30.7 C
Phnom Penh

តំណាង​រាស្ត្រ​​​បក្ស​ប្រឆាំង​ប្រកែក​គ្នា​​ជាមួយ​នគរ​បាល​​​​​​ដោយ​​សារ​​រឿង​បើក​បរ​មិន​ពាក់​ខ្សែក្រវាត់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​​ឃាត់​​​​អ្នក​ដំណើរ​​ពេល​ធ្វើ​ចរាចរណ៍​​មួយ​​​ករណី​នៅ​ក្នុង​​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​រំលង​អធ្រាត្រ​​ឈាន​ចូល​ព្រឹក​ថ្ងៃ​អាទិត្យ បាន​​ឈាន​ទៅ​ដល់​ការ​ប្រកែក​គ្នា​រវាង​​នគរ​បាល​ និង​តំណាង​រាស្ត្រ​​គណបក្ស​ប្រឆាំង​មួយ​រូប​​ដែល​ទីបំផុត​​ត្រូវ​បាន​ផាក​ពិន័យ​​​២៥.០០០​រៀល​​ចំពោះ​​ការ​មិន​ពាក់​ខ្សែក្រវាត់​។

លោក ឡឹក វីបូ អធិការ​រង​ខណ្ឌ​បាន​មាន​ប្រសាសន៍​ថា លោក រៀល ខេមរិន្ទ្រ តំណាង​រាស្ត្រ​​​​គណបក្ស​សង្គ្រោះ​ជាតិ​​​ត្រូវ​បាន​ឃាត់​ឲ្យ​ឈប់​​នៅ​ចំណុច​ត្រួត​ពិនិត្យ​​មួយ​របស់​នគរ​បាល​​តាម​ផ្លូវ​​លេខ២៧១ ក្នុង​សង្កាត់​បឹង​ត្របែក វេលា​​ម៉ោង​ប្រហែល​១​និង​៣០​នាទី​រំលេង​​អធ្រាត្រ​។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ”​ខ្ញុំ​មិន​ដឹង​ថា បុរស​ម្នាក់​នោះ​ជា​តំណាង​រាស្ត្រ​ទេ ពីព្រោះ​រថយន្ត​របស់​គាត់​មិន​ពាក់​ស្លាក​លេខ​រដ្ឋសភា​​។ លោក រៀល​ ខេមរិន្ទ្រ ​បាន​ប្រើ​ពាក្យ​អាក្រក់ៗ​យ៉ាង​ច្រើន​​​មើល​ងាយ​មន្ត្រី​នគរ​បាល​របស់​ខ្ញុំ​​ បន្ទាប់ពី​គាត់​​ត្រូវ​បាន​ឃាត់​ឲ្យ​ឈប់​​​ពីបទ​មិនពាក់​ខ្សែក្រវាត់​”។

លោក រៀល ខេមរិន្ទ្រ បាន​ឆ្លើយ​តប​ថា ​​នគរ​​បាល​​បាន​ឃាត់​លោក​ឲ្យ​ឈប់ ខណៈ​ពេល​​​​លោក​​កំពុង​បើក​រថយន្ត​ Toyota RAV4 របស់​មិត្ត​ភក្ដិ​ដើម្បី​ទិញ​បបរ​នៅ​ផ្សារ​ច្បារ​អំពៅ ហើយ​លោក​​​មិន​សប្បាយ​ចិត្តឡើយ ​បន្ទាប់ពី​នគរ​បាល​ចាប់​ផ្ដើម​ចំអក​ឲ្យ​លោក​។

លោក​បាន​បន្ថែម​ថា “​​ខ្ញុំ​​បាន​ចត​ឡាន​ ហើយ​​សួរ​ប៉ូលិស​ថាខ្ញុំ​ខុស​អី​ ព្រោះ​​ខ្ញុំ​មិន​ដឹង​​​ថា​ខ្ញុំ​​ខុស​​​​ដោយសារ​ការ​​មិន​ពាក់​ខ្សែក្រវាត់​​ទេ។ ប៉ុន្តែ​មន្ត្រី​ប៉ូលិស​ម្នាក់​​បាន​ចំអក​ឲ្យ​ខ្ញុំ ហើយ​និយាយ​​ថា ខ្ញុំ​ជា​តំណាង​រាស្ត្រ​ដែល​មិន​គោរព​ច្បាប់​។ ​ខ្ញុំ​​​​មិន​សប្បាយ​ចិត្ត​​ទេ​ចំពោះ​រឿង​នោះ”៕ សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស