33.3 C
Phnom Penh

នគរបាល​​​​​​នឹង​​​ចាប់​​​ផ្តើម​​​​​​ត្រួត​​​ពិនិត្យ​​​​​​ពេល​​​យប់​​​លើ​​​​​​កម្មករ​​​បរទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​​​ដំណាក់​​​កាល​​​ចុង​​​ក្រោយ​​​បំផុត​​​ក្នុង​​​កិច្ច​​​ប្រឹង​​​ប្រែង​​​​​​ដើម្បី​​​​​​​​​បណ្តេញ​​​ចេញ​​​​​​​​​កម្មករ​​​​​​ចំណាក​​​ស្រុក​​​ខុស​​​ច្បាប់​​​ អគ្គ​​​នាយក​​​នៃ​​​​​​អគ្គ​​​នាយក​​​ដ្ឋាន​​​​​​អន្តោប្រវេសន៍​​​នៃ​​​ក្រសួង​​​មហា​​​ផ្ទៃ បាន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​អង្គារ​​​ថា ​​​មន្ត្រី​​​របស់​​​លោក​​​​​​នឹង​​​ចាប់​​​ផ្តើម​​​​​​ត្រួត​​​ពិនិត្យ​​​​​​២៤​​​ម៉ោង​​​​​​តាម​​​សហគ្រាស​​​នានា​​​ ជា​​​ពិសេស​​​​​​កន្លែង​​​​​​ដែល​​​មាន​​​បុគ្គលិក​​​ជា​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​ច្រើន។​​​

លោក សុខ ផល ប្រធាន​​​នគរ​​​បាល​​​​​​អន្តោប្រវេសន៍ បាន​​​ប្រកាស​​​​​​​​​នៅ​​​ឯ​​​​​​កិច្ច​​​ប្រជុំ​​​ប្រចាំ​​​ឆ្នាំ​​​​​​ថា មន្ត្រី​​​​​​អន្តោប្រវេសន៍​​​​​​នឹង​​​​​​ចាប់​​​ផ្តើម​​​​​​អនុវត្ត​​​គោលនយោបាយ​​​ថ្មី​​​ ដើម្បី​​​​​​ធ្វើ​​​ការ​​​ពិនិត្យ​​​ពេល​​​យប់​​​ ដោយ​​​ផ្តោត​​​លើ​​​ក្លឹប ភោជនីយ​​​ដ្ឋាន​​​ និង​​​កាស៊ីណូ​​​នានា​​​ក្នុង​​​ក្រុង​​​ភ្នំពេញ។​​​​​​

cam-photo-work-permit-channaនាយ​​​ឧត្តម​​​សេនីយ៍​​​ សុខ ផល បាន​​​មាន​​​ប្រសាសន៍​​​​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​ប្រចាំ​​​ឆ្នាំ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា “ប្រហែល​​​៩៨​​​ភាគរយ​​​នៃ​​​កម្មករ​​​ចំណាក​​​ស្រុក​​​បរទេស​​​​​ទាំង​​​អស់​​​​​​ដែល​​​ធ្វើ​​​ការ​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជាគឺ​​​ជា​​​ជន​​​ជាតិ​​​វៀតណាម​​​”។

នាយ​​​ឧត្តម​​​សេនីយ៍​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ខ្ញុំ​​​ឃើញ​​​​​​ជនចំណាក​​​ស្រុក​​​បរទេស​​​ជា​​​ច្រើន​​​​​​នៅ​​​ឯ​​​កាស៊ីណូ​​​ណាហ្គា ឬ​​​កាសា​​​ក្លឹប ប៉ុន្តែ​​​​​​យើង​​​មិន​​​ទាន់​​​ធ្វើការ​​​ត្រួត​​​ពិនិត្យ​​​ពេល​​​យប់​​​នៅ​​​ឡើយ​​​ទេ។​​​ យើង​​​គ្រាន់​​​តែ​​​ធ្វើ​​​ពេល​​​ថ្ងៃ​​​ប៉ុណ្ណោះ ដូច្នេះ​​​​​​យើង​​​​​​មិន​​​អាច​​​​​​ឆែក​​​​​​បាន​​​ទេ ប្រសិន​​​បើ​​​​​​គេ​​​ជា​​​កម្មករ​​​ស្រប​​​ច្បាប់”។

អគ្គនាយកដ្ឋាន​​​នេះ​​​ក៏​​​បាន​​​​​​បញ្ចេញ​​​​​​ស្ថិតិ​​​​​​ដែល​​​សរសេរ​​​សង្ខេប​​​​​​អំពី​​​​​​កិច្ចការ​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​​​​ក្នុង​​​ការ​​​ទប់​​​ស្កាត់​​​​​​កម្មករ​​​បរទេស​​​​​​ខុស​​​ច្បាប់​​​មួយ​​​ចំនួន​​​​​​ដែល​​​ធ្វើការ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។​​​​​​

យោង​​​តាម​​​ទិន្នន័យ​​​ ក្នុង​​​រយៈពេល​​​១១​​​ខែ​​​ដំបូង​​​នៃ​​​ឆ្នាំ​​​មុន នគរបាល​​​អន្តោប្រវេសន៍​​​ និង​​​​​​មន្ត្រី​​​ក្រសួង​​​ការងារ​​​​​​បាន​​​ត្រួត​​​ពិនិត្យ​​​​​​​​​កន្លែង​​​ការងារ​​​ចំនួន​​​២.៦៦៥​​​កន្លែង​​​​​​នៅ​​​ទូទាំង​​​ប្រទេស​​​​​​ដើម្បី​​​រក​​​ជន​​​បរទេស​​​ ហើយ​​​បាន​​​រក​​​ឃើញ​​​​​​កម្មករ​​​ចំណាក​​​ស្រុក​​​​​​បរទេស​​​ខុស​​​ច្បាប់​​​ចំនួន​​​​​​១.៩៣០​​​នាក់។​​​​​​​​​

នាយឧត្តម​​​សេនីយ៍ សុខ ផល បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​ដែល​​​ឈរ​​​ជើង​​​​​​តាម​​​ព្រំដែន​​​ត្រូវ​​​ប្រឹង​​​ប្រែង​​​​​​ដើម្បី​​​​​​ទប់​​​ស្កាត់​​​​​​កម្មករ​​​ខុស​​​ច្បាប់។​​​

នាយឧត្តម​​​សេនីយ៍​​​​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ខ្ញុំ​​​ក៏​​​គិត​​​ដែរ​​​ថា​​​មិន​​​មាន​​​ការ​​​ធ្វើ​​​ការ​​​ងារ​​​គ្រប់​​​គ្រាន់​​​​​​នៅ​​​តាម​​​​​​ព្រំដែន​​​កម្ពុជា វៀត​​​ណាម ដើម្បី​​​​​​បញ្ឈប់​​​អន្តោប្រវេសន៍​​​ខុស​​​ច្បាប់​​​ទេ”។

លោក សេង សក្កដា ​​ប្រធាន​​​នាយក​​​ដ្ឋាន​​​ការងារ​​​នៃ​​​ក្រសួង​​​ការងារ បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រោយ​​​ពី​​​ការ​​​អនុវត្ត​​​ច្បាប់​​​ជា​​​ថ្មី​​​​​​ទាក់​​​ទង​​​នឹង​​​​​​កម្មករ​​​បរទេស ចំនួន​​​​​​អ្នក​​​ដែល​​​មាន​​​ឯកសារ​​​ ដើម្បី​​​បង្ហាញ​​​ថា គេ​​​កំពុង​​​ធ្វើ​​​ការ​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដោយ​​​ស្រប​​​ច្បាប់​​​គឺ​​​​​​កើន​​​ឡើង​​​។

លោក សក្កដា បាន​​​និយាយ​​​ថា ចំនួន​​​ប័ណ្ណ​​​ការងារ​​​​​​ដែល​​​ចេញ​​​ឲ្យ​​​​​​​​​ក្នុង​​​ឆ្នាំ​​​២០១៥​​​​​​បាន​​​កើន​​​ឡើង​​​ជាង​​​ទ្វេ​​​ដង​​​ពី​​​ឆ្នាំ​​​មុន គឺ​​​ចំនួន​​​៣៥.​​​៩១២​​​​​​ប័ណ្ណ ដែល​​​នាំ​​​ឲ្យ​​​មាន​​​​​​កំណើន​​​ថ្លៃ​​​បង់​​​ដល់​​​រដ្ឋាភិបាល​​​ដែរ។​​​​​​​​​

លោក​​​បាន​​​និយាយ​​​ថា “លុយ​​​ដែល​​​ទទួល​​​បាន​​​ពី​​​​​​ប័ណ្ណការងារ​​​ គឺ​​​២​​​លាន​​​ដុល្លារ​​​ក្នុង​​​ឆ្នាំ​​​២០១៤ ហើយ​​​ក្នុង​​​ឆ្នាំ​​​មុន គឺ​​​៥​​​លាន​​​ដុល្លារ”៕

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស