27 C
Phnom Penh

ករណី​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ថយ​​​ចុះ​​​បន្តិច​​​ បន្ទាប់​​​ពី​​​មាន​​​ការ​​​អនុវត្ត​​​ច្បាប់​​​ចរាចរណ៍​​​ថ្មី​​​​​​​​កាល​​​ពី​​​ខែ​​​មករា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​នគរ​​​បាល​​​បាន​​​ឲ្យដ​​​ឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ជិត​​​បី​​​ខែ​​​បន្ទាប់​​​​​​ពី​​​ច្បាប់​​​ចរាចរណ៍​​​ផ្លូវ​​​គោកថ្មី​​​​​​ដ៏​​​តឹង​​​រឹុងបាន​​​ចូល​​​ជា​​​ធរមាន​​​មក​​​ហេតុការណ៍​គ្រោះ​​​ថ្នាក់​​​តាម​​​ដង​​​ផ្លូវ​​​បាន​​​ថយ​​​ចុះ​​​បន្តិច​​​ បើ​​​ធៀប​​​ទៅ​​​នឹង​​​ឆ្នាំ​​​មុន ​​​តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ចំនួន​​​នៃ​​​អ្នក​​​ស្លាប់​​​ដោយសារ​​​គ្រោះ​​​ថ្នាក់​​​ចរា ចរណ៍​​​មិនបាន​​​ថយ​​​ចុះ​​​ទេ​​​។

អំឡុង​​​កិច្ច​​​ប្រជុំ​​​មួយ​​​នៅ​​​ឯ​​​ក្រសួង​​​សាធារ​​​ណ​​​ការ​​​ និង​​​ដឹក​​​ជញ្ជូន​​​​​​ក្នុង​​​រាជធានីភ្នំពេញ​​​លោក ហឹុម យ៉ាន អគ្គ​​​ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ជាតិ​​​ទទួល​​​បន្ទុក​​​ផ្នែក​​​ចរាចរណ៍​​​បាន​​​លើក​​​ឡើង​​​ថា វា​​​មាន​​​ការ​​​លំបាក​​​ក្នុង​​​ការ​​​ធ្វើ​ឲ្យ​​​អ្នក​​​ធ្វើ​​​ដំណើរ​​​គោរព​​​ច្បាប់​​​ថ្មី​​​នេះ​​​ដែល​​​ចូល​​​ជា​​​ធរមាន​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១​​​ខែ​​​មករា និង​​​ដែល​​​រួម​​​មាន​​​ការ​​​ផាក​​​ពិន័យ​​​ធ្ងន់​​​ធ្ងរ​​​ចំពោះ​​​ការ​​​បើក​​​បរ​​​លើសល្បឿន​​​​​​កំណត់​​​ និង​ការ​​​បើក​​​បរ​​​ក្រោម​​​ឥទ្ធិពល​​​គ្រឿង​​​ស្រវឹង​​​ ហើយ​​​​​​តម្រូវ​​​ឲ្យ​​​អ្នក​​​​​​ធ្វើ​​​ដំណើរ​​​​​​តាម​​​ម៉ូតូ​​​ទាំង​​​អស់​​​ពាក់​​​មួយ​​​សុវត្ថិភាព​​​នោះ​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “អំឡុង​​​ពេល​​​អនុវត្ត​​​ច្បាប់​​​នេះ​​​ មាន​​​បញ្ហា​​​លំបាក​​​មួយ​​​ចំនួន​​​។ ពល​​​រដ្ឋ​​​ខ្លះ​​​មិន​​​អនុវត្ត​​​តាម​​​ច្បាប់​​​ទេ​​​ មិន​​​ពាក់​​​មួក​​​សុវត្ថិភាព​​​ ហើយ​​​បើក​​​បរ​​​លើស​​​ល្បឿន​​​​​​កំណត់​​​ ព្រម​​​ទាំង​​​បើក​​​បរ​​​ក្រោម​​​ឥទ្ធិពល​​​គ្រឿង​​​ស្រវឹង​​​ទៀត​ផង​​”។

ឧត្តម​​​សេនីយ៍ឯក ហុឹម យ៉ាន បាន​​​លើក​​​ឡើង​​​ទៀត​​​ថា នគរ​​​បាល​​​កត​​​់ត្រា​​​​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍បាន​​​​ចំនួន​​​៨៨៧​​​ករណី ​​​ចាប់​​​តាំង​​​ពី​​​ដើម​​​ឆ្នាំ​​​មក​​​ ​​​ថយ​​​ចុះ​​​ពី​​​១.០០២​​​ករណី​​​​ក្នុង​រយៈ​​​ពេល​​​ដូច​​​គ្នា​​កាលពី​ឆ្នាំ​​​មុន ពោលគឺ​​​​​​​ថយ​​​ចុះ​​​បាន​១១ភាគរយ​​​។

ទោះ​​​ជាយ៉ាង​​​ណា​​​ ចំនួន​​​អ្នក​​​ស្លាប់នៅ​​​ក្នុង​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ស្ទើរ​​តែ​ដូចគ្នា​ដដែល​​​ គឺ​​​មាន​​​អ្នក​​​ស្លាប់​​​ចំនួន​​​៤៥២​​​នាក់​​​នៅ​​​ក្នុង​​​ឆ្នាំ​​​នេះ​​​បើ​​​ធៀប​​​ទៅ​​​នឹង​​​ឆ្នាំ​​​មុន​​​មាន​​​៤៥១នាក់​​​។ ​​​ឧត្តម​​​​​​ សេនីយ៍​​​ឯក​​​រូបនេះ​​​ បាន​​​សន្និដ្ឋាន​​​ថា ការ​​​កើន​​​ឡើង​​​បន្តិច​​​នេះ​​​គឺ​​​ដោយសារ​​​តែ​​​ការ​​​កើន​​​ឡើង​​​នៃ​​​ចំនួន​​​យាន​​​យន្ត​​​តាម​​​ដង​​​ផ្លូវ​​​ ប៉ុន្តែ ​​​លោក​​​មិន​​​បាន​​​ផ្តល់​​​តួលេខ​​​ឡើយ​​​។ លោក​​​លើក​​​​​​ ឡើង​​​ថា គ្រោះ​​​ថ្នាក់​​​មួយ​​​ចំនួន​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ដែល​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​រថយន្ត​​​ដឹក​​​កម្មករ​​​ទៅ​​​រោង​​​ចក្រ ​​​ជា​​​កត្តា​​​រួមចំណែក​​​​ធ្វើ​​​ឲ្យ​​​ចំនួន​​​អ្នក​​​ស្លាប់​​​កើនឡើង​​​​ក្នុង​​​ឆ្នាំ​​​នេះ​​​៕​​​ស៊ុយឈាង​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស