34 C
Phnom Penh

cam-photo-sokha-channa-KHMER-1

cam-phot-front-channa

Latest

អង្គការ​សហប្រជាជាតិ​បារម្ភ​ខ្លាំង​ខ្លាច​ពិភពលោក​អាច​ធ្លាក់​ក្នុង​សង្គ្រាម​នុយក្លេអ៊ែរ​ជា​ថ្មី

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ជា​ខ្លាំង​ដែល​ថា ពិភពលោក​អាច​ធ្លាក់​ក្នុង​សង្គ្រាម​នុយក្លេអ៊ែរ បន្ទាប់ពី​កូរ៉េខាងជើង​ព្រមាន​ថា​សូម្បី​អាវុធ​នុយក្លេអ៊ែរ ក៏​អាច​បើក​ការ​វាយប្រហារ​ទៅ​លើ​ប្រទេស​សត្រូវ​ផង​ដែរ។ ថ្លែង​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ញីវយ៉ក ក្នុង​ទិវា​អន្តរជាតិ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ លោក Antonio Guterres បាន​ហៅ​ស្ថានភាព​អសន្តិសុខ​នៅ​លើ​ពិភពលោក​សព្វថ្ងៃ​នេះ​ថា​កាន់តែ​ធ្ងន់ធ្ងរ ដែល​លោក​អះអាង​ថា គេ​ត្រូវ​រួម​គ្នា​បញ្ឈប់​ការ​រត់​ប្រណាំង​សព្វាវុធ ទោះ​ជា​អាវុធ​ណា​ក៏ដោយ។ ការ​ថ្លែង​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បន្ទាប់ពី​លោក Kim Song ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ថ្លែង​ព្រមាន​ទៅ​កាន់​មហាសន្និបាត​ដែល​លោក​ថា កូរ៉េខាងជើង មិន​បង្ខំ​ឱ្យ​មាន​ការ​បង្ក​សង្គ្រាម​នៅ​លើ​ឧបទ្វីប​របស់​កូរ៉េ​នោះ​ទេ ព្រោះ​វា​នឹង​នាំ​ឲ្យ​មាន​សង្គ្រាម​នុយក្លេអ៊ែរ។...