34 C
Phnom Penh

លោក ហ៊ុន សែន តែងតាំង​រដ្ឋមន្ត្រី​ជាច្រើន​រូប​ក្នុង​ការ​រុះរើ​គណៈរដ្ឋមន្ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​សុក្រ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ឲ្យ​ដឹង​ឈ្មោះ​រដ្ឋមន្ត្រី ដែល​នឹង​ត្រូវ​ប្តូរ​ការងារ​ក្នុង​ការ​រុះរើ​គណៈរដ្ឋមន្ត្រី ដែល​រំពឹង​ថា​នឹង​បោះ​ឆ្នោត​យល់ព្រម​ដោយ​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច នៅ​ដើម​ខែ​ក្រោយ។

ការ​​​ផ្លាស់​​​ប្តូរ​​​​ធ្វើ​ឡើង​បន្ទាប់ពី​សុន្ទរកថា​មួយ​កាលពី​ចុង​ខែ​មុន ដែល​ក្នុង​សុន្ទរកថា​នោះ លោក​នាយករដ្ឋមន្ត្រី​បាន​ព្រមាន​ជា​សាធារណៈ​ចំពោះ​​​​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ឲ្យ​ខិតខំ​បំពេញ​ការងារ​របស់​ខ្លួន បើ​ពុំ​នោះ​ទេ ប្រឈម​នឹង​ការ​ដក​ចេញ។ ទោះ​យ៉ាង​ណា​ក៏​ដោយ ក្រសួង​ជាច្រើន​ដែល​នឹង​ត្រូវ​កែប្រែ​នេះ គឺ​គ្រាន់តែ​កាន់ការ​បន្ត​ដោយ​រដ្ឋ​មន្ត្រី​ផ្សេង​ប៉ុណ្ណោះ ជា​អ្វី​ដែល​អ្នក​វិភាគ​នយោបាយ​លេចធ្លោ​ម្នាក់​ចាត់​ទុក​ថា​ជា​ចំណាត់​ការ​មួយ “​ធ្វើ​កំណែ​ទម្រង់​សំបក​ក្រៅ”។

ការ​ផ្លាស់​ប្តូរ​ក្រសួង​៨​បាន​ដាក់​ស្នើ​ក្នុង​ការ​ផ្លាស់​ប្តូរ​នេះ ដែល​មាន​​​សេចក្តី​លម្អិត​ត្រូវ​បាន​បញ្ជូន​ទៅ​រដ្ឋសភា​ក្នុង​លិខិត​មួយ​ចុះ​ហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ និង​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ។

លោក ឡេង ប៉េងឡុង អ្នក​​​នាំ​​​ពាក្យ​​​រដ្ឋ​​​សភា​​​បាន​​​មានប្រសាសន៍​​​ថា ការ​​​ផ្លាស់​​​ប្តូរ​​​នេះ​​​នឹង​​​ត្រូវ​​​ពិនិត្យ​​​ឡើង​​​វិញ​​​ដោយ​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​សភា​​​នៅ​​​ថ្ងៃ ទី​​​៣០ ខែ​​​មីនា និង​​​បោះ​​​ឆ្នោត​​​ដោយ​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​នៅ​​​ថ្ងៃ​​​ទី៤ ខែ​​​មេសា។

យោង​​​តាម​​​លិខិត​​​នោះ លោក​​​ឧបនាយក​​​រដ្ឋ​​​មន្ត្រី គាត ឈន់ លោក ហោ ណាំហុង រដ្ឋ​​​មន្ត្រី​​​​​​ក្រសួង​​​ការបរទេស​​​កាន់​​​តំណែង​​យូរ​​​ និង​​​លោក​​​ អឹុម ឈុន​​​លឹម រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី​​​ត្រូវ​​​ចូល​​​និវត្តន៍​​​។

តំណែង​​​​​​​​​​​​របស់​​​លោក ហោ ណាំហុង នឹង​​​ត្រូវ​​​ជំនួស​​​ដោយ​​​លោក​​​ ប្រាក់​​​ សុខុន រដ្ឋមន្ត្រី​​​ក្រសួង​​​ប្រៃសណីយ៍ និ​​​ង​​​ទូរគមនាគមន៍​​​បច្ចុប្បន្ន​​​ ដែល​​​ត្រូវ​​​​​​ជំនួស​​​​​​ដោយ​​​លោក​​​ ត្រាំ អីុវ​​​តឹក​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សាធារណការ​​​ និងដឹក​​​ជញ្ជូន​​​។ លោក​​​ ស៊ុន ចាន់​​​ថុល រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ពាណិជ្ជកម្ម​​​ នឹង​​​ដឹក​​​នាំ​​​ក្រសួង​​​សាធារណការ​​​ និង​​​ដឹក​​​ជញ្ជូន។ តំណែង​​​របស់​​​លោក​​​នឹង​​​កាន់​​​ដោយ​​​លោក​​​ ប៉ាន់ សូរស័ក្តិ រដ្ឋ​​​លេខាធិការ​​​ក្រសួង​​​កសិកម្ម​​​។

ការ​​​ផ្លាស់​​​ប្តូរ​​​ថ្នាក់​​​កំពូ​​​លដទៃ​​​ទៀត​​​គឺ​​​មាន​​​ក្រសួង​​​រៀបច​​ំ​​​ដែន​​​ដី​​​នគរូបនីយកម្ម​​​ និង​​​សំណង់ កសិកម្ម​​​ អភិវឌ្ឍន៍​​​ជន​​​បទ​​​ និង​​​ក្រសួង​​​ធម្មការ​​​ និង​​​សាសនា​​​។លោក​​​ អឹុម ឈុន​​​លឹម​​​ ដែល​​​ចូល​​​និវត្តន៍​​​នឹង​​​ជំនួស​​​ដោយ​​​លោក ជា​​​ សុផារ៉ា រដ្ឋមន្ត្រី​​​ក្រសួង​​​អភិវឌ្ឍន៍​​​ជន​​​បទ​​​ ដែល​​​ក្រសួង​​​របស់​​​លោក​​​​​​នឹង​​​ត្រូវ​​​ជំនួស​​​ដោយ​​​លោក អ៊ុក រ៉ាប៊ុន ដែល​​​ជា​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​កសិកម្ម​​​។ លោក​​​ វែង សាខុន រដ្ឋលេខាធិការ​​​ក្រសួង​​​ធន​​​ធាន​​​ទឹក​​​នឹ​​​ងក្លាយ​​​ជា​​​រដ្ឋ​​​មន្ត្រី​​​ថ្មី​​​នៅ​​​ក្រសួង​​​កសិកម្ម​​​ រុក្ខា​​​ប្រមាញ់ និង​​​នេសាទ។

លោក​​​ មិន ឃិន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ធម្មការ​​​ និង​​​សាសនា​​​ នឹង​​​ប្តូរ​​​តំណែង​​​ជាមួយ​​​លោក​​​ ហឹុម ឆែម ទេស​​​រដ្ឋ​​​មន្ត្រី​​​ទទួល​​​បន្ទុក​​​បេសក​​​កម្ម​​​ពិសេស​​​។ លោក អឹុម​​ សួស្តី ដែល​​​ជា​​​ប្រធាន​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​រហូត​​​ដល់​​​មាន​​​ការ​​​កែទម្រង់​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ នឹង​​​ក្លាយ​​​ជា​​​រដ្ឋលេខាធិការ​​​ក្រសួង​​​មហាផ្ទៃ​​​។

ការ​​​ផ្លាស់​​​ប្តូរ​​​តំណែង​​​ទាំង​​​២៤​​​នេះ​​​មាន​​​រៀប​​​រាប់​​​នៅ​​​ក្នុង​​​សំណើ​​​របស់​​​លោក ហ៊ុន សែន ដែល​​​ប្រាកដ​​​នឹង​​​បោះ​​​ឆ្នោត​​​ផ្តល់​​​សេចក្តី​​​ទុក​​​ចិត្ត​​​ដោយ​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​នៅ​​​ខែ​​​ក្រោយ។ កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ លោក ហ៊ុន សែន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ដាក់​​​សំណើ​​​នោះ​​​ដោយ​​​ផ្ទាល់​​​ដៃ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ពិធី​​​ចែក​​​សញ្ញាបត្រ​​​ដល់​​​និស្សិត​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​ថា “ម្សិលមិញ មិន​​​មាន​​​នរណា​​​ដឹង​​​ថា ខ្ញុំ​​​សរសេរ​​​ និង​​​បោះ​​​ត្រា​​​ និង​​​ចុះ​​​លេខ​​​នៅ​​​ផ្ទះ​​​ទេ​​​ ហើយ​​​បញ្ជូន​​​ទៅ​​​សភា​​​”។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ បាន​​​ព្រមាន​​​ថា នឹង​​​មាន​​​ការ​​​រុះ​​​រើ​​​គណៈរដ្ឋ​​​មន្ត្រី​​​កាល​​​ពីខែ​​​មុន​​​ នៅ​​​ពេល​​​នោះ​​​ក្នុង​​​សុន្ទរកថា​​​ជា​​​សាធារណៈ​​​ លោក​​​បាន​​​ចុច​​​ចំ​​​លោក ត្រាំ​​​ អីុវតឹក​​​ រដ្ឋ​​​មន្ត្រីក្រសួង​​​សាធារណការ​​​ និង​​​លោក អ៊ុក​​​ រ៉ាប៊ុន រដ្ឋ​​​មន្ត្រី​​​កសិកម្ម​​​ ព្រោះ​​​ការ​​​បំពេញ​​​ការ​​​ងារ​​​របស់​​​ពួក​​​គាត់​​​មិន​​បាន​​​​ល្អ​​​។ លោក​​​បាន​​​ដាក់​​​ចំណាត់​​​ថ្នាក់ អែហ្វ ​​​ឲ្យ​​​រដ្ឋ​​​មន្ត្រី​​​ទាំង​​​ពីរ​​​ ព្រោះ​​​” ស្ទក់​​​ខ្លាំង” ។

កាល​​​ពី​​​ថ្ងៃ​​​សុក្រ លោក សុខ ឥសាន អ្នកនាំពាក្យ​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នឹង​​​គ្មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​ដែល​​​ស្នើ​​​ឡើង​​​ណា​​​មួយ​​​ត្រូវ​​​​​​ចាត់​​​ទុក​​​ថា ជា​​​ការ​​ដំឡើង​​​ ឬ​​​ទម្លាក់​​​ឋានៈ​​​ទេ​​​ ដោយ​​​លោក​​​អះអាង​​​ថា មន្ត្រី​​​ដែល​​​ផ្លាស់​​​ប្តូ​​​រ​​​ទាំងអស់​​​សុទ្ធ​​​តែ​​​រីក​​​រាយ​​​នឹង​​​តំណែងថ្មី​​​របស់​​​ខ្លួន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​គ្មាន​​​វប្បធម៌​​​មិន​​​សប្បាយ​​​​​​​​​ចិត្ត​​​​​នឹង​​​ការ​​​ផ្ទេរ​​​ ឬ​​​តែង​​​តាំង​​​ទេ​​​”។

លោក​​​ អ៊ូ វីរៈ អ្នក​​​វិភាគ​​​នយោបាយ​​​ និង​​​ជា​​​ប្រធាន​​​អង្គការ​​​វេទិកា​​​អនាគត​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្វាគមន៍​​​ការ​​​ផ្លាស់​​​ប្តូរ​​​នេះ​​​បើ​​​ដើម្បី​​​ការ​​​បំពេញ​​​កិច្ច​​​ការ​​​នៅ​​​ពេល​​​អនាគត​​​របស់​​​ក្រសួង​​​នានា​​​ អាច​​​មិន​​​អន់​​​ជាង​​​អ្វី​​​ដែល​​​យើង​​​មាន​​​ទេ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា ​​​នោះ​​​ជា​​​ការ​​​គិត​​​របស់​​​សាធារណជន​​​កម្ពុជា​​​។ ខ្ញុំ​​​គិត​​​ថា ប្រជាជន​​​ច្រើន​​​បំផុត​​​​​​នឹង​​​​​​ចាំ​​​មើល​​​ និង​​​និយាយ​​​ថា ‘​​​អូ វា​​​មិន​​​អន់​​​ជាង​​​​​​មុន​​​ទេ​​​’” ។

លោក អ៊ូ វីរៈ បាន​​​ចាត់​​​ទុក​​​ការ​​​រុះ​​​រើ​​​នេះ​​​ជា​​​ “ការ​​​ខិត​​​ខំ​​​ច្រើន​​​”ដែលសំដៅ​​​បង្ហាញ​​​ “សម្បក​​​ក្រៅ​​​នៃ​​​កំណែទម្រង់​​​ប៉ុណ្ណោះ​​​”។

លោក​​​បាន​​​និយាយ​​​ថា “នេះ​​​គឺ​​​មិន​​​ប្លែក​​​ទេ​​​។ វា​​​បាន​​​កើត​​​ឡើង​​​ក្នុង​​​ពេល​​​កន្លង​​​មក​​​ ដែល​​​លោក​​​ ហ៊ុន សែន និង​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​មិន​​​ចង់​​​​​​បង្ហាញ​​​ថា ហាក់​​​បី​​ដូច​​​ជា​​​ពួក​​​គេ​​​បំបែក​​​ ឬ​​​ដាក់​​​ទណ្ឌកម្ម​​​មនុស្សទេ​​​”។

លោក អ៊ូ វីរៈ បាន​​​មានប្រសាសន៍​​​ថា ការ​​​ពិត​​​គឺថា សមាជិក​​​ស្មោះ​​​ត្រង់​​​នឹង​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​កំពុង​​​ត្រូវ​​​គេ​​​ផ្តល់​​​រង្វាន់​​​​​​ជា​​​តំណែង​​​​​​ដែល​​​គេ​​​ចង់​​​បាន​​​​​​​​​ ចំណែកឯ​​​​​​លោក​​​ ត្រាំ អីុវតឹក និង​​​លោក អ៊ុក រ៉ាប៊ុន នឹង​​​មើល​​​ខុស​​​ត្រូវ​​​ក្រសួង​​​តូច​​​ជាង​​​មុន។ លោក​​​បាន​​​បន្ថែម​​​ថា សកម្មភាព​​​របស់​​​ក្រសួង​​​ជា​​​ច្រើន​​​ គឺ​​​តិច​​​តួច​​​ណាស់​​​​ដែល​​​មិន​​​ចាំ​​​បាច់​​​នឹង​​​ឲ្យ​​​មាន​​​ផង​​​។

លោក​​​បាន​​​មានប្រសាសន៍ថា “គ្មាន​​​នរណា​​​ដឹង​​​អំពី​​​អាណត្តិ​​​នៃ​​​ក្រសួង​​​នីមួយ​​​ៗ​​​ទេ​​​។ ហើយ​​​គ្មាន​​​នរណា​​​ដឹង​​​ថា នរណា​​​កំពុង​​​ធ្វើ​​​អ្វី និង​​​កិច្ច​​​ការ​​​អ្វី​​​ដែល​​​ពួក​​​គេ​​​​​​ទទួល​​​ខុស​​​ត្រូវ​​​ទេ​​​។ ហើយ​​​គិត​​​ថា ហ្នឹង​​​ពិត​​​ជា​​​ហេតុផល​​​ដែល​​​រដ្ឋាភិបាល​​​មិន​​​មាន​​​ប្រសិទ្ធភាព”។

លោ​​​ក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គេ​​​អាច​​​បិទ​​​ក្រសួង​​​អភិវឌ្ឍន៍​​​ជន​​​បទ និង​​​ក្រសួង​​​ធន​​​ធានទឹក​​​…​​​ហើយ​​​គ្មាន​​​នរណា​​​ទៅ​​​ចាប់​​​អារម្មណ៍​​​​​​​​​ទេ​​​។ គេ​​​អាច​​​បិទ​​​ក្រសួង​​​ប្រហែល​​​១០​​​ទៅ​​​១៥​​​ ហើយក៏​​​​​​គ្មាន​​​នរណា​​​នឹង​​​ខ្វល់​​​ដែរ​​​​​​៕និត (រាយការណ៍បន្ថែម​​​ដោយ Ben Woods)​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស