34 C
Phnom Penh

បុរស​​​ជនជាតិអាល្លឺម៉ង់​​​ត្អូញ​ត្អែរពីការ​ប្រព្រឹត្ត​មកលើ​រូបលោក​អំឡុង​សវនាការ​ជំនុំជម្រះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សវនាការ​​​ជំនុំ​​​ជម្រះ​​​រឿង​ក្តី​ជន​​​ជាតិ​​​អាល្លឺម៉ង់​​​ម្នាក់​​​ដែលជាប់ចោទ​​​​​​ពី​​​បទ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​ក្មេង​​​ប្រុស​​​៥​​​នាក់​​​នៅ​​​ផ្ទះរបស់​​​លោក​​​ក្នុ​​​ងរាជ​​​ធានីភ្នំពេញនោះ ​​​បាន​​​បញ្ចប់​​​ហើយ​កាល​​​ពី​​​ម្សិល​​​មិញ ​​​នៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​​​​ភ្នំពេញ​​​ ​​​ដោយ​​​ចុង​​​ចោទ​​​អះ​​​អាង​​​ថា លោក​​​​​​ ត្រូ​​​វបានគេ​​​ “ប្រព្រឹត្តមកលើ​ដូច​​​សត្វ​​​ឆ្កែ​​​”  អំឡុង​​​​​ពេល​​​ផ្ទន្ទា​​​ទោស​​​រូប​​​លោក​​​។

លោក Udo Sabiniewicz អាយុ​​​៥៦​​​ឆ្នាំ​​​ត្រូវ​​​បានចាប់​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​មិថុនា នៅ​​​ស្ទូឌីយ៉ូ FX Animation ក្នុង​​​ខណ្ឌ​​​ច្បារ​​​អំពៅ​​​ដែល​​​​​លោក​យក​​​ធ្វើ​​​​​​ជា​​​ផ្ទះ​​​របស់ខ្លួន​​​​​​ ហើយ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​៥​​​ករណី​​​ពីបទ​ប្រព្រឹត្ត​អនាចារ​​​លើ​​​អនីតិជន​​​ ​​​បន្ទាប់​​​ពី​​​ម្តាយ​​​ក្មេង​​​ប្រុស​​​ពីរ​​​នាក់​​​បាន​​​ចោទ​​​លោក​​​ថា បាន​​​រំលោភ​​​បំពាន​​​ផ្លូវ​ភេទ​​​​កូនប្រុស​​​ពួកគាត់​​​​។ ជន​​​រង​​​គ្រោះ​​​ទាំង​​​នោះ​​​​មាន​​​អាយុ​​​ចន្លោះ​​​៧​​​ឆ្នាំ​​​ ដល់​​​១១​​​ឆ្នាំ​​​។

​​​cam-photo-udo-channaជន​​​ជាតិ​​​អាល្លឺម៉ង់​​​រូប​​​នេះ​​​បាន​​​អះ​​​អាង​​​ពី​​​ភាព​​​គ្មាន​​​ទោស​​​របស់ខ្លួន​នៅ​​​ក្នុង​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​នោះ​​​ដោយ​​​អះ​​​អាង​​​ថា លោក​​​ត្រូវ​​​បាន​​​ស្ត្រី​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ស្ត្រី​​ទាំងនោះ​​​​ដែល​​​ជា​​​អតីត​​​អ្នក​​​អនាម័យ​​​​​​ទម្លាក់​​​កំហុស​​​​​លើរូប​​​​លោក បន្ទាប់​​​ពី​​​លោក​​​បាន​​​ចោទ​​​កូន​​​ប្រុស​របស់ ស្ត្រី​​​រូប​​​នេះ​​​ថា បាន​​​លួច​​​ iPad របស់​​​លោក។

នៅ​​​ក្នុង​​​ការ​​​លើក​​​ឡើង​​​បញ្ចប់​របស់ខ្លួន​​​កាល​​​ពី​​​ម្សិលមិញ លោក​​​ស្រី សាន ​​​សូនី ​​​មេធាវី​​​មក​​​ពី​​​អង្គការ​​​សកម្ម​​​ភាព​​​ដើម្បី​​​កុមារ​​​(APLE)ជា​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ប្រឆាំង​​​ ​​​ជន​រួម​​​ភេទ​​​ជាមួយ​​​កុមារ​​​ដែល​​​តំណាង​​​ឲ្យ​​​ក្មេង​​​ប្រុស​​​រង​​​គ្រោះ​​​​​​ពីរនាក់​​​​​​រួម​​​ទាំង​​​កូន​​​ប្រុស​​​របស់​​​ស្ត្រី​​​អនាម័យនេះ​​​​​បាន​​​និយាយ​​​ថា រឿង​​​រ៉ាវ​​​របស់​​​លោក Sabiniewicz គឺជា​​​ការ​​​ប្រឌិត។

លោក​​​ស្រី​​​ សូនី បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​បាន​​​ឃើញ​​​ចុង​​​ចោទ​​​រូប​​​នេះ​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​គ្រប់​​​ដំណាក់​​​កាល​​​សាក​​​សួរ​​​ទាំង​​​អស់​​​ ប៉ុន្តែ ការ​​​ផ្តល់​​​សក្ខីកម្ម​​​របស់​​​កុមារ​​​ទាំង​​​នោះ​​​ស្ទើរ​តែដូច​​​គ្នា​​​​​​”។ លោកស្រី​​​បាន​​​បន្ថែម​​​ថា ការ​​​ធ្វើ​​​កោសល្យវិច័យ​​​បាន​​​បង្ហាញ​​​ថា មាន​​​ស្នាម​​​​​​នៅ​​​លើ​​​ប្រដាប់​​​ភេទ​​​របស់​​​ក្មេង​​​ប្រុស​​​ម្នាក់​​​ក្នុង​ចំណោម​ក្មេងប្រុស​ទាំងនេះ។

លោក​​​ស្រី​​​បាន​​​ថ្លែង​​​ថា “ការ​​​ផ្តល់​​​សក្ខី​​​កម្ម​​​ជា​​​លាយ​​​លក្ខណ៍​​​អក្សរ​​​របស់​​​កុមារ​​​ដទៃ​​​ទៀត​​​ត្រូវ​​​បាន​​​បញ្ចូល​​​ជា​​​ភ័ស្តុ​​​តាង​​​ដើម្បី​​​បង្ហាញ​​​ថា  ចុង​​​ចោទ​​​ លោក Udo Sabiniewicz បាន​​​ប្រព្រឹត្ត ​​​បទ​​​ល្មើស​​​ដោយការ​​​​បៀម​​​ប្រដាប់​​​ភេទ​​​របស់​​​កុមារទាំងនេះ​ ហើយ​​​បាន​លេង​​​ប្រដាប់​​​ភេទ​​​ក្មេង​​​ប្រុស​​​ទាំង​​​នោះ​ទៀត​ផង​​​។

នៅ​​​ក្នុង​​​ការ​​​លើក​​​ឡើង​​បញ្ចប់​របស់​​​ខ្លួន​​​លោក Sabiniewicz ដែល​​​គេ​​​ហៅ​​​ថា ​​​Theodor Symon បាន​​​ត្អូញ​ត្អែរ​អំពី​​​​ប្រព័ន្ធ​​​តុលាការ​​​របស់​​​ប្រទេស​កម្ពុជា​ ខណៈ​​​លោក​​ត្អូញ​ត្អែរ​​​​អំពី​​​ការ​​​ប្រព្រឹត្ត​​​មក​​​លើ​​​រូប​​​លោក។

ដោយ​​​ដំឡើង​​​សំឡេង​​​ លោក​​​បាន​​​និយាយ ​​​ថា “ក្នុង​​​នាម​​​ជា​​​ជន​​​បរទេស ​​​អ្នក​​​កំពុង​​​ប្រឈម​​​នឹង​​​​​​ភាពអ​​​យុត្តិធម៌​​​​នៅ​​​ទី​​​នេះ​​​ អ្នក​​​ពិត​​​ជា​​​​​​គ្មាន​​​ទីពឹង​​​​ទេ។ ខ្ញុំ​​​ចង់​​​និយាយ​​​ថា ករណី​​​នេះ​​​ធ្ងន់​​​ធ្ងរ​​​ណាស់​​​ គ្មានដីកា​​​ចាប់​​​ខ្លួន គ្មាន​​ហេតុការណ៍​​​ ជាក់​​​ស្តែង​​​ ភ័ស្តុ​​​តាង​​​គឺ​​​​ការ​​​រំលោភ​​​សិទ្ធិ​​​មនុស្ស​​​សុទ្ធ​​​សាធ​​​”។

លោក​​​បាន​​​បន្ត​​​ថា “នេះ​​​គឺ​​​ជា អ្វី​​​ដែល​​​អ្នក​​​កំពុង​​​ប្រឈម​​​នៅ​​​ពេល​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។​​​ខ្ញុំ​​​សង្ឃឹម​​​ថា រឿង​​​ក្តី​​​របស់​​​ខ្ញុំ​​​នឹង​​​ជា​​​ការ​​​ក្រើន​​​រំឮក​​​ដល់​​​មនុស្ស​​​គ្រប់​​​រូប​​​នៅ​​​ក្នុង​​​ពិភព​​​លោក​​​”។​​​លោក​​​បាន​​​បន្ត​​​ទៀត​​​ថា “ព្រះអើយ សូម​​​កុំ​​​មក​​​ទី​​​នេះ​​​។ ពួក​​​គេ​​​បណ្តោយ​​​ឲ្យអ្នក​​​ស្លាប់​​​នៅ​​​ទី​​​នេះ​​​ អ្នក​​​ត្រូវ​​​បានគេ​​​​​​ប្រព្រឹត្ត​​​មក​​​លើ​​​ដូច​​​ជា​​​សត្វ​​​ឆ្កែ​​​អ៊ីចឹង​​​”។

នៅក្នុង​សវនាដំបូង​ លោក ពឿង ​​​យ៉ាក​​​ហៀប ​​​មេធាវី​​​របស់​​​លោក Sabiniewicz បាន​​​ចោទ​​​អង្គការ​​​ APLE ថាបាន​​​ជួយក្នុងការ​​​​ទម្លាក់​​​កំហុស​​​លើ​​​កូន​​​ក្តី​​​របស់​​​លោក​​​ ជា​​​ការ​​​ចោទ​​​ប្រកាន់​​​​​​​​​ដែល​​​ត្រូវ​​​បាន​​​បដិសេធ​​​ដោយ​​​លោក ​​​សំលៀង សិលា ​​​ប្រធាន​​​អង្គការ​​​នេះ​​​។

លោក សំលៀង សិលា បាន​​​ថ្លែង​​​ថា “​​​រឿង​​​​​​ នេះ​​​មិន​​​ពិត​​​ទាល់​​​តែ​​​សោះ​​​។ គាត់​​​តែង​​​តែ​​​ចោទ​​​ ជន​​​រង​​​គ្រោះ​​​ថា បាន​​​ទម្លាក់​​​កំហុស​​​លើ​​​គាត់ ហើយ​​​ក្រោយ​​​មក​​គាត់​​​​បាន​​​ចោទ​​​ប្រកាន់​ អង្គការ ​​​ APLE​​​។ យើង​​​​​​ជឿ​​​ថា ភ័ស្តុតាង​​​េនះ ​​​គឺ​​​រឹង​​​មាំ​​​ណាស់​។ ជន​​​រង​​​គ្រោះ​​​បាន​​​ផ្តល់​​​សក្ខី​​​កម្មមិន​ផ្លាស់ប្តូរនៅ​​​ក្នុង​​​ដំណើរ​​​ការក្តី​​​ទាំង​​​មូល​​​នេះ​​​”​​​។​​​

តុលាការ​​​នឹង​​​ប្រកាស​​​សាល​​​ក្រម​​​នៅ​​​ថ្ងៃ​​​ទី​​​១១ ខែ​​​មីនា ៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស