26 C
Phnom Penh

រដ្ឋាភិបាល​រៀបចំ​សេចក្តី​ព្រាង​គោលនយោបាយ​ស្តីពី​និវេសនដ្ឋាន​ទេសចរណ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​សេចក្តី​ព្រាង​គោលនយោបាយ​ដែល​ទទួល​បាន​ពី​ក្រសួង​ទេសចរណ៍​កាលពី​ថ្ងៃ​ពុធ​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កំពុង​រៀបចំ​ផែនការ​បង្កើន​ភាព​ទាក់ទាញ​របស់​ប្រទេស​កម្ពុជា​ឲ្យ​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ផ្ទះ​ទី​២​សម្រាប់​និវត្តជន​បរទេស។

សេចក្តី​ព្រាង​នេះ​រួម​មាន​សំណើ​ជាច្រើន​ដើម្បី​ស្រូប​បាន​ប្រាក់​ចំណូល​ច្រើន​ទៀត​ពី​ឧស្សាហកម្ម​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា ដោយ​ការ​លើក​ទឹកចិត្ត​ជនបរទេស​ឲ្យ​ទិញ​ទ្រព្យ​សម្បត្តិ និង​ស្នាក់នៅ​រយៈ​ពេល​យូរ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​ការ​ចូលរួម​ពី​ក្រសួង​ទេសចរណ៍ ក្រសួង​ហិរញ្ញវត្ថុ និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

យោង​តាម​សេចក្តី​ព្រាង​នេះ​ឲ្យ​ដឹង​ថា គោលនយោបាយ​ស្នើ​ឡើង​នេះ​រួម​បញ្ចូល​ការ​អភិវឌ្ឍ”និវេសនដ្ឋាន​ពិសេស”​ទូទាំង​ប្រទេស ដែល​រួម​មាន​ទ្រព្យ​សម្បត្តិ​ភ្ញៀវ​ទេសចរ​ជំនួញ និង ទ្រព្យ​បន្ថែម​ជាច្រើន​ទៀត។ “ទេសចរ​ពិសេស”​នឹង​មាន​សិទ្ធិ​ទិញ ជួល ឬ លក់​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ ហើយ​ក៏​មាន​សិទ្ធិ​ស្នាក់នៅ​យូរ​និង​មាន​ទិដ្ឋាការ​ប្រែប្រួល​តាម​កាលៈទេសៈ។

ក្នុង​ពេល​ដែល​សេចក្តី​លម្អិត​មិន​ទាន់​ហើយ​រួចរាល់ លោក ហូ វណ្ណឌី នាយក​ក្រុមហ៊ុន​ទេសចរណ៍ វើលដ៍ អិចប្រេស សង្ឃឹម​ថា វា​នឹង​បន្ធូរ​ការ​រឹតត្បិត និង​អនុញ្ញាត​ឲ្យ​ទេសចរ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជាន់​ផ្ទាល់​ដី ដែល​នឹង​ទាក់ទាញ​ទេសចរ​លំដាប់​ខ្ពស់​មក​ប្រទេស​នេះ។

លោក វណ្ណឌី ដែល​ក៏​ជា​ទីប្រឹក្សា​សភា​ពាណិជ្ជកម្ម​កម្ពុជា​ដែរ​នោះ បាន​និយាយ​ថា “សំណើ​ទាំង​នេះ​ទំនង​ទាក់ទាញ​និវត្តជន​ដែល​មាន​ប្រាក់​ចំណូល​ច្រើន និង​ទេសចរ​មាន​ថវិកា​ច្រើន​ដែល​ប្រាថ្នា​មក​លេង​ប្រទេស​កម្ពុជា​ជា​ញឹកញាប់​ជាមួយ​គ្រួសារ”។

“នៅ​ពេល​នេះ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​កំពុង​ពិចារណា​អំពី​ឧទ្យាន​ជាតិ​និង​តំបន់​ឆ្នេរ​សម្រាប់​ការ​អភិវឌ្ឍ ដែល​ទាក់ទាញ​ប្រភេទ​មនុស្ស​ទាំង​នេះ”។

ក្នុង​សន្ទស្សន៍​ស្តីពី​ការ​ចូល​និវត្តន៍​ពិភពលោក​ឆ្នាំ​២០១៦​របស់​ទស្សនាវដ្តី International Living Maga­zine ដែល​ចេញ​កាលពី​ខែ​មុន ប្រទេស​កម្ពុជា​ជាប់​លំដាប់​ទី​២១​ក្នុង​ចំណោម​២៣​ប្រទេស ដែល​ទទួល​ស្គាល់​ថា​ជា​កន្លែង​សម្រាប់​ការ​ចូល​និវត្តន៍​ល្អ​បំផុត​នៅ​លើ​ពិភព​លោក។

ប្រទេស​កម្ពុជា​បាន​ចូល​ក្នុង​សន្ទស្សន៍​នេះ​ដំបូង​នៅ​ឆ្នាំ​២០១៤ ហើយ​នៅ​ឆ្នាំ​នេះ​បាន​ទទួល​កន្លែង​លើ​គេ​សម្រាប់​ប្រភេទ​”ថ្លៃ​ទ្រទ្រង់​ការ​រស់នៅ” ប៉ុន្តែ​បាន​ជាប់​លំដាប់​មិន​សូវ​វិជ្ជមាន​ផ្នែក​”ហេដ្ឋា​រចនា​សម្ព័ន្ធ” “ការ​ថែរក្សា​សុខភាព” និង “ប្រយោជន៍​និង​អប្បហារ”។

លោក អាឡិចស៊ី ដឺ សួម៉ាំង ម្ចាស់​សណ្ឋាគារ​ក្នុង​ក្រុង​ភ្នំពេញ​បាន​និយាយ​ថា សំណើ​ដែល​បង្ហាញ​ក្នុង​គោល​នយោបាយ​ថ្មី​នេះ តំណាង​ជំហាន​ទៅ​មុខ​ឆ្ពោះ​ទៅ​រក​ការ​​ជំរុញ​ភាព​ប្រកួត​ប្រជែង​អន្តរជាតិ​របស់​ប្រទេស ក្នុង​ការ​ទាក់ទាញ​និវត្តជន​បរទេស។

លោក ដឺ សួម៉ាំង បាន​និយាយ​ថា “តាម​ផ្លូវ​ច្បាប់ គេ​ចង់​​ក្លាយ​ជា​ម្ចាស់​ខុនដូ និង ភូមិគ្រឹះ​តាម​សមុទ្រ​ដើម្បី​ចូល​និវត្ត ហើយ​ប្រទេស​ម៉ាឡេស៊ី​និង​ប្រទេស​ថៃ​គឺ​ជា​កន្លែង​លើក​ឡើង​សម្រាប់​កិច្ចការ​នេះ”។

“នៅ​ពេល​នេះ គេ​មិន​ទាន់​អនុញ្ញាត​ឲ្យ​ធ្វើ​ជា​ម្ចាស់​ទ្រព្យ​សម្បត្តិ ឬ ដី របស់​ខ្លួន​ទេ ប៉ុន្តែ ខ្ញុំ​ដឹង​ថា មនុស្ស​ជាច្រើន​កំពុង​មាន​ផ្ទះ​សំបែង​នៅ​ខេត្ត​កែប​និង​ខេត្ត​សៀមរាប”។

លោក ដឺ សួម៉ាំង បាន​បន្ថែម​ថា ប្រសិនបើ​រដ្ឋាភិបាល​អាច​ធ្វើ​ឲ្យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​មុខមាត់​លើ​ឆាក​អន្តរជាតិ​របស់​ប្រទេស​បាន​ល្អ​ប្រសើរ​នោះ ពិត​ជា​មាន​ឱកាស​សម្រាប់​ប្រទេស​កម្ពុជា​ដើម្បី​ទាក់ទាញ​និវត្តជន​ជា​មិនខាន។

លោក​បាន​និយាយ​ថា “បន្ថែម​ទៅ​នឹង​តំបន់​រមណីយដ្ឋាន​ដែល​លើក​ឡើង​ទាំង​នេះ​ដើម្បី​ទិញ​និង​ធ្វើ​ជា​ម្ចាស់​ភូមិគ្រឹះ​និង​ដី​នោះ សន្តិសុខ​និង​អគារ​ពេទ្យ​ត្រូវតែ​ជា​អាទិភាព​ដើម្បី​ទាក់ទាញ​និវត្តជន​ចំណាស់ៗ​ឲ្យ​ខាង​តែ​បាន”៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស