31 C
Phnom Penh

អ្នក​​​នាំ​​​ពាក្យ​លើក​​​ឡើង​​​ថា នឹង​​​បញ្ជូន​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ត្រឡប់​​​ ទៅ​​​កាន់​​​ប្រទេស​​​វៀតណាម​​​វិញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មិន​​​ដល់​​​មួយ​​​ខែ​​​ផង​​​ បន្ទាប់​​​ពី​​​រដ្ឋាភិបាល​​​ប្រកាស​​​ថា អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​ជាង​​​១៧០នាក់ ​​​នឹងទទួល​​​បាន​​​ការ​​​វាយ​​​តម្លៃ​​​សម្រាប់​​​ពាក្យ​​​សុំ​​​សិទ្ធិ​​​ជ្រក​​​កោន​​​របស់​​​ពួក​​​គេ​​​នោះ​​​ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​មួយ​​​រូប​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ក្រុម​​​នេះ​​​​​​មិន​​​មាន​​​លក្ខណៈ​​​វិនិច្ឆ័យ​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​ឋានៈជា​​​ជន​​​ភៀស​​​ខ្លួន​​​ទេ​​​ ហើយ​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​​​​វៀតណាម​​​វិញ។

ទោះជា​​​យ៉ាង​​​ណា អ្នក​​​តស៊ូ​​​មតិ​​​សម្រាប់​​​ជន​​​ភៀស​​​ខ្លួន និង​​​ជា​​​អ្នក​​​នាំ​​​ពាក្យ​​​ឧត្តម​​​ស្នងការ ​​​អង្គការ​​​សហប្រជាជាតិ​​​ទទួល​​​បន្ទុក​​​ជន​​​ភៀស​​​ខ្លួន (UNHCR) បាន​​​ជំទាស់​នឹង​​​​​ការ​​​អះអាង​​​នេះ​ដោយ​​​លើក​​​ឡើង​​​ថា ដំណើរ​​​ការ​​​ចុះ​​​ឈ្មោះ​​​​​​សម្រាប់​​ក្រុម​​​នេះ​​​នៅ​​​មិន​​​ទាន់​​​ចាប់​​​ផ្តើម​​​នៅ​​​ឡើយ​​​ទេ​​​។

លោក ខៀវ សុភ័គ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌មាន​​​នៅ​ក្រៅ​​​កិច្ច​​​ប្រជុំ​​​មួយ​​ក្នុង​រាជ​​​ធានីភ្នំពេញ​​​ថា “យើង​​​បាន​​​សម្ភាសពួកគាត់​​​ ហើយ​​​ប្រសិន​​​បើ​​​ពួក​​​​​​គាត់​​​ធ្លាក់​​​ការ​​​សម្ភាស​​​ យើង​​​នឹង​​​បញ្ជូន​​​ពួក​​​គាត់​​​ត្រឡប់​​​ទៅ​​​វៀតណាម​​​វិញ​​​។ រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​យើង​​ដឹង​​​ថា ពួក​​​គាត់​​​ភាគ​​​ច្រើន​​​បាន​​​ធ្លាក់​​​ការ​សម្ភាស​​​​ ព្រោះ​​​ពួក​​​គាត់​​​បាន​​​ចូល​​​មក​​​  [កម្ពុជា] ដោយ​​​ខុស​​​ច្បាប់”។

លោក​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ថា “ពួកគាត់​​​ឆ្លង​​​កាត់​​​ព្រៃ​​​និងមានមេ​​​ខ្យល់​​​​​​​​​​នាំ​​​ពួក​​​គាត់​មក​​​”។

បន្ទាប់​​​ពី​​​មាន​ការ​ចង្អុល​​​បង្ហាញជា​​​លើក​​​ដំបូង​​​ថា អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​មួយ​​​ចំនួន នៅ​​​មិន​​​ទាន់​​​ត្រូវ​បាន​​​សម្ភាសនោ ះឧត្តម​​​សេនីយ៍​​​ ខៀវ សុភ័គ បាន​​​បន្ត​​​​លើក​ឡើង ​ថា ក្រុម​​​នេះ​​​ទាំង​​​មូល​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ត្រឡប់​​​ទៅ​​​វៀត​​​ណាម​​​វិញ​​​ ជា​​​កន្លែង​​​ដែល​​​ពួកគេ​អះ​​​អាង​​​ថា ជា​​​គោល​​​ដៅ​​​នៃ​​​ការ​​​រំលោភ​​​បំពាន​​​និង​​​ការ​​​ធ្វើ​​​ទុក​​្ខ​​​បុក​​​ម្នេញ​​​ដោយ​​​សារ​​​ការ​​​ប្រតិ​​​បត្តិ​តាម​​​​​​វប្បធម៌ និង​​​សាសនា​​​របស់​​ខ្លួននោះ​​។

ឧត្តម​​​សេនីយ៍ ខៀវ សុភ័គ បាន​​​ថ្លែង​​​ថា ​​​”តាម​​​ពិត​​​ទៅ​​​ពួក​​​គាត់​​​ទាំង​​​អស់​​​សុទ្ធ​​​តែ​​​ធ្លាក់​​​ការ​​​វាយ​​​តម្លៃ​​​​​​​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ក្រុម​​​នេះ​​​នឹ​​​ង​​​ត្រូវ​​​ប្រគល់​​​ឲ្យ​​​អាជ្ញាធរ​​​វៀតណាម​​​វិញ​​​ក្នុង​​​ពេល​​​ឆាប់​​​ៗនេះ។

លោក​​​បាន​​​មានប្រសាសន៍​បន្ត​​​ថា “យើង​​​នឹង​​​មិន​​​ទុក​​​ពួក​​​គាត់​​​នៅ​​​ទី​​​នេះ​​​យូរ​​​ឡើយ​​​”។

កាល​​​ពី​​​ថ្ងៃ​​​ទី​​​២០​​​ ខែ​​​មករា ក្រោយ​​​កិច្ច​​​ប្រជុំ​​​ រវាង​​​លោក ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ និង​​​លោក ជេម លីន (James Lynch) តំណាង​​​ប្រចាំ​​​តំបន់​​​របស់​​​ UNHCR រដ្ឋាភិបាល​​​បាន​​​ប្រកាស​​​ថា ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​ដែល​​​ត្រូវ​​​បាន​​​រារាំង​​​អស់​​​ជា​​​ច្រើន​​​ខែ​​​មិន​​​ឲ្យ​​​ចុះ​​​ឈ្មោះ​​​ជា​​​ជន​​​ភៀស​​​ខ្លួននោះ​​​​ នឹង​​​ទទួល​​​បាន​​​ការ​​​វាយ​​​តម្លៃ​​​សម្រាប់​​​ពាក្យ​​​សុំ​​​សិទ្ធិ​​​ជ្រកកោន​​​របស់​​​ខ្លួន​​។

ទាំង​​​លោក​​​ស្រី ដេនីស ខហ្វឡែន​​​​​ (Denise ​​​​​​Coughlan) ប្រធាន​​​ទីភ្នាក់ងារជនភៀសខ្លួន​យេស៊ូ​​​គ្រិស្ត(Jesuit Refugee Service )ដែល​​​កំពុង​​​ផ្តល់​​​ជំនួយ​​​ដល់​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​ និង​​​លោក​​​ស្រី វីវៀន​​​ តាន (Vivian Tan) មន្ត្រី​​​ប្រចាំ​​​​​​តំបន់​​​ផ្នែក​​​ព័ត៌មាន​​​របស់​​​​ UNHCR ​​​សុទ្ធ​​​តែ​​​បាន​​​​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​​​ដំណើរ​​​ការ​​​ចុះ​​​ឈ្មោះ​​​នៅ​​​មិន​​​ទាន់​​​បាន​​​ចាប់​​​ផ្តើម​​​នៅ​​​ឡើយ​​​ទេ​​​។

លោកស្រី ដេនីស ខហ្វឡែន បាន​​​និយាយ​​​ ​​​ទាក់​​​ទិន​​​នឹង​​​ការ​​​លើក​​​ឡើង​​​របស់​​ឧត្តម​​​សេនីយ៍  ខៀវ សុភ័គ​​​ ថា “គ្មាន​​​ជន​​​ភៀស​​​ខ្លួន​​​ណា​​​ម្នាក់​​​​​​ត្រូវ​បាន​​​ចុះឈ្មោះ ឬសម្ភាស​​​នៅ​​​ឡើយ​​​ទេ​​​ហេតុ​​​ដូច្នេះ​​​ខ្ញុំ​​​មិន​​​ដឹង​​​ថា ការ​​​លើក​​​ឡើង​​​នោះ​​​​​​​ចេញ​​​មក​​​ពី​​​ណា​​​ទេ”។

លោក​​​ស្រី​​​បាន​​​បន្ថែម​​​ថា “មាន​​​កិច្ច​​​ប្រជុំ​​​រវាង​​​​​​ UNHCR និង​​​ក្រសួង​​​ ហើយ​​​គាត់​​​គ្មាន​​​សូម្បី​​​តែ​​​វត្ត​​​មាន​​​នៅ​​​ទី​​​នោះ​​​។ វា​ប្រហែល​​​ជា​​​[សម្រាប់​​​ប្រយោជន៍​​​] វៀតណាម​​​។ នរណា​​​​​​ដឹង​​​? គាត់​​​តែង​​​តែ​​​និយាយហួស​​​ហេតុ​​​​​​”។

លោក​​​ស្រី វីវៀន តាន ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​ថា លោក​​​ស្រី​​​វិល​​​វល់​​​អស់​​​ហើយ​​ដោយ​​​សារ​​​ការ​​​លើក​​​ឡើង​​​នេះ​​​។

លោក​​​ស្រី​​​បាន​​​លើក​​​​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​មួយ​​​ថា “មិន​​​ច្បាស់​​​ទេថា តើ​​​ការ​​​លើក​​​ឡើង​​​បែប​​​នេះ​​​ចេញ​មកពី​​​ណា​​​នោះ​​​។ ខ្ញុំ​​​ដឹង​​​ថា ការ​​​ចុះ​​​ឈ្មោះ​​​នៅ​​​មិន​​​ទាន់​​​ចាប់​​​ផ្តើម​​​នៅ​​​ឡើយទេ​​​។

ចាប់​​​តាំង​​​ពី​​​ក្រុម​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តា​​​ញ៉ា​​​ថ្មី​​​បាន​​​ចាប់​​​ផ្តើម​​​ឆ្លង​​​ចូល​​​មក​​​ប្រទេស​​​កម្ពុជា​​​កាល​​​ពី​​​ខែ​​​តុលា ឆ្នាំ​​​២០១៤​​​ ដោយ​​​សារ​​​មាន​​​ការ​​​ធ្វើ​​​ទុក្ខ​​​បុកម្នេញ​​​ពី​​​សំណាក់​​​អាជ្ញាធរ​​​នៅ​​​ក្នុង​​​ត​​​ំបន់​​​ខ្ពង់​​​រាប​​​ភាគ​​​កណ្តាល​​​​​​ប្រទេស​​​វៀតណាម​​​​​​​​​មក​​​ មន្ត្រី​​​រដ្ឋាភិបាល​កម្ពុជា ​​​ជា​​​ច្រើន​​​រូប​​​បាន​​​បដិសេធ​​​មិន​​​ទទួល​​​ស្គាល់​​​ថា អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោនទាំងនេះ​មាន​​​ហេតុផល​​​ស្រប​​​ច្បាប់ក្នុង​​​ការ​​​ភ័យ​​​ខ្លាច​​​មិន​ហ៊ាន​ត្រឡប់​​​ទៅ​​​ប្រទេស​​​កំណើត​​​វិញ​​​ឡើយ​។​​​

ឧត្តម​​​សេនីយ៍ ខៀវ សុភ័គ នៅតែ​​​​ចាត់​​​ទុក​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​ថា ជាជន​​​អន្តោ​​​ប្រវេសន៍​​​ខុស​​​ច្បាប់​​​ដែល​គួរ​​​តែ​​​បញ្ជូន​​​ត្រឡប់​​​ទៅ​​​វិញ​​​។

ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​ភាគ​​​ច្រើន​​​ប្រតិបត្តិ​​​តាម​​​សាសនា​​​គ្រិស្តនិកាយ​​​ប្រូតេស្តង់ ​​​ដែល​​​អាជ្ញាធរ​​​វៀតណាម​​​ចាត់​​​ទុក​​​ថា ខុស​​​ច្បាប់​​​។ អំឡុង​​​ការ​​​បង្ក្រាប​​​ដ៏​​​ហិង្សា​​​លើ​​​ព្រះវិហារ​​​​​​របស់​​​​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​ចន្លោះ​​​ឆ្នាំ​​​២០០១​​​ដល់​​​ឆ្នាំ​​​២០១១ មាន​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​រាប់​​​ពាន់​​​នាក់​​​បាន​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​នៅ​​​ប្រទេស​​​កម្ពុជា ខណៈ​មួយ​​​ចំនួន​​​ទៀត​​​ ទី​បំផុត​​​បាន​​​ទៅ​​​ដល់​​​សហរដ្ឋ​​​អាមេរិក ​​​ក្នុង​​​នោះ​​​ភាគ​​​ច្រើន​​​ត្រូវ​​​បាន​​​​​​​​​​​​បង្ខំ​​​ឲ្យ​​​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​មក​​​ប្រទេស​​​វៀតណាម​​​វិញ​​​ជាទី​​​ដែល​​​ពួក​​​គេ​​​​ត្រូវ​​​បាន​​​​​​​រាយការណ៍​​​ថា ​​​ប្រឈម​​​​​​នឹង​ការ​​​ចាប់​​​ដាក់​​​ពន្ធនាគារ និង​​​ការ​​​ធ្វើ​​​ទារុណកម្ម​​​​៕ ស៊ុយឈាង​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស