26 C
Phnom Penh

នាយ​​​ឧត្តម​​​នាវី​​​លើក​​​​ឡើង​​​ថា កម្ពុជា​​​ចង់​​​បាន​​​នាវាចម្បាំង​​​ពី​​​រគ្រឿង​​​ពី​​​ប្រទេស​​​ចិន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កង​​​ទ័ព​​​ជើង​​​ទឹក​​​ដែល​​​​​​ពុំ​​​សូវ​​​ខ្លាំង​​​របស់​​​កម្ពុជា​​​ ​​​ទំនង​​​ជា​​​ចំណុច​​​ដ៏​រសើប​​​សម្រាប់​​​មេបញ្ជាការ​​​របស់​​​ខ្លួន​​​ដែល​​​កាល​​​ពី​​​ម្សិលមិញ​​​ បាន​​​លើក​​​ ឡើង​​​ថា ​លោក​​​នឹង​​​ស្វះ​​​ស្វែង​​​ដើម្បី​​​ទទួល​​​បាន​​​នាវា​​​ចម្បាំង​​​ច​​​ំនួន​​​ពីរ​​​គ្រឿង​​​ពី​​​ប្រទេស​​​ចិន​​​ដើម្បី កុំ​​​ឲ្យ​​​ប្រទេស​​​ជិត​​​ខាង​​​” មើល​​​ងាយ​​​” លើ​​​កង​​​ទ័ព​​​ជើ​​​ង​​​ទឹក​​​របស់​​​លោកទៀត​។

នាវា​​​បំពាក់​​​ដោយ​​​គ្រាប់​​​មីសីុល​​​ចំនួន​​​ពីរ​​​គ្រឿង​​​ និង​​​នាវា​​​ផ្គត់​​​ផ្គង់​​​សម្ភារ​​​សឹក​​​មកពី​កង​​​ទ័ព​​​ជើង​​​ទឹក​​​សមុទ្រ​​​ខាង​​​ត្បូង​​​របស់​​​ចិន​​​ ក្រោម​​​ការ​​​បញ្ជា​​​របស់​​​ឧត្តមនាវី យូ ម៉ានជាំង​ (Yu Manjiang) ​​​បាន​​​មក​​​ដល់​​​ក្រុង​​​ព្រះ​​​សីហនុ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​សម្រាប់​​​ការ​​​បំពេញ​​​ទស្សនកិច្ច​​​រយៈ​​​ពេល​​​មួយ​​​សប្តាហ៍ និង​​​ការ​​​ហ្វឹក​​​ហាត់អំពី​​​​​​​របៀប​​​ រុក​​​រក​​​ និង​​​សង្គ្រោះ​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​ជា​​​មួយ​​​​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​កម្ពុជា​​​នៅ​​​ឈូង​​​សមុទ្រ​​​ថៃ​​​។

ឧត្តមនាវី យូ ម៉ានជាំង មេបញ្ជាការ​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​ចិន​​​​​​លើក​​​ដៃ​​​គំនាប់​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​កម្ពុជា​​​នៅ​​​ឯទី​​​បញ្ជាការ​​​ដ្ឋាន​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​ ក្នុង​​​រាជ​​​ធានីភ្នំពេញ កាល​​​ពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily
ឧត្តមនាវី យូ ម៉ានជាំង មេបញ្ជាការ​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​ចិន​​​​​​លើក​​​ដៃ​​​គំនាប់​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​កម្ពុជា​​​នៅ​​​ឯទី​​​បញ្ជាការ​​​ដ្ឋាន​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​ ក្នុង​​​រាជ​​​ធានីភ្នំពេញ កាល​​​ពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

កាល​​​ពី​​​ម្សិលមិញ ឧត្តម​​​នាវី យូ ម៉ាន​​​ជាំង​ និង​​​គណៈ​​​ប្រតិភូ​​​មន្ត្រីកង​​​ទ័ពជើងទឹក​​​​ចិន​​​បាន​​​ធ្វើ​​​ដំណើរ​​​មក​​​រាជធានី​​​ភ្នំពេញ​​​​​​ សម្រាប់​ ក​​​ិច្ច​​​ប្រជុំ​​​ជាមួយ​​​នាយ​ឧត្តមនាវី​ ទៀ វិញ ​​​​​​មេ​​​បញ្ជា​​​ការ​​​រង​​​ទ័ព​​​ជើង​​​ទឹក​​​កម្ពុជា​​​​​​នៅ​ឯ​​​ទី​​បញ្ជាការ​​​ ដ្ឋាន​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​។

អំឡុង​​​កិច្ច​​​ប្រជុំ​​​បិទ​​​ទ្វារ​​​ នាយ​ឧត្តម​នា​​​​វី​ ទៀ ​​​ វិញ បាន​​​លើក​​​ឡើង​​​ថា កម្ពុជា​​​ចង់​​​ទិញ​​​​នាវា​​​ចម្បាំង​​​​​​​ពី​​​រ​​​គ្រឿង​​​ ហើយ​​​សង្ឃឹម​​​ថា ចិន​​​នឹង​​​ផ្តល់​​​ឲ្យ​​​។

ដោយ​​​គូស​​​បញ្ជាក់​​​ពី​​​ទំហំ​និង​​​សមត្ថភាព​​​​នាវាចម្បាំង​​​របស់​​​ចិន​​​ដែល​​​ចូល​​​​ចត​​​នៅ​​​ក្រុង​​​ព្រះសីហនុនោះ​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​ចិន​​​នឹង​​​ផ្គត់​​​ផ្គង់​​​នាវា​​​ចម្បាំង​​​ចំនួន​​​ពីរ​​​គ្រឿង​​​នា​​​ពេល​​​អនាគត… នេះ​​​គឺជា​​​ទស្សនៈ​​​របស់​​​ខ្ញុំ​​​”។​

នាយ​​​ឧត្តម​​​នាវី ទៀ វិញ មិន​​​បាន​​​លើក​​​ឡើង​​​ថា តើ​​​នាវា​​​ចម្បាំង​​​ប្រភេទ​​​ណា​​​ដែល​​​កង​​​​​​ទ័ព​​​ជើង​​​ទឹក​​​របស់​​​លោក​​​ចង់​​​បាន​​​នោះ​​​ឡើយ​​​ ហើយ​​​ក៏​​​មិន​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​​​​ចង់​​​ទិញ​​​នាវា​​​ទាំង​​​នេះ​​ទាំង​​​ស្រុង​​​ដែរ​​​។ ​​​លោក​​​ ​​​បាន​​​លើក​​​​​​ឡើង​​​ថា នាវាចម្បាំង​​​ទាំង​​​នេះ​​​នឹង​​​ជួយ​​​ពង្រឹង​​​​​​សន្តិសុខ​​​ដែន​​​ទឹក​​​ និង​​​កេរ្តិ៍​​​ឈ្មោះ​​​របស់​កម្ពុជា​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ចង់​​​​​​បញ្ឈប់​​​ប្រទេស​​​ជិត​​​ខាង​​​កុំ​​ឲ្យ​​​មើល​​​ងាយ​​​យើង​​​ ទៀត​​​។ ខ្ញុំ​​​ចង់​​​បាន​​​នាវាដ៏​​​ធំ​​​ទាំង​​​ពីរ​​​នេះ​​​ មិន​​​មែន​​​​​​សម្រាប់​​​ធ្វើ​​​សង្គ្រាម​​​ទេ ប៉ុន្តែ ចង់​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ថា ពួក​​​គេ​​​មិន​​​អាច​​​មើល​​​ងាយ​​​កម្ពុជា​​​ទៀត​​​បាន​​​ឡើយ​​”។

សម្រាប់ភាគី​​​ខាង​​​ចិន​​​វិញ​​​ ឧត្តម​​​នាវី យូ ម៉ានជាំង បាន​​​សរសើរ​​​ចំពោះ​​​ការ​​​ខិត​​​ខំ​​​ថែ​​​ទាំ​​​នាវា​​​ដែល​​​មាន​​​ស្រាប់​​​របស់​​​កម្ពុជា​​​នៅ​​​មូល​​​ដ្ឋាន​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​រាម​​​ដែល​​​លោក​​​បាន​​​ចុះ​​​ទៅ​​​បំពេញ​​​ទស្សនកិច្ច​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​តាម​​​រយៈ​​​អ្នក​​​បក​​​ប្រែ​​​ថា “បច្ចុប្បន្ន​​​ កម្ពុជា​​​មាន​​​នាវា​​​ចម្បាំង​​​តូច​​​ៗ ប៉ុន្តែ​​កម្ពុជានៅតែ​​​​អាច​​​ប្រើ​​​ប្រាស់​​​វា​​​បាន​​​ ហើយ​​​ថែ​​​ទាំ​​​វា​​​បាន​​​យ៉ាង​​​ល្អ​​​”។

cam-photo-ships-channaឧត្តម​​​នាវី យូ ម៉ានជាំង ក៏​​​បាន​​​​​​ព្រលយ​ឲ្យដឹងផងដែរថា​ លោកចង់​ឲ្យមាន​​​​ការ​​​បង្កើន​​​ការការ​ពារ​សុវត្ថិភាព​ចរាចរណ៍​​​តាម​​​ផ្លូវ​​​ទឹក​​​នៅ​​​ក្នុង​​​សមុទ្រ​​​កម្ពុជា​​​​​​ ប្រសិន​​​បើ​​​គម្រោង​​​វិថី​​​សូត្រ​​​ដែន​​​ទឹក​​​របស់​​​លោក ស៊ី ជីន​ភីង ​​​ប្រធា​​​នាធិបតី​​​​​​ចិន​​​ទទួល​​​បាន​​​​​​ផ្លែផ្កានោះ​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ចិន​​​មាន​​​​​​នាវា [​​​ដឹក​​​ទំនិញ]ជា​​​ច្រើន​​​ដែល​​​នឹង​​​ត្រូវ​​​ការ​​​ឆ្លង​​​កាត់​​​ហើយ​​​​​​នាវា​​​ទាំង​​​នោះ​​​​​​ត្រូវ​​​ការ​​​ឲ្យ​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​កម្ពុជា​​​ការ​​​ពារ​​​មួយ​​​ផ្នែក​​​ដែរ​​​”។

មេបញ្ជាការ​​​កងទ័ពជើង​ទឹក​របស់​​​ចិន​​​រូប​​​នេះ​​​មិន​​​បាន​​​ឆ្លើយ​​​តប​​​នឹង​​​សំណើ​ស្នើសុំ​នាវា​ចម្បាំង​ថ្មី​​​​របស់នាយ​​​​ឧត្តម​​​នាវី ទៀ វិញ​​​ ទេ​​​អំឡុង​​​​​​កិច្ច​​​ប្រជុំ​​​​​​​។

លោក  គង់​​​ ភោគ ប្រធាន​​​វិទ្យាស្ថាន​​​កម្ពុជា​​​សម្រាប់​​​ការ​​​សិក្សា​​​យុទ្ធសាស្ត្រ​​​នៅ​​​ក្នុង​​​រាជធានី​​​​​​ ភ្នំពេញ​​​​​​បាន​​​​​​លើក​​​ឡើង​​​ថា កង​​​ទ័ព​​​ជើងទឹក​​​កម្ពុជា​​​គ្មាន​​​ថវិកា​​​គ្រប់​​​គ្រាន់​​​ទេ​​​ បើ​​​ធៀប​​​នឹង​​​កង​​​ទ័ព​​​ជើង​​​គោក​​​និង​​​ទ័ព​​​អាកាស​​​ ហើយ​​​ថា ​​​គម្រោង​​​របស់​​​នាយ​ឧត្តម​​​នាវី​​​ ទៀ វិញ ដែល​​​ចង់​​​ទទួល​​​បាន​​​នាវា​​​ចម្បាំង​​​ពី​​​ចិន​​​មិន​​​មែន​​​ជា​​​រឿង​​​គួរ​​​ឲ្យ​​​ភ្ញាក់់​​​ផ្អើល​​​ទេ​​​ ដោយ​​​សារ​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ប្រទេស​​​ថៃ​​​ និង​​​ប្រទេស​​​ឥណ្ឌូណេស៊ី​​​ក៏​​​បាន​​​ទិញ​​​ពី​​​​​​ប្រទេស​​​មហាអំណាច​​​នៅ​​​អាស៊ី​​​មួយនេះ​ដែរ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ចិន​​​ផ្តល់​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​ប្រសើរជាងច្រើន​ទាក់​​​ទិន​សព្វាវុធ​​​​​​ យោធា​ បើធៀប​នឹង​​​​អឺរ៉ុប និង​​​សហរដ្ឋ​​​អាមេរិក​​​​ ​​​ដោយ​​​សារ​​​បណ្តាញ​​​ចែក​​​ចាយ​​​ក្នុង​​​ស្រុក​​​របស់​​​​​​ខ្លួន​​​។រីឯ​ តម្លៃ​​​មាន​​​ភាព​​​សម​​​រម្យ​​​ច្រើន​​​សម្រាប់​​​ប្រទេស​​​ក្នុង​​​តំបន់​​​”។

លោក​​​ កាលី​​​ឡេ ថាយ​​​័រ​​​ (Carlyle Thayer) ​​​ជា​​​សាស្ត្រាចារ្យ​​​ចូលនិវត្តន៍​តែនៅរក្សា​​​តំណែង​​​​​​​កិត្តិយស​នៅ​​​បណ្ឌិត​​​្យសភា​​​កង​​​ទ័ព​​​​​​ការ​​​ពារ​​​ជាតិ​​​អូ​​​ស្ត្រាលី​​​បាន​​​​​​លើក​​​ឡើង​​​ក្នុង​​​អីុម៉េល​​​មួយ​​​ថា ​​​ចិន​​​បាន​​​ផ្តល់​​​ជំនួយ​​​ទូក​ល្បាត​​​ចំនួន​​​១៥​​​គ្រឿង​​​ដល់​​​ក្រសួង​​​មហាផ្ទៃ​​​ចន្លោះ​​​ឆ្នាំ២០០៥​​​ដល់​​​ឆ្នាំ​២០០៧។

​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​​​​លក់​​​ឬ​​​ការ​​​ផ្តល់​​​ជំនួយ​​​នាវា​​​បន្ថែម​​​ គឺ​យ៉ាង​​​ហោច​​​ណាស់​​​ក៏​​​ជាផ្នែក​​​​នៃ​ការ​ “ជះ​ឥទ្ធិពល​​​របស់​​​ចិន​​​​​​លើ​​​កម្ពុជា​​​ដែរ”៕ស៊ុយឈាង​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស