26 C
Phnom Penh

បេសកជន​​​សហប្រជា​​​ជាតិ​​​ពិភាក្សា​​​អំពី​​​ការ​​​វាយ​​​ដំ​​​តំណាង​​​រាស្ត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បេសកជន​​​សិទ្ធិ​​​មនុស្ស​​​​​​សហ​​​ប្រជា​​​ជាតិ​​​ប្រចាំ​​​កម្ពុជា​​​បាន​​​និយាយ​​​កាល​​​ពី​​​​​​ថ្ងៃ​​​អង្គារ​​​ថា​​​​​​ អ្នក​​​ស្រី​​​​​​បាន​​​លើក​​​ឡើង​​​ពី​​​​​​ការ​​​វាយ​​​ប្រហារ​​​ដោយ​​​ហិង្សា​​​​​​ទៅ​​​លើ​​​​​​អ្នក​​​តំណាង​​​រាស្ត្រ​​​គណ​​​បក្ស​​​ប្រឆាំង​​​​​​នៅ​​​ខាង​​​ក្រៅ​​​​​​រដ្ឋ​​​សភា​​​​​​ក្នុង​​​ខែ​​​តុលា ​​​នៅ​​​ថ្ងៃ​​​ដំបូង​​​​​​នៃ​​​កិច្ច​​​ប្រជុំ​​​ជា​​​ផ្លូវ​​​ការ​​​​​​សម្រាប់​​​បេសកកម្ម​​​​​​ស្វែង​​​រក​​​ការ​​​ពិត​​​​​​របស់​​​អ្នក​​​ស្រី។

អ្នក​​​ស្រី រ៉ូណា ស្មីត ដែល​​​បាន​​​មក​​​ដល់​​​ប្រទេស​​​កម្ពុជា​​​​​​កាល​​​ពី​​​ថ្ងៃ​​​ចន្ទ និង​​​ចាក​​​ចេញ​​​ទៅ​​​វិញ​​​នៅ​​​ថ្ងៃ​​​ព្រ​​​ហស្បត្តិ៍​​​សប្តាហ៍​​​ក្រោយ​​​ បាន​​​ចំណាយ​​​ពេល​​​មួយ​​​ព្រឹក​​​​​​ជួប​​​ជា​​​មួយ​​​លោក ងួន ញ៉ិល ប្រធាន​​​រដ្ឋ​​​សភា​​​ស្តី​​​ទី។ អ្នក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ពួក​​​គេ​​​បាន​​​ពិភាក្សា​​​​​​អំពី​​​បញ្ហា​​​ជា​​​​​​ច្រើន​​​ ដែល​​​រួម​​​មាន​​​​​​ការ​​​វាយ​​​ដំ​​​​​​​​​​​​​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​​​​គឺ លោក ញ៉យ ចំរើន និង​​​គង់ សភា ដែល​​​ត្រូវ​​​វាយ​​​ដំ​​​ច្រំ​​​ធាក់​​​​​​ឲ្យ​​​រង​​​របួស​​​ដោយ​​​​​​អ្នក​​​តវ៉ា។​​​​​​​​​​​​

អ្នក​​​ស្រី វ៉ានហា លី ​​​តំណាង​​​ប្រចាំ​​​ប្រទេស​​​នៃ​​​​​​ការិយាល័យ​​​​​​សិទ្ធិ​​​មនុស្ស​​​សហប្រជា​​​ជាតិ (ឆ្វេង​​​) និង​​​អ្នក​​​ស្រី រ៉ូណា ​​​ស្មីត អ្នក​​​រាយការណ៍​​​​​​ពិសេស​​​សហ​​​ប្រជា​​​ជាតិ​​​​​​ប្រចាំ​​​កម្ពុជា​​​ មក​​​ដល់​​​ក្រសួង​​​យុត្តិធម៌​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​កាល​​​ពី​​​​​​ថ្ងៃ​​​អង្គារ។​​​ រូបថតៈ ស៊ីវ ចាន់ណា/ខេមបូឌា ដេលី
អ្នក​​​ស្រី វ៉ានហា លី ​​​តំណាង​​​ប្រចាំ​​​ប្រទេស​​​នៃ​​​​​​ការិយាល័យ​​​​​​សិទ្ធិ​​​មនុស្ស​​​សហប្រជា​​​ជាតិ (ឆ្វេង​​​) និង​​​អ្នក​​​ស្រី រ៉ូណា ​​​ស្មីត អ្នក​​​រាយការណ៍​​​​​​ពិសេស​​​សហ​​​ប្រជា​​​ជាតិ​​​​​​ប្រចាំ​​​កម្ពុជា​​​ មក​​​ដល់​​​ក្រសួង​​​យុត្តិធម៌​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​កាល​​​ពី​​​​​​ថ្ងៃ​​​អង្គារ។​​​ រូបថតៈ ស៊ីវ ចាន់ណា/ខេមបូឌា ដេលី

អ្នក​​​ស្រី ស្មីត បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌មាន​​​ថា “បញ្ហា​​​សំខាន់​​​ដែល​​​ខ្ញុំ​​​បាន​​​ពិភាក្សា​​​គឺ​​​រដ្ឋ​​​សភា​​​​​​ត្រូវ​​​​​​ធានា​​​​​​សន្តិសុខ​​​​​​ដល់​​​​​​សមាជិក​​​សភា​​​​​​គ្រប់​​​ពេល​​​វេលា​​​ និង​​​បញ្ហា​​​​​​ទាក់​​​ទង​​​នឹង​​​​​​ហេតុការណ៍​​​ថា ពួក​​​គេ​​​​​​ត្រូវ​​​រង​​​ការ​​​វាយ​​​ដំ​​​នៅ​​​ជិត​​​​​​អគារ​​​”។​​​

មាន​​​ទាហាន​​​បី​​​នាក់​​​ត្រូវ​​​​​​បាន​​​ចាប់​​​ខ្លួន​​​ពី​​​បទ​​​វាយ​​​ដំ​​​នោះ ហើយ​​​កំពុង​​​ជាប់​​​ពន្ធនាគារ​​​​​​​​​ ក្រោយ​​​ពី​​​ចោទ​​​​​​ប្រកាន់​​​ពី​​​បទ​​​ហិង្សា​​​ដោយ​​​ចេតនា។ រដ្ឋា​​​ភិបាល​​​​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​ថា ​​​អ្នក​​​ទាំង​​​បី​​​នាក់​​​នោះ​​​បម្រើ​​​ការ​​​នៅ​​​អង្គភាព​​​ណា​​​ទេ។​​​

លោក ឡេង ប៉េង​​​ឡុង អ្នក​​​នាំ​​​ពាក្យ​​​​​​រដ្ឋ​​​សភា បាន​​​បញ្ជាក់​​​ថា ​​​ការ​​​វាយ​​​ដំ​​​នោះ​​​បាន​​​លើក​​​មក​​​ពិភាក្សា​​​មែន។​​​ អ្នក​​​នាំ​​​ពាក្យ​​​​​​រដ្ឋ​​​សភា​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​​​​ទៅ​​​លើ​​​បញ្ហា​​​នោះ​​​ថា​​​ “​​​យើង​​​បាន​​​ថ្កោល​​​ទោស​​​​​​ជនល្មើស​​​ ហើយ​​​រដ្ឋាភិបាល​​​​​​ក៏​​​​​​បាន​​​ចាត់​​​វិធានការ​​​​​​ផ្លូវ​​​ច្បាប់​​​ទៅ​​​លើ​​​ករណី​​​​​​នោះ​​​ដែរ​​​”។​​​

បន្ទាប់​​​ពី​​​​​​​​​ជួប​​​ជា​​​មួយ​​​​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​វប្បធម៌​​​ និង​​​បរិស្ថាន​​​​​​រួច​​​មក អ្នក​​​ស្រី​​​​​​​​​ ស្មី​​​ត​​​ក៏​​​បាន​​​​​​ជួប​​​ជាមួយ​​​លោក អង្គ​​​ វង្ស​​​ វឌ្ឍា​​​នា​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​យុត្តិ​​​ធម៌ ដើម្បី​​​ពិភាក្សា​​​អំពី​​​កំណែ​​​ទម្រង់​​​បន្ត​​​ទៀត​​​​​​នៅ​​​ក្នុង​​​ក្រសួង​​​យុត្តិ​​​ធម៌។​​​ អ្នកស្រី ស្មីត បាន​​​បដិសេធ​​​មិន​​​​​​និយាយ​​​ថា តើ​​​អ្នកស្រី​​​​​​បាន​​​ឃើញ​​​ភាព​​​រីក​​​ចម្រើន​​​ក្នុង​​​ប្រព័ន្ធ​​​តុលាការ​​​ ចាប់​​​តាំង​​​ពី​​​​​​ដំណើរ​​​ទស្សនកិច្ច​​​​​​​​​​​​ទី​​​មួយ​​​របស់​​​អ្នក​​​ស្រី ​​​កាល​​​ពី​​​ខែ​​​កញ្ញា​​​នោះ​​​​​​ទេ ប់ុន្តែ​​​​​​​​​អ្នក​​​ស្រី​​​បាន​​​និយាយ​​​បន្ថែម​​​​​​​​​ថា លោក វង្ស វឌ្ឍានា ​​​បាន​​​ធានា​​​អះអាង​​​ថា មាន​​​ការ​​​រីក​​​ចម្រើន​​​។​​​

អ្នក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ខ្ញុំ​​​គិត​​​ថា តែង​​​តែ​​​មាន​​​​​​ភាព​​​ខុស​​​គ្នា​​​រវាង​​​​​​អ្វី​​​ដែល​​​ច្បាប់​​​ចែង និង​​​ការ​​​អនុវត្ត ហើយ​​​ឯកឧត្តម​​​បាន​​​បញ្ជាក់​​​ច្បាស់​​​ថា ពួកគេ​​​ធ្វើ​​​ការ​​​ឆ្ពោះ​​​ទៅ​​​រក​​​​​​ការ​​​ព្យាយាម​​​បក​​​ស្រាយ​​​ច្បាប់​​​​​​ឲ្យ​​​ទៅ​​​ជា​​​ការ​​​អនុវត្ត​​​​​​ប្រសើរ​​​បំផុត​​​ ដើម្បី​​​ការ​​​ពារ​​​សិទ្ធិ​​​នៅ​​​កម្ពុជា”៕​​​រើន​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស