36 C
Phnom Penh

អ្នក​​​តវ៉ា​​​ទាមទារ​​​ឲ្យ​​​ដោះលែង​​​បាតុករ​​​ដែល​​​កំពុង​​​ជាប់ពន្ធនាគារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មនុស្ស​​​ប្រហែល​​​៥០០​​​នាក់​​​បាន​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅ​​​ខាង​​​ក្រៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​ដោះ​​​លែង​​​លោក ណាន វណ្ណា អតីត​​​អ្នក​​​បើក​​​ បរ​​​រថយន្ត​​​ក្រុង​​​ឲ្យ​​​ក្រុមហ៊ុន​​​ទេសចរណ៍​​​កាពីតូល​​​ និង​​​ លោក រស់ ស៊ីុផៃ​​​ សកម្មជន​​​កា​​រ​​​ងារ​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​កាល​​​ពី​​​ពីរ​​​សប្តាហ៍​​​មុន​​​​​​ពាក់ព័ន្ធ​​​ការ​​​​​​ចូល​​​រួម​​​​​​នៅ​​​ក្នុង​​​ការ​​​តវ៉ា​​​ប្រឆាំង​​​ក្រុមហ៊ុន​​​​​នេះ​​​។           

ក្រុម​​​នេះ​​​ដែល​​​ភាគ​​​ច្រើន​​​ជា​​​សមាជិក​​​នៃ​​​សហភាព​​​ការ​​​ងារ​​​កម្ពុជា​​​ (CLC) បាន​​​មក​​​ដល់​​​​​​​​មណ្ឌល​​​អប់រំ​​​កែ​​​ប្រែ​​​ក្នុង​​​បរិវេណ​​​ពន្ធនាគារ​​​ព្រៃ​​​ស ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ដង្កោ​​​ នៅ​​​វេលា​​​​​​ម៉ោង​​​៩​​​ព្រឹក​​​ ជា​​​ទី​​​ដែល​​​សន្តិសុខ​​​ពន្ធនាគារ​​​បាន​​រាយ​​​របង​​​បន្លា​​​លួស​​​​​​បណ្តោះ​​​អាសន្ន​​​យ៉ាង​​​ឆាប់​​​រហ័ស​​​ដើម្បី​​​កុំ​​​ឲ្យ​​​អ្នក​​​តវ៉ា​​​ចូលមកជិត​​​ ខណៈ​​​ពួក​​​គេ​​​ស្រែក​​​ឡើង​​​ថា “អយុត្តិធម៌​​​ណាស់!​​​ អយុត្តិធម៌​​​ណាស់! សូម​​​ចាប់​​​ខ្លួន​​​​​​ជន​​​ដៃ​​​ដល់​​​ ហើយ​​​ដោះ​​​លែង​​​ជន​​​រង​​​គ្រោះ​​​!”។

សមាជិក​​​សហភាព​​​ការ​​​ងារ​​​កម្ពុជា​​​តវ៉ា​​​នឹង​​​ការ​​​ចាប់​​​លោក ណាន វណ្ណា អតីត​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​ក្រុង​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​កាពីតូល​​​ទេសចរណ៍ និង លោក រស់ ស៊ីផៃ សកម្ម​​​ការងារ​​​ដាក់​​​ពន្ធនាគារ​​​ នៅ​​​ខាង​​​ក្រៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia daily
សមាជិក​​​សហភាព​​​ការ​​​ងារ​​​កម្ពុជា​​​តវ៉ា​​​នឹង​​​ការ​​​ចាប់​​​លោក ណាន វណ្ណា អតីត​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​ក្រុង​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​កាពីតូល​​​ទេសចរណ៍ និង លោក រស់ ស៊ីផៃ សកម្ម​​​ការងារ​​​ដាក់​​​ពន្ធនាគារ​​​ នៅ​​​ខាង​​​ក្រៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia daily

បុរស​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​​​​ចាប់​​​ខ្លួន ​​​និង​​​ចោទ​​​ប្រកាន់​​​ក្រោយ​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ថ្ងៃទី​​​៦ នៅក្នុង​​​ខែ​​​កុម្ភៈនេះ​​​​​​​​​នៅ​​​ខាង​​​ក្រៅ​​​ទី​​​ស្នាក់​​​ការ​​​កណ្តាល​​​របស់​​​ក្រុមហ៊ុន​​​ទេសចរណ៍​​​កាពីតូល​ ជាកន្លែង​​​​​​ដែល​​​អតីត​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​ក្រុង​​​ និង​​​អ្នក​​​គាំទ្រ​​​របស់​​​ពួកគេ​​​មក​​​ពី​​​សហភាព​​​ការ​​​ងារ​​​កម្ពុជា​​​​​បាន​​​នាំ​​​គ្នា​​​ធ្វើ​​​ការ​​​តវ៉ា​​​ម្តង​​​ម្កាល​​​អស់​​​រយៈ​​​ពេល​​​៨​​​ខែ ​​​ដោយ​​​សារ​​​គិតថា​​​ ខ្លួន​​​ត្រូវ​​​បាន​​​បណ្តេញ​​​ពី​​​ការ​​​ងារ​​​ដោយ​​​អយុត្តិធម៌​​​ ទាក់ទិន​​​នឹង​​​ការ​ព្យាយាម​​​បង្កើត​​​សហជីព​​​។

អ្នក​​​រត់​​​រ៉ឺម៉ក​​​ម៉ូតូ​​​​​​កង់​​​បី​​​មួយ​​​ក្រុម​​​​​​បាន​​​ផ្ទុះ​​​កំហឹង​​​ហើយ​យក​​​ដំបង​​​ដែក​​​ ដំបង​​​ឈើ​​​ព្រម​​​ទាំង​​​ញញួរ​វាយ​​​ប្រហារ​​​ទៅ​​​លើ​​​អ្នក​​​តវ៉ា​​ ព្រោះ​​​​ពួកគេ​ព្យាយាម​​​​ឃាត់​​​រថយន្ត​​​ក្រុង​​​មិន​​​ឲ្យ​​​ចាក​​​ចេញ​​​ពី​​​ចំណត​​​នៅ​​​ក្នុង​​​ខណ្ឌ​​​៧​​​មករា ​នេះ​​​បើ​​​យោង​​​តាម​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​ដែល​​​បាន​​​បញ្ចេញ​​​វីដេអូ​​​ស្តី​​​ពី​​​ហេតុការណ៍​​​េនះ​​​។

លោក អាត់​​​ ធន់ ប្រធាន​​​សហភាព​​​ការ​​​ងារ​​​កម្ពុជា​​​​​​​​​​​​ ដែល​​​ជា​​​អ្នក​​​តស៊ូ​​​មតិការងារ​​​មួយ​​​រួប​​​ក្នុង​​​ចំណោម​​​អ្នក​​​តស៊ូ​​​មតិ​​​ការងារ​​​ចំនួន​​​៤​​​រូប​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ កាល​​​ពី ថ្ងៃ​​​ទី​​​៨ ​​​ខែ​​​កុម្ភៈ បាន​​​ដឹក​​​នាំ​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ម្សិលមិញ។​លោក​​​បាន​​​រិះ​​​គន់​​​​​​សមាគម​​​កម្ពុជា​​​ដើម្បី​​​អភិវឌ្ឍន៍​​​សហព័ន្ធ​​​ដែល​​​តំណាង​​​អ្នក​​​រត់​​​រ៉ឺម៉ក​​​ម៉ូតូ​​​កង់​​​បី​​ ហើយ​​​ជា​​​ថ្មី​​​ម្តង​​​ទៀត​​​បាន​​​ចោទ​​​ប្រកាន់​​​ពួក​​​គេ​​​ថា បាន​​​​​​រួម​​​គំនិត​​​ជា​​​មួយ​​​ក្រុម​​​ហ៊ុន​​​​​​ទេសចរណ៍​​​កាពីតូល។

cam-photo-front-channaលោក​​​បានមាន​​​ប្រសាសន៍​​​ថា ​​​”ហេតុ​​​ការណ៍​​​នេះ​​​កើត​​​ឡើង​​​ព្រោះ​​​ថៅកែ​​​កាពីតូល​​​មិន​​​ឲ្យ​​​បង្កើត​​​សហជីព​​​។សមាជិក​​​នៃ​​​សមាគម​​​កម្ពុជាដើម្បី​​​អភិវឌ្ឍន៍​​​សហព័ន្ធ​​​បាន​​​សហការ​​​ជា​​​មួយ​​​ក្រុម​​​ហ៊ុន​​​នេះ​​​ដើម្បី​​​ធ្វើ​​​ការ​​​វាយ​​​ប្រហារ​​​”។

មនុស្ស​​​ប្រហែល​​​១០​​​០នាក់​​​បាន​​​ធ្វើ​​​ដំណើរ​​​​​​ចេញ​​​ពី​​​ពន្ធនាគារ​​​ទៅកាន់​​​សាលា​​​ដំបូង​​​រាជ​​​ធានីភ្នំពេញ​​​នៅ​​​ពេល​​​រសៀល​​​ដើម្បី​​​គាំទ្រ​​​លោក ណាន វណ្ណា ខណៈ​​​លោក​​​ត្រូវ​​​បាន​​​សាក​​​ សួរ​​​ទាក់​​​ទិន​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​បង្ក​​​​​​អំពើ​​​ហិង្សា​​​ដោយ​​​ចេតនា​​​ រារាំង​​​មន្ត្រី​​​សាធារណៈ​​​ ​​​ ​​​និង​​​រំខាន​​​ដល់​​​សណ្តាប់​​​​​​ធ្នាប់​​​សាធារណៈ​​​។

លោក ហន វិបុល អធិការ​​​រង​​​ខណ្ឌ​​​៧​​​មករា​​​ បាន​​​លើក​​​ឡើង​​​ថា អំពើ​​​ហិង្សា​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​​គឺជារឿង​អកុសល​​​​ ប៉ុន្តែ​មិន​​​អាច​​​ទប់​​​ស្កាត់​​​បាន​​​​​​ឡើយ​​​។ លោក​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ឡើយ ពេល​​​សួរ​​​ថា តើ​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​នគរ​​​បាល​​​មិន​​​បាន​​​ចាប់​​​ខ្លួន​​​សមាជិក​​​ណា​​​ម្នាក់​​​របស់​​​សហជីព​​​ដែល​​​តំណាង​​​​​​អ្នក​​​រត់​​​រ៉ឺម៉ក​​​កង់​​​បី​​​ ។

លោក កឹម សុជាតិ មេធាវី​​​ការ​​​ពារ​​​ក្តី​​​ឲ្យ​​​លោក ណាន វណ្ណា និង​​​លោក រស់ ស៊ីផៃ បាន​​​​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា តុលាការ​​​ច្រាន​​​ ចោល​​​សំណើរបស់​​​លោក​​​ដែល​​​ស្នើ​​​សុំ​​​ឲ្យ​​​ដោះ​​​លែង​​​បុរស​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​​​​​នៅ​​​ក្រៅ​​​ឃុំ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​៕ ស៊ុយឈាង

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស