27 C
Phnom Penh

ក្រុម​​​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ទៅ​ជួប​ប្រជុំ​ជាមួយ​លោក​ សម រង្ស៊ី នៅ​ប្រទេស​ហ្វីលីពីន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំពាក្យ​គណ​បក្ស​​ប្រឆាំង​បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា សមាជិក​​​ប្រហែល​​​​​​២០​​​រូប​​​​​​នៃ​​​​គណៈ​កម្មការ​អចិន្ត្រៃយ៍​​​​របស់​​​គណ​​​បក្ស​​​ប្រឆាំង​​​​បាន​​ធ្វើ​​ដំណើរទៅ​​​​កាន់​​​ទីក្រុង​ម៉ានីល ​​​​កាលពី​យប់​ថ្ងៃ​សៅរ៍ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​រយៈ​ពេល​ពីរ​ថ្ងៃ​ជាមួយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​​​​​​កំពុង​​​​​​​​​និរទេស​​​​ខ្លួន​​​។

លោក​ថ្លែង​ថា ក្រុម​មន្ត្រីទាំង​​​​​នេះ​ដែល​​​​​រួម​​​មាន​​​​​ទាំង​​​​លោក កឹម សុខា អនុប្រធាន​គណ​​​​​បក្ស​​​ប្រឆាំង​​​​ផង នឹង​ពិភាក្សា​អំពី​សកម្ម​ភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់​តាំង​ពី​ខែ​តុលា​ឆ្នាំ​២០១៥ ដែល​​​នៅ​ពេល​​​​នោះ​​​តំណាង​​​រាស្ត្រ​គណបក្ស​ប្រឆាំង​ពីរ​រូប​​​​បានរង​​​ការ​​​​វាយ​ដំ​​អំឡុង​​​បាតុកម្មមួយ​​​ដែល​​​គាំទ្រ​ដោយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​​​និង​​​​​​ការ​​​​​​​​​ដក​​​​​​​លោក​ កឹម សុខា ​​​ចេញ​ពី​តំណែង​​​​អនុប្រធាន​រដ្ឋសភា​។

មន្ត្រី​​​ជាន់​​​ខ្ពស់​​​​​​គណបក្ស​​​ប្រឆាំង​​​ប្រហែល​​​២០​​​រូបជួប​​​ជាមួយ​​​លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​ទី​​​ក្រុង​​​ម៉ានីល​​​ ហ្វីលីពីន កាល​​​ពី​​​ម្សិលមិញ សម្រាប់​​​កិច្ច​​​ប្រជុំ​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​ដើម្បី​​​ពិនិត្យ​​​មើល​​​សកម្មភាព​​​របស់​​​បក្សចាប់​​​តាំង​​​ពី​​​ខែ​​​តុលា និង​​​ផែន​​​ការ​​​​​​សមាជ​​​ប្រចាំ​​​ឆ្នាំ​​​របស់​​​ខ្លួន​​​នៅ​​​ថ្ងៃទី​​​២៦ ខែ​​​មីនា។ (រូប​​​ថត​​​ក្នុង​​​ទំព័រ​​​ហ្វេសប៊ុក​​​ លោក អេង ឆៃអ៊ាង)
មន្ត្រី​​​ជាន់​​​ខ្ពស់​​​​​​គណបក្ស​​​ប្រឆាំង​​​ប្រហែល​​​២០​​​រូបជួប​​​ជាមួយ​​​លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​ទី​​​ក្រុង​​​ម៉ានីល​​​ ហ្វីលីពីន កាល​​​ពី​​​ម្សិលមិញ សម្រាប់​​​កិច្ច​​​ប្រជុំ​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​ដើម្បី​​​ពិនិត្យ​​​មើល​​​សកម្មភាព​​​របស់​​​បក្សចាប់​​​តាំង​​​ពី​​​ខែ​​​តុលា និង​​​ផែន​​​ការ​​​​​​សមាជ​​​ប្រចាំ​​​ឆ្នាំ​​​របស់​​​ខ្លួន​​​នៅ​​​ថ្ងៃទី​​​២៦ ខែ​​​មីនា។ (រូប​​​ថត​​​ក្នុង​​​ទំព័រ​​​ហ្វេសប៊ុក​​​ លោក អេង ឆៃអ៊ាង)

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​​​​ទៀត​​​​​​ថា ថ្នាក់​ដឹកនាំ​គណបក្ស​​ក៏​នឹងត្រៀម​​​របៀបវារៈ​​សម្រាប់សមាជ​​​​​​ប្រចាំ​​​​​​ឆ្នាំ​​​​​​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៦ ខែ​មីនា ផង​ដែរ។ ចាប់​តាំងពី​​​លោក សម រង្ស៊ី បាន​សម្រេចចិត្ត​​​​មិន​ត្រឡប់​មក​ប្រទេស​កម្ពុជា​​​​វិញ ​បន្ទាប់ពី​មាន​ដីកា​ចាប់​ខ្លួន​លោក​​​កាលពី​ខែ​វិច្ឆិកាមក​ គណបក្ស​​​នេះ​​​​​​​បាន​ប្រាប់​សមាជិក​​​​របស់​​​​​​ខ្លួន និង​អ្នក​គាំទ្រ​​​​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​ផ្ដោត​​​​​​​​​​​យក​​​​​​ចិត្ត​​​​​​​​​​​​ទុក​​​ដាក់​​​លើ​​​ការងារ​​​បោះ​ឆ្នោត​​ខាង​មុខ​​​​នៅ​​​ឆ្នាំ​២០១៧ និង​២០១៨ ហើយ​កុំ​បែក​អារម្មណ៍ចំពោះ​​ការ​​​បង្ក​បញ្ហា​នយោបាយ​។

អ្នក​នាំពាក្យ​រូប​នេះ​​លើក​ឡើង​ថា គណ​បក្ស​នឹង​មិន​​​ជជែក​​​​​​​​​​​​​​​​​​​​​អំពី​​​បញ្ហា​​​រឿង​អាស្រូវ​ផ្លូវ​ភេទ​​របស់​​​លោក កឹម សុខា ទាក់ទិន​ខ្សែអាត់​សំឡេង​ជាច្រើន​ភាគ​​​​​បង្ហោះ​​​​តាម​​​​​ហ្វេសប៊ុក​កាល​​​​ពី​ពេល​ថ្មីៗ​​​នេះ​​ដែល​​​គេ​​​​​​​អះអាង​ថាជា​សំឡេង​​​​លោក​និយាយ​​ជាមួយ​ស្រី​កំណាន់​​​​​​​​​ឡើយ​​​។

លោក​បាន​ថ្លែង​ថា ”​កិច្ច​ប្រជុំ​នេះនឹង​មិន​ពិភាក្សា​អំពី​បញ្ហា​នេះ​ទេ ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បារម្ភ​ចំពោះ​​​​​រឿង​ឥត​ប្រយោជន៍​​​​​​នេះ​ឡើយ”៕ សារុន​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស