Latest
អាជ្ញាធរកម្ពុជាបណ្តេញជនជាតិវៀតណាម២៣១នាក់ជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ
អាជ្ញាធរខេត្តព្រះសីហនុ បានបណ្តេញជនជាតិវៀតណាម ចំនួន ២៣១នាក់ ចេញពីកម្ពុជា តាមច្រកអន្តរជាតិព្រែកចាក បន្ទាប់ពីរកឃើញថា ពួកគេមានជាប់ពាក់ព័ន្ធពីបទល្មើសឆបោកតាមអនឡាញដែលបានប្រព្រឹត្តនៅ ៣ទីតាំងផ្សេងគ្នាក្នុងខេត្តព្រះសីហនុ។
យោងតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញក្នុងខេត្តព្រះសីហនុ បានចាប់ផ្តើមពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា លើទីតាំងចំនួន៣ ដោយចាប់បានជនជាតិវៀតណាម ចំនួន ២៣១នាក់ ក្នុងនោះមានស្រីចំនួន ៤១នាក់។
ប្រភពដដែលអះអាងថា ទីតាំងដែលសមត្ថកិច្ចបានចុះបង្ក្រាប...