41.3 C
Phnom Penh

មន្ត្រី​ធម្មការ​ និង​សាសនា​ខេត្ត​សម្រេច​​​បណ្តេញព្រះ​សង្ឃ​១៥អង្គចេញពី​វត្ត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​ធម្មការ​​​ និង​​​សាសនា​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​បានចេញ​សេចក្តី​​​សម្រេច​ឲ្យ​​​ព្រះសង្ឃ​​​១៥​​​អង្គ​​​និមន្ត​​​ចេញ​​​ពី​​​វត្ត​​​មួយ​​​ក្នុង​​​មូល​​​ដ្ឋាន​​​ក្នុង​ចំណោម​បញ្ហាជាច្រើន​ទៀតដោយ​​​សារ​​​ព្រះ​​​សង្ឃ​​​ទាំង​​​នេះ​​​ជាអ្នក​គាំទ្រ​​​លោក ខឹម ​​​វាសនា ​​​ប្រធាន​​​គណបក្ស​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជា​​​ធិប​​​តេយ្យ ​​​(LDP) ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​ព្រះ​​​សង្ឃ​​​ទូទាំង​​​ប្រទេស​​​មាន​​​កំហឹង​​​ដោយ​​​ការ​​​លើកឡើង​ថា មាន​រឿង​​​អាស្រូវ​​​មិន​​​ចេះ​​​ចប់​​​មិន​​​ចេះ​​​ហើយ​​​ ដែល​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​សាសនា​​​របស់​រដ្ឋ។ ប៉ុន្តែ ព្រះ​​​សង្ឃ​​​ទាំង​​​នេះ​​​មិន​​​ព្រម​​​និមន្ត​​​ចេញ​​​ពី​​​វត្ត​​​ឡើយ​​​។

ព្រះតេជគុណ ប៊ូ​​​ ពុទ្ធីណា ​​​ព្រះ​​​ចៅអធិការ​​​ ស្តី​​​ទី​​​វត្ត​​​ជ្រៃ​​​ហូរ​​​ព្នៅ​​​ ស្ថិត​​​ក្នុង​​​ស្រុក​​​គង​​​ពិសី​​​បាន​​​មាន​​​​​​សង្ឃដីកា​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ព្រះ​​​សង្ឃ​​​ទាំង​​​១៥​​​អង្គ​​​នេះ​​​ត្រូវ​​​បាន​​​ស្តីបន្ទោស​ពីរ​​​លើក​​​មក​​​ហើយ​​​ក្នុង​​​រយៈ​​​ពេល​​​​​​ប៉ុន្មាន​​​ខែ​​​ថ្មី​​​ៗ​​​នេះ​​​ចំពោះ​​​ការ​​​មិន​​​ស្តាប់​បង្គាប់​​​​​​ការទូន្មាន​​​​របស់​​​ព្រះ​​​អង្គ​​​ និង​​​មិន​គោរព​​​​វិន័យ​​​វត្ត​​​ទៀត​​​ផង​​​ដោយ​​​មិន​​​ព្រម​​​ជួយ​​​បោស​​​សម្អាត​​​​វត្ត​​​ ​​​និមន្ត​​​ចេញ​​​ពី​​​វត្ត​​​ដោយ​​​គ្មាន​​​​​​ការ​​​អនុញ្ញាត​​​ និង​​​មិន​មក​​​​​​​ឆាន់​​​ចង្ហាន់​​​រួម​​​គ្នា​។

ព្រះ​​​តេជគុណ​​​បាន​​​មាន​​​សង្ឃដីកា​​​ថា ​​​”ព្រះ​​​​​​សង្ឃ​​​ទាំង​​​១៥​​​អង្គ​​​នេះ​​​មិន​​​គោរព​​​វិន័យ​​​វត្ត ឬស្តាប់​ការ​​​ទូន្មាន​​​របស់​​​អាត្មា​​​ឡើយ​​​។​​​ ផ្ទុយ​​​ទៅ​​​វិញ​​​បែរ​​​ជា​​​ស្តាប់​​ការ​និយាយ​របស់​​​លោក ​​​ខឹម វាសនា​​​ ហើយ​​​គាំទ្រ​​​គណបក្ស​​​សម្ព័ន្ធ​​​ដើម្បី​​​​​​ ប្រជា​​​ធិបតេយ្យ​​​ទៅវិញ​​​ ហើយ​​​តែង​​​តែ​​​រំលោភ​​​បំពាន​​​វិន័យ​​​វត្ត​​​”។

ព្រះតេជគុណ ប៊ូ ពុទ្ធីណា បាន​​​មាន​​​សង្ឃ​​​ដីកា​​​ថា ព្រះ​​​អង្គ​​​បាន​​​ជួប​​​ជាមួយ​​​មន្ត្រី​​​សង្ឃ​​​ស្រុក​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​នៅ​​​វត្ត​​​នេះ​​​ ដែល​​​មន្ត្រី​​​​ សង្ឃ​​​ទាំង​​​នេះ​​​​​​បាន​​​សម្រេច​​​បណ្តេញ​​​ព្រះ​​​សង្ឃ​​​​​​មួយ​​​ក្រុម​​​នេះ​​​ចេញ​​​។ ហើយ​​​បើ​​​ទោះ​​​ជា​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជាធិប​​​តេយ្យ​​​ប្រហែល​​​២០០​​​នាក់​​​បាន​​​មក​​​ដល់​​​កាល​​​ពីថ្ងៃ​​​អាទិត្យ និង​​​ថ្ងៃ​​​ច័ន្ទ ដើម្បី​​​សំដែង​​​ការ​​​គាំទ្រ​​​​​​ ដល់​​​ព្រះ​​​សង្ឃ​​​មួយ​​​​ក្រុម​​​នេះ​​​ក៏​​​ដោយ​​​ ក៏​​​ព្រះ​​​អង្គ​​​មាន​​​សង្ឃ​​​ដីកា​​​ថា មន្ត្រី​​​សង្ឃ​​​ខេត្ត​​​បាន​​​តម្កល់​​​សេចក្តី​​​សម្រេច​​​បណ្តេញ​​​ចេញ​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារដែរ​។

ព្រះ​​​អង្គ​​​បាន​​​មាន​​​សង្ឃដីកា​​​ថា “កាល​​​ពី​​​ថ្ងៃ​​​ទី​​​៩ ខែ​​​កុម្ភៈ លោក មិន ឃិន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ធម្មការ​​​ និង​​​សាសនា​​​ និង​​​មន្ត្រី​​​មួយ​​​​ចំនួនទៀត​​​​បាន​​​មក​​​កាន់​​​វត្ត​​​នេះ​​​ ប៉ុន្តែ​​​ លោក​​​បាន​​​បង្វែរ​​​ករណី​​​នេះ​​​ទៅ​​​មន្ត្រី​​​សង្ឃ​​​ថ្នាក់​​​ខេត្ត​​​ឱ្យ​សម្រេច​​​អំពី​​​ព្រះ​​​សង្ឃ​​​ទាំង​​​នេះ”។

លោក វ៉ាង វណេ្ណត ប្រធាន​​​មន្ទីរ​​​ធម្មការ​​​និង​​​សាសនា​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ ​​​គាំទ្រ​​​សេចក្តី​​​សម្រេច​​​នេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ “បញ្ហា​​​នេះ​​​កើត​​​ឡើង​​​ព្រោះ​​​តែ​ព្រះ​​​សង្ឃ​​​ទាំង​​​នេះ​​​មិន​​​គោរព​​​​​​វិន័យ​​​វត្ត​​​ និង​ព្រះ​​​ចៅអធិការ​​​ស្តី​​​ទី​​​ហើយ​​​ព្រះ​​​សង្ឃ​​​ទាំង​​​នេះ​​​តែង​​​តែ​​​និមន្ត​​​ចេញ​​​ពីវត្ត​​​ដោយ​​​មិន​​​ប្រាប់​​​ព្រះ​អង្គ​”។

ព្រះតេជគុណ កើត ផល​​​ ព្រះ​ជន្ម​២៧​​​វស្សា​ជា​​​ព្រះ​​​សង្ឃ​​​មួយ​​​អង្គ​​​ក្នុង​​​ចំណោម​​​ព្រះ​​​សង្ឃ​​​ទាំង​​​១៥​​​អង្គ​​​ដែល​​​មាន​​​ព្រះជន្ម​​​ចាស់​​​វស្សា​​​​ជាង​​​គេ​​​បាន​​​ទទួល​​​ស្គាល់​​​ថា ជួន​​​កាល​​​ព្រះអង្គ​​​មិន​​​បាន​​​ទៅ​​​ឆាន់​​​ចង្ហាន់​​​រួមគ្នា​ និង​​​បោស​​​សម្អាត​​​​វត្ត​​​មែន ប៉ុន្តែ នៅ​​​ពេលណា​​​ដែល​​​ព្រះ​​​អង្គ​​​រវល់​​​តែ​​​ប៉ុណ្ណោះ ។ ប៉ុន្តែ ព្រះ​​​អង្គ​​​បាន​​​បដិសេធ​​​ថា ព្រះ​អង្គ​មិន​​​បាន​​​និមន្ត​​​ចេញ​​​ពី​​​វត្ត​​​ដោយ​​​គ្មាន​​​ការ​​​អនុញ្ញាត​​​ឡើយ ​​​ហើយ​​​ព្រះតេជគុណ​​​បាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​ដទៃ​​​ទៀត​​​ដែល​​​ព្រះ​តេជ​គុណ ​​​ប៊ូ ​​​ពុទ្ធីណា ​​​បាន​​​ចោទ​​​ប្រកាន់​​​មក​​​លើ​​​ព្រះ​​​អង្គ​​​។

ព្រះ​​​តេជគុណ​​​មាន​​​សង្ឃ​​​ដីកា​​​ថា “ព្រះចៅ​​​អធិការ​​​ស្តី​​​ទី​​​អង្គនេះ​បាន​​​​ចោទ​​​ប្រកាន់​​​ពួក​​​យើង​​​​ថា មិន​​​​​​គោរព​​​លោក​​​ ឬគោរព​​​​វិន័យ​​​វត្ត​​​ ហើយ​​​យក​​​ទឹក​​​នោម​​​ឲ្យ​​​ព្រះ​​​អង្គ​​​ឆាន់​​​”។

ព្រះតេជគុណ កើត​​​ ផល​​​ បាន​​​មាន​​​សង្ឃ​​​ដីកា​​​ថា ព្រះអង្គ​​​ និង​​​ព្រះ​​​សង្ឃ​​​ដទៃ​​​​ទៀត​​​ដែល​​​​​​ប្រឈម​​​នឹង​​​ការ​​​បណ្តេញ​​​ចេញ​​​ ជា​​​អ្នក​​​គាំទ្រ​​​លោក ខឹម វាសនា​​​ ហើយ​​​មិន​​​ព្រម​​​សូម​​​អភ័យ​ទោស​ចំពោះ​រឿង​នេះ​​​ឡើយ​​​។

ព្រះ​​​អង្គ​​​បាន​​​បន្ថែម​​​ថា “យើង​​​មិន​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​​ឡើយ​​​ ពីព្រោះ​​​យើង​​​គ្រាន់​​​តែ​​​ចូល​​​ចិត្ត​​​ស្តាប់​​​ការ​​​និយាយ​​​របស់​​​លោក​​​ ខឹម វាសនា​​​តាម​​​វិទ្យុ​​​ប៉ុណ្ណោះ​​​ ពីព្រោះ​​​គាត់​​​និយាយ​​​ត្រូវ​​​ ហើយ​​​យើង​​​គាំទ្រ​​​គាត់​​​”។

ព្រះ​​​អង្គ​​​មាន​​​សង្ឃដីកា​​​ថា ព្រះ​​​សង្ឃ​​​ទាំង​​​១៥​​​អង្គ​​​មិន​​​ព្រម​​​និមន្ត​​​ចេញ​​​ពី​​​វត្ត​​​ឡើយ ​​​ហើយ​​​​​​ បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន ​​​សែន ជួយ​​​អន្តរាគមន៍​​​​​​​​​ទាំង​​​តាម​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី និង​​​តាមរយៈ​​​ខុទ្ទកាល័យ​​​របស់​​​លោក។

ព្រះតេជគុណ ប៊ូ ពុទ្ធីណា បាន​​​មាន​​​សង្ឃ​​​ដីកា​​​ថា ព្រះ​​​អង្គ​​​មិន​​​ទាន់​​​សម្រេច​​​ថា ត្រូវ​​​ដោះ​​​ស្រាយ​​​បញ្ហា​ការ​​​មិន​​​ស្តាប់​​​បង្គាប់​​​របស់​​​ព្រះ​​​សង្ឃ​​​មួយ​​​ក្រុម​​​នេះ​​​ដោយ​​​របៀប​​​ណា​​​នោះ​​​ឡើយ​​​ ហើយកំពុង​​​​រង​​​់​ចាំ​​​សេចក្តី​​​ណែនាំ​​​​​​ពី​​​មន្ត្រី​​​សង្ឃ​​​ជាន់​​​ខ្ពស់​​​។

ប៉ុន្តែ ព្រះតេជគុណ ឃឹម សន ព្រះ​​​មេគណ​​​​ រាជធានី​​​បាន​​​មាន​​​សង្ឃ​​​ដីកា​​​ថា ព្រះ​​​អង្គ​​​ទើប​​តែ​​​បាន​​​អាន​​​អំពី​​​អធិករណ៍​​​នេះ​​​​​​ក្នុង​​​សារព័ត៌​​​មាន​​​ ហើយ​​​មិន​​​ទាន់​​​បាន​​​ឃើញ​​​របាយការណ៍​​​ផ្លូវ​​​ការ​​​ឡើយ​​​។

ព្រះអង្គ​​​មាន​​​សង្ឃដីកា​​​ថា ប៉ុន្តែ ជា​​​ទូទៅ​​​វា​​​ជា​​​ការ​​​ខុស​​​ឆ្គង​ដែល​​​ព្រះ​​​សង្ឃ​​​គាំទ្រ​​​គណ​​​បក្ស​​​​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជា​​​ធិបតេ​​​យ្យ​​​នោះ​​​​​​។

ព្រះអង្គ​​​បាន​​​បន្ថែម​​​ថា “យើង​​​បាន​​​ចេញ​​​សេចក្តី​ប្រកាស​​​ថា វា​​​ជា​​​ការ​​​ខុស​​​ឆ្គង​​​ដែល​​​ព្រះ​​​ សង្ឃ​​​គាំទ្រ​​​លោក ខឹម វាសនា ពីព្រោះ​​​លោក ​​​ ខឹម វាសនា ​​​និយាយ​​​ថា គាត់​​​គ្មាន​​​សាសនា​​​ ​​​ទេ​​​។ ​​​ដូច្នេះ​​​ប្រសិន​​​បើ​​​ព្រះ​​​សង្ឃ​​​គាំទ្រ​​​គាត់​​​ ព្រះ​​​សង្ឃ​​​ទាំង​​​នោះ​​​ក៏​​​គ្មាន​​​សាសនា​​​ដែរ​​​ ដូច្នេះ​​​ព្រះ​​​សង្ឃ​​​ទាំង​​​នេះ​​​មិន​​​មែន​​​ជា​​​សង្ឃ​​​ទេ”។

នៅ​​​អនុសំវច្ឆរៈ​​​មហា​​​សន្និបាត​​​មន្ត្រី​សង្ឃ​​​ក្នុង​​​រាជធានីភ្នំពេញ​​​កាល​​​ពី​​​ខែ​​​ធ្នូ​​​ មន្ត្រី​​​ធម្មការ​​​និង​​​សាសនា បាន​​​ចំណាយ​​​ពេល​​​យ៉ាង​​​ច្រើន​​​លើក​​​ឡើង​​​ពី​​​លោក ខឹម វាសនា ហើយ​​​បាន​​​ចោទ​​​ប្រកាន់​​​លោក​​​ថា បាន​​​ព្យាយាម​​​បំផ្លាញ​​​ពុទ្ធ​​​សាសនា​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។ ​​​គណ​​​បក្ស​​​​​​របស់​​​លោក​​​បាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ។

កាល​​​ពី​​​មួយ​​​ឆ្នាំ​​​មុន ព្រះ​​​ចៅអធិការ​​​វត្ត​​​មួយ​​​អង្គ​​​គង់​​​នៅក្នុង​​​​ខេត្ត​​​សៀម​​​រាប​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​រំលោភ​​​សាមណេរ​​​១០​​​អង្គ​​​នៅ​​​ក្នុង​​​វត្ត​​​ ហើយ​​​មន្ត្រី​​​សង្ឃ​​​មួយ​​​អង្គ​​​ត្រូវ​​​​​​សាមណេរ​​​មួយ​​​អង្គ​​​​​ចាក់​​​រហូត​​ដល់​​​សុគត​​​​​​​​​នៅ​​​វត្ត​​​មួយ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​។

ព្រះសង្ឃ​​​ជា​​​ច្រើន​​​ត្រូវ​​​គេ​​​តាម​​​ទាន់​​​ជក់​​​ម៉ាទឹក​​​កក​​​ ផ្តល់​​​កន្លែងជ្រក​​​កោន​​​ដល់​​​ស្ត្រី​​​​​​រក​​​ស៊ី​​​ផ្លូវ​​​ភេទ​​​ ចាប់​រំលោភ​​​ និង​​​ប៉ុន​​​ប៉ង​​​រំលោភ​​​ស្ត្រី​​​ និង​​​កុមារ​​​ វាយ​​​ឧបាសក​​​ និង​​​ឈ្លោះ​​​ទាស់​​​ទែង​​​គ្នា ហើយ​​​លប​​​ចេញ​​​ក្រៅ​​​វត្ត​​​ក្នុង​សម្លៀក​បំពាក់​​​​​ស៊ីវិល​​​ទៅ​​​ច្រៀង​​​ខារ៉ាអូខេ​​​ជាដើម​​​៕សារុន​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស