សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសបុរសម្នាក់ដែលបានគំរាមសម្លាប់បណ្ឌិត សុខ ទូច តាមហ្វេសប៊ុកកាលពីឆ្នាំមុនឲ្យជាប់ពន្ធនាគាររយៈពេល៦ខែ។
ផង់ សីហា អាយុ២៧ឆ្នាំបាននិយាយថា ខ្លួននឹង “បាញ់ក្បាលលោក សុខ ទូច” នៅក្នុងសារមួយដែលបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីខែសីហា ដោយចាត់ទុកបណ្ឌិតរូបនេះថា ជាអាយ៉ងយួន។

រដ្ឋាភិបាលបានផ្ដល់ការងារដ៏រសើបដល់លោក សុខ ទូច ដែលជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈក្នុងរាជធានីភ្នំពេញ ឲ្យធ្វើការសិក្សាអំពីភាពត្រឹមត្រូវនៃបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម។
ផង់ សីហា ត្រូវបានចាប់ខ្លួនក្នុងប្រទេសថៃ ទីដែលជននេះបាននិងកំពុងស្នាក់នៅធ្វើការជាពលករចំណាកស្រុក តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីការបង្ហោះសាររបស់ខ្លួន ហើយបានសម្រេចប្រគល់ខ្លួនឲ្យអាជ្ញាធរកម្ពុជានៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។
នៅពេលទាក់ទងកាលពីម្សិលមិញ លោក លី លីបម៉េង ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានមានប្រសាសន៍ថា ផង់ សីហា ត្រូវបានផ្ដន្ទាទោសពីបទគំរាមសម្លាប់នេះកាលពីរសៀលថ្ងៃអង្គារ។
ដោយបដិសេធមិនបកស្រាយបន្ថែមអំពីករណីនេះ លោកបានថ្លែងថា “តុលាការបានផ្ដន្ទាទោស ផង់ សីហា អាយុ២៧ឆ្នាំ ឲ្យជាប់ពន្ធនាគារ១៨ខែ ដែលក្នុងចំណោមនោះជននេះបានអនុវត្តទោស៦ខែរួចមកហើយ ហើយក៏ត្រូវបានបង្គាប់ឲ្យបង់ប្រាក់ពិន័យអេដស៍ រួមជាមួយអ្នកភូមិដែលមានការបារម្ភ បានទៅធ្វើតេស្តឈាមនៅមន្ទីរពេទ្យបង្អែកសម្ដេចឪក្នុងរាជធានីភ្នំពេញ ដែលទីបំផុតបានបញ្ជាក់ករណីថ្មីចំនួន១០នៅភូមិពាម និងបួនករណីទៀតនៅភូមិចំនួនពីរក្បែរខាង។
មន្ត្រីមកពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) របស់ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្ត បានធ្វើតេស្តឈាមដោយផ្ទាល់កាលពីថ្ងៃច័ន្ទ ហើយរកឃើញករណីផ្ទុកមេរោគអេដស៍ចំនួនបួនករណីក្នុងចំណោមប្រជាពលរដ្ឋ២៧៩នាក់ ដែលស្មើប្រហែល១ភាគ៤នៃប្រជាពលរដ្ឋសរុបក្នុងភូមិនេះ។
លោក លី ពេញ ស៊ុន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានមានប្រសាសន៍ថា ពេលនេះអ្នកណាដែលចង់ដឹងពីស្ថានភាពសុខភាពរបស់ខ្លួន នឹងត្រូវធ្វើដំណើរចម្ងាយប្រហែល១០គីឡូម៉ែត្រដើម្បីធ្វើតេស្តឈាមនៅមណ្ឌលសុខភាពឃុំ។
លោកបានថ្លែងថា ”យើងមិនច្រានចោលតួលេខដែលរកឃើញដោយអង្គការនេះទេ ប៉ុន្តែនោះក៏មិនមានន័យថា អ្នកគ្រប់គ្នានៅភូមិពាម សុទ្ធតែផ្ទុកមេរោគអេដស៍ដូចប្រព័ន្ធផ្សព្វផ្សាយបានអះអាងនោះដែរ។ យើងព្រួយបារម្ភអំពីមេរោគអេដស៍ទូទាំងប្រទេស។ យើងមិនបារម្ភតែចំពោះភូមិតូចមួយនៅខេត្តកណ្ដាលទេ”។
លោកបានបន្តថា មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ មិនប្រាកដថា លទ្ធផលរបស់អង្គការខេមរា ត្រឹមត្រូវទេ ពីព្រោះអង្គការនេះមិនបានសុំការអនុញ្ញាតពីអាជ្ញាធរដើម្បីធ្វើតេស្តឈាម ជាការអះអាងដែលអង្គការនេះបានច្រានចោល។
ច័ន្ទ ពិសី មន្ត្រីសម្របសម្រួលកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍នៅអង្គការខេមរា បានលើកឡើងថា “យើងបានស្នើសុំលោកប្រធានភូមិ អួង ខាន់ ហើយគាត់បានយល់ព្រមជាមួយយើង។ ប៉ុន្តែគាត់មិនបានទទួលស្គាល់ទេ នៅទោសបុគ្គលដែលប៉ុនប៉ងសម្លាប់ខ្ញុំ គឺផ្អែកលើនីតិវិធីតុលាការ ហើយខ្ញុំមិនដែលបានដាក់ពាក្យប្ដឹងបុគ្គលនោះទេ ប៉ុន្តែបន្ទាប់ពីការផ្ដន្ទាទោស ប្រសិនបើមានសំណើពីក្រុមគ្រួសារជនរងគ្រោះ ខ្ញុំនឹងពិចារណាអំពីលទ្ធភាពនេះ”។
លោក នាង ហៃ មេធាវីរបស់ ផង់ សីហា បានមានប្រសាសន៍ថា លោកនិងកូនក្ដីរបស់លោកមិនទាន់សម្រេចថាតើត្រូវប្ដឹងឧទ្ធរណ៍ឬយ៉ាងណានៅឡើយទេ។ លោកបានថ្លែងថា លោកគិតថា លោក សុខ ទូច ប្រហែលជាមិនអាចជួយបានទេ។
លោកបានមានប្រសាសន៍ថា “បើទោះជាលោក សុខ ទូច ចង់ជួយក៏ដោយ ក៏ខ្ញុំគិតថា គាត់មិនអាចជួយបានទេ ពីព្រោះតុលាការបានប្រកាសសាលក្រមរួចទៅហើយ”។
ប៉ុន្តែប្រពន្ធរបស់ ផង់ សីហា បាននិយាយថា អ្នកស្រីនឹងសាកល្បង។ អ្នកស្រី សុភ័ក្ត្រ បាននិយាយថា “ខ្ញុំនឹងធ្វើដំណើរទៅរាជធានីភ្នំពេញនៅប៉ុន្មានថ្ងៃក្រោយនេះទៅជួបលោក សុខ ទូច នៅសាលារបស់គាត់ សុំឲ្យគាត់ជួយដោះលែងប្ដីរបស់ខ្ញុំ”។
ផង់ សីហា គឺជាបុគ្គលថ្មីបំផុតដែលត្រូវបានផ្ដន្ទាទោសជុំវិញការផ្ដល់ខំម៉ិនតាមហ្វេសប៊ុកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ករណីនេះកើតឡើងបន្ទាប់ពីការចាប់ផ្ដើមគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលដើម្បីតាមដានបណ្ដាញទំនាក់ទំនងសង្គមឱ្យបានដិតដល់ រួមមានការបង្កើត ”ក្រុមតាមដានព័ត៌មានតាមប្រព័ន្ធអុីនធឺណិត” ដើម្បីប្រមូលព័ត៌មានពីគេហទំព័រនានា រួមមានហ្វេសប៊ុក ទ្វីតធើ និងយូធូបជាដើម៕ សារុន