​​គួរ​​​ឲ្យ​​​សង្ស័យ។

លោក​​​បាន​​​និយាយ​​​ថា “គេ​​​ត្រូវ​​​អប់រំ​​​ក្មេងៗ​​​​​​​​​ ឲ្យ​​​ដឹង​​​ថា​​​​​អ្វី​​​ដែល​​​អាច​​​ប៉ះ​​​ពាល់​​​បាន អ្វី​​​មិន​​​អាច​​​ប៉ះ​​​បាន”៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស