34 C
Phnom Penh

លោក ហ៊ុន សែន​ រិះគន់​រដ្ឋមន្ត្រី​មួយចំនួន​ និង​ជំរុញ​ឱ្យ​គណៈរដ្ឋមន្ត្រី​ដុសក្អែល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​គណបក្ស​​​ប្រជាជន​កម្ពុជា​កំពុង​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​ធ្វើ​​​ឲ្យ​​​សេវាកម្មរដ្ឋ​​​កាន់​​​តែ​​​ប្រសើរ ​​​ឡើង​​​​​​និង​​​ធ្វើ​កំណែ​​​ទម្រង់ស​​​ំខាន់ៗមួយ​ចំនួន​​​​នៅមុន​​​ការ​​​បោះ​​ឆ្នោត​​​ឃុំ​​​-សង្កាត់​​​នៅ​​​ឆ្នាំ​​​ក្រោយ​​​  នោះ កាល​​​ពី​​​ម្សិល​​​មិញ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​បញ្ជា​​​ឲ្យ​​​រដ្ឋ​​​មន្ត្រី​​​ពីរ​​​រូប​​​ក្នុង​​​ចំណោម​​​រដ្ឋ​​​មន្ត្រី​​​ទាំងអស់​​​​ធ្វើ​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​ឲ្យ​​​បាន​​​ល្អ​​​ប្រសើរ​​​ បើ​​​មិន​​​ដូច្នោះ​​​ទេ​​​ប្រឈម​​​នឹង​​​ការ​​​បណ្តេញ​​​ចេញ​​​។

ថ្លែង​​​នៅ​​​សន្និបាត​​​បូក​​​សរុប​​​ការងារ​​​​​​ប្រចាំ​​​ឆ្នាំ​​​នៅក្រសួង​​​មហាផ្ទៃ​​​​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ ​​​លោក ហ៊ុន សែន បានមាន​​​ប្រសាសន៍​​​ថា ​​​លោក​​​​​​នឹង​​​ពិចារណា​​​ផ្លាស់​​​ប្តូរ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​នៅ​​​ពេល​​​ឆាប់​​​ៗ ហើយ​​​ចាប់​​​ផ្តើម​ដាក់​​ច​​​ំណាត់​​​ថ្នាក់​​​ជា​​​សាធារណៈ​​​អំពី​​​ការ​​​ការ​​​អនុវត្ត​​​ការងារ​​​របស់​​​ក្រសួង​​​នានា​។ លោក​​​បាន​​​រិះ​​​គន់​​​ចំ​​​ៗ​​​ដល់​​​លោក​​​ ត្រាំ អីុវតឹក​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សាធារណ​​​ការ​​​ និង​​​ដឹក​​​ជញ្ជូន​​​។

cam-photo-front-channa-2លោក​​​បាន​​​ថ្លែង​​​ថា “ខ្ញុំ​​​ដូច​​​ជា​​​មិន​​​ដឹង​​​ថា ​​​ម៉េចទេ ក្រសួង​​​សាធារណ​ការ​​​ គឺជា​​​ក្រសួង​​​ដែល​​​ស្ទុយ​​​ជាង​​គេ​​​បំផុត​​​។​​​ស្ទុយណាស់​​​ អាហ្នង​​​និយាយ​​​ឲ្យ​​​ពិត​​​​​​​​​”។

លោក​​​​​​ ហ៊ុន​​​ សែន បាន​​​លើក​​​​​​ឡើង​​​ពី​​​កិច្ច​​​ប្រជុំ​​​​​​គណៈរដ្ឋ​​​មន្ត្រី​​​កាល​​​ពី​​​ពេល​​​ថ្មីៗ​​​នេះ​​​ ដែល​​​អំឡុង​​​កិច្ច​​​ប្រជុំ​​​នេះ លោក​​​ ត្រាំ អីុវតឹក​​​ បាន​​រុញដាក់គ្នា​ជាមួយលោក​​​ ប៉ា សុជាតិវង្ស ​​​អភិ​បាល​​​រាជធានីភ្នំពេញ​​​ជុំ​​​វិញ​​​អ្នក​​​ដែល​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​ថែទាំ​​​ផ្លូវ​​​ក្នុង​​​រាជធានី។

លោក​​​បាន​​​បន្ថែម​​​ថា “ក្រសួង​​​ហ្នឹង​​​មួយ មិន ​​​ធ្វើ​​​ការ​​​តែ​​​ម្តង​​​។ ការ​​​បន្ទោស​​​គ្នា​​​ទៅ​​​វិញ​​​ទៅ​​​មក​​​អំពី​​​ផ្លូវ​​​ក្នុង​​​រាជធានី​​​នៅ​​​កិច្ច​​​ប្រជុំ​​​នៅ​​​ទី​​​ស្តី​​​ការ​​​គណៈរដ្ឋ​​​មន្ត្រី​​​ថា ផ្លូវ​​ណា​​​​ក្រសួង​​​សាធា​​​រណការ​​​ ទទួល​​​ខុស​​​ត្រូវ​​​ ហើយ​​​ផ្លូវ​​​ណា​​​សាលា​​​​​​​​​រាជធានី​​​​​​ទទួល​​​ខុស​​​ត្រូវ​​​?។ លោក ប៉ា សុជាតិ​​​វង្ស បាន​​​និយាយ​​​ថា កុំទៅ​​​ខ្វល់​​​ពី​​​ក្រសួង​​​សាធារណការ​​​។ ធ្វើ​​​ខ្លួន​​​ឯងទៅ​”។

បើ​​​ទោះ​​​ជា​​​លោក ហ៊ុន សែន ប្រើ​​​ពាក្យ​​​សម្តី​​​ធ្ងន់​​​ៗ​​​ទៅ​​​លើ​​​លោក​​​ ត្រាំ អីុវ​​​តឹក​​​ ក៏​​​ដោយ​​​ ក៏​​​លោក​​​លើក​​​ឡើង​​​ថា លោក អ៊ុក​​​ រ៉ាប៊ុន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​កសិកម្ម​​​ស្ទើរ​​​តែ​​​អន់​​​ដូច​​​គ្នា​​​ដែរ​​​។

លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “ថ្ងៃ​​​មិញ​សីុបាយ​​​ថ្ងៃ​​​ត្រង់​​​ ខ្ញុំ​​​រាប់​​​​​ចំណាត់​​​ថ្នាក់​​​ក្រសួង​​​ណា​ស្ថិតក្នុង​ចំណាត់ថ្នាក់​​​ A, B, C ដល់ S អា​​​ F ​​​ហ្នឹង​​​គឺ​​​ក្រសួង​​​សាធារណការ​​​ហ្នឹង​​​​តែ​​​ម្តង​​​ហើយ​​​ដោយ​ទាំង​​ អ៊ុក​​​ រ៉ាប៊ុន មួយ​​​ទៀត​។ ​​​​​​ក្រសួង​​​កសិកម្ម​​​ចូលក្នុង​​​ F ហើយយើង​​​​​​​​​យឺតពេក​ ស្ទក់ពេក​​​”។ លោកបន្ថែម​​​ថា “ខ្ញុំ​​​គិត​​​ថា ខ្ញុំ​​​នឹង​​​ប្រកាស​​​អំពី​​​ចំណាត់​​​ថ្នាក់​​​របស់​​​ក្រសួង ​​​ទាំង​​​នេះ​​​គឺ​​​ក្រសួង​លេខ១ ក្រសួង​លេខ​​​២ ​​​ក្រសួង​​​ ​លេខ​​​៣…។ ប្រសិនបើ​​​ខ្ញុំ​​​មិន​​​ប្រកាស​​​ដូច្នេះ​​​ទេ វា​​​នឹង​​​ប៉ះ​ពាល់​​​ដល់​​​ការ​​​ងារ​​​របស់​​​ខ្ញុំ​​​”។

បន្ទាប់​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ស្ទើរ​​​តែ​​​ចាញ់​​​គណបក្ស​សង្គ្រោះជាតិ​​​ ដែល​​​មាន​​​កម្ម​​​វិធី​​​នយោបាយ​​​​​​សន្យា​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ស្ថាប័ន​​​​​​សំខាន់​​​នៅក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ក្នុង​​​ឆ្នាំ​​​២០១៣នោះ ​​​លោក​​​ ហ៊ុន ​​​សែន បាន​​​និយាយ​​​រយៈ​​​ពេល​​​៦ម៉ោង​​​កន្លះ​​​ជំរុញ​​​​ឲ្យ​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​របស់​​​ខ្លួន​​​រៀបចំខ្លួន ដោយ​​​​​​ប្រើ​​​ពាក្យ​​​ថា ត្រូវ​ដុះ​​​ក្អែល​​​តែ​​​ម្តង​​​។

លោក​​​បាន​​​និយាយ​​​នៅ​​​ពេល​​​នោះ​​​ថា “ទី​​​១ ​​​​​​​​​អស់​​​លោក​​​ត្រូវ​​​យក​​​កញ្ចក់​​​ឆ្លុះ​​​មើល​​​ខ្លួន​​​ឯង​​​។ ​​​ទី​​​២ ​​​អស់​​​លោក​​​ត្រូវ​​មុជទឹក ​​​ដុស​​ក្អែល​​​។ ទី​​​៣​​​អស់​​​លោក​​​​​​​​​ត្រូវ​​​ដុស​​​ក្អែល​​​ផង​​​នៅ​​​ពេល​​​កំពុង​​មុជ​​​ទឹក​​​។ ទី​​​៤ ​​​អស់​​​លោក​​​ត្រូវ​​​ដល់ពេល​ព្យាបាល​​​ជំងឺ​​​របស់​​​ខ្លួនហើយ​​​​”។

កាល​​​ពី​​​ម្សិល​​​មិញ​​​លោក ហ៊ុន សែន​​​ បាន​​​ថ្លែងថា រដ្ឋ​​​មន្ត្រី​​​មួយ​​​ចំនួន​​​មិន​​​ទាន់​​​បាន​​​ព្យាបាល​​​ជំងឺ​​​ខ្លួន​​​​​​ឯង​​​នៅ​​​ឡើយ​​​ទេ​​​។ លោក​​​បាន​​​ថ្លែង​​​ថា ​​​”យើង​​​ទុក​​​​​​ពេល​​​ឲ្យ​​​ប៉ុន្មាន​​​​​​ឆ្នាំ​​​មក​​​ហើយ​​​ ​​​ឲ្យ​​​មុជ​​​ទឹក​​​ ដុសក្អែល​​​ ឆ្លុះ​​​កញ្ចក់​​​​​​​​។​​​ឥឡូវ​​​នេះ​​​ដល់​​​ពេល​​​ត្រូវ​​​ព្យាបាល​​​ជំងឺ​​​ហើយ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “ខ្ញុំ​​​គិត​​​ថា តើ​​​ខ្ញុំ​​​នឹង​ដោះដូរ​គណៈ​​​រដ្ឋ​​​មន្ត្រី​​​នៅ​​​ក្នុងឆ្នាំ​​​នេះ ឬ​​​ទេ​​​។  ​​​ខ្ញុំ​​​គិត​​​ថា បើទុក​ម្លឹងៗ មិនកើតទេ វា​​​ងាប់ឯខ្ញុំ​​​”។

ដោយ​​​ប្រើ​​​វោហារ​​​ស័ព្ទ​​​ខ្មែរ​​​ដែល​​​សំដៅ​​​ដល់​មិត្តភក្តិនិយម លោក​​​បាន​​​​​​ថ្លែង​​​ថា “​​​អាពាក្យ​​​​ គ្នា​ឯងៗហ្នឹង វា​​​​គ្រោះ​​​ថ្នាក់​​​ដល់​​​​ខ្លួន​ឯងទៀត​​​”៕​​​ សារុន​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស