29 C
Phnom Penh

លោក ហ៊ុន សែន ច្រាន​​​ចោល​​​ការ​​​រិះ​​​គន់​​​របស់​​​បរទេស​​​​​​នៅ​​​មុន​​​កិច្ច​​​ប្រជុំ​​​កំពូល​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​​​ចាប់​​​ផ្តើម​​​ដំណើរ​​​បំពេញទស្សនកិច្ច​​​ ជា​​​ផ្លូវការ​លើក​​​ដំបូង​​​របស់​​​ខ្លួន​​​​​​ទៅកាន់​​​សហ រដ្ឋ​​​អាមេរិក​​​សម្រាប់​​​កិច្ច​​​ប្រជុំ​​​កំពូល​​​ជា​​​មួយ​លោក​​​ បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​អាមេរិក និង​​​​​​​មេដឹក​​​នាំ​​​អាស៊ាន​​​ផ្សេង​​​ៗ​​​ទៀត​​​នៅ​​​ក្នុង​​​រដ្ឋ​​​កាលីហ្វ័រ​​​ញ៉ា​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន  សែន បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​អាទិត្យ​​​ថា  លោក​​​មិន​​​ចាប់​​​អារម្មណ៍​​​នឹង​​​ការ​​​រិះ​​​គន់​​​ពី​​​សំណាក់ សហរដ្ឋ​​​អាមេរិក​​​​​ដែល​​​ជា​​​ម្ចាស់​​​ផ្ទះ​​​នៃ​​​កិច្ច​​​ប្រជុំ​​​កំពូល​​​នេះ​​​ឡើយ។

ពេល​​​ថ្លែង​​​ទៅ​​​កាន់​​​​​​អ្នក​​​គាំទ្រ​​​រាប់​​​រយ​​​នាក់​​​នៅ​​​ឯសណ្ឋាគារ​​​មួយ​​​ក្បែរ​​​កន្លែង​​​រៀប​​​ចំ​​​កិច្ច​​​ប្រជុំ​​​កំពូល​​​នេះ​​​នៅ​​​ក្នុង​​​ទីក្រុង​​​​​​ Rancho ​​​Mirage ​​​រដ្ឋកាលីហ្វ័រ​​​ញ៉ា​​​ លោក ហ៊ុន ​សែន ​បាន​​​លើក​​​ឡើង​​​ថា លោក​​​​​​មិន​​​រវីរវល់​អាន​​​លិខិត​​​ក្នុង​​​ពេល​​​​​​ថ្មី​​​ៗ​​​ពី​​​សមាជិក​​​សភា​​​អាេមរិក​​​ដែល​​​លើក​​​ឡើង​​​អំពី​​​ស្ថាន​​​ភាព​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​កម្ពុជា​​​ឡើយ​​​។

លោក ហ៊ុន សែន បាន​​​ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​ចូល​​​រួម​​​ ដែល​​ក្នុង​​​នោះមាន​​​​រួម​​​​​​​ទាំង​​​​សមាជិក​​​ដ​​​៏​​​លេចធ្លោ​​​មួយ​​​ចំនួន​​​នៃ​​​សហគមន៍​ខ្មែរ​​​​អាមេរិ​​​កាំង​​​នៅ​​​ក្នុង​​​វីដេអូ​​​មួយ​​​បង្ហោះ​​​​តាម​​​ហ្វេស​​​ប៊ុក​​​ថា “​​​អ្នក​​​ឯង​​​មាន​​​សិទ្ធិ​​​ផ្ញើ​​​សំបុត្រ​​​ឲ្យ​​​ខ្ញុំ​​​ ខ្ញុំ​​​មាន​​​សិទ្ធិ​​​អត់​​​ទទួល​​​”។

cam-photo-hun-sen-WEB-ONLYនៅ​​​ក្នុង​​​លិខិត​​​មួយ​​​ច្បាប់​​​ផ្ញើ​​​ជូន​​​លោក ​​​ហ៊ុន សែន ចុះ​​​ថ្ងៃ​​​ទី​​​១១​​​ ខែ​​​កុម្ភៈ​​​ សមាជិក​​​ព្រឹទ្ធ​​​សភា​​​សហរដ្ឋ​​​អាមេរិក​​​មក​​​ពី​​​គណបក្ស​​​​​​ប្រជា​​​ធិបតេយ្យ​​​ចំនួន​៧រូប​ បាន​​​សំដែង​​​ក្តី​​​ព្រួយ​​​បារម្ភ​​​របស់​​​ខ្លួន​​​ជុំ​​​វិញ​​​ប្រវត្តិ​​​សិទ្ធិ​​​មនុស្ស​​​ក្រោម​​​ការ​​​ដឹក​​​នាំ​​​របស់រដ្ឋាភិបាល​​​​លោក ហ៊ុន ​​​សែន ​​​ដោយ​​​លើក​​​ឡើង​​​អំពី​​​ការ​​​វាយ​​​ដំ​​​យ៉ាង​​​ព្រៃ​​​ផ្សៃ​​​លើ​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចំនួន​​​ពីរ​​​រូប​​​នៅ​​​ខាង​​​ក្រៅ​​​រដ្ឋ​​​សភា​​​កាល​​​ពី​​​ខែ​​​តុលា​​​ដោយ​​​អមជាមួយ​​​នឹង​​​របាយការណ៍​​​របស់​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​​ស្តី​​​អំពី​​​ការ​​​​រំលោភ​​​​យក​​​ដី​​​ និង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​។

លោក ហ៊ុន​ សែន បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​”ខ្ញុំ​​​ថា ខ្ចប់​​​ស្រោម​​​សំបុត្រ​​​បញ្ជូន​​​ទៅ​​​ឲ្យ​​​ម្ចាស់​​​ដើម​​​វិញ​​​ទៅ​​​”។

លោក​​​​​​បាន​​​បន្ថែម​​​ពេល​​​មាន​​​ការ​​​អប​​​អរ​​​សាទរ​​​ពី​​​អ្នក​​​ចូល​​​រួម​​​ថា “សូម្បី​​​តែ​​​សំបុត្រ​អូបាម៉ា​​​ ​​​ក៏​​​ដោយ​​​ បើ​​​ថា សំបុត្រ​​​ហ្នឹង ​​​ឃើញ​​​គេ​​​មក​​​ជេរ​​​​​​ ខ្ញុំ​​​ ខ្ញុំ​​​ចាំ​​​តែ​​​ទទួល​​​តើ​​​​​​”។

ដំណើរ​​​បំពេញទស្សនកិច្ច​​​របស់​​​លោក ​​​ហ៊ុន សែន ទៅ​​​កាន់​​​សហរដ្ឋ​​​អាមេរិក​​​ស្ថិត​ក្នុង​​​ស្ថាន​​​​ភាពដ៏​​​​ចម្រូង​​​ចម្រាស។

អង្គការ​​​សិទ្ធិ​​​មនុស្ស​​​រាប់សិប​​​បាន​​​អំពាវ​​​នាវ​​​​​​ឲ្យ​​​​​​លោក​ បារ៉ាក់ អូបាម៉ា ដោះស្រាយ​​​ការ​​​រំលោភ​​​បំពាន​​​សិទ្ធិ​​​មនុស្ស​​​នៅក្នុង​​​តំបន់ ​​​ទោះ​​​បី​​​ជា​​​កិច្ច​​​ប្រជុំ​​​កំពូល​​​នេះ​​​​​​​​​ទំនងជា​​​​ផ្តោត​​​លើ​​​ពាណិជ្ជកម្ម និង​​​សន្តិសុខ​​​ក៏​​​ដោយ។

អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​សេក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​​ចេញ​​​កាល​​​ពី​​​ដើម​សប្តាហ៍​នេះ​ថា “លោក បារ៉ាក់ អូបាម៉ា ក៏​​​គួរ​​​តែ​​​ដាក់​​​សម្ពាធ​​​ជា​​​សាធារណៈ​​​លើ​​​​​​លោក​​​ហ៊ុន សែន ឲ្យ​​​បញ្ចប់​​​អំពើ​​​ហិង្សា និង​​​ការ​​​​​​យាយី​​​រំខាន​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​ លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​អ្នក​​​តវ៉ា​​​ដោយ​​​សន្តិ​​​វិធីពី​​​បទ​​​ព្រហ្មទណ្ឌ​​​​​​​ និង​​​ដោះ​​​លែង​​​អ្នក​​​​​​ទោស​​​នយោបាយ​​​ទាំង​​​អស់​​​ទូទាំង​​​ប្រទេសផងដែរ​​​​”។

ក្រុម​​​អាណិកជន​​​ខ្មែរ​​​រស់​នៅ​​​សហរដ្ឋ​​​អាមេរិក​​​ ក៏​​​បាន​​​សន្យា​​​​ថា នឹង​​​ធ្វើ​​​ការ​​​តវ៉ា​​​ជា​​​សាធារណៈ​​​ប្រឆាំង​​​នឹង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​អំឡុង​​​កិច្ច​​​ប្រជុំ​​​កំពូល​​​រយ​​​ៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​នៅ​​​រមណីយដ្ឋាន Sunnylands ផង​​​ដែរ​។​ លោក​​​ទូច វិបុល​​​ ប្រធាន​​​សម្ព័ន្ធ​​​មិត្ត​​​ខ្មែរ​​​-អាមេរិកាំង​​​ជា​​​ក្រុម​​​សកម្មជន​​​ដែល​​​កំពុង​​​រៀប​​​ចំ​​​បាតុកម្ម​​​​​​នោះ​​បាន​​​លើក​​​ឡើង​​​តាម​​​សារ​​​អេឡិចត្រូនិក​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​រំពឹង​​​ថា នឹង​​​មាន​​​អ្នក​​​​​​តវ៉ា​​​៥០០នាក់​​​ចេញ​​​មក​​​តវ៉ា​​​។

លោក ហ៊ុន សែន បាន​​​ព្រមាន​​​ថា បើ​​​មាន​​​ការ​​​តវ៉ា​​​ណា​​​មួយ​​​ធ្វើ​​​ឡើង​​​ប្រឆាំង​​​រូប​​​លោក​​​នោះ វា​អាច​​​នឹង​​​នាំ​​​​​​ឲ្យមាន​​​​​បាតុកម្ម​​​តប​​​ត​​​វិញ​​​នៅ​​​កម្ពុជា​​​ ហើយ​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​កាន់​​​អំណាច​​​បាន​​​និយាយ​​​ថា អាច​​​នឹង​​​មាន​​​​​​ការ​​​ឆ្លើយ​​​​​​តប​​​ដោយ​​​ហិង្សា​​​​​​ប្រឆាំង​​​មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។

គណបក្ស​​​ប្រឆាំង​​​បាន​​​​​​លើក​​​ឡើង​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​ថា ខ្លួន​​​មិន​​​ពាក់​​​ព័ន្ធ​​​ជាមួយ​​​នឹង​​​​​​សកម្ម​​​ជន​​​សម្ព័ន្ធ​​​មិត្ត​​​ខ្មែរ​​​-អាមេរិកាំង​​​ទេ។

នៅ​​​ក្នុង​​​សារ​​​បង្ហោះ​​​​​​លើ​​​ទំព័រ​​​ហ្វេស​​​បុ៊ុក​​​របស់​​​ខ្លួន​​​កាល​​​ពីម្សិលមិញ ប៉ុន្មាន​​​ម៉ោង​​​មុន​​​ការ​​​តវ៉ា​​​របស់​​​សម្ព័ន្ធ​​​មិត្ត​​​ខ្មែរ-អាមេរិកាំង​​​ចាប់​​​ផ្តើមនោះ​​​​ លោក ហ៊ុន សែន បាន​​​លើក​​​ឡើង​​​ថា ការធ្វើ​បាតុកម្ម​​​មាន​​​តែ​​​ផ្តល់​​​ផល​​​ប្រយោជន៍​​​​​​ ទៅ​​​ឲ្យ​​​អ្នក​​​រិះ​​​គន់​​​ដែលជា​បរទេស​​​ទៅ​​​វិញ​​​ទេ​​​។

លោក​​​បាន​​​សរសេរ​​​ថា “សូម​​​មេត្តា​​​កុំ​​​ទាស់​​​គ្នា​​​ក្នុង​​​ស្រុក​​​​​​​​​ ហើយ​​​មក​​​ទាស់​​​គ្នា​​​នៅ​​​​​​ក្រៅ​​​ស្រុក​​​ហែក​​​ហួរ​​​បំផ្លាញ​​​សេចក្តី​​​សុខ​​​របស់​​​ខ្មែរ​​​ឲ្យ​​​បរទេស ​​​ជាន់​​​ឈ្លី​​​​​​មើល​​​ងាយ​​​ជាតិ​​​សាសន៍​​​យើង​​​​​​”។

ពីមុន​​​លោក ហ៊ុន សែន ធ្លាប់​​​បាន​​​បង្ហាញ​​​ភាព​​​រសើប​​​របស់​​​លោក​​​ចំពោះ​​​ការ​​​តវ៉ា​​​ធ្វើ​​​ឡើង​​​ប្រឆាំង​​​រូ​​​ប​​​លោក​​​នៅ​​​ក្រៅ​​ប្រទេស​​​​។ ​​​បន្ទាប់​​​ពី​​​លោក​​​បាន​​​ជួប​​​នឹង​​​ការ​​​តវ៉ា​​​អំឡុង​​​ដំណើរ​​​បំពេញ​​​ទស្សនកិច្ច​​​ទៅ​​​កាន់​​​ប្រទេស​​​បារាំង​​​កាល​​​ពី​​​ខែ​​​តុលា លោក​​​បាន​​​ព្រមាន​​​ពី​​​ការ​​​តវ៉ា​​​តប​​​ត​​​វិញ​​​។ នៅថ្ងៃ​​​បន្ទាប់​​​មក​ទៀត​​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​ចំនួន​​​ពីរ​​​រូប​​​ត្រូវ​​​បាន​​​វាយ​​​ដំ​​​ឲ្យ​​​របួស​​​ធ្ងន់​​​អំឡុង​​​ការ​​​តវ៉ា​​​ប្រឆាំង​​​គណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​​​​នៅ​​​ខាង​​​ក្រៅ​​​រដ្ឋ​​​សភា​​​។

កាល​​​ពី​​​សប្តាហ៍​​​មុន គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ផ្ញើ​​​លិខិត​​​ទៅ​​​ឲ្យ​​​ក្រសួង​​​មហាផ្ទៃ និង​​​សាលា​​​រាជ​​​ធានីភ្នំពេញ​​​ដោយ​​​ស្នើ​​​ឲ្យ​​​មានការ​​​បង្កើន​​​ការ​​​ការ​​​ពារ​​​ដើម្បី​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​គំរាម​​​ធ្វើ​​​បាតុកម្ម​​​តប​​​ត​​​ដ៏​​​ហិង្សា​​​។

នៅ​​​ក្នុ​​​ងលិខិត​​​ផ្ញើ​​​ជូន​​​លោក ប៉ា ​​​សុជាតិវង្ស  ​​​អភិបាល​​​រាជ​​​ធានីភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ​​​លោក​​​ ម៉ន ផល្លា ប្រធាន​​​គណៈកម្មាធិការ​​​ប្រតិបត្តិ​ិ​​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​ក្នុង​​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​បាន​​​ដក​​​ស្រង់​​​ចេញ​​​ពី​​​វីដេអូ​​​មួយ​​​បង្ហោះ​​​តាម​​​ទំព័រ​​​ហ្វេសប៊ុក​​​របស់​​​បុរស​​​ម្នាក់​​​​​​ឈ្មោះ សាំង​​​ សុង​​​ ដែល​​​និយាយ​​​ថា ក្រុម​​​របស់​​​ខ្លួន​​​ គឺ​​​ក្រុម​​​សម្ព័ន្ធ​​​យុវជន​​​ និង​​​អ្នក​​​គាំទ្រ​​​គណ​​​​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​(Youth Alliance and CPP Supporters) នឹង​​​ធ្វ​​​ើការ​​​តវ៉ា​​​តប​​​ត​​​វិញ​​​ ប្រសិន​​​បើ​​​បាតុកម្ម​​​នៅ​​​តែ​​​បន្ត​​ធ្វើ​​​​​​នៅ​​​សហរដ្ឋ​​​អាមេរិក។

លោកនាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ថ្លែង​​​អំឡុងពេល​​​ជួប​​​ជាមួយ​​​អ្នក​​​គាំទ្រ​​​​​​នៅ​​​សណ្ឋាគារ​​​មួយនា​​​ភាគ​​​ខាង​​​ត្បូង​​​រដ្ឋ​​​កាលីហ្វ័រញ៉ា កាល​​​ពីល្ងាច​​​ថ្ងៃ​​​អាទិត្យ​​​។ លោកបាន​​​ច្រានចោល​​​ការ​​​រិះ​​​គន់​​​របស់​​​បរទេស​​​នៅ​​​មុន​​​កិច្ច​​​ប្រជុំ​​​កំពូល​​​​​​ដែល​​​ធ្វើ​​​ឡើង​​​ក្នុង​​​រដ្ឋ​​​នេះ​​​​​​។ រូបថតៈ AKP­ - TVK
លោកនាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ថ្លែង​​​អំឡុងពេល​​​ជួប​​​ជាមួយ​​​អ្នក​​​គាំទ្រ​​​​​​នៅ​​​សណ្ឋាគារ​​​មួយនា​​​ភាគ​​​ខាង​​​ត្បូង​​​រដ្ឋ​​​កាលីហ្វ័រញ៉ា កាល​​​ពីល្ងាច​​​ថ្ងៃ​​​អាទិត្យ​​​។ លោកបាន​​​ច្រានចោល​​​ការ​​​រិះ​​​គន់​​​របស់​​​បរទេស​​​នៅ​​​មុន​​​កិច្ច​​​ប្រជុំ​​​កំពូល​​​​​​ដែល​​​ធ្វើ​​​ឡើង​​​ក្នុង​​​រដ្ឋ​​​នេះ​​​​​​។ រូបថតៈ AKP­ - TVK

លោក  សាំង​​​ សុង​​​ ​បាន​​​និយាយ​​​ក្នុង​​​វីដេអូ​​​នេះ​​​ថា “ប្រសិន​​​បើ​​​ការ​​​បំពេញ​​​ទស្សនកិច្ច​​​ផ្លូវ​​​រដ្ឋ​​​របស់​​​សម្តេច​​​ [ហ៊ុន សែន]​​​ ដើម្បី​​​ចូល​​​រួម​​​កិច្ច​​​ប្រជុំ​​​កំពូល​​​អាស៊ាន…​​​ត្រូវ​​​បាន​​​ទទួល​​​ស្វាគមន៍​​​ដោយ​​​បាតុកម្ម​​​ប្រឆាំង​​​រូប​​​លោក​​​នោះ​​​ យើង​​​នឹង​​​​​​ធ្វើ​​​បាតុកម្ម​​​នៅ​ខាង​​​មុខ​​​ទី​​​ស្នាក់​​​ការ​​​កណ្តាល​​​​​​ របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ហើយ​​​ស្នើ​​​ឲ្យ​​​រដ្ឋសភា​​​រម្លាយ​​​​​​គណបក្ស​​​នេះ​​​ចោល​​​”។

លោក សុខ ឥសាន អ្នក​​​នាំ​​​ពាក្យ​​​​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លោក​​​មិន​​​ស្គាល់​​​ថា លោក ​​​សាំង ​​​ សុង​ ជា​​​នរណា​​​ឡើយ​​​ ប៉ុន្តែ លោក​គាំទ្រ​​​សិទ្ធិ​​​របស់​​​គាត់​​​នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​ការ​​​តវ៉ា​​​បែប​​​នេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គណបក្ស​​​​​​ប្រជាជនកម្ពុជា​​​មិន​​​បាន​​​រៀប​​​ចំ​​​បាតុកម្ម​​​ដើម្បី​​​​​​ប្រឆាំង​​​អ្នក​​​នេះ ឬ​​​អ្នក​​​នោះ​​​ឡើយ​​​។ ប៉ុន្តែ វា​​​ជា​​​​​​សេរីភាព​ឡើង​វិញ​ក្នុង​រយៈ​ពេល​​៣ខែ​ទៀត​​។

ទោះបី​ជា​សាលក្រម​នេះ​​​​​​​រង​ការ​រិះគន់​​ខ្លាំង​ពី​សំណាក់​​បណ្ដា​អ្នក​តស៊ូ​មតិ​ដើម្បី​​​​​​​សិទ្ធិ​ស្ត្រី​ដែល​សង្ឃឹម​ថាសំណុំរឿង​ប្រឆាំង​លោក សុខ ប៊ុន នឹង​ធ្វើ​ជា​គំរូ​​​ល្អ​​​​របស់​តុលាការ​​សម្រាប់​​​​​​​​​ការ​​​ចាត់​​​ការ​​​អ្នក​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​នៅ​ក្នុង​ប្រទេស​​​​​យ៉ាង​​​ណា​​​ក្តី ក៏​​​មេធាវី​​​​តំណាង​​ឲ្យ​ភាគី​ទាំង​សង​ខាង​បាន​សម្ដែង​ការ​ពេញ​ចិត្ត​ចំពោះ​​​​សាលក្រម​នេះ។

កាល​​​ពី​​​​​​ម្សិល​​​មិញ កញ្ញា ឯក សុជាតា ​ដែល​​​​មាន​​​វ័យ​​​​​​ជិត​​​៣០​​​​ឆ្នាំ​​ ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​​​​​ទេ​ទាក់​ទិន​សំណុំរឿង​នេះ​។ អំឡុង​សវនា​ការ​​មួយ​​កាលពី​ចុង​ខែ​មករា មេធាវី​របស់​នាង​បាន​​​​​ប្រកាស​ថា នាង​​បាន​ដក​ពាក្យ​បណ្ដឹង​​របស់​ខ្លួន​​ដែល​​​​​​​​​ដាក់​​​ប្តឹង​​​លោក សុខ ប៊ុន វិញ​​​ហើយ​។ នាង​បាន​និយាយ​នៅ​ពេល​នោះ​ថា សេចក្ដី​សម្រេច​នេះ​មិន​ពាក់​ព័ន្ធ​​​​​​លុយ​កាក់​ទេ ដោយ​បក​ស្រាយ​ថា នាង​គ្រាន់​តែ​ចង់​ឲ្យ​លោក សុខ ប៊ុន ដែល​មាន​​​​​វិប្បសារី​​​​​​​ចំពោះ​ទង្វើ​ខុស​ឆ្គង​របស់​ខ្លួន​​​​​​​បាន​​​​​​ជួប​ជុំជាមួយ​ប្រពន្ធ​មាន​​​ផ្ទៃ​​​ពោះ​​​​​​​​​​របស់​ខ្លួន​វិញ​​​ប៉ុណ្ណោះ​​​។

លោក ពុទ្ធ ធាវី ​មេធាវី​តំណាង​កញ្ញា ឯក សុជាតា ​បាន​មាន​ប្រសាសន៍​ថា សាល​ក្រម​​​នេះ​​​​យុត្តិធម៌ដោយសារ​តែ​លោក សុខ ប៊ុន សហការ​ជាមួយ​សមត្ថកិច្ច​។ លោក​ថ្លែង​ថា “​លោក សុខ ប៊ុន បាន​​ប្រគល់​ខ្លួន​ឲ្យ​នគរ​បាល ​​ហើយ​​​គាត់​ត្រូវ​បាន​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​​​​​​” ​​ដោយ​​​បន្ថែម​ថា ​ប្រាក់​ក្នុង​ចំនួន​​​​មិន​បញ្ជាក់​ដែល​លោក សុខ ប៊ុន​ ​បង់​ឲ្យ​កូន​ក្ដី​របស់​លោក ជា​សំណង​ ទំនង​ជា​មាន​ចំណែក​ពាក់​ព័ន្ធ​នៅ​ក្នុង​សាលក្រម​នេះ​។

រូប​ភាព​កាមេរ៉ា​សុវត្ថិភាព​ខាង​លើ​​​​ស្ដីពី​ការ​ប្រើ​អំពើ​ហិង្សា​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង​​​ក្នុង​​រាជធានី​ភ្នំពេញ​​​ ត្រូវ​បាន​បែក​ធ្លាយ​សុស​សាយ​តាម​ហ្វេសប៊ុក​កាលពី​ខែ​កក្កដា។ ក្នុង​​​​​​វីដេអូ​​​នោះ​​​​​​ គេ​​​​​​ឃើញ​​​​​​​​​​​​​​លោក សុខ ប៊ុន ​​បោច​សក់​​​​​អតីត​ពិធីការិនី​រូប​នេះ​អូស​កាត់​តុ ​មុន​ពេល​ដាល់​ និង​ទាត់​ធាក់​មុខ​របស់​នាង ពីព្រោះ​​​តែ​​​​​​​​នាង​រារាំង​​គាត់​មិន​​ឲ្យ​នាំ​​​​នារី​​​ជាមិត្តភក្ដិ​របស់​នាង​ដែល​ស្រវឹង​​​ចេញ​ទៅ​ជាមួយ​។

​​ក្រោយ​​​មក​​​ ស្របពេល​សាធារណជន​ផ្ទុះ​កំហឹង លោក សុខ ប៊ុន បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​សិង្ហបុរី រួច​​​​​​​ចេញ​សេចក្ដី​ថ្លែងការណ៍​​មួយ​​ប្រកាស​បោះបង់​​គោរមងារ​ “ឧកញ៉ា” របស់​​​​ខ្លួន​​ និង​​​​​​​ចុះ​ចេញពី​តំណែង​ប្រធាន​​សមាគម​អ្នក​​​​វាយ​តម្លៃ​ និង​​អចលន​​វត្ថុ​កម្ពុជា និង​​​​ប្រធាន​​​​​​ក្រុម​ហ៊ុន TEHO-SBG Development Co របស់​​​គាត់​​​។ គាត់​បាន​វិល​ត្រឡប់​មក​វិញ ​បន្ទាប់ពី​លោក ហ៊ុន សែន ​​ស្នើ​ជា​សាធារណៈ​ឲ្យ​​គាត់​​​​​ត្រឡប់​មក​វិញ​ដើម្បី​​ប្រឈម​មុខ​ច្បាប់​។

យោង​តាម​​មេធាវី​មួយ​រូប​របស់​លោក​​​​​​​ សុខ ​​ប៊ុន បាន​​​​​​ឲ្យ​​​ដឹង​​​ថា រយៈ​​​ពេល​​​​​​​ពីរបី​សប្ដាហ៍​​​​​កន្លង​​​​​​មក​​​​​​នេះ ​លោក សុខ ប៊ុន បាន​​​​សម្រាក​​ក្នុង​បន្ទប់​​​ឯកជន​​​នៃ​មន្ទីរ​ពេទ្យ​​​មិត្តភាព​ខ្មែរ-សូវៀត ដើម្បី​ទទួល​ការ​ព្យាបាល​​​​ជំងឺ​​​ក្រួស​​​តម្រង់​នោម និងគីស​លើ​ក។ ​​​ពេល​​​​​​ទាក់​ទង​កាលពី​ម្សិលមិញ លោក ​​​​ឈឹង យ៉ាវយ៉េន ​អនុប្រធាន​មន្ទីរពេទ្យ​នេះ​​មាន​ប្រសាសន៍​ថា លោក សុខ ប៊ុន ​​​​នឹង​​​ត្រូវ​​សម្រាក​នៅ​មន្ទីរ​ពេទ្យ​នេះ​​​​បន្ត​​​ទៀត​​​ដើម្បី​​​​ទទួល​​​ការ​​​​​​ព្យាបាល​​​​ជំងឺ​​មួយ​ចំនួន​​​រួម​ទាំង​​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ និង​ជំងឺ​ដេក​មិន​លក់​ដែល​បង្ក​ឡើង​ដោយ​សារ​ស្ត្រេស​ផង​ដែរ​។

លោកស្រី ធីតា ឃឹះ នាយិកា​​​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ជា​​សកម្មជន​​សិទ្ធិស្ត្រី​ដ៏​​​សំខាន់​​​មួយ​​​រូប បាន​ចាត់ទុក​សាល​ក្រម​េនះ​ថា​​​គួរ​ឲ្យ​ខក​ចិត្ត ​​​គឺ​​​មិន​មែន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​​​ឡើយ​​​។ ​​​​​​​លោក​​​​​​ស្រី​​​ថ្លែង​​​ថា ”ប្រព័ន្ធ​​​តុលាការ​​លម្អៀង​ប្រឆាំង​ស្ត្រី។ ​មិន​មែន​មាន​តែ​ សាសា ម្នាក់​​​​ទេ​ដែល​ទទួល​​រង​​​ទង្វើ និង​​​អំពើ​ហិង្សា​​​បែប​​​នេះ។ ប្រហែល​​​ជា​អ្នក​​​​​​​​​​​​​នៅ​​​ក្នុង​ប្រព័ន្ធ​តុលា​ការ​អាណិត​​​អាសូរ​​​​​​​គាត់​​​ហើយ​​​”។

​ទោះ​​​បី​​​​ជា​​​កញ្ញា ឯក សុជាតា មាន​ប្រវត្តិ​​​មិន​​​សូវល្អ​​ក្ដី ក៏​លោកស្រី ធីតា ឃឹះ បាន​ព្រមាន​​​​​​ប្រឆាំង​ការ​បន្ទោស​ជន​រងគ្រោះ​ចំពោះ​​ការ​សម្រេច​ចិត្ត​របស់​នាង​​​​​ទទួល​យក​សំណង​ជា​ប្រាក់ ហើយ​ដក​ពាក្យ​បណ្ដឹង​​​ប៉ុនប៉ង​មនុស្ស​ឃាត​​ប្រឆាំង​​លោក សុខ ប៊ុន និង​អង្គរក្ស​​របស់​គាត់​ដែល​កាន់​កាំភ្លើង​​ភ្ជង់​ក្បាល​របស់​នាង ខណៈ​គេ​​​​​​​វាយ​ដំ​​​នាង​។ (អង្គរក្ស​នោះ​​​​កំពុង​​​គេច​​​ខ្លួន​​​​​​​​នៅ​ឡើយ​)។

លោកស្រី ធីតា ឃឹះ ​បានមាន​ប្រសាសន៍​ថា “​នាង​ជា​​​ពល​​​រដ្ឋ​​​​​​ម្នាក់​​​នៅ​​​​​​​​​ក្នុង​​​​សង្គម​។ នាង​មើល​ឃើញ​មាន​សម្ពាធ​ជាច្រើន​មក​​​លើ​នាង​ និង​គ្រួសារ​របស់​នាង ហើយ​នាង​​​​​​​បាន​​​​សម្រេច​​​ចិត្ត​​​​ទទួល​​​​​​​​​យក​​​​​​ការ​​​ព្រម​​​ព្រៀង​​​​​​​​​​​​នេះ ពីព្រោះ​ប្រហែល​ជា​នាង​មិន​​​ជឿ​​​ជាក់​​​លើ​​​​ប្រព័ន្ធ​តុលា​​ការ​។ នាង​នឹង​ភ័យ​​ខ្លាច​​​បាត់​បង់​ជីវិត”។

លោក​​​ស្រី​ រស់ សុភាព នាយិកា​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា បាន​មាន​​​ប្រសាសន៍​ថា សាលក្រម​​កាលពី​ម្សិល​មិញ​ផ្ទុយ​​​​​​​​​​​​​ពី​​​ការ​ប្ដេជ្ញា​​​​របស់​​​រដ្ឋាភិបាល​​​​​​​​​ក្នុង​​​ការ​​​ដោះ​​​​​​ស្រាយ​​​​​​​​​​​អំពើ​ហិង្សា​លើ​ស្ត្រី​។ លោកស្រី​​​គូស​បញ្ជាក់​ថា ​​”​នោះ​ [សាលក្រម​] មិន​មែន​ជា​គំរូល្អ​​​​សម្រាប់​​​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី​​ទេ។ ខ្ញុំ​ហ៊ាន​​​​​​និយាយ​​​​ថា នេះ​ជា​នីតិវិធី​មួយ​សម្រាប់​លើក​កម្ពស់​អំពើ​ហិង្សា​​​លើ​ស្ត្រី​នៅ​កម្ពុជា​”៕ សុខុម​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស