28 C
Phnom Penh

brides-10

brides

Latest

OHCHR ប្រកាស​ចាប់ផ្តើម​គម្រោង​ថ្មី​ដើម្បី​ស្ដារ​ឡើងវិញ​នូវ​បញ្ហា​សិទ្ធិមនុស្ស​និង​លំហ​ពលរដ្ឋ​នៅ​កម្ពុជា

ការិយាល័យ​ឧត្ដមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា OHCHR ក្រោម​កញ្ចប់​ជំនួយ​របស់​សហភាព​អឺរ៉ុប ប្រកាស​ចាប់ផ្តើម​គម្រោង​ថ្មី​រយៈពេល ២​ឆ្នាំ ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​បញ្ហា​សិទ្ធិមនុស្ស និង​លំហ​ពលរដ្ឋ​នៅ​កម្ពុជា ដែល​នឹង​អនុវត្ត​ពី​ឆ្នាំ​២០២៤ ដល់​ឆ្នាំ​២០២៦។ យោង​តាម​សេចក្តី​ប្រកាស​នៅ​ថ្ងៃ​អង្គារ​ទី​២១ កុម្ភៈ OHCHR បាន​ឲ្យ​ដឹង​ថា គម្រោង​ថ្មី​ការិយាល័យ​ឧត្ដមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ថា​ខ្លួន​នឹង​ដើរ​តួនាទី​ផ្តល់​យោបល់​បច្ចេកទេស​ដល់​បណ្ដា​ស្ថាប័ន​ជាតិ​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស តាមរយៈ​ការ​ពង្រឹង​គុណភាព​ដល់​ភាគី​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក។ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​អនុម័ត​វិធីសាស្ត្រ «ផ្ដោត​លើ​ប្រជាជន» ដោយ​ផ្ដោត​លើ​តម្រូវការ​របស់​បុគ្គល និង​សហគមន៍​ក្នុង​ស្ថានភាព​ងាយ​រងគ្រោះ​ក្នុង​បញ្ហា​សិទ្ធិមនុស្ស។ យុទ្ធសាស្ត្រ​របស់ OHCHR គឺ​ការ​បន្ត​ភាព​ជា​ដៃគូ​ជាមួយ​អង្គភាព​រដ្ឋាភិបាល ស្ថាប័ន​អប់រំ...