27 C
Phnom Penh

តុលាការ​បើក​សវនាការ​ជំនុំជម្រះ​ពាក់ព័ន្ធ​ករណី​​​រឿង​ក្តី​បរិហារកេរ្តិ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​ទាម​ទារ​តាម​ផ្លូវ​ច្បាប់​របស់​សមាជិក​​ព្រឹទ្ធសភា​ម្នាក់​​ឲ្យ​ជម្រះ​ឈ្មោះ​របស់​លោក​ស្រី​​​ពាក់ព័ន្ធ​រឿង​អាស្រូវ​ផ្លូវ​ភេទ​បាន​បន្ត​កាលពី​ម្សិលមិញ អំឡុង​ថ្ងៃ​ចុង​ក្រោយ​នៃ​សវនាការ ក្នុង​​រឿង​ក្ដី​មន្ត្រី​យោធា​ម្នាក់​ និង​អតីត​មន្ត្រី​ក្រសួង​មហាផ្ទៃ​​ម្នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ ​ពីបទ​បរិហារកេរ្តិ៍​ចំពោះ​​ការ​ផ្សព្វផ្សាយពាក្យ​ចចាម​អារ៉ាម​រឿង​សាហាយ​ស្មន់​របស់​លោក ស្រី​ជាមួយ​ឧត្តម​សេនីយ៍​មួយ​រូប។

លោកស្រី កែវ មា៉លី សមាជិក​ព្រឹទ្ធសភា​គណបក្ស​កាន់​អំណាច និង​លោក សៀក សុជាតិ ឧត្ដម​សេនីយ៍​ផ្កាយ​បីក្នុង​ជួរ​​កង​យោធ​ពល​ខេរមភូមិន្ទ​​មាន​ពាក្យ​ចចាមអារ៉ាម​លេច​ឮ​កាល​​ពី​ឆ្នាំ​មុន​ថា មាន​ស្នេហា​ក្រៅ​អាពាហ៍​ពិពាហ៍។ លោកស្រី កែវ ម៉ាលី បាន​ប្ដឹង​លោក ព្រំ​ សាន មន្ត្រី​ក្រសួង​ព័ត៌មាន និង​អ្នកស្រី ម៉ម ម៉ានុត ភរិយា​របស់​ឧត្ដម​សេនីយ៍​​រូប​នេះ​​ជុំវិញ​​ការ​អះអាង​​ ដែល​ក្នុង​នោះ​ត្រូវ​បាន​ចែក​រំលែក​តាម​ទំព័រ​ហ្វេសប៊ុក។

លោក ផែង វណ្ណៈ ដើរ​​​ចេញ​​​ពី​​​សាលាដំបូង​​​រាជធានីភ្នំពេញ​​​ កាល​​​ពី​​​ម្សិលមិញ។ លោក​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ថា បាន​​​បរិហារកេរ្តិ៍ លោក​​​ស្រី កែវ ម៉ាលី តាម​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​។​​​ រូបថតៈ សីុវ ចាន់ណា /The Cambodia Daily
លោក ផែង វណ្ណៈ ដើរ​​​ចេញ​​​ពី​​​សាលាដំបូង​​​រាជធានីភ្នំពេញ​​​ កាល​​​ពី​​​ម្សិលមិញ។ លោក​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ថា បាន​​​បរិហារកេរ្តិ៍ លោក​​​ស្រី កែវ ម៉ាលី តាម​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​។​​​ រូបថតៈ សីុវ ចាន់ណា
/The Cambodia Daily

នៅ​សវនាការ​កាលពី​ម្សិលមិញ លោក ផែង វណ្ណៈ ដែល​ត្រូវ​បាន​ព្យួរ​មុខតំណែង​នៅ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃ​ក្នុង​ ក្រសួង​មហា​ផ្ទៃ​ និង​លោកស្រី ហង្ស​ បូរី ដែល​ត្រូវ​បាន​​ប្រាប់​​អត្តសញ្ញាណ​ត្រឹម​តែ​ថា ជា​មន្ត្រី​ជាន់​ខ្ពស់​កង​យោធពល​ខេមរភូមិន្ទ​មួយ​រូប​។ លោកស្រី ហង្ស​ បូរី ​មិន​មាន​វត្តមាន​នៅ​តុលាការ​ទេ​។

កាលពី​ខែ​វិច្ឆិកា ចៅក្រម តុប ឈុនហេង ​បាន​ពន្យារ​​ពេល​ប្រកាស​សាលក្រម​ ហើយ​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ករណី​នេះ​បន្ថែម​ទៀត​។

ដោយ​បន្ត​នីតិវិធី​កាល​ពី​ម្សិល​មិញ ចៅក្រម​​​​រូប​នេះ​​បាន​បន្ត​សាកសួរ​លោក ផែង វណ្ណៈ អំពី​ថាតើ​គាត់​​បាន​ធ្វើការ​អះ​អាង​បែប​បរិហារ​​​កេរ្តិ៍​​លោកស្រី កែវ ម៉ាលី នៅ​លើ​ទំព័រ​ហ្វេស ប៊ុក​របស់​គាត់​ឬ​យ៉ាង​ណា​។

លោក ផែង វណ្ណៈ បាន​​​និយាយ​​ថា “ខ្ញុំ​គ្មាន​បំណង​បរិហារកេរ្តិ៍​នរណា​ម្នាក់​ទេ” ដោយ​លោក​ពន្យល់​ថា លោក​​គ្រាន់​តែ​សង្ខេប​ព័ត៌មាន​​​​អំពី​ករណី​បរិហារកេរ្តិ៍​​ប្រឆាំង​​លោក ព្រំ សាន មន្ត្រី​ក្រសួង​ព័ត៌មាន​តែ​ប៉ុណ្ណោះ​។

លោក​និយាយ​ថា “ខ្ញុំ​មិន​ដឹង​ត្រូវ​និយាយ​អ្វី​ឡើយ​។ វា​ជាព័ត៌មាន​ពិត មិន​មែន​បំផ្លើស​ទេ​។ ខ្ញុំ​បាន​សរសេរ​ពាក្យ​បណ្ដឹង​​ប្ដឹង​លោក ព្រំ​ សាន។ ខ្ញុំ​មិន​ស្គាល់​ជំទាវ​ [កែវ ម៉ាលី] ទេ​ តើ​​ហេតុ​ផល​អ្វី​ខ្ញុំ​ត្រូវ​បរិហារកេរ្តិ៍​គាត់​នោះ?”។

លោក ថេង ម៉េងអុី មេធាវី​ម្នាក់​ក្នុង​ចំណោម​​​​មេធាវី​បី​រូប​​របស់​លោកស្រី កែវ ម៉ាលី ដែល​​ក៏​មិន​មាន​វត្តមាន​នៅ​តុលាការ​ដែរ​​បាន​លើក​ឡើង​ថា ទោះយ៉ាងណា កេរ្តិ៍​ឈ្មោះ​របស់​កូន​ក្ដី​លោក​ត្រូវ​បាន​អាប់ឱន​។លោក​បាន​ថ្លែង​ថា “​សកម្មភាព​របស់​គាត់​​ពិត​ជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​កូន​ក្ដី​ខ្ញុំ”។

លោកស្រី ទី គឹមស្រា៊ន មេធាវី​​​តំណាង​លោកស្រី ហង្ស​ បូរី មន្ត្រី​យោធា​​បាន​មាន​ប្រសា​សន៍​ថា កូនក្ដី​របស់​លោកស្រី​​មិន​បាន​ប្រើ​ប្រាស់​ហ្វេសប៊ុក​​នៅ​ថ្ងៃ​​នៃ​ការ​បង្ហោះ​សារ​បរិហារកេរ្តិ៍​ដែលមាន​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់លោកស្រីឡើយ។

​លោក​ស្រី​បាន​និយាយ​ទៅកាន់​ចៅក្រម​រូបនេះ​ថា “​ប្រសិន​បើ​គណនី​នេះ​ត្រូវ​បាន​គេ​ហ៊ែក​ ‘តើ​យើង​ដឹង​ថា នរណា​ធ្វើ​ទេ​’?។​ ខ្ញុំ​គាំទ្រ​សេចក្ដី​ថ្លៃថ្នូរ​ ប៉ុន្តែ​សូម​សួរ​ថា ‘តើ​នរណា​​​​​​ប្រព្រឹត្ត​រឿង​នេះ’”​?។

ចៅក្រម តុប ឈុនហេង ​មាន​ប្រសាសន៍​​​ថា តុលាការ​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​២៤ ខែ​មីនា៕ សារុន​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស