31 C
Phnom Penh

​​​តុលាការ​​​កំពូល​​​បើក​​​សវនាការ​​​លើ​​​សំណើ​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​​​​របស់​​​លោក សុខហួរ​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

­­លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា​​​គណបក្ស​​​ប្រឆាំង​​​ដែល​​​ជាប់​​​ពន្ធនាគារ​​​​​​ចាប់​​​តាំង​​​ពី​​​​​​ខែ​​​សីហា​​​ពី​​​​​​​​​បទ​​​ក្លែង​​​​​​ឯកសារ​​​សាធារណៈ​​​និង​​​​​​ញុះញង់ ត្រូវ​​​តុលាការ​​​កំពូល​​​​​​បើក​​​សវនាការ​​​លើ​​​សំណើ​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​​​​ដោយ​​​ហេតុ​​​ផល​​​សុខ​​​ភាព​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ។

យោង​​​តាម​​​លោក ជួង ជូងី មេ​​​ធាវី​​​ការ​​​ពារ​លោក សុខ​​​ហួរ ​​​ឲ្យ​​​ដឹង​​​ថា កូន​​​ក្តី​​​របស់​​​លោក​​​បាន​​​ថ្លែង​​​ក្នុង​​​​​​សវនាការ​​​រយៈ​​​ពេល​​​មួយ​​​ម៉ោង​​​​​​នៅ​​​ចំពោះ​​​មុខ​​​ចៅ​​​ក្រម​​​ ឃឹម ប៉ុណ្ណ ដោយ​​​បាន​​​សន្យា​​​តម្កល់​​​ប្រាក់​​​២០​​​លាន​​​រៀល​​​​​​រួម​​​នឹង​​​​​​ដាក់​​​លិខិត​​​ឆ្លង​​​ដែន​​​​​​ខ្មែរ​និង​​​បារាំង​​​របស់​​​លោក ប្រសិន​​​បើ​​​លោក​​​ទទួល​​​បាន​​​ការ​​​នៅ​​​ក្រៅ​​​ឃុំ។​​​​​​​​​​​​​​​​​​​​​

លោក ជួង ជូងី បាន​​​មាន​​​ប្រសាសន៍​​​ថា ” រឿង​​​សំខាន់​​​​​​ដែល​​​កូន​​​ក្តី​​​របស់​​​ខ្ញុំ​​​​​​បាន​​​លើកឡើង​​​​​​ក្នុង​​​សវនាការ​​​គឺ​​​ថា គាត់​​​មាន​​​ជំងឺ​​​ប្រចាំ​​​កាយ លើសឈាម​​​ និង​​​ជំងឺ​​​ក្រពះ ហើយ​​​​​​ថ្មីៗ​​​នេះ​​​គាត់​​​​​​ឆ្លង​​​ផ្តាសាយ​​​ពី​​​អ្នក​​​ជាប់​​​គុក​​​ផ្សេង​​​ទៀត។ គាត់​​​បាន​​​​​​ប្រាប់​​​តុលាការ​​​ថា គាត់​​​​​​តម្កល់​​​លុយ​​​២០​​​លាន​​​រៀល​​​ និង​​​លិខិត​​​ឆ្លង​​​ដែន​​​ពីរ​​​របស់​​​គាត់​​​…​​​ដើម្បី​​​ធានា​​​ថា​​​ គាត់​​​​​​នឹង​​​មិន​​​គេច​​​ខ្លួន​​​​​​ចេញ​​​ពី​​​ប្រទេស”។​​​

ការ​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​របស់​​​សមាជិក​​​ព្រឹទ្ធ​​​សភា​​​​​​គណបក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​ច្រាន​​​ចោល​​​ដោយ​​​តុលាការ​​​ក្រុង​​​ភ្នំពេញ និង​​​សាលា​​​ឧទ្ធរណ៍។ចៅ​​​ក្រម​​​ ឃឹម ប៉ុណ្ណ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នឹង​​​ប្រកាស​​​សាល​​​ដីកា​​​នៅ​​​ថ្ងៃ​​​ទី​​​៤ ខែ​​​មីនា៕​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស